អន្តរជាតិ
News & អន្តរជាតិ

ក្រសួងកសិកម្មហ្វីលីពីនឱ្យយុវជនចូលរួមក្នុងវិស័យកសិកម្ម ដើម្បីជំរុញនិរន្តរភាពស្បៀង
ក្រុងបាហ្គីយ៉ូ – ក្រសួងកសិកម្មហ្វីលីពីន បានលើកឡើងថា ការបង្រៀនកុមារ ដែលជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ដោយផ្តល់ព័ត៌មានសមស្របទាក់ទងនឹងវិស័យកសិកម្ម នឹងជំរុញនិរន្តរភាពស្បៀងអាហារ។ មន្ត្រីក្រសួងកសិកម្ម បានប្រាប់សិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ មកពីសាលាបឋមសិក្សាក្នុងអំឡុងពេលទស្សនកិច្ចនៅការិយាល័យរុក្ខជាតិ និងឧស្សាហកម្ម កាលពីសប្តាហ៍មុនថា «យើងកំពុងប្រារព្ធទិវាកុមារ ហើយយើងដឹងថា កុមារមានសារៈសំខាន់យ៉ាងណាចំពោះប្រទេសជាតិ ដូច្នេះហើយទើបយើងបានបបួលមកលេងទីនេះ ដើម្បីយើងប្រាប់អំពីប្រភពអាហាររបស់អ្នក»។ លោកស្រីបានមានប្រសាសន៍ទៀតថា កុមារត្រូវតែរៀនពីអ្វីដែលពួកគេត្រូវរៀន ដើម្បីឱ្យពួកគេអាចចាប់ផ្តើមឱ្យតម្លៃតាំងពីក្មេង។ លោកស្រីបានមានប្រសាសន៍ថា «យើងគិតថា ប្រហែលជាដោយការបង្ហាញពួកគេឱ្យស្គាល់វិស័យកសិកម្មនៅពេលពួកគេនៅក្មេង ពួកគេនឹងឱ្យតម្លៃអាហារ ដែលយកមកដាក់លើតុ ហើយមិនខ្ជះខ្ជាយអាហារទេ ព្រោះពួកគេបានឃើញពីការលំបាកក្នុងការផលិតអាហារ»។ លោកស្រីបានពន្យល់ថា «សំខាន់ជាងនេះទៅទៀត យើងសង្ឃឹមថា តាមរយៈការបង្ហាញពួកគេពីរបៀបដែលអាហារត្រូវបានផលិត ពួកគេនឹងចូលរួមក្នុងការថែសួនដើម្បីផលិតបន្លែ ឬថែទាំសត្វជាអាហារ»។ អាជ្ញាធរស្ថិតិហ្វីលីពីន បាននិយាយថា អាយុជាមធ្យមរបស់កសិករនៅក្នុងប្រទេសពីមុនមានអាយុ៥៧ ឆ្នាំ ប៉ុន្តែក្រសួងកសិកម្ម បាននិយាយថា ទិន្នន័យថ្មីៗនៃប្រព័ន្ធចុះបញ្ជីសម្រាប់កសិកម្មជាមូលដ្ឋាននៅក្នុងតំបន់បង្ហាញថា អាយុបានធ្លាក់ចុះមកត្រឹម៤៥ឆ្នាំ។ លោកស្រីបានមានប្រសាសន៍ថា «អ្នកចូលរួមស្វែងយល់បញ្ហារបស់កសិករវ័យក្មេងកំពុងកើនឡើង ហើយយើងកំពុងឃើញយុវជនកាន់តែច្រើនកំពុងចូលរួមផលិតចំណីអាហារ ឬកែច្នៃចំណីអាហារ»។ លើសពីនេះ សាលារៀនគ្រប់កម្រិតកំពុងបង្កើតក្លឹប ដែលទាក់ទាញយុវជនឱ្យចូលរួមក្នុងវិស័យកសិកម្ម ដោយសង្ឃឹមថា ពួកគេនឹងពង្រឹងជំនាញរបស់ខ្លួន និងអនុវត្តដូចគ្នា ឬចូលរៀនវគ្គសិក្សាកសិកម្ម។ អ្នកគ្រូបង្រៀនថ្នាក់ទី៥ម្នាក់ […]
News & អន្តរជាតិ

អាហ្វ្រិកខាងត្បូងកំណត់គោលដៅទីផ្សារផ្លែក្រូចឃ្ចិច នៅទ្វីបអាស៊ី
ក្រុមហ៊ុននាំចេញផ្លែក្រូចអាហ្វ្រិកខាងត្បូង បន្តពង្រីកវត្តមានផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារអាស៊ី បន្ទាប់ពីមើលឃើញកំណើនតម្រូវការក្នុងតំបន់ ក្រោយពីប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងទ្វេភាគី កាលពីឆ្នាំ២០២៤ ដើម្បីបើកទីផ្សារសម្រាប់ផលិតផលផ្លែក្រូចឃ្វិចអាហ្វ្រិកខាងត្បូង។ នៅក្នុងឆ្នាំ២០២៥នេះ ប្រទេសអាហ្វ្រិកខាងត្បូងបានដឹកជញ្ជូនផ្លែក្រូចឃ្វិចចំនួន៥៣ ៣១១កេស ដែលក្នុងមួយកេសទម្ងន់១៥គីឡូក្រាម ទៅកាន់ប្រទេសវៀតណាម គឺកើនឡើងចំនួន២០៩ ៥៦៩កេស កើនលើសឆ្នាំ២០២៤។ ស្ថាប័នឧស្សាហកម្មផ្លែក្រូចឃ្វិច បានកត់សម្គាល់ថា កំណើននេះឆ្លុះបញ្ចាំងពីឱកាសកាន់តែទូលំទូលាយនៅទូទាំងទ្វីបអាស៊ី ដែលក្រៅពីវៀតណាម ទីផ្សារដូចជាជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងចិនត្រូវបានគេមើលឃើញថា មានសក្តានុពលខ្លាំងសម្រាប់ផ្លែក្រូចឃ្វិចអាហ្វ្រិកខាងត្បូងផងដែរ។ ប្រជាជនវណ្ណៈកណ្តាល ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសវៀតណាម ចាប់ផ្តើមពេញនិយមផលិតផលផ្លែក្រូចឃ្វិចស្រស់ៗរបស់អាហ្វ្រិកខាងត្បូង ដែលអាចផ្គត់ផ្គង់ទីផ្សារចាប់ពីខែមិថុនា ដល់ខែតុលា។ ក្នុងរដូវប្រមូលក្រូចឃ្វិច ឆ្នាំ២០២៥ ទទួលបានទិន្នផលចំនួន ៥៣,៥លានប្រអប់ ដែលត្រូវបានវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ គឺកើនឡើង២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទិន្នផលដ៏ល្អនេះ បានជួយពង្រឹងតម្រូវការក្នុងការធានាទីផ្សារ ដែលមានសក្តានុពលខ្ពស់ ដូចជាវៀតណាមសម្រាប់ប្រភេទក្រូចឃ្វិច។ ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម នាពេលថ្មីៗកន្លងមកនេះ ប្រធានាធិបតិអាហ្វ្រិកខាងត្បូង បានពិភាក្សាអំពីការនាំចូលក្រូចអាហ្រិកផងដែរ។ រដ្ឋមន្ត្រីអាហ្វ្រិកខាងត្បូងបានជួបប្រជុំជាមួយសមភាគីវៀតណាម ដើម្បីជំរុញការចូលប្រើប្រាស់ទីផ្សារសម្រាប់ប្រភេទក្រូចបន្ថែម និងដោះស្រាយលក្ខខណ្ឌពាណិជ្ជកម្ម ដែលនៅសេសសល់។ វៀតណាមត្រូវបានពិពណ៌នាថា ជាគោលដៅមួយ ស្របពេលប្រទែសអាហ្វ្រិកខាងត្បូង កំពុងធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយអត្រាពន្ធនាំចូលផងដែរ។ អ្នកតំណាងឧស្សាហកម្មផ្លែក្រូច បាននិយាយថា […]
News & អន្តរជាតិ

ផ្លែមៀន និងផ្លែទុរេនរបស់ឡាវ មានទីផ្សារនៅក្នុងប្រទេសចិន
វៀងច័ន្ទន៍៖ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឡាវ និងចិន បានពង្រីកកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរបស់ប្រទេសទាំងពីរបន្ទាប់ពីការពិភាក្សានៅទីក្រុងឆុងឈីង ក្នុងអំឡុងពេលកិច្ចប្រជុំសហប្រតិបត្តិការ រដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៩។ យោងតាមការផ្សាយរបស់សារព័ត៌មានឡាវ បានឱ្យដឹងថា ពិធីសារថ្មីស្តីពីអនាម័យ និងភូតគាមអនាម័យ ត្រូវបានចុះហត្ថលេខា រវាងអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ និងអនុរដ្ឋមន្ត្រីរដ្ឋបាលគយចិន។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យនាំចេញផ្លែមៀនឡាវ ដែលជាកសិផលឡាវទី៤០ ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ មន្ត្រីជាន់ខ្ពស់ឡាវ និងចិន ក៏បានឯកភាពគ្នាបើកទីផ្សារចិនសម្រាប់នាំចូលផ្លែទុរេនឡាវផងដែរ ដែល អាជ្ញាធរឡាវ បានកត់សម្គាល់ថា កិច្ចព្រមព្រៀងទាំងនេះនឹងគាំទ្រឡាវក្នុងការធ្វើពិពិធកម្មផលិតផលនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារចិន និងបង្កើនការចូលរួមនៅក្នុងវិស័យពាណិជ្ជកម្មក្នុងតំបន់ ស្របពេលអ្នកនាំចេញរបស់ឡាវត្រូវតែបំពេញតាមតម្រូវការគុណភាព និងសុវត្ថិភាពរបស់ប្រទេសចិន។ ឡាវ និងចិន បានសហការគ្នារួចហើយតាមរយៈគំនិតផ្តួចផ្តើមកសិកម្មជាច្រើន រួមទាំងកម្មវិធីរយៈពេល២៥ឆ្នាំ ដែលផ្តោតលើការដាំដុះ ការកែលម្អទិន្នផល ការកាត់បន្ថយថ្លៃដើម និងការប្រកួតប្រជែង ដើម្បីគាំទ្រដល់គោលបំណងរបស់ប្រទេសឡាវ ក្នុងការនាំចេញផ្លែទុរេន ចំនួន៤០០តោនទៅកាន់ប្រទេសចិន នៅឆ្នាំ២០២៦។ មន្ត្រីកសិកម្មឡាវ ក៏បានពិនិត្យឡើងវិញនូវការងារ ដែលកំពុងដំណើរការដើម្បីពង្រីការធ្វើកសិពាណិជ្ជកម្ម និងធ្វើឱ្យនីតិវិធីទាក់ទងនឹងការចូលទីផ្សារចិន មានភាពងាយស្រួល។ បច្ចុប្បន្ននេះ មានពិធីសារចំនួន៣៩ ដែលអនុញ្ញាតឱ្យនាំចេញផល អនុផលព្រៃឈើចំនួន៣៥មុខ និងផលិតផលសត្វចំនួន៤មុខ ពីប្រទេសឡាវទៅកាន់ប្រទេសចិន។ ការចរចានៅតែបន្តសម្រាប់ប្រភេទផលិតផលផ្សេងទៀត […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីត្រៀមថវិកា៦០០លានដុល្លារ ដើម្បីពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរៀបចំជំនួយឥតសំណង ជាទឹកប្រាក់ជិត៦០០លានដុល្លារ ដើម្បីបង្កបង្កើនផលលើផ្ទៃដីទំហំជិតមួយលានហិកតា ដើម្បីបបង្កើនផលិតកម្ម និងពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេស។ ក្នុងអំឡុងពេលសន្និសីទជាតិ លើកទី១១ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការដឹកនាំរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីបង្កើនទិន្នផលកសិកម្មឱ្យកើនឡើងខ្ពស់ តាមរយៈការកែច្នៃគុណភាពដីទំនេរនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ រដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើ ដីណា ដែលត្រូវបានពិនិត្យរួចរាល់សម្រាប់ការដាំដុះ ដោយកត់សម្គាល់ថា កម្មវិធីពង្រីកផ្ទៃដីកសិកម្មនេះ គឺមានសារៈសំខាន់ក្នុងការរក្សាស្ថេរភាពតម្លៃស្បៀងអាហារ ដែលជាសសរស្តម្ភយ៉ាងសំខាន់នៃភាពធន់របស់ជាតិ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះថា «សន្តិសុខស្បៀងអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពធន់របស់រដ្ឋ ពីព្រោះបញ្ហានៅក្នុងវិស័យស្បៀងអាហារ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ»។ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន បានបន្ថែមថា រដ្ឋាភិបាលបើកចំហចំពោះកិច្ចសហការជាមួយសហគមន៍កសិកម្ម អង្គការ និងម្ចាស់ដី ដើម្បីប្រើប្រាស់ដីនៅសល់ទំនេរសម្រាប់ផលិតកម្មដំណាំ។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យដីរបស់យើងមានគុណភាពកាន់តែល្អប្រសើរ។ ក្រសួងរបស់យើងត្រៀមខ្លួនរួចជាស្រេច […]
News & អន្តរជាតិ

ហាងកាហ្វេ អាម៉ាហ្សូន របស់ប្រទេសថៃ បិទសាខាទាំងអស់នៅក្នុងប្រទេសវៀតណាម
ហាណូយ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ហាងកាហ្វេ អាម៉ាហ្សូន (Café Amazon) សាខារបស់ថៃបើកនៅក្នុងប្រទេសវៀតណាម បានបញ្ជាក់ថា គ្រប់ហាងទាំងអស់នៅក្នុងប្រទេសវៀតណាម បានបិទទ្វារឈប់ធ្វើអាជីវកម្ម នៅសប្តាហ៍នេះ ហើយបានដកផ្លាកសញ្ញាចេញអស់ ដើម្បីប្រគល់ទីតាំងជួលឱ្យទៅម្ចាស់ដើមវិញ ចំណែកនៅទីតាំងខ្លះត្រូវបានជំនួសដោយឈ្មោះអាជីវកម្មថ្មី។ យោងតាមសារព័ត៌មានវៀតណាម បានឱ្យដឹថា នៅក្នុងសេចក្តីជូនដំណឹងប្រកាសជូនទៅផ្សារភាគហ៊ុននៅក្នុងប្រទេសថៃ កាលដើមខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនធំ ដែលម្ចាស់សាខាងហាងកាហ្វេយីហោ អាម៉ាហ្សូន របស់ប្រទេសថៃ បានប្រកាសរំលាយក្រុមហ៊ុន ដែលជាអង្គភាពប្រតិបត្តិការហាងកាហ្វេ អាម៉ាហ្សូន នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីអាជីវកម្មនៅក្នុងប្រទេសវៀតណាម ដើម្បីផ្តោតការយកចិត្តទុកដាក់ឡើងវិញនូវអាជីវកម្មអាទិភាពផ្សេង និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនថៃម្ចាស់ហាងកាហ្វេ អាម៉ាហ្សូន បានបោះទុនវិនិយោគក្នុងទឹកប្រាក់១,៧២លានដុល្លារ នៅក្នុងការបណ្តាក់ទុនរកស៊ីលក់កាហ្វេនៅក្នុងប្រទេសវៀតណាម។ សាខាហាងកាហ្វេ អាម៉ាហ្សូន បានបោះទុនចូលរកស៊ីនៅក្នុងប្រទេសវៀតណាម ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយបើកហាងដំបូង នៅទីក្រុងហូជីមិញ ដោយរៀបចំរចនាបថហាងដូចគ្នានៅក្នុងប្រទេសថៃ ប៉ុន្តែ ដើម្បីឱ្យសម្របខ្លួនទៅនឹងចំណង់ចំណូលចិត្តជនជាតិវៀតណាម បញ្ជីមុខភេសជ្ជៈ និងម្ហូប ត្រូវបានកែសម្រួល មានជាកាហ្វេ និងតែទឹកដោះគោបែបថៃ និងភេសជ្ជៈតាមរដូវបែបវៀតណាមផងដែរ។ ហាងកាហ្វេ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដណ្តើមគ្នាចុះបញ្ជីផ្លែទុរេន ជាផ្លែឈើរបស់ជាតិ
ក្រុងប៉េតាលីងចាយ៉ា៖ ផ្លែទុរេន ដែលជាស្តេចផ្លែឈើ គឺជាពាក្យមានន័យដូចគ្នា ស្របពេលប្រជាជនម៉ាឡេស៊ីគ្រប់រូបនឹងយល់ស្របដូច្នេះដែរ ប៉ុន្តែសម្រាប់ប្រជាជនឥណ្ឌូណេស៊ីវិញ កំពុងតវ៉ាប្រឆាំងម៉ាឡេស៊ីក្នុងការចុះបញ្ជីផ្លែទុរេន ជាផ្លែឈើជាតិរបស់ខ្លួន។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការស្បៀងអាហាររបស់ប្រទេសឥណ្ឌូណេស៊ី មិនឯកភាពតាមសំណើរបស់ម៉ាឡេស៊ីទេ ដោយលើកហេតុផលថា ប្រទេសឥណ្ឌូណេស៊ីមានចម្ការទុរេនច្រើនជាងប្រទេសម៉ាឡេស៊ី ដូច្នេះគួរតែចុះបញ្ជីជាផ្លែឈើជាតិរបស់ឥណ្ឌូណេស៊ី។ លោកបានមានប្រសាសន៍ថា «ប្រទេសឥណ្ឌូណេស៊ី បានផលិតផ្លែទុរេនជិតពីរលានតោន ក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងប្រទេសម៉ាឡេស៊ីឆ្ងាយណាស់។ ជាមួយនឹងការពិតបែបនេះ ខ្ញុំជឿថា ផ្លែទុរេន គឺជាផ្លែឈើជាតិរបស់ប្រទេសឥណ្ឌូណេស៊ី»។ លោកបានគូសបញ្ជាក់ពីទិន្នន័យ ដែលបង្ហាញថា ទិន្នផលផ្លែទុរេនរបស់ឥណ្ឌូណេស៊ី បានឈានដល់ ១,៩៦លានតោន កាលពីឆ្នាំ២០២៤ ដែលជាបរិមាណខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះសម្រាប់ចម្ការទុរេនដាំនៅកោះជ្វា កោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងកោះស៊ូឡាវេស៊ី។ លោករដ្ឋមន្ត្រីបានបន្ថែមថា «ផ្ទុយទៅវិញ ការផលិតរបស់ប្រទេសម៉ាឡេស៊ី គឺទាបជាង ទោះបីជាតម្លៃនាំចេញបានកើនឡើងដោយសារពូជល្អៗ ដូចជាពូជទុរេន មូសាង ឃ់ីង (Musang King) ក៏ដោយ»។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សមាគមអ្នកផលិតទុរេនរបស់ម៉ាឡេស៊ី បានស្នើសុំឱ្យក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី ទទួលស្គាល់ទុរេន មូសាង ឃីង ជាផ្លែឈើជាតិ […]
News & អន្តរជាតិ

ចិន និងអាម៉េរិកផ្អាកជាបណ្ដោះអាសន្ននូវការយកពន្ធគយ និងផ្លែកំពង់ផែ
ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាផ្អាកវិធានការយកពន្ធគយ និងផ្លែកំពង់ផែមួយចំនួន សម្រាប់រយៈពេលមួយឆ្នាំ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងប៊ូសាន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ យោងតាមក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការអនុវត្តវិធាន ដែលប៉ះពាល់ដល់វិស័យសមុទ្រ ដឹកជញ្ជូន និងការសាងសង់កប៉ាល់របស់ចិន ខណៈពេលចិននឹងផ្អាកការអនុវត្តពន្ធគយសងសឹករបស់ខ្លួនលើទំនិញអាម៉េរិក។ ការសម្រេចចិត្តបែបនេះបានបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលបានកើតឡើងតាំងពីក្នុងខែមីនា ឆ្នាំ២០២៥ នៅពេលសហរដ្ឋអាម៉េរិក បានដំឡើងអត្រាពន្ធគយនាំចូលលើផលិតផលរបស់ចិនពី១០ភាគរយដល់ ២០ភាគរយ ដែលបង្ខំឱ្យចិនដំឡើងពន្ធបន្ថែមលើផលិតផលកសិកម្ម និងម្ហូបអាហារជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ចិននឹងព្យួរពន្ធបន្ថែមទាំងនេះ និងបើកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក។ ការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំងពីរ ក៏រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការដើម្បីបន្ធូរបន្ថយដល់ការដឹកជញ្ជូនសារធាតុហ្វេនតានីល (Fentanyl) ទៅកាន់សហរដ្ឋអាម៉េរិក និងការបន្ធូរបន្ថយl;ការនាំចេញលើសារធាតុរ៉ែកម្រ និងឧបករណ៍អេឡិចត្រូនិកផងដែរ។ នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ទំនិញកសិកម្មរបស់សហរដ្ឋអាម៉េរិក មានដូចជាផ្លែឈើរី ផ្លែប៉ោម ផ្លែក្រូចឆ្មារ ផ្លែប៊្លូបឺរី ផ្លែបឺរ ទំពាំងបាយជូរ ផ្លែសារី […]
News & អន្តរជាតិ

ឥណ្ឌាពង្រីកទីផ្សារផ្លែត្របែកទៅកាន់ទ្វីបអឺរ៉ុប ដោយប្រកួតប្រជែងជាមួយអេហ្សីប
ក្រុងពូណេ៖ ប្រធានក្រុមហ៊ុននាំចេញ នាំចូលផលិតផលកសិកម្ម ដែលមានមូលដ្ឋាននៅទីក្រុងពូណេ (Pune) រដ្ឋមហារាស្ត្រ (Maharashtra) នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ការនាំចេញផ្លែត្របែកស្រស់របស់ប្រទេសឥណ្ឌាកំពុងតែកើនឡើង នៅរដូវប្រមូលផលថ្មីនេះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។ លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ដូច្នេះថា «ពូជត្របែកសាច់ស (Allahabad Safeda) និងពូជត្របែកតៃវ៉ាន់សាច់ពណ៌ស្វាយ (Taiwan Pink) បន្តនាំមុខគេក្នុងការនាំចេញរបស់យើង និងទទួលបានការកោតសរសើរយ៉ាងច្រើនចំពោះភាពរឹងមាំអាចទុុកបានយូរ មានក្លិនក្រអូបពិសេស និងមានរសជាតិឆ្ងាញ់របស់ផ្លែត្របែកទាំងនេះ»។ លោកស្រីបានគូសបញ្ជាក់ថា ដោយសារពូជផ្លែត្របែកទាំងពីរប្រភេទនេះ មានទីផ្សារនៅទ្វីបអឺរ៉ុប ទើបធ្វើឱ្យការដាំដុះកើនឡើង១០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន នៃផលិតកម្មនៅទូទាំងរដ្ឋមហារាស្ត្រ និងរដ្ឋគុជរ៉ាត់ (Gujarat)។ លោកស្រីបានមានប្រសាសន៍ដូច្នេះ «ការគ្រប់គ្រងចម្ការផ្លែត្របែកបានល្អប្រសើរឡើង និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់កសិករក្នុងការបំពេញតាមតម្រូវការគុណភាពនាំចេញ គឺជាកត្តាដ៏សំខាន់នាំឱ្យរីកចម្រើនបែបនេះ។ បរិមាណនាំចេញក៏បានកើនឡើងដែរ ដោយកើនឡើងប្រហែល១២ភាគរយ ដោយសារតែតម្រូវការផ្លែត្របែនច្រើន ពីប្រទេសអារ៉ាប់រួម កាតា និងប្រទេសអូម៉ង់ ជាពិសេសចំណាប់អារម្មណ៍ថ្មីនៅក្នុងទីផ្សារអឺរ៉ុប»។ វិស័យនាំចេញផ្លែត្របែកនេះ ក៏បានទប់ទល់នឹងបញ្ហាប្រឈមនៅរដូវកាលនេះផងដែរ រួមទាំងរដូវវស្សា និងការប្រែប្រួលអាកាសធាតុ ដែលមិនអាចទាយទុកមុនបាន។ លោកស្រីទទួលស្គាល់ថា លក្ខខណ្ឌទាំងនេះបណ្តាលឱ្យខូចខាតផលដំណាំខ្លះ ប៉ុន្តែដោយសារការកែលម្អប្រព័ន្ធទឹកបានមុន និងការគ្រប់គ្រងសំណើមបានល្អ ធ្វើឱ្យទិន្នផលផ្លែត្របែកឡើងខ្ពស់ និងមានគុណភាពល្អ។ រដូវនាំកាលចេញផ្លែត្របែករបស់ប្រទេសឥណ្ឌា […]
News & អន្តរជាតិ

ទីផ្សារផ្លែស្រកានាគរបស់ចិនធ្លាក់ថ្លៃដល់កម្រិតទាបបំផុតនៅចុងឆ្នាំ២០២៥
ប៉េកាំង៖ ទីផ្សារផ្លែស្រកានាគ របស់ប្រទេសចិន បានធ្លាក់ថ្លៃយ៉ាងខ្លាំង នៅចុងឆ្នាំ២០២៥នេះ ដោយអ្នកលក់និយាយថា តម្លៃសម្រាប់ការប្រមូលផលជាច្រើនលើករវាងខែកញ្ញា និងខែតុលា ជាទូទៅមានចាប់ពី ពី១,៦ ទៅ២,៨យន់ ឬស្មើពី០,២២ ទៅ០,៣៨ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកដាំ និងអ្នកលក់ផ្លែស្រកានាគ បានកត់សម្គាល់ថា តម្លៃទាបបែបនេះកម្រកើតឡើងណាស់ ជាពិសេសចំពោះផ្លែស្រកានាគ ដាំនៅក្នុងខេត្តក្វាងស៊ី (Guangxi) ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល៥៣ហិកតា ដោយផលិតផ្លែស្រកានាគសាច់ក្រហមប្រហែល៣ ០០០តោនជារៀងរាល់ឆ្នាំ។ អ្នកគ្រប់គ្រងកសិដ្ឋាន បានពន្យល់ថា ខេត្តក្វាងស៊ី គឺជាតំបន់ផលិតកម្មដ៏សំខាន់សម្រាប់ផ្លែស្រកានាគ ដែលដាំដុះក្នុងប្រទេសចិន។ តំបន់នេះអាចប្រមូលផលផ្លែស្រកានាគ ដែលដាំដុះដោយធម្មជាតិចំនួនប្រាំបី ទៅ១០ដង ជារៀងរាល់ឆ្នាំ ចាប់ពីខែមិថុនា ដល់ចុងខែវិច្ឆិកា បន្ទាប់មកដោយមានការដាំដុះបន្ថែមពីរដងទៀត នៅក្រោមពន្លឺសិប្បនិម្មិត អាចធ្វើការលក់ផ្គត់ផ្គង់ទីផ្សារបន្តរហូតដល់ខែកុម្ភៈនៃឆ្នាំបន្ទាប់។ រហូតមកដល់ពេលនេះ នៅឆ្នាំ២០២៥ កសិដ្ឋាននៅក្នុងខេត្ត ក្វាងស៊ី បានប្រមូលផលផ្លែស្រកានាគបានប្រហែល១០ដងរួចទៅហើយ ដោយលក់ក្នុងតម្លៃទាបជាង២,៤យន់ ឬស្មើនឹង០,៣៣ដុល្លារ ក្នុងមួយគីឡូក្រាម។ បើប្រៀបធៀប តម្លៃនៅដំណាក់កាលដូចគ្នាក្នុងឆ្នាំមុនៗ ជាធម្មតាមានគេអាចលក់ក្នុងតម្លៃចាប់ពី៣ ទៅ៣,៦យន់ ឬស្មើពី០,៤១ ទៅ០,៤៩ ដុល្លារ ក្នុងមួយគីឡូក្រាម។ […]
News & អន្តរជាតិ

ផ្លែទុរេនម៉ាឡេស៊ី នឹងចុះបញ្ជីជាស្តេចផ្លែឈើរបស់ជាតិ ក្នុងពេលឆាប់ៗនេះ
គូឡាឡាំពួរ៖ «ស្តេចផ្លែឈើ» ជាពូជផ្លែទុរេនដ៏ជាទីស្រលាញ់ពេញចិត្តរបស់ប្រទេសម៉ាឡេស៊ី អាចទទួលបានងារជាស្តេចផ្លែទុរេន ក្នុងពេលឆាប់ៗនេះ ស្របពេលសមាគមអ្នកផលិតផ្លែទុរេន កំពុងតែជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន ឱ្យដាក់ឈ្មោះជាផ្លូវការថា ជាផ្លែឈើរបស់ប្រទេស និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។ សារព័ត៌មានរបស់ម៉ាឡេស៊ី បានរាយការណ៍ដោយដកស្រង់សម្តីប្រធានសមាគមអ្នកផលិតផ្លែទុរេនដែលបាននិយាយថា «ផ្លែទុរេនមិនមែនគ្រាន់តែជាផ្លែឈើមួយប្រភេទនោះទេ។ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។ ជនជាតិម៉ាឡេស៊ីគ្រប់រូប មិនថាមានប្រវត្តិបែបណាក៏ដោយ មានរឿងរ៉ាវពាក់ព័ន្ធឹងផ្លែទុរេន ការចងចាំ និងជាប្រពៃណី។ វាជារឿងមួយដែលបង្រួបបង្រួមយើងទាំងអស់គ្នា»។ បើគិតចាប់ពីតូបលក់ដូរតាមដងផ្លូវរហូតដល់ខ្ចប់ក្នុងប្រអប់សម្រាប់នាំចេញ ផ្លែទុរេនដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស ពូជមូសាង ឃីង (Musang King) និងពូជប្លែកថន (Black Thorn) ទទួលបានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ការផ្តល់ឋានៈដល់ផ្លែទុរេននេះ គឺជាការចុះបញ្ជីបញ្ជាក់ពូជដំណាំសម្គាល់ភូមិសាស្ត្រ (Geographic Indicator) នៃទុរេនពូជមូសាង ឃីង ដែលត្រូវមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០៣៤ បានបញ្ជាក់ជាថ្មីនូវភាពត្រឹមត្រូវរបស់វាថា ជាផលិតផលដ៏មានមោទនភាពរបស់ម៉ាឡេស៊ី។ លោកប្រធានសមាគម បាននិយាយថា «ការចុះបញ្ជីជាដំណាំសម្គាល់ភូមិសាស្ត្រ គឺប្រៀបដូចជាត្រានៅលើលិខិតឆ្លងដែនសម្រាប់ផ្លែទុរេន ពូជមូសាង ឃីង។ ការចុះបញ្ជីនេះបង្ហាញថា វាពិតជាផលិតផលផ្លែឈើរបស់ម៉ាឡេស៊ី។ វាជាផ្លែឈើ ដែលយើងទាំងអស់គ្នា អាចមានមោទនភាព ហើយវាបង្ហាញថា […]
News & អន្តរជាតិ

កសិករដាំស្រូវ នៅទូទាំងប្រទេសហ្វីលីពីន នឹងទទួលបានជីជំនួយពីរដ្ឋាភិបាល
ម៉ានីល៖ ដោយអនុវត្តតាមការណែនាំរបស់ប្រធានាធិបតី លោក ហ្វេឌីណង់ ម៉ាកូស (Ferdinand Marcos)ក្រសួងកសិកម្មហ្វីលីពីន កំពុងត្រៀមខ្លួនចែកចាយជំនួយជីបន្ថែមប្រកបដោយប្រសិទ្ធភាព ដែលនឹងគាំទ្រដល់កសិករដាំស្រូវទូទាំងប្រទេស។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុរដ្ឋលេខាធិការក្រសួងកសិកម្មហ្វីលីពីន បានកោះប្រជុំនាយកប្រតិបត្តិប្រចាំតំបន់ និងអ្នកសម្របសម្រួលកម្មវិធីស្រូវអង្ករនៃការិយាល័យវាលស្រែរបស់ក្រសួងកសិកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃកម្មវិធីគោលការណ៍ណែនាំ បញ្ហា និងមធ្យោបាយដោះស្រាយជាបន្តបន្ទាប់ទៀត។ ស្របនឹងកិច្ចប្រជុំថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីន ជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន ទាក់ទងនឹងតម្រូវការនាំចូលជី ដើម្បីជំរុញផលិតកម្មដំណាំស្រូវក្នុងប្រទេស។ សាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន ត្រូវបានជ្រើសរើសឱ្យមានសិទ្ធិនាំចូលជី ក្នុងបរិមាណស្របតាមតម្រូវការជាក់ស្តែង និងក្នុងតម្លៃទាបសមរម្យ និងតាមរយៈការរៀបចំរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ រដ្ឋាភិបាលហ្វីលីពីន បានបញ្ចេញកញ្ចប់ថវិកាចំនួន៤,១ពាន់លានប៉េសូ ឬស្មើនឹង៦៩លានដុល្លារ ប្រគល់ឱ្យក្រសួងកសិកម្ម យកទៅទិញជី អ៊ុយរ៉េ ប្រហែល២,២៧៧លានកញ្ចប់ សម្រាប់ចែកឱ្យកសិករដាំស្រូវដោយមិនគិតថ្លៃ។ កន្លងមកក្រសួងកសិកម្មហ្វីលីពីន បានរៀបចំផែនការចែកជំនួយជី សម្រាប់ធ្វើស្រែរដូវប្រាំង ឆ្នាំ២០២២-២០២៣ នៅខែធ្នូ ឆ្នាំ២០២២ ព្រមទាំងចែកចាយប័ណ្ណបញ្ចុះតម្លៃជីផងដែរ។ លោកអនុរដ្ឋលេខាធិការ បានដឹកនាំការិយាល័យវាលស្រែប្រចាំតំបន់ឱ្យធានាការដឹកជញ្ជូនជី ដែលនឹងត្រូវទម្លាក់នៅទីតាំងយុទ្ធសាស្ត្រទូទាំងប្រទេស ដោយសហការជាមួយសាជីវកម្មពាណិជ្ជកម្មអន្តរជាតិហ្វីលីពីន និងអង្គភាពពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានផងដែរ។ លោកប្រធានាធិបតីហ្វីលីពីន គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសាជីវកម្មពាណិជ្ជកម្មអន្តរជាតិហ្វីលីពីន […]
News & អន្តរជាតិ

អាម៉េរិកគ្រោងកាត់បន្ថយពន្ធលើការនាំចូលផ្លែចេក ពីតំបន់អាម៉េរិកឡាទីន
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានប្រកាសពីផែនការកាត់បន្ថយពន្ធនាំចូលផ្លែចេក និងផ្លែឈើដទៃទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយប្រទេសអាហ្សង់ទីន ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងប្រទេសអេក្វាឌ័រ។ ការកាត់បន្ថយនេះធ្វើឱ្យអត្រាពន្ធបដិការបស់ងអាម៉េរិកធ្លាក់មកនៅត្រឹម១០ភាគរយ លើទំនិញនាំចូលពីប្រទេសហ្គាតេម៉ាឡា អាហ្សង់ទីន និងប្រទេសអែលសាល់វ៉ាឌ័រ និងពន្ធ១៥ភាគរយ លើការនាំចូលផ្លែចេកពីប្រទេសអេក្វាឌ័រ ប៉ុន្តែផ្តល់ការលើកលែងសម្រាប់ផលិតផលណា ដែលមិនមានផលិតនៅក្នុងសហរដ្ឋអាម៉េរិក។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បាននិយាយថា ផ្លែចេក និងកាកាវ គឺជាផលិតផលមួយក្នុងចំណោមផលិតផលមួយចំនួន ដែលទំនងជាត្រូវបានលើកលែងពន្ធក្រោមកិច្ចព្រមព្រៀងថ្មីនេះ។ ប្រទេសហ្គាតេម៉ាឡា និងប្រទេសអេក្វាឌ័រ នៅតែជាអ្នកផ្គត់ផ្គង់ផ្លែចេកធំជាងគេបង្អស់សម្រាបទីផ្សារសហរដ្ឋអាម៉េរិក។ ការប្រកាសនេះបានកើតឡើងនៅពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រឈមមុខនឹងបញ្ហាស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពទិញផលិតនាំចូលពីបរទេស។ ការបោះឆ្នោតនាពេលថ្មីៗនេះ បានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់សម្ពាធបន្ថែមទៀតលើបញ្ហាតម្លៃ។ រដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយថា ការបន្ធូរបន្ថយពន្ធនាំចូលផ្លែឈើ ក្នុងគោលបំណងកាត់បន្ថយថ្លៃដើម ខណៈពេលទទួលស្គាល់បញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុក៏កំពុងតេប៉ះពាល់ដល់កម្រិតតម្លៃសកលផងដែរ។ ប៉ុន្តែមន្ត្រីពាក់ព័ន្ធបានកត់សម្គាល់ថា ចំណែកការកាត់បន្ថយតម្លៃទំនិញវិញ តើអ្នកលក់ដុំ និងអ្នកលក់រាយត្រូវដាក់បន្ទុកពន្ធទៅឱ្យអ្នកទិញជាអ្នកបង់ដែរឬទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងបួននេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ លើប្រទេសជាច្រើន […]
