ហាងកាហ្វេ អាម៉ាហ្សូន​​ របស់ប្រទេសថៃ​ បិទសាខាទាំងអស់នៅក្នុងប្រទេសវៀតណាម

image_2025-11-24_09-32-07

ហាណូយ៖ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ហាងកាហ្វេ ​ អាម៉ាហ្សូន (Café Amazon) សាខារបស់ថៃបើកនៅក្នុងប្រទេសវៀតណាម បានបញ្ជាក់ថា គ្រប់ហាងទាំងអស់នៅក្នុងប្រទេសវៀតណាម បានបិទទ្វារឈប់ធ្វើអាជីវកម្ម​ នៅសប្តាហ៍នេះ​ ហើយបានដកផ្លាកសញ្ញាចេញអស់ ដើម្បីប្រគល់ទីតាំងជួលឱ្យទៅម្ចាស់ដើមវិញ ចំណែកនៅទីតាំងខ្លះត្រូវបានជំនួសដោយឈ្មោះអាជីវកម្មថ្មី។

យោងតាមសារព័ត៌មានវៀតណាម​ បានឱ្យដឹថា នៅក្នុងសេចក្តីជូនដំណឹង​ប្រកាសជូនទៅផ្សារភាគហ៊ុននៅក្នុងប្រទេសថៃ កាលដើមខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនធំ​ ដែលម្ចាស់សាខាងហាងកាហ្វេយីហោ​ អាម៉ាហ្សូន​ របស់ប្រទេសថៃ​ បានប្រកាសរំលាយក្រុមហ៊ុន ដែលជាអង្គភាពប្រតិបត្តិការហាងកាហ្វេ អាម៉ាហ្សូន នៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុនបាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីអាជីវកម្មនៅក្នុងប្រទេសវៀតណាម ដើម្បីផ្តោតការយកចិត្តទុកដាក់ឡើងវិញនូវអាជីវកម្មអាទិភាពផ្សេង និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។

គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនថៃម្ចាស់ហាងកាហ្វេ អាម៉ាហ្សូន​​  បានបោះទុនវិនិយោគក្នុងទឹកប្រាក់១,៧២លានដុល្លារ​ នៅក្នុងការបណ្តាក់ទុនរកស៊ីលក់កាហ្វេនៅក្នុងប្រទេសវៀតណាម។

សាខាហាងកាហ្វេ អាម៉ាហ្សូន បានបោះទុនចូលរកស៊ីនៅក្នុងប្រទេសវៀតណាម​ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយបើកហាងដំបូង នៅទីក្រុងហូជីមិញ​ ដោយរៀបចំរចនាបថហាងដូចគ្នានៅក្នុងប្រទេសថៃ ប៉ុន្តែ ដើម្បីឱ្យសម្របខ្លួនទៅនឹងចំណង់ចំណូលចិត្តជនជាតិវៀតណាម បញ្ជីមុខភេសជ្ជៈ និងម្ហូប ត្រូវបានកែសម្រួល មានជាកាហ្វេ និងតែទឹកដោះគោបែបថៃ និងភេសជ្ជៈតាមរដូវបែបវៀតណាមផងដែរ។

ហាងកាហ្វេ អាម៉ាហ្សូន នៅក្នុងប្រទេសវៀតណាមភាគច្រើនបើកដំណើរការ នៅទីក្រុងហូជីមិញ

និងនៅតាមបណ្តាទីប្រជុំជនខេត្តមួយចំនួន ដូចនៅក្រុងកាន់ធើ ក្រុងដុង និងក្រុងវិញឡុង ដែលសរុបទាំងអស់មានចំនួន១៥សាខា ហើយត្រូវបិទចោលទាំងអស់។

ចំនួនហាងពិតប្រាកដ​​​ គឺតិចជាងគោលដៅដំបូងរបស់ខ្សែសង្វាក់កាហ្វេ​ អាម៉ាហ្សូន ហើយនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងខ្សែសង្វាក់កាហ្វេឈានមុខគេរបស់វៀតណាម។

ហាងកាហ្វេធំជាងគេបំផុតរបស់ប្រទេសថៃ បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាមួយសាខាកាហ្វេម៉ាកយីហោល្បីៗ របស់វៀតណាម ដូចជា ហាយឡែន​ កាហ្វេ (Highlands Coffee)  និង​ហាង ចុងងៀង កាហ្វេ (Trung Nguyen Café)។

បច្ចុប្បន្ន ហាយឡែន កាហ្វេ របស់វៀតណាម គឺជាហាងធំជាងគេ ដោយបើកហាងចំនួន៩២៨ នៅទូទាំងប្រទេសវៀតណាម ហើយបើគិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

ហាងកាហ្វេ អាម៉ាហ្សូន គឺជាហាងកាហ្វេដ៏ធំជាងគេបំផុតរបស់ថៃ ដោយមានសាខាជាង៥ ០០០កន្លែង ភាគច្រើនមានទីតាំងនៅក្នុងប្រទេសថៃ និងដំណើរការនៅក្នុងស្ថានីយប្រេងឥន្ធនៈ ដែលជាគុណសម្បត្តិជាយុទ្ធសាស្ត្រ ប៉ុន្តែហាងកាហ្វេ អាម៉ាហ្សូន មិនមានភ្ជាប់ជាមួយស្ថានីយ៍ប្រេងទេនៅក្នុងប្រទេសវៀតណាម។

ឥឡូវនេះ ហាងកាហ្វេ អាម៉ាហ្សូន កំពុងតែផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់ប្រទេសឡាវ ហ្វីលីពីន ជប៉ុន អូម៉ង់ និងប្រទេសបារ៉ែន តាមរយៈគំរូសិទ្ធិផ្តាច់មុខ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ