ចិន និងអាម៉េរិកផ្អាកជាបណ្ដោះអាសន្ននូវការយកពន្ធគយ និងផ្លែកំពង់ផែ

2025-10-19 09.17.25

ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាផ្អាកវិធានការយកពន្ធគយ និងផ្លែកំពង់ផែមួយចំនួន សម្រាប់រយៈពេលមួយឆ្នាំ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងប៊ូសាន កាលពីថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៥។

យោងតាមក្រសួងពាណិជ្ជកម្មចិន  បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការអនុវត្តវិធាន ដែលប៉ះពាល់ដល់វិស័យសមុទ្រ ដឹកជញ្ជូន និងការសាងសង់កប៉ាល់របស់ចិន ខណៈពេលចិននឹងផ្អាកការអនុវត្តពន្ធគយសងសឹករបស់ខ្លួនលើទំនិញអាម៉េរិក។

ការសម្រេចចិត្តបែបនេះបានបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម  ដែលបានកើតឡើងតាំងពីក្នុងខែមីនា ឆ្នាំ២០២៥ នៅពេលសហរដ្ឋអាម៉េរិក បានដំឡើងអត្រាពន្ធគយនាំចូលលើផលិតផលរបស់ចិនពី១០ភាគរយដល់ ២០ភាគរយ ដែលបង្ខំឱ្យចិនដំឡើងពន្ធបន្ថែមលើផលិតផលកសិកម្ម និងម្ហូបអាហារជាច្រើនប្រភេទរបស់សហរដ្ឋអាម៉េរិក។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ចិននឹងព្យួរពន្ធបន្ថែមទាំងនេះ និងបើកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក។ ការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំងពីរ ក៏រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការដើម្បីបន្ធូរបន្ថយដល់ការដឹកជញ្ជូនសារធាតុហ្វេនតានីល (Fentanyl) ទៅកាន់សហរដ្ឋអាម៉េរិក និងការបន្ធូរបន្ថយl;ការនាំចេញលើសារធាតុរ៉ែកម្រ និងឧបករណ៍អេឡិចត្រូនិកផងដែរ។

នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ទំនិញកសិកម្មរបស់សហរដ្ឋអាម៉េរិក មានដូចជាផ្លែឈើរី ផ្លែប៉ោម ផ្លែក្រូចឆ្មារ ផ្លែប៊្លូបឺរី ផ្លែបឺរ ទំពាំងបាយជូរ ផ្លែសារី ផ្លែស្ត្របឺរី ផ្លែប៉េស និងគ្រាប់ធញ្ញជាតិជាច្រើនប្រភេទផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឱ្យនាំចូលទៅក្នុងទីផ្សារប្រទេសចិន ដោយគ្មានពន្ធសងសឹកឡើយ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខ្លួននឹងលុបចោលពន្ធនាំចូលសម្រាប់ទំនិញកសិកម្មអាម៉េរិកមួយចំនួន រួមបញ្ចូលទាំងការលុបចោលពន្ធ១៥ភាគរយលើការនាំចូលស្រូវសាលីអាម៉េរិក ដែលបានបញ្ជាទិញប្រហែល១២០,០០០តោន ដើម្បីដឹកជញ្ជូននៅក្នុងខែធ្នូ ខាងមុខនេះ។

ប្រទេសចិន ដែលជាទីផ្សារធំបំផុតសម្រាប់កសិករអាម៉េរិក បានប្រើយុទ្ធសាស្ត្រមិនទិញនាំចូលស្រូវសាលីរបស់សហរដ្ឋអាម៉េរិក ធ្វើជាអាវុធសម្រាប់ចរចាសង្គ្រាមពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពជាមួយសហរដ្ឋអាម៉េរិក។ កន្លងមកបន្ទាប់ពីការដាក់យកពន្ធសងសឹកគ្នា ពាណិជ្ជករចិនភាគច្រើនបានជៀសវាងមិនទិញទំនិញកសិផលរបស់សហរដ្ឋអាម៉េរិក រួមទាំងស្រូវសាលី និងសណ្តែកសៀង ដោយស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀត។

ប្រទេសចិនបាននាំចូលស្រូវសាលីរបស់សហរដ្ឋអាម៉េរិកចំនួន១,៩​​លានតោន ក្នុងឆ្នាំ២០២៤ ដែលស្មើនឹង១៧ភាគរយនៃការនាំចូលសរុបរបស់ខ្លួន។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានកាត់បន្ថយការនាំចូលស្រូវសាលីសហរដ្ឋអាម៉េរិក នៅក្នុងឆ្នាំ២០២៥នេះ។ ការនាំចូលស្រូវសាលីរបស់ចិន ពីក្នុងខែមករា ដល់ខែកញ្ញា​ ឆ្នាំ២០២៥នេះ បានធ្លាក់ចុះ៧២ភាគរយ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

ប្រធានក្រុមប្រឹក្សាគ្រាប់ធញ្ញជាតិ និងផលិតផលជីវសាស្ត្រ សហរដ្ឋអាម៉េរិក បានមានប្រសាសន៍ថា នៅក្នុងសញ្ញាវិជ្ជមានមួយទៀតលើផ្នែកពាណិជ្ជកម្ម ការនាំចេញស្រូវសាលីអាម៉េរិក ត្រូវបានដឹកជញ្ជូនពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន ចាប់តាំងពីមេដឹកនាំប្រទេសទាំងពីរបានជួបគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ