News & ជាតិ
photo_2026-05-26_09-45-31 (5)
ការកែច្នៃផលិតផលកសិកម្ម ក៏ជាប្រធានបទសំខាន់ក្នុងពិព័រណ៍អន្តរជាតិលើកទី៨នៅទីក្រុងឆុងឈីង
ដោយ អៀវ ឈៀងនី ឆុងឈីង៖ ក្នុងកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ដែលធ្វើឡើងនៅទីក្រុងឆុងឈីង បានផ្តោតលើវិស័យសំខាន់ៗជាច្រើន ក្នុងនោះ ការកែច្នៃផលិតផលកសិកម្មជាកម្មវត្ថុសំខាន់មួយផងដែរ។ គណៈប្រតិភូកម្ពុជា ដែលរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា-ចិន អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនវិនិយោគនៅកម្ពុជាចំនួនប្រាំបួន បានចូលរួមកម្មវិធីពិព័រណ៍អន្តរជាតិលើកទី៨ ស្តីពីការវិនិយោគ និងពាណិជ្ជកម្មចិនភាគខាងលិច ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ យុទ្ធសាស្ត្រអភិវឌ្ឍន៍ភាគខាងលិច និងរង្វង់សេដ្ឋកិច្ចឆឹងទូ-ឆុងឈីង ដើម្បីផ្គូផ្គងភាពជាដៃគូ ការតភ្ជាប់សកល និងការពង្រឹងឥទ្ធិពលឧស្សាហកម្ម ផ្តោតលើវិស័យសំខាន់ៗ រួមមានការកែច្នៃផលិតផលកសិកម្ម យានយន្តភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ គ្រឿងបង្គុំយានយន្ត ភស្តុភារកម្មទំនើប សុខាភិបាល និងថាមពលបៃតងជាដើម។ នៅក្នុងពិធីបើកវេទិកា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានថ្លែងគូសរំលេចពីការបង្កបរិយាកាសវិនិយោគអំណោយផល តាមរយៈការអនុញ្ញាតឱ្យវិនិយោគិនបរទេសទទួលបានការកាន់កាប់សិទ្ធិវិនិយោគ១០០ភាគរយ អនុញ្ញាតឱ្យមានលំហូរប្រាក់ដោយសេរី ការពារពីការធ្វើជាតូបនីយកម្ម និងគ្មានការរើសអើងចំពោះវិនិយោគិនបរទេស។ ជាងនេះទៅទៀត គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទទួលបានការលើកលែងពន្ធលើប្រាក់ចំណេញរហូតដល់ប្រាំបួនឆ្នាំ ការលើកលែងពន្ធគយ […]
News & ជាតិ
photo_2026-05-26_09-18-09 (2)
ធនាគារ ARDB និងក្រសួងបរិស្ថានឯកភាពគ្នារៀបចំគម្រោងសម្រាប់ការអនុវត្ដបរិស្ថានបៃតង
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានពិភាក្សាការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ សម្រាប់ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន។ កិច្ចប្រជុំពិភាក្សាការងារនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦  ជាមួយក្រុមការងារអនុវត្តអនុស្សរណៈក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលការងារផ្នែកបច្ចេកទេសរវាងភាគីទាំងពីរ, ស្វែងរកកាលានុវត្តភាពកិច្ចសហប្រតិបត្តិការឥណទាន និងបរិស្ថានអព្យាក្រឹតកាបូន, និងពិភាក្សាបន្ថែមលើការផ្តល់ផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ជូនមន្ត្រីក្រសួងបរិស្ថាន។ ជាលទ្ធផលនៃជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំគម្រោងសម្រាប់ការអនុវត្ដបរិស្ថានបៃតង និងលើការផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្មផ្សេងៗ ជូនមន្រ្ដីរាជការក្រសួងបរិស្ថាន ដោយគ្រោងជ្រើសរើសពេលសមស្របមួយក្នុងខែមិថុនា ឆ្នាំ២០២៦ ផងដែរ៕
News & ជាតិ
708168720_2601999760194545_155830736173310858_n
ឯកឧត្តមបណ្ឌិត កៅ ថាច៖ វិស័យកសិកម្មកម្ពុជានៅតែជាវិស័យមួយខ្លាំង ក្នុងចំណោមសសរស្តម្ភទាំងបី ជាចន្ទល់សេដ្ឋកិច្ចជាតិ
ស្រុកអង្គស្នួល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើនអភិបាលខេត្ត, លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន,មន្ត្រីកសិកម្មមកពីឃុំមួយចំនួន លោកមេឃុំ មេភូមិ ព្រមទាំងប្រជាកសិករ សរុបចំនួន៤៥៩នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករថា កម្មវិធីមកជួបជុំនៅស្រុកអង្គស្នួលថ្ងៃនេះមានគោលបំណង ដើម្បីជូនព័ត៌មានថ្មីៗ និងស្តាប់ពីកង្វល់របស់បងប្អូន លើវិស័យកសិកម្ម ទោះបីជាស្រុកអង្គស្នួលមានសេដ្ឋកិច្ចរីកចម្រើនផ្នែកឧស្សាហកម្ម និងសេវាកម្ម ប៉ុន្តែក៏មិនភ្លេចកសិកម្មទេ ដែលត្រូវការដាំដុះឲ្យបានកាន់តែច្រើនសម្រាប់បង្កើនជីវភាពប្រជាកសិករ និងការរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងជាទស្សនទានមួយចំនួន ដែលខ្មែរខ្លាំងផ្នែកកសិកម្មថា បើក្រឡេកមើលសម័យមុនអង្គរ និងត្រឹមសម័យអង្គរ គឺ […]
News & ជាតិ
IMG_8047 copy
ជំនាញកសិឧតុនិយម កំពុងជួយដល់កសិករពីការប្រែប្រួលអាកាសធាតុ និងធ្វើកសិកម្មទំនើបសម័យថ្មី
ដោយ រស្មី សៀមរាប៖  ស្ថានីយកសិឧតុនិយម បានកំពុងដើរតួនាទីសំខាន់សម្រាប់ បម្រើដល់វិស័យកសិកម្ម ពិសេសប្រជាកសិករតាមទីជនបទអាចពឹងពាក់តាមរយៈបច្ចេកវិទ្យាថ្មី ក្នុងការរាយការណ៍ព័ត៌មានទាក់ទងទៅនឹងរបបទឹកភ្លៀង កម្តៅប្រចាំថ្ងៃ និងព័ត៌មានពីកសិកម្មនានា ដែលអំណោយផលយ៉ាងល្អក្នុងការដាំដុះដំណាំស្របតាមយុគសម័យថ្មី។ គួរបញ្ជាក់ថាការដំឡើងស្ថានីយ កសិឧតុនិយម ស្ថិតនៅក្នុងក្របខណ្ឌគម្រោងគជ់ ដែលមានរយៈពេលប្រាំមួយឆ្នាំ ដែលមកដល់ពេលនេះគម្រោងនេះអនុវត្តជិត៣ឆ្នាំ។ គម្រោងនេះទទួលថវិកាពីមូលនិធិអាកាសធាតុបៃតង និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងបរិស្ថាន ,ក្រសួងធនធានទឹក និងឧតុនិយម។ តាមរយៈគម្រោងនេះក្រោយពីការដំឡើងស្ថានីយ រួចកសិករទទួលបានព័ត៌មានកាន់តែប្រសើរ តួយ៉ាងព័ត៌មានស្តីពីអាកាសធាតុ ហើយការណ៍នេះនឹងជួយលើកកម្ពស់ចំណេះដឹងរបស់កសិករក្នុងការបង្កបង្កើនផលដំណាំរបស់ពួកគាត់។  ក្នុងពិធីសម្ពោធ ប្រគល់ស្ថានីយកសិឧតុនិយម ដែលធ្វើឡើងនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាបនាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦នេះ និស្សិតចំនួនបួនរូប ដែលបានទទួលអាហាររូបករណ៍រៀនជំនាញលើវិស័យកសិឧតុនិយម និងជលសាស្ត្រឧតុនិយមនៅប្រទេសចិន បានលើកឡើងថាកម្ពុជា ជាប្រទេសកសិកម្ម ម្ល៉ោះហើយការពង្រឹងលើមុខជំនាញកសិកម្មជារឿងសំខាន់សម្រាប់លើកស្ទួយវិស័យកសិកកម្មនៅកម្ពុជា។ វានឹងជួយឱ្យកសិករមានសមត្ថភាព និងកាន់តែច្បាស់លាស់ក្នុងការប្រកបរបស់កសិកម្ម។ កញ្ញា សុខ សិរិតា និស្សិតអាហាររូបករណ៍ទៅរៀននៅប្រទេសចិន បានបញ្ជាក់ប្រាប់ថា របរកសិកម្មជាបញ្ហាស្នូលរបស់កសិករខ្មែរ ម្ល៉ោះហើយកសិករគ្រប់រូបត្រូវតែស្វែងយល់បន្ថែមក្នុងមុខរបររបស់ខ្លួនដោយធ្វើយ៉ាងណាឱ្យការដាំដំណាំកសិកររីកចម្រើនទៅមុខ និងមិនជួបនូវបញ្ហាបរាជ័យ ហើយជីវភាពរបស់ពួកគាត់ក៏ល្អប្រសើ់រ។ និស្សិតវ័យ២៣ឆ្នាំរូបនេះ បានប្រាប់ទៀតថា ក្រោយបញ្ចប់ការសិក្សា កញ្ញានឹងចូលរួមផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាកសិករ […]
News & ជាតិ
photo_2026-05-25_13-11-49 (2)
អូស្ត្រាលីកំពុងជួយកសិករដាំដំណាំម្រេចនៅខេត្តត្បូងឃ្មុំ ឱ្យមានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រទេសអូស្ត្រាលីតាមរយៈស្ថានទូតប្រចាំកម្ពុជាកំពុងជួយកសិករដាំដំណាំម្រេចនៅខេត្តត្បូងឃ្មុំ ឱ្យមានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ ខណៈម្រេចកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារគុណភាពដ៏ល្អឥតខ្ចោះ។ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា ជាក់ស្តែងម្រេចកំពត គឺជាផលិតផលដំបូងបង្អស់របស់កម្ពុជា ដែលទទួលបានសញ្ញាសម្គាល់ភូមិសាស្ត្រ (Geographic Indication) ហើយការនាំចេញម្រេចបានកើនឡើងជិត១០ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ប្រភពដដែលបន្តថា បច្ចុប្បន្ននេះ អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន ធូ ផារ៉ុត អ៊ីនធឹប្រាយ ( Two Parrots Enterprise) ដើម្បីជួយកសិករដាំម្រេចក្នុងខេត្តត្បូងឃ្មុំ។ ភាពជាដៃគូនេះជួយគ្រួសារកសិករឲ្យបំពេញតាមស្តង់ដារ កសិកម្មសកលល្អ (Global Good Agricultural Practice) ដែលជាស្តង់ដារអន្តរជាតិសម្រាប់កសិកម្មប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ បើតាមប្រភពដដែល បានឱ្យដឹងទៀតថា កសិករទទួលបានការបណ្តុះបណ្តាលដើម្បីដាំម្រេចប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ អាចចូលទីផ្សារនាំចេញដែលមានតម្លៃខ្ពស់ និងបង្កើនប្រាក់ចំណូលតាមរយៈទិន្នផលខ្ពស់ និងមានស្ថេរភាព។ ស្ថាទូតអូស្រ្តាលសង្កត់ធ្ងន់ទៀតថា អូស្ត្រាលី និងកម្ពុជា កំពុងរួមគ្នាលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការរស់នៅប្រសើរឡើង និងការនាំចេញផលិតផលកសិអាហារ ដែលមានស្តង់ដារកម្រិតពិភពលោក។ ទាក់ទិននឹងបញ្ហាខាងលើនេះ កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ […]
News & ជាតិ
704187777_1446858674151083_8302843856772403404_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាលអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ចំនួន២២១នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល
ក្រុងតាខ្មៅ ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកសិករស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនេះ មានការចូលរួមពីលោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ចៅសង្កាត់ មេភូមិគ្រប់ភូមិ និងប្រជាកសិករសរុបចំនួន២២១នាក់។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាលថា ការជួបជុំថ្ងៃនេះក្នុងនាមជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផង និងជាប្រធានសមាគមបណ្តាញកសិករតេជោ ដែលតួនាទីទាំងពីរ ដើរទន្ទឹមគ្នា ជាពិសេសចង់ឃើញជីវភាពកសិករយើងកាន់តែប្រសើរឡើង និងការផ្សព្វផ្សាយពីសមាគមបណ្តាញកសិករតេជោដល់កសិករស្តីអំពីវិស័យកសិកម្ម ទីផ្សារ និងអភិវឌ្ឍជន៍បទផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការងារធ្វើកសិកម្មមានគ្រប់ទីកន្លែងមិនថានៅក្រុងតាខ្មៅឬនៅទីណាទេ កសិកម្មនេះបានបន្សល់ទុកតាំងពីសម័យអង្គរមក គឺកសិកម្មសម័យនោះមិនត្រឹមតែធ្វើ […]
News & ជាតិ
707393815_1295907056048998_7019816628171322337_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ទទួលបន្ទុកប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ពិធីនេះ មានការចូលរួមពីតំណាងក្រុមការងារចុះមូលដ្ឋានឃុំវិហារសួគ៌ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សឃុំវិហារសួគ៌ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបជិត៣០០នាក់។ នៅក្នុងឱកាសដ៏ថ្លៃនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសម្តែងនូវសេចក្តីរីករាយ ដែលបានអញ្ជើញចូលរួមបើកកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌នៅពេលនោះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្រោយការបោះឆ្នោតរួច យុវជនដែលត្រូវបានជាប់ឆ្នោតនឹងក្លាយទៅមេដឹកនាំឃុំនៃស្រុកខ្សាច់កណ្តាល ខណៈស្រុកនេះ បានចាប់ផ្តើមបោះឆ្នោតមុនគេក្នុងចំណោមស្រុក និងក្រុង នៃខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិតសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ គឺជាការដកស្រង់បទពិសោធន៍ និងជាការសម្តែងមតិរបស់យុវជនរៀងៗខ្លួន ស្របតាមលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមសង្កត់ធ្ងន់ទៀតថា ជាងនេះទៀត ការរៀបចំការបោះឆ្នោតនៅថ្ងៃនេះទៀតសោតក៏មិនមែនចេះធ្វើដោយគ្មានច្បាប់ទម្លាប់នោះដែរ សូម្បីតែការបញ្ចូលជាសមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជាក៏មានការរៀបចំបោះឆ្នោតដូចគ្នានេះដែរ ដែលការបោះឆ្នោតនេះមានការចូលរួមពីអង្គបោះឆ្នោតចាប់តាំងពីមូលដ្ឋាន (ថ្នាក់អភិបាលស្រុក)ថែមទៀតផង។ ដូច្នេះមិនមានអ្វីចម្លែកនោះទេ។ ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា ការបោះឆ្នោតថ្ងៃនេះ មានសារៈសំខាន់សម្រាប់យុវជន ហើយអ្នកដែលជាប់ឆ្នោត ត្រូវបំរើយុជន​ […]
News & ជាតិ
photo_2026-05-23_16-53-32
ឯកឧត្តមបណ្ឌិត កៅ ថាច៖​ កសិករគួរប្រើជីឱ្យត្រឹមត្រូវតាមបច្ចេកទេស និងត្រូវពេលវេលាច្បាស់លាស់ ទើបធ្វើឱ្យដំណាំផ្តល់ទិន្នផលល្អ
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ​ បានផ្តល់អនុសាសន៍ជូនប្រជាកសិករនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គួរប្រើជីឱ្យត្រឹមត្រូវតាមបច្ចេកទេស និងត្រូវពេលវេលាច្បាស់លាស់ ទើបធ្វើឱ្យដំណាំផ្តល់ទិន្នផលល្អ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសកសិកនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាង៧០០នាក់។ ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមពីលឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក ការិល័យជុំវិញស្រុក កងរាជអាវុហត្ថស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករស្រុកកណ្តាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងដោយសេចក្តីនឹករឭកថា គោលបំណងសំខាន់នៃការជួបសំណេះសំណាលក្នុងឱកាសនេះ គឹដើម្បីឱ្យបងប្អូប្រជាកសិករបានស្គាល់ពីសមាគមបណ្តាញកសិករតេជោ និងចូលរួមជាសមាជិកឱ្យបានច្រើន ដើម្បីមានឱកាសទទួលបានការគាំទ្រផ្នែកទីផ្សារ និងប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប។ ទាក់ទិននឹងការធ្វើកសិកម្មរបស់បងប្អូនប្រជាកសិករ ឯកឧត្តមបណ្ឌិតបានបន្ថែមថា «ការធ្វើកសិកម្មរបស់ប្រជាកសិកយើងមិនថា នៅក្នុងស្រុកកណ្តាលស្ទឹងនេះទេ […]
News & ជាតិ
photo_2026-05-22_10-27-06
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពកែច្នៃជ័រកៅស៊ូ និងលក់ក្នុងស្រុក ខណៈពីមុនមានតែការនាំចេញ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពក្នុងការផលិតផលិតផលពីកៅស៊ូជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា  “ដោយសារយើងមានឧស្សាហកម្មកែច្នៃកៅស៊ូនៅក្នុងស្រុក សព្វថ្ងៃនេះ យើងមានទីផ្សារពីរច្រក ដំបូងយើងមានតែការនាំចេញសុទ្ធ ក្រៅពីការនាំចេញយើងមិនទាន់មានការកែច្នៃបានទេ ដោយសារឧស្សាហកម្មនៅតូច តែសព្វថ្ងៃយើងមានឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត ជិត១០ក្រុមហ៊ុនហើយ មានមិនត្រឹមតែផលិតកៅស៊ូកង់ឡានទេ យើងមានផលិតបរិក្ខា និងឧបករណ៍ជាច្រើនដែលផលិតពីកៅស៊ូ”។ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ជាការល្អដែលយើងអាចអភិវឌ្ឍន៍កៅស៊ូរបស់យើងឈានដល់ការនាំចេញមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែតម្លៃបានឡើងតិចតួច តែការនាំចេញមានការកើនឡើង ហើយនៅពេលខាងមុខនៅតែមានភាពល្អប្រសើរ ដោយសារតែប្រទេសផលិតកៅស៊ូមួយចំនួន បានកែប្រែដីដាំកៅស៊ូទៅជាដីឧស្សាហកម្មផ្សេងៗ ឬដំណាំរយៈពេលខ្លី ដូចជានៅប្រទេសម៉ាឡេស៊ី ដូច្នេះ ជាឱកាសសម្រាប់កៅស៊ូកម្ពុជាយើងនាពេលអនាគត់។ អ្នកឧកញ៉ាជឿជាក់ថា បើសិនជាកៅស៊ូនៅថ្លៃ ផ្ទៃដីកៅស៊ូនឹងមានការកើនឡើងផងដែរ ដោយសារកន្លងជិត១០ឆ្នាំមកនេះ តម្លៃកៅស៊ូមិនល្អប្រសើរ ធ្វើឱ្យផ្ទៃដីមួយចំនួនត្រូវបានកែប្រែទៅជាដីកសិកម្មរយៈពេលខ្លីទៅវិញ។ គិតរហូតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួនជិត៤៥ម៉ឺនហិកតា ដោយបានផ្ដល់ទិន្នផលប្រមាណ៤២ម៉ឺនតោនក្នុងមួយឆ្នាំ។ កៅស៊ូបានក្លាយជាប្រភពចំណូលសំខាន់មួយ សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដោយបានកំពុងពង្រីក និងរួមចំណែកនៃការនាំចេញរបស់កម្ពុជា ហើយកាលពីឆ្នាំ២០២៥ […]
News & ជាតិ
704688777_1444106961092921_4271115376025566778_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ
ស្រុកស្នួល,ខេត្តក្រចេះ៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញុចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូចឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ “ដង្ខៅ ប៉ាង “ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនាមជាធនគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិតមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ៕
News & ជាតិ
photo_2026-05-22_10-24-57
អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹក ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹងការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ។ ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។ តាមរយៈកម្មវិធីនេះ សហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា […]
News & ជាតិ
Sree-6
ឆ្នាំនេះ កម្ពុជាត្រៀមនាំផ្លែទុរេន១០០០ទូកុងតឺន័រនាំចេញទៅប្រទេសចិន
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សមាគមទុរេនកម្ពុជា បានថ្លែងថា សម្រាប់ឆ្នាំនេះ កម្ពុជាត្រៀមនាំចេញផ្លែទូរេនជាង១ ០០០ទូកុងតឺន័រ​ ក្នុងតម្លៃមួយសមរម្យសម្រាប់នាំចេញទៅកាន់ទីផ្សារនៃប្រទេសចិន ដោយមួយទូកុងតឺន័រ មានទម្ងន់ចាប់ពី១៨តោន ទៅ២០តោន។ លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជា លោក រឿន រតនា  បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះថា ប្រទេសចិន បានបញ្ជាទិញផ្លែទុរេនជាច្រើនទូកុងតឺន័រពីប្រទេសកម្ពុជា ប៉ុន្តែ កម្ពុជាមិនមានផ្លែទុរេនសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ឱ្យនោះទេ មានត្រឹមតែ១ ០០០ទូកុងតឺន័រ។ លោកថាផ្លែទុរេននៅកម្ពុជា គឺចែកចាយមិនបានគ្រប់មួយខេត្តរបស់ប្រទេសចិនោះទេ។ លោកសង្កត់ធ្ងន់ទៀតថា ចំពោះការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិននេះ បានលុះត្រាតែប្រជាកសិករអនុវត្តអនុវត្តកសិកម្មល្អ (Good Agricultural Practices – GAP)បានត្រឹមត្រូវតែប៉ុណ្ណោះ។ លេខាប្រតិបត្តិនៃសមាគមទុរេនកម្ពុជារូបនេះ យល់ថា ការនាំផ្លែទុរេនកម្ពុជាចេញទៅកាន់ទីផ្សារនៃប្រទេសចិននេះ ក្នុងតម្លៃមួយសមរម្យ ដែលធ្វើឱ្យប្រជាកសិករសាទរយ៉ាងខ្លាំង។ ជាមួយគ្នានេះ ក្នុងនាមសមាគមលោកបានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសាទរចំពោះប្រជាកសិករដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យមានផលិតផលជាតិអាចនាំចេញទៅកាន់ប្រទេសចិនបាន។ ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តគាំទ្រផ្លែទុរេន ដែលជាផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងជាពិសេសកសិករ ដែលតែងតែនាំផ្លែទុរេនពីប្រទេសជិតខាង សូមមេត្តាបញ្ឈប់ការនាំចូល ដើម្បីឱ្យទុរេនកម្ពុជាមានតម្លៃសមរម្យ និងអាចនាំចេទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។ […]

កាលវិភាគផ្សព្វផ្សាយ