ជាតិ
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម នុត ពុធដារ៉ា អញ្ជើញចូលរួមជាអធិបតី ពិធីបោះឆ្នោតជ្រើសរើសថ្នាក់ ដឹកនាំយុវជនគណបក្ស ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល
កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណកម្មាការកណ្តាល, សមាជិកយុវជនគណបក្សថ្នាក់កណ្តាល, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល និងឯកឧត្តម នុត ពុធដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា និងអនុប្រធានគណ:កម្មាធិការគណបក្សខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្ស ឃុំព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា នៅឃុំព្រែកតាមាក់នេះ គឺមានការចូលរួមពីលោក ចេង ឌីណា ប្រធានគណ:អចិន្ត្រៃយ៍គណបក្សស្រុក ,សមាជិកគណៈកម្មាធិការបក្សខេត្ត គណៈកម្មការបក្សឃុំព្រែកតាមាក់ រួមទាំងសមាជិកយុវជនគណបក្សបក្សឃុំសរុបចំនួន៣២៥នាក់។ កម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ យុវជនគណបក្សឃុំព្រែកតាមាក់ គឺមានបេក្ខជនឈរឈ្មោះចំនួន ១០រូប ស្រី៦រូប និងប្រុស៤ រូប។ ក្នុងឱកាសនេះ ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណកម្មាធិការខគណបក្សខេត្តកណ្តាល បានថ្លែងបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចប់បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សបក្សឃុំព្រែកតាមាក់នេះជាលើកទីមួយហើយ ដែលគណបក្សចង់បានយុវជនមានសមត្ថភាព ក្លាហាន និងមានប្រសិទ្ធភាព ដែលប្តូរផ្តាច់ជាមួយគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីជ្រើសរើសបានថ្នាក់ដឹកនាំយុវជននៅឃុំព្រែកតាមាក់ហើយនឹងយកបទពិសោធន៍នេះសម្រាប់រៀបចំការបោះឆ្នោតជ្រើសរើសយុវជននៅប្រាំឃុំទៀត នៅក្នុងស្រុកខ្សា់ខេត្តកណ្តាល ខេត្តកណ្តាល។ សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច […]
News & ជាតិ

ក្រសួងពាណិជ្ជកម្មជំរុញចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI)បន្ថែមទៀតលើដំណាំ និងមុខទំនិញសំខាន់ៗ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបាននឹងកំពុងជំរុញការចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រទំនិញ (GI) លើដំណាំ និងមុខទំនិញសំខាន់ៗជាច្រើនមុខថែមទៀត ដើម្បីបង្កើនទំនុកចិត្តដល់អ្នកបរិភោគនៅក្នុងស្រុក និងគាំទ្រដល់ការនាំចេញកាន់ទីផ្សារក្រៅប្រទេស ជាពិសេសរក្សាបាននូវតម្លៃខ្ពស់សម្រាប់ប្រជាកសិករ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិច្ចសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះដោយបានបញ្ជាក់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍មួយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការបង្កើនតម្លៃបន្ថែមលើផលិតផលដែលមានលក្ខណៈពិសេសប្លែកពីគេ ដែលជាតំណាងឱ្យភូមិសាស្ត្រណាមួយនៅក្នុងប្រទេស។ លោកជំទាវបន្ថែមថា ការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជួយថែរក្សាកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលនៅក្នុងតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ថែមទៀតផង ជាពិសេសបានផ្តល់ទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការនាំចេញ។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ បានគាំទ្រនៃការលើកឡើងរបសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាខាងលើនេះ។ លោកថា បណ្តាប្រទេសជឿនលឿនជាច្រើសនៅលើពិភពលោក បានគាំទ្រនូវការប្រើប្រាស់នូវការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រនេះ ពីព្រោះនៅក្នុងសៀវភៅបន្ទុកបានចែងយ៉ាងច្បាស់ពីការប្រើប្រាស់ជី ការក្សាទុកនៅទីតាំងមានសុវត្ថិភាព និងអនាម័យខ្ពស់។ លោកបន្ថែមទៀតថា សូម្បីតែ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្ត្រាលីបានលើឡើងក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ដោយទទួលស្គាល់ពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ក្នុងការជំរុញភាពច្នៃប្រឌិត […]
News & ជាតិ

តំណាងធនាគារ ARDBអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (CIPS) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានអនុញ្ញាតឱ្យគណៈប្រតិភូគ្រឹះស្ថានប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងដែន (Cross-Border Interbank Payment System-CIPS) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ថៃឡី វ៉ាន (Tailei Wan) អនុប្រធាននាយកប្រតិបត្តិ CIPS ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្ដម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB និងប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួនផងដែរ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការចូលរួមបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដោយទូទាត់ជារូបិយប័ណ្ណ ផ្លូវការរបស់ចិន Renminbi- RBM តាមរយៈប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន (CIPS) ដោយមានធនាគារពាណិជ្ជកម្ម និងឧស្សាហកម្មចិន សាខាភ្នំពេញ (Industrial and Commercial Bank of […]
News & ជាតិ

អូស្ត្រាលីកំពុងជួយពង្រឹងសមត្ថភាពលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីមើលឃើញកម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទី២ លើពិភពលោក ប៉ុន្តែមានតិចជាង១០ភាគរយនៃផលិតផលសរុបបានកែច្នៃនៅក្នុងស្រុក ប្រទេសអូស្ត្រាលីប្តេជ្ញាសហការជាមួយកសិ-ពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ទាក់ទាញវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ចំណីអាហារឲ្យកាន់តែរឹងមាំ និងមានចីរភាព។ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់ថា អូស្ត្រាលីកំពុងសហការជាមួយរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន២ ដើម្បីគាំទ្រក្នុងការសាងសង់ទីធ្លាសម្ងួត បំពាក់ម៉ាស៊ីនចាត់ថ្នាក់ និងកន្លែងស្តុកទុក ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបន្ទាប់ពីការប្រមូលផលដល់កសិករដាំស្វាយចន្ទី។ បើតាមប្រភពដដែល គម្រោងនេះនឹងបង្កើតការងារថ្មីប្រហែល១០០ កន្លែង និងជួយបង្កើន ឬរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសាររហូតដល់១ ០០០ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ទាក់ទិននឹងបញ្ហានេះ លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលបាននឹងកំពុងទទួលកញ្ចប់ថវិកាអនុវត្តគម្រោងរបស់អូស្រ្តាលី បានប្រាប់ទូរទស្សន៍ ARDB ថា កញ្ចប់ថវិកាប្រទេសអូស្ត្រាលី ត្រូវបានអនុវត្តទៅលើការពង្រឹងគុណភាពគ្រាប់ស្វាចន្ទី និងពង្រីកផលិតកម្ម ដើម្បីងាយស្រួលក្នុងការស្វែងរកដៃគូ។ លោកស្រីបន្ថែមថា ដោយក្នុងគម្រោងនោះ គឺមានការសាងសង់រានហាលគ្រាប់ស្វាយចន្ទី ៥០០០ម៉ែត្រការ៉េ និងឃ្លាំងសិប្បកម្មសម្រាប់ប្រមូលគ្រាប់ស្វាយចន្ទីពីសហគមន ប្រមាណ ២១០០ម៉ែត្រការ៉េ វគ្គបណ្តុះបណ្តាលដល់កសិករមុនប្រមូលផល និងក្រោយប្រមូលផល និងពង្រឹងវគ្គបណ្តុះបណ្តាលផ្សេងៗ។ ទីផ្សារស្វាយចន្ទីកម្ពុជានៅដើមឆ្នាំ២០២៦ មានសញ្ញាណវិជ្ជមាន និងរក្សាបានស្ថិរភាពតម្លៃល្អ ទោះបីជាមានបញ្ហាប្រឈមអាកាសធាតុ។ ជាមួយគ្នានេះ កម្ពុជាកំពុងពង្រីកទីផ្សារនាំចេញទៅអឺរ៉ុប […]
News & ជាតិ

ស្វាយឧត្តរមានជ័យក្លាយជាម៉ាក “GI”រំពឹងជួយឱ្យកសិករលក់បានតម្លៃល្អប្រសើរសម្រាប់ទ្រទ្រង់ជីវភាព
ដោយ ឡុង សារេត ភ្នំពេញ៖ ស្វាយកែវរមៀតបានដាំដុះនៅតាមបណ្តោយជួរភ្នំដងរ៉ែកក្នុងខេត្តឧត្តរមានជ័យ ដែលក្រសួងពាណិជ្ជកម្មប្រកាសចុះបញ្ជីទទួលស្គាល់ជាផ្លូវការថាជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “GI” រួមនិងមុខទំនិញ៣មុខផ្សេងទៀតកាលថ្មីៗនេះ ខាងសមាគមអ្នកដាំស្វាយឧត្តរមានជ័យបានដាក់ក្តីរំពឹង ក៏ដូចជាសង្ឃឹមថានឹងមានការចាប់អារម្មណ៍ពីទីផ្សារ ពិសេសជួយឱ្យកសិករអាចលក់បានតម្លៃល្អប្រសើរក្នុងរដូវប្រមូលផលនៅពេលបន្ទាប់។ បើតាមលោក ហេង ពៅ ប្រធានសមាគមអ្នកដាំស្វាយឧត្តមានជ័យបានចាត់ទុកថា ស្វាយឧត្តរមានជ័យទទួលបានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ“GI”នេះវាជាមោទនភាពមួយសម្រាប់ខេត្តឧត្តរមានជ័យទាំងមូល។ លោក ហេង ពៅ បន្តទៀតថាស្វាយឧត្តរមានជ័យកសិករចាប់ផ្តើមដាំតាំងនៅចន្លោះពីឆ្នាំ២០០៥-២០០៦ រហូតមកដល់ពេលនេះមានរយៈពេល២០ឆ្នាំ ហើយទម្រាំស្វាយឧត្តរមានជ័យអាចចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបាននៅពេលនេះ ខាងក្រសួង មន្ទីរពាក់ព័ន្ធ រួមនិងគម្រោងពាក់ព័ន្ធផ្សេងៗ បានចុះសិក្សាជាច្រើនលើកច្រើនសារ ដោយសារនៅក្នុងខេត្តមានការដាំដុះស្វាយច្រើន។ បន្ទាប់ពីស្វាយឧត្តរមានជ័យទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សម្រាប់ការងារសំខាន់ដែល សមាគមត្រូវធ្វើ គឺត្រូវការពារឬរក្សាកេរ្តិ៍ឈ្មោះ រក្សាគុណភាព រសជាតិស្វាយឱ្យកាន់តែល្អដើម្បីយកផលិតផលទាំងនេះ ចែកចាយឱ្យពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកបានស្វែងយល់ពីរសជាតិ ស្វាយឧត្តរមានជ័យ។ បើតាមប្រធានសមាគមខាងលើ បច្ចុប្បន្នខេត្តឧត្តរមានជ័យមានផ្ទៃដីសម្រាប់ដាំស្វាយមានជាង១៤ម៉ឺនហិកតា ក្នុងនោះសម្រាប់សមាគម ដែលមានសមាជិកជាសហគមន៍ចំនួន១៦ មានដាំដុះស្វាយជាង៤ពាន់ហិកតា ហើយនៅក្នុងរដូវប្រមូលក្នុងពេលបច្ចុប្បន្ននេះក្នុងមួយថ្ងៃអាចផ្គត់ផ្គង់ទៅដល់រោចក្រកែច្នៃក្នុងស្រុកបានប្រមាណ២០តោន ហើយលក់បានតម្លៃទាប ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកមានទំនុកចិត្តថា ស្វាយឧត្តរមានជ័យនឹងមានតម្លៃល្អប្រសើរ បន្ទាប់ពីក្លាយជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះតទៅ៕
News & ជាតិ

គិរីកាហ្វេប្រកាសស្វែងរកដៃគូសហការ សម្រាប់អ្នកចង់ក្លាយជាម្ចាស់ហាងកាហ្វេ ដែលមានរសជាតិខ្មែរពិតៗ
ភ្នំពេញ៖ មោទនភាពផលិតផលខ្មែរ! គីរីកាហ្វេ (Kiri Coffee) គឺជាគ្រាប់កាហ្វេដែលដាំដុះ និងប្រមូលផលដោយផ្ទាល់ពីទឹកដីខ្ពង់រាបខេត្តមណ្ឌលគិរី។ គិរីកាហ្វេ ប្រើប្រាស់គ្រាប់កាហ្វេក្នុងស្រុកសុទ្ធ ១០០% មិននាំចូលពីក្រៅប្រទេស (ជាដាច់ខាត់) ធានាបាននូវភាពស្រស់ថ្មី ឈ្ងុយឆ្ងាញ់ និងផ្តល់នូវរសជាតិដើមដ៏មានសក្ដានុពល។ ដើម្បីពង្រីកមហិច្ឆតាកាហ្វេខ្មែរ គិរីកាហ្វេ កំពុងផ្តល់ឱកាសពិសេសសម្រាប់បងប្អូន ដែលចង់ក្លាយជាម្ចាស់អាជីវកម្ម៖ 1-ផ្តល់ម៉ាស៊ីនឆុងកាហ្វេប្រើប្រាស់ដោយឥតគិតថ្លៃ! * ជួយសម្រាលបន្ទុកដើមទុន (សម្រាប់ផ្នែកម៉ាស៊ីន) ដើម្បីឱ្យបងប្អូនចាប់ផ្តើមអាជីវកម្មបានភ្លាមៗ។ គិរីកាហ្វេ ប្រើប្រាស់គ្រាប់កាហ្វេក្នុងស្រុក (មិននាំចូល) * ធានាបាននូវគុណភាពស្រស់ៗពីចម្ការ បង្កើនទំនុកចិត្តដល់អតិថិជន ដែលចូលចិត្តរសជាតិកាហ្វេធម្មជាតិពិតៗ។ 2-បណ្តុះបណ្តាលបច្ចេកទេសឥតគិតថ្លៃ * បង្រៀនពីរបៀបឆុង (Barista Training) ឱ្យមានរសជាតិស្តង់ដារ ទាក់ទាញអតិថិជនបានច្រើន។ 3- ការពិគ្រោះយោបល់ និងការរៀបចំហាង * យើងនៅក្បែរលោកអ្នកជានិច្ច តាំងពីការចាប់ផ្តើមរហូតដល់ដំណើរការលក់ជាក់ស្តែង។ * ជ្រើសរើស គិរីកាហ្វេ គឺជ្រើសរើសគុណភាពខ្មែរ និងជួយដល់កសិករខ្មែរ * ចំនួនមានកំណត់ ជាមួយលក្ខខណ្ឌងាយៗ!
News & ជាតិ

សមាគមស្វាយចន្ទីកម្ពុជារំពឹងថា កសិករងាកមកដាំដុះស្វាយចន្ទីបែប “GI”នឹងកើនឡើងនាពេលខាងមុខ
ដោយ ឡុង សារេត ភ្នំពេញ៖ ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំ និងជាអ្នកជំនាញខាងផ្នែកដំណាំស្វាយចន្ទី បានរំពឹងនិងជឿជាក់ថាការកសិករក្នុងស្រុកងាកមកដាំដុះស្វាយចន្ទីតាមសៀវភៅបន្ទុកបែបម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “GI” នឹងមានការកើនឡើងនៅពេលខាងមុខ បន្ទាប់ស្វាយចន្ទីកំពង់ធំ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីទទួលស្គាល់ជាផលិតផល “GI”។ បើតាមលោក ស៊ុយ កុកធាន ប្រធានសមាគមអ្នកដាំស្វាយចន្ទីកំពង់ធំបានឱ្យដឹងថា បច្ចុប្បន្នសមាគមស្វាយចន្ទីកំពង់ធំ មិនទាន់បានធ្វើការជ្រើសរើសចំម្ការ ឬសហគ្រាសកែច្នៃផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញធ្វើជាសមាជិកសមាគមនៅឡើយនោះទេ ដោយសារមិនទាន់មានការអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវ វិញ្ញាបនបត្រម៉ាក GI និងលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃឱ្យបង្កើតសមាគមស្វាយចន្ទីកំពង់ធំដែលផ្តោតលើផលិតផល GI ។ តែទោះជាបែបនេះក្តី លោករំពឹងថាលិខិតស្នើសុំពីក្រសួងមហាផ្ទៃនឹងចេញជាផ្លូវការនាពេលខាងមុខនេះ ងាយស្រួលក្នុងការធ្វើការងារ ឱ្យស្របទៅតាមផ្លូវច្បាប់។ លោក ស៊ុយ កុកធាន បានឱ្យដឹងថា ដើម្បីឱ្យស្វាយចន្ទីក្លាយជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)មានលក្ខខណ្ឌកំណត់ ដូចជាទីតាំង ដីធ្លី ការប្រើប្រាស់ជីនិងថ្នាំផ្សេងៗ ហើយបើទោះបីនៅក្នុងដំណាក់កាលចាប់ផ្តើមដំបូងៗ មិនមានអ្នកចូលរួមផលិតស្វាយចន្ទី GI ច្រើន ប៉ុន្តែជាការបោះជំហ៊ានដ៏ល្អមួយ ព្រោះស្វាយចន្ទីមិនអាចធ្វើតែមួយមុខទេ ត្រូវធ្វើពិពិធកម្មវាឱ្យសំបូរបែប មានចន្ទីបែបបុរាណ ចន្ទីធម្មតា ចន្ទីសរីរាង្គ និងចន្ទី GIជាដើម។ លោកបានសង្កត់ធ្ងន់ដូច្នេះថា “យើងធ្វើបែបនេះ ដើម្បីទីផ្សារចន្ទីកម្ពុជាសំបូរបែប។ យើងធ្វើឱ្យស្របទៅតាមតម្រូវការទីផ្សាររបស់ពិភពលោក។ សម្រាប់ប្រទេសអ្នកមានគេត្រូវការចន្ទីដែលមានស្តង់ដា […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ “ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន” ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនមកពីបណ្តាឃុំនានា សរុបប្រមាណ៦៤៦នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងពីគោលបំណងសំខាន់ៗ រួមមាន៖ -ការពង្រឹងសាមគ្គីភាព៖ ការបង្កើតឱ្យមានការប្រកួតកីឡានេះឡើង គឺដើម្បីជំរុញឱ្យយុវជនមានស្មារតីសាមគ្គីភាព ភាតរភាព និងបង្កើនភាពស្និទ្ធស្នាលរវាងយុវជននៅក្នុងមូលដ្ឋាន។ -កីឡានាំមកនូវសុខភាព និងមិត្តភាព៖ កីឡាមិនត្រឹមតែផ្តល់នូវសុខភាពមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនៃមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងស្មារតី “កីឡារស់ក្នុងសន្តិភាព”។ -តួនាទីយុវជនក្នុងសង្គម៖ ឯកឧត្តមបណ្ឌិតបានរំលឹកដល់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ស្ថិរភាពសង្គម និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ នៅតែបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ដែលទាមទារឱ្យយុវជនទាំងអស់ជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញបើកសិក្ខាសាលាប្រចាំខែ ស្ដីពី “Policy Analysis in the AI Era”
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញបើកសិក្ខាសាលាប្រចាំខែស្តីពី “Policy Analysis in the AI Era” ដែលបានឧទ្ទេសនាមដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង, សមាជិកក្រុមការងារស្រាវជ្រាវ និងបុគ្គលិករបស់ធនាគារ ARDB ព្រមទាំងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ, និងនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានពាក់ព័ន្ធ សរុបចំនួន២១០ រូប។ សិក្ខាសាលានេះ ជាសិក្ខាសាលាប្រចាំខែទី១ ដែលត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃមជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល ក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទិននឹងតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការស្រាវជ្រាវ ក្នុងន័យរួមចំណែកបង្កើតជាមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្ដូរចំណេះដឹង, បទពិសោធ, និងទំនាក់ទំនងរវាងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ និងនិស្សិតមកពីស្ថាប័ន និងសាកលវិទ្យាល័យពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ពីសមិទ្ធផល ដែលមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility “CCFF”)
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបក្រុមការងារបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank “ADB”) ដើម្បីពិភាក្សាលើការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) និងវិសាលភាពក្នុងការពង្រីកវិស័យផ្សេងៗបន្ថែមទៀត ជាពិសេសវិស័យអាទិភាពស្របតាមគោលនយោបាយថា្នក់ជាតិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ជាលទ្ធផល, អង្គប្រជុំបានកំណត់ទិសដៅអនុវត្តរួមមាន៖ (១) ការរៀបចំយន្តការសហហិរញ្ញប្បទាន (Co-Finance) ទាំងដំណាក់កាលអនុវត្តកម្មវិធី និងដំណាក់កាលពង្រីកវិស័យ និង (២) ការរៀបចំយន្តការជំនួយបច្ចេកទេស (Technical Support) គាំទ្រដល់ការអនុវត្តកម្មវិធី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB៕
News & ជាតិ

សមាគមបណ្តាញកសិករតេជោជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបប្រជុំសំណេះសំណាលជាមួយសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឧកញ៉ា សុក រ៉ាដូ លោក ជេត ភិរម្យ និលោក យន់ សុវណ្ណារិទ្ធិ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក-សមាជិកា ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង។ ទន្ទឹមនេះ សមាគមបណ្តាញកសិករតេជោបានប្រកាសតែងតាំង ឧកញ៉ា សុក រ៉ាដូ ជាអនប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកប្រចាំខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀងផងដែរ។ ១-តួនាទីស្នូល និងចក្ខុវិស័យរបស់សមាគមបណ្តាញកសិករតេជោនិងបេសកកម្ម ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈតួនាទីស្នូលសំខាន់ៗចំនួន៣៖ * ទី១. ជាស្ពាន៖ ផ្ដល់ព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេសដល់ប្រជាកសិករ។ * ទី២. ចម្លងសំឡេង៖ ចម្លងសំឡេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច។ * ទី៣. ជាខែល ឬឆ័ត្រ៖ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណើរការតំឡើងរោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីនាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡើងរោងចក្រផ លិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែល ស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។ រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ(hybrid) មានប្រសិទ្ធភាពខ្ពស់ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។ ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិតអោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូលពីក្រៅប្រទេសផងដែរ៕
