អន្តរជាតិ
News & អន្តរជាតិ

តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក
ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីរឹតបន្តឹងលើការប្រើប្រាស់គ្រឿងចក្រកសិកម្ម ជាជំនួយរដ្ឋាភិបាល
ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចេញបញ្ជាឱ្យអ្នកកាន់កាប់គ្រឿងចក្រកសិកម្មទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ថែរក្សាជំនួយរបស់រដ្ឋាភិបាល សម្រាប់ប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីគាំទ្រដល់ការប្រឹងប្រែងបង្កើនទិន្នផលស្បៀងអាហារឱ្យបានគ្រប់គ្រាន់តាមតម្រូវរបស់ប្រទេសជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ដោយលើកឡើងថា “គ្រឿងយន្តកសិកម្មទាំងអស់ ដែលជាជំនួយរបស់រដ្ឋាភិបាលត្រូវតែប្រើប្រាស់ឱ្យបានល្អដើម្បីបង្កើនទិន្នផលកសិកម្ម”។ លោកបានណែនាំដល់ការិយាល័យនៅតាមបណ្តាខេត្តនៃទីភ្នាក់ងារស្តង់ដារឧបករណ៍កសិកម្មរបស់ក្រសួងកសិកម្ម ឱ្យបញ្ជូនរបាយការណ៍លម្អិត ស្តីពីការចែកចាយ និងការប្រើប្រាស់ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ និងឧបករណ៍ផ្សេងៗទៀត ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីនបានចែកឱ្យនាពេលកន្លងមក ដើម្បីឱ្យដឹងច្បាស់ថា គ្រឿងចក្រទាំងនោះនៅល្អ និងផ្តល់ផលប្រយោជន៍ដល់វិស័យកសិកម្ម។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាថា រាល់របាយការណ៍ត្រូវតែបង្ហាញពីស្ថានភាពរបស់គ្រឿងចក្រ ទីកន្លែងរក្សាទុក និងលទ្ធផលនៃការចូលរួមចំណែកលើកកម្ពស់ទិន្នផលកសិដ្ឋាននៅក្នុងប្រទេស។ លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន ដែលកាន់តំណែងជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានព្រមានថា ឧបករណ៍ដែលមិនទាន់បានប្រើប្រាស់ត្រូវបែងចាយឡើងវិញ ទៅកាន់តំបន់មានតម្រូវការតែច្រើន។ លោកបានមានប្រសាសន៍ថា “យើងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកណា ដែលលក់គ្រឿងចក្រ ដោយផ្សំគំនិតជាមួយអ្នកអនុវត្តច្បាប់” ដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់ខុសគោលដៅនឹងមិនត្រូវបានអត់ឱនឡើយ។ លោកបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងចក្រមិនមែនជាជំនួយឥតគិតថ្លៃនោះទេ។ កសិករអាចជួលគ្រឿងចក្រក្នុងអត្រាតម្លៃប្រកួតប្រជែង ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ការបង្កបង្កើនផល ដោយហាមមិនឱ្យប្រើប្រាស់ ដើម្បីធ្វើអាជីវកម្មជួលជាឯកជនឡើយ។ លោកបានមានប្រសាសន៍ថា […]
News & អន្តរជាតិ

វៀតណាម ដាក់គោលដៅនាំចេញកសិផល ឈើ និងជលផល ឱ្យបានពី៧៣ ទៅ៧៤ពាន់លានដុល្លារនៅឆ្នាំ២០២៦នេះ
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វិស័យកសិកម្មរបស់វៀតណាម នៅតែរក្សាបាននូវកំណើនថេរ ក្នុងអំឡុងឆ្នាំ២០២១-២០២៥ ដែលលើសពីមធ្យមភាគជាសកល ដោយសារតម្រូវការក្នុងស្រុក និងអន្តរជាតិបានបន្តកើនឡើង។ ការចូលរួម និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនរបស់ប្រទេសវៀតណាម បានជួយពង្រីកខ្លួនចូលទៅកាន់ទីផ្សារ ដែលធ្វើឱ្យផលិតផលកសិកម្មវៀតណាម កាន់តែស៊ីជម្រៅនៅក្នុងទីផ្សារដ៏សក្តានុពលនៅលើពិភពលោក។ ក្រសួងបានកត់សម្គាល់ថា វិស័យនេះ នៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេស ស៊ីជម្រៅនៅក្នុងផលិតផលកែច្នៃទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់ និងការអនុវត្តបច្ចេកវិទ្យាទំនើបអាចជួយបង្កើនការប្រកួតប្រជែងជាសកលរបស់កសិផលវៀតណាម។ ឥឡូវនេះ ផលិតផលកសិកម្មវៀតណាម មានវត្តមាននៅលើទីផ្សារភាគច្រើនទូទាំងពិភពលោក។ ក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងហូជីមិញ កាលពីថ្ងៃទី២៣ ខែមករាថា ប្រទេសវៀតណាម កំពុងកំណត់គោលដៅសម្រាប់ការនាំចេញកសិផល ផលព្រៃឈើ និងជលផល ឱ្យទទួលបានចំណូលសរុបពី៧៣ ទៅ៧៤ពាន់លានដុល្លារ នៅឆ្នាំ២០២៦នេះ។ ទោះបីជាមានការប្រែប្រួលជាសកល ដែលបណ្តាលមកពីជំងឺរាតត្បាត ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ការនាំចេញកសិផល ផលព្រៃឈើ និងជលផលរបស់ប្រទេសវៀតណាម នៅតែរក្សាបាននូវសន្ទុះកំណើនក្នុងប៉ុន្មានឆ្នាំថ្មីកន្លងមកៗនេះ ដោយបន្តដើរតួជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ស្ថិរភាពជញ្ជីងពាណិជ្ជកម្ម និងការលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ។ ទាក់ទងនឹងអាទិភាពសម្រាប់ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានមានប្រសាសន៍ថា […]
News & អន្តរជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន១០ពាន់លានដុល្លារ ដល់ប៉ាគីស្ថាន ក្រោមយុទ្ធសាស្ត្រថ្មីរយៈពេលប្រាំឆ្នាំ
អ៊ីស្លាមបាដ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានគេរំពឹងថា នឹងពង្រីកហិរញ្ញប្បទានជាទឹកប្រាក់ប្រហែល១០ពាន់លានដុល្លារដល់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០២៦-២០៣០ ដែលបានចាប់ផ្តើមកាលសប្តាហ៍មុន។ ធានាគារបានប្រកាសថា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសប៉ាគីស្ថានឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍន៍ដោយវិស័យឯកជន។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ នឹងផ្តោតលើមាគាចំនួនបី គឺការជំរុញការអភិវឌ្ឍវិស័យឯកជន ការជំរុញបរិយាបន្ន និងការពង្រឹងភាពធន់ និងមាននិរន្តរភាព ដោយអាទិភាពទាំងនេះនឹងត្រូវជួយពង្រឹងបញ្ហាអន្តរវិស័យ រួមមាន អភិបាលកិច្ចល្អ និងការពង្រឹងស្ថាប័ន សមភាពយេនឌ័រ និងបរិយាបន្នសង្គម បរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។ លោកស្រី អេម៉ា ហ្វាន (Emma Fan) នាយកប្រចាំប្រទេសប៉ាគីស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីនេះត្រូវបានរៀបចំឡើងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់ប្រទេសប៉ាគីស្ថាន និងលើកកម្ពស់កំណើនដ៏រឹងមាំ និងយូរអង្វែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងមូល ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ក្រោមយុទ្ធសាស្ត្រនេះក៏ជួយលើកកម្ពស់ការវិនិយោគជាយុទ្ធសាស្ត្រ និងកំណែទម្រង់នៅទូទាំងវិស័យសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារធ្វើ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថាន ក្នុងការអនុវត្តតាមរបៀបវារៈដ៏មានមហិច្ឆតានេះ។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស បានកត់សម្គាល់ថា ប៉ាគីស្ថានបានធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាព បន្ទាប់ពីមានវិបត្តិខាងក្រៅជាបន្តបន្ទាប់ ហើយបានផ្តួចផ្តើមកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំឆ្លើយតបទៅនឹងបរិបទប្រទេសកំពុងវិវឌ្ឍ ដោយសង្កត់ធ្ងន់លើកំណើននៃការនាំចេញ និងការវិនិយោគ […]
News & អន្តរជាតិ

ភូមាខិតខំនាំចេញគ្រាប់ពូជស្រូវ ទៅក្រៅប្រទេស
ណៃពិដោ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករភូមា កំពុងខិតខំប្រឹងប្រែងក្នុងការនាំចេញពូជស្រូវរបស់ខ្លួនទៅកាន់បរទេស រួមមានប្រទេសហ្វីលីពីន បង់ក្លាដែស និងប្រទេសឥណ្ឌូណេស៊ី។ ក្រសួងកសិកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករភូមា បាននិងកំពុងរៀបចំផែនការនាំចេញពូជស្រូវទៅកាន់ប្រទេសបង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី។ ប្រធានសហពន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា «ស្រូវមានតម្លៃខ្លាំងណាស់។ នៅពេលស្រូវស្រស់សម្រាប់កិនជាអង្ករមានតម្លៃប្រហែល៣០០ ទៅ៤០០ដុល្លារ ក្នុងមួយតោន ចំណែកគ្រាប់ពូជអាចទទួលបានតម្លៃរហូតដល់៧០០ ទៅ៨០០ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករភូមាត្រូវគិតពីប្រាក់ចំណេញក្នុងមួយហិកតា និងកំណត់ផែនការផលិតស្រូវ ឬផលិតគ្រាប់ស្រូវពូជឱ្យបានល្អ»។ ប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិក គឺជាប្រទេសឈានមុខគេក្នុងការផលិតគ្រាប់ពូជស្រូវ និងការបង្កាត់ពូជរុក្ខជាតិ ដោយកាន់តំណែងកំពូលក្នុងការនាំចេញគ្រាប់ពូជនៅលើឆាកអន្តរជាតិ។ រីឯប្រទេសភូមាបានផលិតគ្រាប់ពូជស្រូវគ្រប់គ្រាន់ដោយខ្លួនឯង។ ហេតុដូច្នេះហើយ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញគ្រាប់ពូជស្រូវមួយចំនួន។ ប៉ុន្តែគ្រាប់ពូជស្រូវមួយចំនួននៅតែត្រូវបាននាំចូល។ លើសពីនេះទៀត ប្រទេសភូមាក៏កំពុងផលិតគ្រាប់ពូជសណ្តែកផងដែរ។ ប៉ុន្តែគ្រាប់ពូជសណ្តែក និងគ្រាប់ពូជពោតមួយចំនួនត្រូវបាននាំចូល។ ពូជពោតភូមាមានពីរប្រភេទ គឺពូជពោតយកគ្រាប់ទុំ និងពោតផ្អែម។ ពោតយកគ្រាប់ទុំ គឺសម្រាប់ផលិតជាចំណីសត្វ និងអាហារកែច្នៃ មានតម្លៃត្រឹមតែ២០០ដុល្លារ ក្នុងមួយតោន ខណៈពោតផ្អែមមានតម្លៃរហូតដល់៥០០ ទៅ៦០០ ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករចាំបាច់ត្រូវដាំដុះទាំងពោតគ្រាប់យកគ្រាប់ទុំ និងពោតផ្អែម […]
News & អន្តរជាតិ

ម៉ាឡេស៊ីគ្រោងផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯង ឱ្យបាន៩០ភាគរយ នៅឆ្នាំ២០៣០
កូឡាឡាំពួ៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន រដ្ឋាភិបាលម៉ាឡេស៊ីមានគោលបំណងសម្រេចឱ្យបាននូវអត្រាផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯងឯង ឱ្យបានយ៉ាងហោចណាស់៩០ភាគរយ នៅឆ្នាំ២០៣០ កើនឡើងពី៦៧,៨ភាគរយ ក្នុងឆ្នាំ២០២៤។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក ចាន់ ហ្វុងហ៊ីន (Chan Foong Hin) បានមានប្រសាសន៍កាលពីពាក់កណ្តាលខែមីនាថា អត្រាបច្ចុប្បន្នបង្ហាញថា តម្រូវការសាច់ជ្រូកនៅក្នុងស្រុកនៅតែពឹងផ្អែកលើសាច់ជ្រូកនាំចូលពីបរទេស។ លោកបានមានប្រសាសន៍ថា ផលិតកម្មសាច់ជ្រូកក្នុងប្រទេសម៉ាឡេស៊ីត្រូវបានពង្រឹងតាមរយៈវិធានការមួយចំនួន រួមទាំងការនាំចេញជ្រូករស់ពីរដ្ឋសារ៉ាវ៉ាក់ ទៅកាន់ឧបទ្វីបម៉ាឡេស៊ី និងការកែលម្អវិធានការទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងពីសត្វមកមនុស្ស ដើម្បីបង្កើនផលិតភាពកសិដ្ឋាន។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលតម្លៃលើចំណីសត្វជាសកល ថ្លៃដើមផលិតកម្ម និងតម្លៃទីផ្សារ ក្រសួងបន្តតាមដានតម្លៃលក់ជ្រូករស់នៅកម្រិតកសិដ្ឋាន ក៏ដូចជាថ្លៃដើមចំណីសត្វ។ លោក ចាន់ ហ្វុងហ៊ីន បានបញ្ជាក់ថា នៅឆ្នាំ២០២៥ តម្លៃជ្រូករស់នៅតាមកសិដ្ឋានជាមធ្យម ប្រហែល១៧,៨០រីងហ្គីត ឬស្មើនឹង៤,៥ដុល្លារ ក្នុងមួយគីឡូក្រាម។ លោកបន្តថា រដ្ឋាភិបាលក៏នឹងជំរុញឱ្យមានការដាំដុះពោតជាលក្ខណៈពាណិជ្ជកម្មទ្រង់ទ្រាយធំក្នុងស្រុកផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើពោតនាំចូលឱ្យមកនៅត្រឹមចំនួន៣០ភាគរយ ក្នុងឆ្នាំ២០៤០។ លោកអនុរដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលកំពុងជំរុញការផ្លាស់ប្តូរឧស្សាហកម្មចិញ្ចឹមជ្រូកបែបប្រពៃណីឆ្ពោះទៅរកការអនុវត្តបែបទំនើប ដូចជាប្រព័ន្ធទ្រូងជ្រូកបិទជិត ដែលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជំងឺ និងកាត់បន្ថយការបំពុលបរិស្ថាន។ លោកបានមានប្រសាសន៍ថា កសិករម៉ាឡេស៊ូ ដែលផ្លាស់ប្តូរកសិដ្ឋានបើកចំហទៅជាប្រព័ន្ធបិទជិត មានសិទ្ធិទទួលបានការលើកទឹកចិត្ត និងការលើកលែងពន្ធលើប្រាក់ចំណូលពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧។ […]
News & អន្តរជាតិ

កសិផលទាំង១០ប្រភេទរបស់វៀតណាម ដែលមានតម្លៃខ្ពស់ ក្នុងខែមករា ឆ្នាំ២០២៦
ហាណូយ៖ យោងតាមទិន្នន័យពីនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើ របស់ប្រទេសវៀតណាម ក្នុងខែមករា ឆ្នាំ២០២៦ បានឈានដល់ជាង៦៤៤លានដុល្លារ កើនឡើងជិត៧៣ភាគរយ បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២៥។ រចនាសម្ព័ន្ធផលិតផលបានបន្តបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងពីផលិតផលស្រស់ ទៅជាផលិតផលកែច្នៃ ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។ គ្រាប់ផ្លែរីករាយ (Pistachios) ត្រូវបាននាំចេញទទួលបានតម្លៃខ្ពស់បំផុតក្នុងខែមករា ឆ្នាំ២០២៦។ ទោះបីជាចំណូលនាំចេញក្នុងខែមករា ឆ្នាំ២០២៦ បានធ្លាក់ចុះជិត២៣ភាគរយ ពីខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ក៏វានៅតែកើនឡើងជាង៤១៣ភាគរយ ពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដោយឈានដល់ទឹកប្រាក់ចំនួន១៣៧,៩២លានដុល្លារ និងមានចំនួនជាង២១ភាគរយនៃតម្លៃនាំចេញសរុប។ ចំណែកផ្លែទុរេននៅតែជាសញ្ញាល្អមួយនៅក្នុងការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាមនៅដើមឆ្នាំ២០២៦។ ការពង្រីកលេខកូដតំបន់ដាំដុះ និងពិធីសារស្តីពីការនាំចេញផ្លែទុរេនបង្កកទៅកាន់ប្រទេសចិនបានបម្រើជាកត្តាជំរុញកំណើនដ៏សំខាន់។ យោងតាមស្ថិតិបឋមពីនាយកដ្ឋានគយវៀតណាម ការនាំចេញផ្លែទុរេនគ្រប់ប្រភេទបានឈានដល់១១៧,២២លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦ ដោយធ្លាក់ចុះ៤៤ភាគរយ បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែនៅតែកើនឡើងជាង២៧៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ គិតត្រឹមខែមករា ឆ្នាំ២០២៦ ចំនួនលេខកូដតំបន់ដាំដុះ និងកន្លែងវេចខ្ចប់ ដែលត្រូវបានអនុម័តដោយប្រទេសចិន បានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះ ប្រទេសវៀតណាមទទួលបានអត្ថប្រយោជន៍ក្នុងការផលិតផ្លែទុរេនខុសរដូវ ចាប់ពីខែវិច្ឆិកាឆ្នាំមុន ដល់ខែមីនាឆ្នាំបន្ទាប់ ខណៈប្រទេសដៃគូប្រកួតប្រជែង ដូចជាប្រទេសថៃ […]
News & អន្តរជាតិ

ហ្វីលីពីនត្រៀមវិធានការទប់ស្កាត់ទំនិញឡើងថ្លៃ ក្នុងករណីសង្គ្រាមអ៊ីរ៉ង់អូសបន្លាយកាន់តែយូរ
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធានាថា វិធានការកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានករណីអាក្រក់បំផុតនៃការឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ដោយសារសង្គ្រាមកំពុងបន្តនៅមជ្ឈិមបូព៌ា។ ក្នុងអំឡុងពេលសួរដេញដោលគណៈកម្មាធិការឆ្លើយតប និងត្រួតពិនិត្យសម្រាប់យុទ្ធសាស្ត្រដោះស្រាយវិបត្តិទាន់ពេលវេលា និងមានប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់កសិករ អ្នកនេសាទ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ដូច្នេះថា សន្តិសុខស្បៀងមិនត្រឹមតែជាបញ្ហារបស់កសិកម្មប៉ុណ្ណោះទេ វាគឺជាស្ថិរភាពជាតិ។ ទោះបីជាតម្លៃបច្ចុប្បន្ននៃទំនិញកសិកម្មចាំបាច់មួយចំនួននៅក្នុងកម្រិតមុនជម្លោះក៏ដោយ ក៏ក្រសួងកសិកម្មបានព្យាករពីការកើនឡើងតម្លៃទំនិញ ប្រសិនបើតម្លៃប្រេងឆៅពិភពលោកឡើងដល់២០០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយភាពតានតឹងនៅតែបន្តរហូតដល់១៨០ថ្ងៃទៀត។ លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល បានបន្ថែមថា ទីភ្នាក់ងារក្រសួងកសិកម្មហ្វីលីពីនមានវិធានចំនួនប្រាំមួយជំហាន ដើម្បីដោះស្រាយការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ជី ការដឹកជញ្ជូន និងថ្លៃភស្តុភារកម្មជាដើម។ លោកបានមានប្រសាសន៍ថា ការឆ្លើយតបរបស់យើងមានអាទិភាពចំនួនប្រាំមួយ។ ទីមួយ ពង្រឹងផលិតកម្មក្នុងស្រុកដោយគាំទ្រដល់ដំណាំសំខាន់ៗ ចែកចាយគ្រាប់ពូជដែល្អ និងធន់នឹងអាកាសធាតុ និងកែលម្អសេវាកម្មពង្រីក។ ទីពីរ កាត់បន្ថយការចំណាយលើធាតុចូល ដោយការឧបត្ថម្ភធនប្រេងឥន្ធនៈ ការប្រើប្រាស់ជីជីវៈ ជីសរីរាង្គ និងធ្វើពិពិធកម្មប្រភពជី។ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីជំរុញកសិករឱ្យប្រើពូជស្រូវ ដែលអាចស៊ូនឹងគ្រោះរាំងស្ងួត
ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តដល់កសិកររបស់ខ្លួនឱ្យប្រើប្រាស់ពូជស្រូវណាអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ខណៈរដូវប្រាំងឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងចូលមកដល់ឆាប់ជាងបណ្តាឆ្នាំមុនៗ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ឱ្យចាត់វិធានការបង្ការជាបន្ទាន់ រាប់ចាប់ពីការធ្វើផែនទីតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត រហូតដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងព្រមាន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសប្តាហ៍មុនថា កសិករត្រូវប្រើប្រាស់ពូជស្រូវណា ដែលស្រាលឆាប់ចេញផ្លែ និងធន់នឹងគ្រោះរាំងស្ងួត ឬពូជស្រដៀងគ្នាផ្សេងទៀត ដើម្បីរក្សាកម្រិតផលិតកម្មក្នុងគ្រោះរាំងស្ងួតមុនរដូវប្រាំងចូលមកដល់។ លើសពីនេះ ក្រសួងកសិកម្មកំពុងជំរុញការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធធារាសាស្ត្រ ម៉ាស៊ីនបូមទឹក និងបំពង់ទឹក ក៏ដូចជាការពន្លឿនកាលវិភាគនៃការដាំដុះនៅក្នុងមជ្ឈមណ្ឌលផលិតកម្មស្រូវផ្សេងៗ។ ចំណែកទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានព្យាករណ៍ថា រដូវប្រាំងនឹងមកដល់ឆាប់ៗនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី កោះនូសាតេងការ៉ា និងកោះកាលីម៉ាន់តាន់ ភាគខាងត្បូង និងភាគខាងកើត កោះស៊ូឡាវ៉េស៊ី កោះម៉ាលូគូ និងផ្នែកខ្លះនៃកោះប៉ាពួ នៃប្រទេសឥណ្ឌូណេស៊ី។ លោករដ្ឋមន្ត្រីបានព្រមានថា “លក្ខខណ្ឌអាកាសធាតុបែបនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតលើផ្ទៃដីកសិកម្ម ប្រសិនបើមិនបានគិតទុកជាមុន។” ព្រមជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារជំនាញរបស់ក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងបានបង្កើតពូជស្រូវល្អៗជាច្រើនប្រភេទ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌគ្រោះរាំងស្ងួត។ […]
News & អន្តរជាតិ

ផ្លែប៉ោមបារាំងជាង២៥០កុងតឺន័រត្រូវរាំងស្ទះដោយសារជម្លោះនៅមជ្ឈិមបូព៌ា
ប៉ារីស៖ សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ ប័រមូស (Hormuz )ដែលជាច្រកយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មពិភពលោក កំពុងបង្កការរំខានយ៉ាងខ្លាំងដល់លំហូរពាណិជ្ជកម្មនៅលើពិភពលោក។ ជាលទ្ធផល ការដឹកជញ្ជូនស្បៀងអាហារមួយចំនួនបានជាប់គាំង ដូចករណីផ្លែប៉ោមបារាំងដែរ។ កុងតឺន័រជាង២៥០ទូ និងមានផ្លែប៉ោមសរុបប្រហែល៥ ០០០តោន ដែលកំពុងជាប់គាំងនៅលើផ្ទៃសមុទ្រ ដោយមានតម្លៃប៉ាន់ស្មានចន្លោះពីប្រាំបី និង៩,២លានដុល្លារ។ បន្ថែមលើស្ថានភាពនេះ គឺការចំណាយជាច្រើនសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដែលជាប់ទាក់ទងនឹងហានិភ័យសង្រ្គាម រួមទាំងកុងតឺន័រ ដែលមានស្រាប់នៅលើផ្ទៃទឹកសមុទ្រ។ ប្រធានទំនាក់ទំនងសាធារណៈនៃសមាគមដាំប៉ោមរបស់បារាំង បានពន្យល់ថា ការដឹកជញ្ជូន និងថ្លៃថែទាំផ្លែប៉ោមនៅលើកប៉ាល់ត្រូវចំណាយប្រាក់រហូតជាងមួយលានដុល្លារ ដែលជាការចំណាយបន្ថែមរបស់បារាំង។ បន្ថែមលើការចំណាយបន្ថែមទាំងនេះ គឺជាបញ្ហានៃការធានារ៉ាប់រងហានិភ័យនៃសង្រ្គាម គ្របដណ្តប់ទាំងការបាត់ទំនិញ ឬ ការចំណាយខ្ពស់ពេក។ ប្រឈមមុខនឹងឧបសគ្គទាំងនេះ ប្រតិបត្តិករកំពុងព្យាយាមស្វែងរកជម្មើសថ្មី ដោយអ្នកនាំចេញផ្លែប៉ោមបារាំងកំពុងស្វែងរកមធ្យោបាយដើម្បីដឹកជញ្ជូនកុងតឺន័ររបស់ពួកគេ ប៉ុន្តែត្រូវការពេលប្រហែលដប់ថ្ងៃទើបធ្វើដំណើរទៅដល់ដៅអាស៊ី។ តាមការវាយតម្លៃសម្រាប់ទីផ្សារផ្លែប៉ោមឆ្នាំ២០២៥-២០២៦ – ខែមីនាជាធម្មតាជាខែដ៏សំខាន់សម្រាប់ការប្រើប្រាស់ផ្លែប៉ោម ដែលមើលទៅមិនគួរឱ្យមានសង្ឃឹមសោះ ព្រោះរហូតមកដល់ពេលនេះ ការប្រើប្រាស់ផ្លែប៉ោមនៅតែបន្តធ្លាក់ចុះចាប់តាំងពីដើមរដូវប្រមូល។ កម្រិតតម្លៃទាំងនេះជះឥទ្ធិពលផ្ទាល់លើការប្រើប្រាស់ ហើយសង្គ្រាមនៅមជ្ឈិមបូព៌ាក៏កំពុងបង្កការព្រួយបារម្ភផងដែរ។ ជាពិសេស តម្លៃថាមពលកំពុងតែឡើងខ្ពស់ ដូច្នេះពាណិជ្ជករត្រូវចំណាយបន្ថែមទៀតដែរ៕
News & អន្តរជាតិ

ម៉ាកទឹកដោះគោពីរប្រភេទ ត្រូវបានភ្នាក់ងារសុវត្ថិភាពចំណីអាហារសិង្ហបុរីរកឃើញមានជាតិពុល
សិង្ហបុរី៖ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងទីភ្នាក់ងារទប់ស្កាត់ជំងឺឆ្លងរបស់ប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ខ្លួនបានរកឃើញម៉ាកម្សៅទឹកដោះគោពីរឡូដិ៍មានផ្ទុកសារធាតុពុល សេរឺលីដ (Cereulide )ហើយត្រូវបានប្រមូលយកមកវិញ ដោយមិនបណ្តោយឱ្យលក់ចែកចាយឡើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ជាតិពុលនេះអាចបង្កឱ្យមានអាការៈចង់ក្អួត និងចង្អោរ។ វាត្រូវបានគេរកឃើញនៅក្នុងម្សៅទឹកដោះគោ ម៉ាក Nestle NAN HA2 សម្រាប់ទារក និងម្សៅទឹកដោះគោ Nature One Dairy Premium Toddler សម្រាប់កុមារអាយុលើសពីមួយឆ្នាំ។ ម្សៅទឹកដោះគោម៉ាក់ Nestle នឹងផុតសុពលភាពប្រើប្រាស់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧ រីឯម្សៅទឹកដោះគោ Nature One Dairy កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១០ ឬថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៧។ ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ផលិតផលម្សៅទឹកដោះគោ ដែលត្រូវបានប្រមូលមកវិញដោយសាររកឃើញជាតិពុល រួមមានផលិតផលម៉ាក Nestle NAN, Nature One Dairy និង Dumex […]
News & អន្តរជាតិ

ចិននឹងមិនដាក់កម្រិតលើការនាំចេញជីទៅហ្វីលីពីនឡើយ ខណៈកំពុងពិភាក្សាជាមួយរុស្ស៊ី
ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតជីធំៗ រួមមានចិន និងរុស្ស៊ី ដើម្បីការពារការផ្គត់ផ្គង់ ព្រោះខ្លាចអ្នកនាំចេញមិនទទួលបានកិច្ចសន្យា ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃឡើងខ្ពស់។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនសីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកនឹងជួបជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល លោក ជីង គួន (Jing Quan) ដែលបានធានាថា ទីក្រុងប៉េកាំងនឹងមិនផ្អាកការនាំចេញឡើយ។ លោកបានបន្តថា ស្តុកជីរបស់ប្រទេសហ្វីលីពីន នៅមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់រហូតដល់ខែឧសភា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លោកក៏កំពុងពិភាក្សាជាមួយឥណ្ឌា រុស្ស៊ី និងនិយាយជាមួយប្រទេសបេឡារុស ដើម្បីឱ្យបន្តលក់ជីឱ្យប្រទេសហ្វីលីពីន។ កសិករនៅទូទាំងពិភពលោក កំពុងប្រញាប់ប្រញាល់ស្វែងរកជី បន្ទាប់ពីច្រកសមុទ្រ ហ័រមូស (Hormuz) ត្រូវបានបិទមិនឱ្យដឹកទំនិញឆ្លងកាត់ ហើយបានធ្វើឱ្យតម្លៃហ្គាសកើនឡើងយ៉ាងគំហុក។ នៅអាស៊ីអាគ្នេយ៍ តម្លៃអ៊ុយរ៉េ បានកើនឡើងប្រហែល៤០ភាគរយ ចាប់តាំងពីការផ្ទុះសង្គ្រាម។ រោងចក្រផលិតជីអ៊ុយរ៉េមួយចំនួន នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស បានផ្អាកដំណើរការផលិតដោយសារការផ្គត់ផ្គង់ឧស្ម័នធ្លាក់ចុះ ខណៈពេលប្រទេសចិនក៏បានរឹតបន្តឹងលើការនាំចេញជី។ កង្វះខាតជីណាមួយនៅក្នុងប្រទេសហ្វីលីពីន អាចប៉ះពាល់ដល់ដំណាំស្រូវ ដែលជាអាហារចម្បងរបស់ប្រទេស ក៏ដូចជាប៉ះពាល់ដល់ការនាំចេញប្រេងដូង […]
