News & អន្តរជាតិ
image_2026-06-26_15-28-12
ឥណ្ឌាទំនងជាផ្អាកនាំចេញស្ករសមួយរយៈពេល ដោយសារបាតុភូតអែលនីញ៉ូ
ម៉ុមបៃ៖ ប្រទេសឥណ្ឌា ដែលធ្លាប់ជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងមានស្ករសនៅសល់តិចតួចសម្រាប់ការនាំចេញ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Nino) ដែលកំពុងគំរាមកំហែងដល់ផលិតកម្មអំពៅ និងការកើនឡើងនៃតម្រូវការអេតាណុល។ ដោយសារសម្ពាធអាកាសធាតុបែបនេះ ស្ករសឥណ្ឌារាប់លានតោននឹងផ្អាកនាំចូលទៅកាន់ទីផ្សារពិភពលោក ព្រមរឹតត្បិតការនាំចូលនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាថែមទៀត។ ប្រភពពាណិជ្ជករនាំចេញស្ករស បាននិយាយថា ឥណ្ឌានៅមានសល់ស្ករសតិចតួចសម្រាប់ការនាំចេញ ចំណែកតម្រូវការអេតាណុលនៅក្នុងស្រុក បានកើនឡើងយ៉ាងខ្លាំង ដូច្នេះធ្វើឱ្យឥណ្ឌាប្រុងប្រយ័ត្នចំពោះការនាំចេញ ព្រោះខ្លាចខ្វះតម្រូវការក្នុងស្រុក។ ទំនិញស្ករស គឺប្រធានបទរសើបផ្នែកនយោបាយនៅក្នុងសង្គមឥណ្ឌា ដែលជាប្រទេសប្រើប្រាស់ស្ករច្រើនជាងគេលើពិភពលោក ហើយស្ករផ្អែមនេះមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនឥណ្ឌា ជាពិសេសគ្រួសារក្រីក្រត្រូវការស្ករសខ្លាំងណាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ នាយកគ្រប់គ្រងក្រុមហ៊ុននាំចេញទំនិញកសិកម្មរបស់ឥណ្ឌា បាននិយាយថា “ការផ្គត់ផ្គង់ស្ករសមានសភាពតឹងតែងរួចទៅហើយនៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះ បាតុភូតអែលនីញ៉ូ កំពុងលេចចេញជាគ្រោះថ្នាក់ដ៏ធំមួយ។” ប្រសិនបើភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ដំណាំអំពៅអាចរងផលប៉ះពាល់ និងធ្វើឱ្យឥណ្ឌាខ្វះស្ករសសម្រាប់នាំចេញយ៉ាងហោចណាស់បីឆ្នាំ ស្របពេលប្រទេសប្រេស៊ីល ក៏អាចរងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូដូចគ្នានេះដែរ។ ប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញស្ករសធំជាងគេ ក៏កំពុងបង្វែរអំពៅទៅផលិតជាអេតាណុលវិញ ព្រោះមានទីផ្សារល្អ។ ប្រទេសឥណ្ឌាបាននាំចេញស្ករសចំនួន៦,៨លានតោន ជារៀងរាល់ខ្នាំ ឬប្រហែលនឹង១០ភាគរយ នៃការនាំចេញសកល។ នៅឆ្នាំ២០២៦នេះ បន្ទាប់ពីបាននាំចេញស្ករសប្រហែល៨០០ ០០០តោន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដែលជាវេលាចុងបញ្ចប់នៃរដូវប្រមូលផលឆ្នាំនេះ។ យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល និងឧស្សាហកម្មស្ករស […]
News & អន្តរជាតិ
image_2026-06-26_11-16-09
ការនាំចេញជីតាមច្រកសមុទ្រហ័រមូស ចាប់ផ្តើមមមាញឹកឡើងវិញ អាចធ្វើឱ្យតម្លៃជីចុះថោក
អន្តរជាតិ៖ ការនាំចេញជីតាមរយៈច្រកសមុទ្រហ័រមូស (Hormuz) បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីសប្តាហ៍មុន ដោយបានបង្កើនការផ្គត់ផ្គង់ជីទៅកាន់ទីផ្សារពិភពលោក បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានជាប់គាំងក្នុងបរិមាណដ៏ច្រើននៅក្នុងឈូងសមុទ្រពែក្ស។ យោងតាមទិន្នន័យកប៉ាល់ បានឱ្យដឹងថា យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៦គ្រឿង ដែលផ្ទុកសារធាតុជី បានចាកចេញពីច្រកសមុទ្រ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដោយចំនួនកប៉ាល់នាំចេញបានកើនឡើងជិតប្រហែលមុនពេលផ្ទុះសង្គ្រាម។ យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៨គ្រឿង ក្នុងចំណោមកប៉ាល់ជាង៤០គ្រឿង ដែលបានជាប់គាំងចាប់តាំងពីដើមដំបូងក្នុងពេលផ្ទុះសង្គ្រាមភ្លាមៗ បានចាកចេញអស់ហើយ ភាគច្រើននៃកប៉ាល់ទាំងនោះបានធ្វើដំណើរទៅកាន់ទ្វីបអាស៊ី។ ឧស្សាហកម្មកសិកម្មបាននិងកំពុងតាមដានយ៉ាងដិតដល់នូវល្បឿននៃការចាកចេញកប៉ាល់ ចំពេលមានការរំពឹងទុកថា ការកើនឡើងអាចមានបន្តិចម្តងៗ ដោយសារកប៉ាល់រាប់រយគ្រឿងដឹកទំនិញផ្សេងៗគ្នា ហើយកំពុងដណ្តើមគ្នាចេញមុន។ តំបន់ឈូងសមុទ្រពែក្ស គឺជាជម្រករបស់រោងចក្រជីដ៏ធំបំផុតមួយរបស់ពិភពលោក ហើយផ្លូវទឹកនេះជីបានឆ្លងកាត់ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីអ៊ុយរ៉េ ដែលជាសារធាតុចិញ្ចឹមដំណាំដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ទិន្នន័យបានបង្ហាញទៀតថា បរិមាណនាំចេញជីប្រចាំសប្តាហ៍តាមរយៈច្រកសមុទ្រហ័តមូស បានកើនឡើងជិតដល់៥៣ម៉ឺនតោន ចាប់តាំងពីបានបញ្ចប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ។ គោលដៅទីផ្សារនៅក្នុងទ្វីបអាស៊ី ដែលកប៉ាល់ចេញទៅ រួមមានប្រទេសចិន ឥណ្ឌា និងប្រទេសស្រីលង្កា។ ប្រទេសឥណ្ឌា គឺជាអ្នកនាំចូលជីអ៊ុយរ៉េ និងជីផូស្វាត លំដាប់កំពូល។ កប៉ាល់មួយគ្រឿងកំពុងចេញដំណើរឆ្ពោះទៅប្រទេសប្រេស៊ីល ដែលអ្នកទិញកំពុងបង្កើតស្តុកជី មុនរដូវដាំសណ្តែកសៀងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ។ ខណៈពេលធ្វើដំណើរអាចចំណាយពេលច្រើនសប្តាហ៍សម្រាប់នាំជីទៅដល់អ្នកទិញ តម្លៃជីអ៊ុយរ៉េបានធ្លាក់ចុះរួចស្រេចទៅហើយ ដោយសារមានការភ័យខ្លាចមានការរំខានដល់ដំណើរផ្គត់ផ្គង់។ ការផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីសប្តាហ៍ដំបូងនៃសង្គ្រាម បានបន្ធូរបន្ថយការគំរាមកំហែងដ៏ធំបំផុតមួយចំពោះអតិផរណាស្បៀងអាហារ។ វាក៏អាចទៅរួចផងដែរ ដែលកប៉ាល់ផ្សេងទៀតផ្ទុកជីក៏បានចេញដំណើរផងដែរ។ […]
News & អន្តរជាតិ
image_2026-06-25_13-53-39
កសិកម្មរបស់ម៉ារ៉ុកជួបការលំបាក ដោយសាររលកកម្តៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ
រ៉ាបាត៖ យោងតាមរបាយការណ៍រួមរបស់អង្គការស្បៀងអាហារ និងកសិកម្ម និងអង្គការឧតុនិយមពិភពលោក បានឱ្យថា កសិកររបស់ប្រទេសម៉ារ៉ុកកំពុងប្រឈមមុខនឹងកាផលពិបាក ដោយសារអាកាសធាតុក្តៅខ្លាំង និងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ បានធ្វើឱ្យវិស័យកសិកម្មជួបបញ្ហា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសនៅចន្លោះឆ្នាំ២០២២ និង២០២៤ អាកាសធាតុនៅក្នុងប្រទេសម៉ារ៉ុកស្ថិត មានស្ថានភាពកាន់តែអាក្រក់ទៅ ដោយមានគ្រោះរាំងស្ងួតរយៈពេលប្រាំមួយឆ្នាំជាប់គ្នា រហូតធ្វើឱ្យកសិករខ្វះទឹកស្រោចស្រពដំណាំ និងជូបប្រទះបញ្ហារលកកម្តៅម្តងហើយម្តងទៀត នាំឱ្យសីតុណ្ហភាពឡើងដល់កម្រិតគ្រោះថ្នាក់។ ក្នុងករណីខ្លះ កម្តៅមិនត្រឹមតែកើនឡើងមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែបានអូសបន្លាយរយៈពេលវែង។ កាលពី(ក្នុងខែមីនា ឆ្នាំ២០២៣ មានរយៈពេល១១ថ្ងៃ ហើយមួយទៀតនៅខែកក្កដា ឆ្នាំ២០២៤ បានរត់រយៈពេល១០ថ្ងៃ។ ក្នុងអំឡុងពេលទាំងនេះ សីតុណ្ហភាពច្រើនតែឡើងលើសពី៤០អង្សា ដែលធ្វើឱ្យដំណាំ សត្វ និងព្រៃឈើ ពិបាករស់បំផុត។ វិស័យកសិកម្មចូលរួ​មចំណែកប្រមាណ១០ភាគរយ នៃសេដ្ឋកិច្ចម៉ារ៉ុក ហើយភាគច្រើនពឹងផ្អែកលើទឹកភ្លៀង។ ការពឹងផ្អែកបែបនេះ ទើបឥឡូវនេះ នាំឱ្យជួបស្ថានភាពកាន់តែពិបាកខ្លាំងឡើង ដោយមានភ្លៀងធ្លាក់តិចតួច និងកម្តៅឡើងមិនឈប់ឈរ ធ្វើឱ្យការដាំដុះរងផលប៉ះពាល់យ៉ាងខ្លាំង។ ទិន្នផលដំណាំរបស់ម៉ារ៉ុកបានធ្លាក់ចុះប្រមាណ៤៣ភាគរយ ក្នុងរដូវប្រមូលផលឆ្នាំ២០២៣-២០២៤ ដែលជាកម្រិតទាបបំផុតមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ផលិតកម្មស្រូវសាលីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ចំណែកដំណាំសំខាន់ៗផ្សេងទៀត បានរងការខូចខាតស្ទើរគ្មានសល់។ ផ្លែអូលីវ បានផលិតប្រេងបានតិចជាងមុន ហើយបរិមាណផ្លែបានធ្លាក់ចុះដោយសារសីតុណ្ហភាពក្តៅខ្លាំងពេក។ រីឯចម្ការដំណាំក្រូចក៏បានធ្លាក់ចុះទិន្នផលផងដែរ ទាំងក្នុងផលិតកម្ម និងការនាំចេញ។ […]
News & អន្តរជាតិ
image_2026-06-25_10-06-40
ម៉ិកស៊ិក និងប្រេស៊ីល នឹងចែករំលែកប្រាក់៥០០លានដុល្លារ ដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងឧស្សាហកម្ម
ទីក្រុងម៉ិកស៊ិក៖ មូលនិធិវិនិយោគអាកាសធាតុ កាលពីសប្តាហ៍មុន បានប្រកាសថា ខ្លួនបានអនុម័តហិរញ្ញប្បទានកាតាលីករចំនួន៥០០លានដុល្លារ សម្រាប់ប្រទេសប្រេស៊ីល និងម៉ិកស៊ិក ដែលមានបំណងទាញយកមូលនិធិរាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីពន្លឿនការកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យឧស្សាហកម្មរបស់ខ្លួន។ ទុនបម្រុងគ្រប់គ្រងដោយធនាគារពិភពលោក (World Bank) ដែលមានទឹកប្រាក់ចំនួន១៤ពាន់លានដុល្លារ គឺជាមូលនិធិមូលធនផ្តោតលើអាកាសធាតុ បានគាំទ្រការវិនិយោគដំបូងគេបង្អស់ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូនក្នុងប្រទេសទាំងពីរនេះ ដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាម៉េរិកឡាទីន។ នាយកប្រតិបត្តិមូលនិធិវិនិយោគអាកាសធាតុ លោក តារីយេ ក្បាដេហ្គេស៊ីន (Tariye Gbadegesin) បាននិយាយថា “ការប្រកួតប្រជែងជាសកលដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកបានចាប់ផ្តើមហើយ សម្រាប់ទីផ្សារកំពុងរីកចម្រើន គឺនៅពេលខាងមុខ។ ឧស្សាហកម្មកាត់បន្ថយការបញ្ចេញកាបូន គឺមានលក្ខណៈលើសពីការបំភាយឧស្ម័ន វាជាការធានាបាននូវវិបុលភាពរយៈពេលវែង និងការងារនៅថ្ងៃអនាគត”។ ប្រទេសទាំងពីរកំពុងអភិវឌ្ឍមូលដ្ឋានឧស្សាហកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ហើយនៅប្រទេសម៉ិកស៊ិក បច្ចុប្បន្នឧស្សាហកម្មនេះមានចំនួន១៨ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ ប្រទេសប្រេស៊ីល និងម៉ិកស៊ិក នឹងទទួលបានចំណែកទឹកប្រាក់ចំនួន២៥០លានដុល្លាររៀងៗខ្លួន។ ជំនួយនេះមានបំណងដើរតួជានុយ “កាតាលីករ” ដើម្បីស្រូបយកទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីធនាគារ និងវិនិយោគិនឯកជន។ នៅប្រទេសម៉ិកស៊ិក ការវិនិយោគនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានសហហិរញ្ញប្បទានចំនួន១,៦៨ពាន់លានដុល្លារ រួមទាំងទឹកប្រាក់១,២ពាន់លានដុល្លារ ពីវិនិយោគិនឯកជនផងដែរ។ ស្ថាប័នចូលរួមរួមមានក្រុមធនាគារអភិវឌ្ឍន៍អន្តរ-អាមេរិក (Inter-American Development Bank Group) និងក្រុមធនាគារពិភពលោក (World Bank Group) […]
News & អន្តរជាតិ
170623 No. 3 Fertilizer Plant (Kyawzwa) (5)
ឥណ្ឌូណេស៊ី ពិភាក្សាជាមួយឥណ្ឌា បង់ក្លាដែស ស្តីពីការនាំចេញជី
ទីក្រុងប្រ៊ីសបេន៖ បើយោងតាមក្រុមហ៊ុនជីរបស់រដ្ឋ ឈ្មោះ ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងពិភាក្សាជាមួយប្រទេសមួយចំនួន ដែលមានចំណាប់អារម្មណ៍ក្នុងការនាំចូលជីអ៊ុយរ៉េរបស់ខ្លួន ដើម្បីស្តុកទុកបម្រុងចំពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយសារសង្គ្រាមអ៊ីរ៉ង់។ ប្រធានក្រុមហ៊ុនពូពុក ឥណ្ឌូណេស៊ី លោក រ៉ាស់ម៉ាដ ព្រីបាឌី (Rahmad Pribadi) បានកត់សម្គាល់ថា ការពិភាក្សាផ្នែកពាណិជ្ជកម្មកំពុងបន្ត ស្របពេលប្រទេសឥណ្ឌូណេស៊ី កំពុងផ្គត់ផ្គង់ជីទៅកាន់ប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ លោកប្រធានក្រុមហ៊ុន បានលើកឡើងបែបបនេះ ក្នុងពិធីទទួលជីឥណ្ឌូណេស៊ីចំនួន៤៧ ២៥០តោន នៅកំពង់ផែទីក្រុងប្រ៊ីសបេន (Brisbane) ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោកមានប្រសាសន៍ដូច្នេះថា “យើងបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ហើយឥឡូវនេះកំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត រួមមានបង់ក្លាដែស ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅអាស៊ី”។ លោក រ៉ាស់ម៉ាដ ព្រីបាឌី បានពន្យល់ថា ការចរចានេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបែងចែកទិន្នផលជីលើសពីតម្រូវការក្នុងស្រុក សម្រាប់នាំចេញទៅក្រៅប្រទេស។ ទោះបីជាយ៉ាងនេះក្តី លោកបានធានាដល់សាធារណជនថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញសេចក្តីណែនាំរួចហើយ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់កសិករក្នុងស្រុកជាមុនសិន។ លោកបានបន្តថា ដោយសារតម្រូវការក្នុងស្រុកគ្រប់គ្រាន់ហើយ ដូច្នេះប្រទេសឥណ្ឌូណេស៊ី […]
News & អន្តរជាតិ
image_2026-06-24_10-09-40 copy
ហ្វីលីពីន ត្រៀមទប់ទល់បាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរ ដែលអាចអូសបន្លាយដល់ឆ្នាំ២០២៧
ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអែលនីញ៉ូ (El Nino) ដ៏ធ្ងន់ធ្ងរ និងការពារការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងថាមពល ក្រោយពេលមានការព្រមានអំពីបាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរមួយ អាចបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៧ និងគំរាមកំហែងដល់ផលិតកម្មកសិកម្ម និងសកម្មភាពសេដ្ឋកិច្ចទូទាំងប្រទេសហ្វីលីពីន។ យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានចេញផ្សាយថា លោកប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី២២ ខែមុថុនា ឆ្នាំ២០២៦ បានថ្លែងថា ទីភ្នាក់ងាររដ្ឋាភិបាលកំពុងបង្កើនការត្រៀមលក្ខណៈ ខណៈការព្យាករណ៍បានចង្អុលបង្ហាញពីស្ថានភាពគ្រោះរាំងស្ងួតហួតហែង ដែលអាចបង្កផលប៉ះពាល់ដល់វិស័យសំខាន់ៗរបស់ប្រទេស។ លោកប្រធានាធិបតី បានថ្លែងក្នុងពិធីសម្ពោធគម្រោងធារាសាស្ត្រអាងស្តុកទឹកមួយ ស្ថិតនៅក្នុងភាគកណ្តាលប្រទេសហ្វីលីពីន ដោយលើកឡើងថា “យោងតាមទិន្នន័យរបស់យើង មានលទ្ធភាពខ្ពស់ណាស់ ដែលប្រទេសនេះនឹងជួបប្រទះនូវបាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរ និងអាចអូសបន្លាយរហូតដល់ឆ្នាំ២០២៧”។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលហ្វីលីពីនកំពុងពន្លឿនការវិនិយោគលើគម្រោងប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងធនធានទឹក ដើម្បីជួយកសិករទប់ទល់នឹងគ្រោះរាំងស្ងួត និងពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ ដែលទាក់ទងនឹងអាកាសធាតុ។ ក្នុងចំណោមវិធានការកំពុងអនុវត្ត គឺការលើកកម្ពស់ដំណាំ ដែលធន់នឹងគ្រោះរាំងស្ងួត និងប្រើប្រាស់ទឹកតិច ដូចជាឪឡឹក ខ្ញី ដំឡូងជ្វា សណ្តែកដី និងត្រប់ នៅក្នុងសហគមន៍កសិកម្ម ដែលងាយរងគ្រោះ។ រដ្ឋាភិបាលហ្វីលីពីន ក៏កំពុងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដែលរួមមានម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធកែច្នៃទឹកនៅក្នុងតំបន់ ដែលងាយជួបប្រទះគ្រោះរាំងស្ងួត។ លោកប្រធានាធិបតី បានគូសបញ្ជាក់ពីគម្រោងធារាសាស្ត្រអាងស្តុកទឹកខ្នាតតូចមួយ […]
News & អន្តរជាតិ
image_2026-06-23_13-24-48 copy
ភូមា និងបេឡារុស រឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យកសិកម្ម និងបច្ចេកវិទ្យា
ណៃពិដោ៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលភូមា បានមានប្រសាសន៍ កាលពីដើមខែមិថុនា ឆ្នាំ២០២៦នេះថា ប្រទេសភូមា និងប្រទេសបេឡារុស បានឯកភាពសហការគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យកសិកម្ម និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ​​ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ របស់គណៈប្រតិភូភូមា ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ នៅប្រទេសបេឡារុស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ លោកអនុរដ្ឋមន្ត្រីភូមា បានបញ្ជាក់ថា ក្នុងអំឡុងពេលលោកជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីកសិកម្ម និងឧស្សាហកម្មខ្នាតតូចរបស់ប្រទេសបេឡារុស ប្រទេសទាំងពីរបានយល់ព្រមពង្រីកពាណិជ្ជកម្ម និងបង្កើនការវិនិយោគ។ លោកបានបន្ថែមថា វិស័យសំខាន់ៗ ដែលភាគីទាំងពីរបានឯកភាពគ្នា រួមមាន ការនាំចេញបង្គាក្លាស្សេរបស់ភូមា កាហ្វេអារ៉ាប៊ីកា សំឡីកប្បាស និងផ្លែឈើ ដោយនាំចូលមកវិញនូវ ផលិតសាច់ និងផលិតផលទឹកដោះគោរបស់បេឡារុស។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបណ្តាក់ទុនរួមគ្នា ដើម្បវិនិយោគលើវិស័យកសិឧស្សាហកម្ម ក្នុងការកែច្នៃប្រេងធញ្ញជាតិ វាយនភ័ណ្ឌ ការផលិតស្ករស និងផលិតគ្រឿងចក្រកសិកម្ម។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ដើម្បីសិក្សាពីដំណើរការផលិតកម្មកម្រិតខ្ពស់ គណៈប្រតិភូភូមា បានចូលរួមពិព័រណ៍ឯកទេសអន្តរជាតិ លើកទី៣៦ និងបានទស្សនារោងចក្រគ្រប់គ្រងដោយរដ្ឋ សម្រាប់កែច្នៃ ដំឡូង ស្ករស ប្រេងកាណូឡា និងរោងចក្រតម្បាញ់ផងដែរ។ ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃនេះ […]
News & អន្តរជាតិ
images (1)
បាតុភូតអែលនីញ៉ូ អាចធ្វើឱ្យយឺតយ៉ាវដល់ការបង្កបង្កើនផលនៅម៉ាឡេស៊ី និងជួបបញ្ហាខ្វះទឹកស្រោចស្រព
គូឡាឡាំពួរ៖ សមាគមកសិករដាំស្រូវម៉ាឡេស៊ី បានលើកឡើងថា ការបង្កបង្កើនផលដំណាំស្រូវនៅក្នុងប្រទេសម៉ាឡេស៊ី អាចនឹងត្រូវពន្យារពេលបង្កបង្កើនផល និងកាត់បន្ថយផ្ទៃដីដាំដុះ ប្រសិនបើឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Nino) កាន់តែធ្ងន់ធ្ងរ និងបង្កឱ្យខ្វះទឹកស្រោចស្រព។ ប្រធានសមាគម លោក អាប់ឌុល រ៉ាស៊ីដ (Abdul Rashid) បានឱ្យដឹងថា ប្រមាណ៣០ភាគរយនៃកសិករម៉ាឡេស៊ីបានចាប់ផ្តើមដាំដុះរួចហើយ បើទោះបីជាសកម្មភាពបង្កបង្កើនផលមានការពន្យារពេលបន្តិចក៏ដោយ។ លោកបានបញ្ជាក់ថា «ប្រសិនបើខ្វះទឹកស្រោចស្រពដោយសារឥទ្ធិពលអែលនីញ៉ូ កសិករជាច្រើនអាចនឹងត្រូវកំណត់ពេលវេលាសាបព្រោះឡើងវិញ និងកាត់បន្ថយផ្ទៃដីដាំដុះ ដើម្បីការពារកុំឱ្យខាតបង់ច្រើនពេក»។ អែលនីញ៉ូ គឺជាបាតុភូតអាកាសធាតុ ដែលតែងតែនាំមកនូវអាកាសធាតុក្តៅ និងស្ងួតហួតហែងនៅប្រទេសម៉ាឡេស៊ី ដោយឱ្យមានគ្រោះរាំងស្ងួត និងការខ្វះខាតទឹក។ អែលនីញ៉ូ គឺជាភាសាអេស្ប៉ាញ មានន័យថា “ក្មេងប្រុសតូច” ឬ “កូនព្រះគ្រីស្ទ”។ ឈ្មោះនេះត្រូវអ្នកនេសាទជនជាតិប៉េរូ បង្កើតដំបូង នៅទសវត្សឆ្នាំ១ ៦០០ ដោយសារតែពួកគេបានកត់សម្គាល់ឃើញចរន្តទឹកក្តៅក្នុងមហាសមុទ្រ ដែលជាធម្មតាតែងតែហូរមកដល់នៅក្នុងរង្វង់វេលាបុណ្យណូអែល។ ចំណែកខាងវិទ្យាសាស្ត្រ គឺសំដៅទៅលើទម្រង់អាកាសធាតុ ដែលកើតឡើងដោយធម្មជាតិ និងកំណត់បានដោយការឡើងកម្តៅខុសប្រក្រតីនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។ អ្នកវិទ្យាសាស្ត្របានគិតទុកថា បាតុភូតនេះនឹងបន្តរហូតដល់ដើមឆ្នាំ២០២៧ និងត្រូវបានព្យាករថា នឹងធ្វើឱ្យមានភ្លៀងធ្លាក់តិចតួច ព្រមទាំងអាកាសធាតុក្តៅ និងស្ងួតហួតហែងជាងមុន ដែលអាចប៉ះពាល់ដល់វិស័យកសិកម្ម […]
News & អន្តរជាតិ
image_2026-06-22_16-09-36
បាតុភូតអែលនីញ៉ូ ពង្រឹងខ្លួនកាន់តែខ្លាំង អាចបង្កកង្វះខាតទឹកនៅទូទាំងប្រទេសវៀតណាម
ហាណូយ៖ ក្រុមអ្នកឧតុនិយមវៀតណាម បានព្រមានថា ព្រឹត្តិការណ៍ បាតុភូតអែលនីញ៉ូដ៏កំណាច អាចបង្កឱ្យសីតុណ្ហភាពក្តៅខ្លាំង កាត់បន្ថយភ្លៀងធ្លាក់ និងធ្វើឱ្យអាកាសធាតុឡើងកម្តៅខ្ពស់នៅតាមតំបន់ជាច្រើនក្នុងប្រទេសវៀតណាម។ បាតុភូតអែលនីញ៉ូ បានកើតឡើងយ៉ាងពិតប្រាកដ ហើយត្រូវបានគេព្យាករណ៍ថា នឹងបង្កើនឥទ្ធពលបន្ថែមទៀត នៅក្នុងរយៈប៉ុន្មានខែខាងមុខនេះ។ ស្ថានភាពបែបនេះ ធ្វើឱ្យប្រទេសវៀតណាមប្រឈមមុខនឹងការថយចុះនៃកម្រិតរបបភ្លៀងធ្លាក់ ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងការជ្រៀតចូលទឹកប្រៃមកក្នុងតំបន់ទឹកសាបកាន់តែច្រើន ហើយក៏បង្កឱ្យមានព្យុះសង្ឃរា ភ្លៀងធ្លាក់ខ្លាំង និងបង្កគ្រោះទឹកជំនន់យ៉ាងគំហុកតែម្តង។ លោក ដាង ថាញ់ម៉ៃ (Dang Thanh Mai) អគ្គនាយករងនៃនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ វៀតណាម បាននិយាយកាលពីពេលថ្មីនេះថា ទាំងគំរូព្យាករណ៍ក្នុងស្រុក និងគំរូព្យាករណ៍អន្តរជាតិ ពិតជាបង្ហាញថា បាតុភូតអែលនីញ៉ូ កំពុងបន្កើនឥទ្ធិចាប់ពីខែមិថុនា ឆ្នាំ២០២៦ និងកាន់តែខ្លាំងឡើងៗ ក្នុងអំឡុងឆមាសទី២ ហើយអាចបន្តអូសបន្លាយរហូតដល់ដើមឆ្នាំ២០២៧។ ជាការកត់សម្គាល់ លទ្ធភាពនៃការកើតមានបាតុភូតអែលនីញ៉ូ គឺកាន់ច្បាស់ឡើងៗ ដោយបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា អាចកើតមានពី៦០ ទៅ៦៥ភាគរយ បើប្រៀបធៀបទៅនឹងបាតុភូតអែលនីញ៉ូ ក្នុងឆ្នាំ២០១៥-២០១៦ និងអាចជាប់ចំណាត់ថ្នាក់ក្នុងចំណោមព្រឹត្តិការណ៍បាតុភូតអែលនីញ៉ូដ៏ខ្លាំងបំផុត ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក ចាប់តាំងពីឆ្នាំ១៩៥០។ យោងតាមលោក ដាង ថាញ់ម៉ៃ បានឱ្យដឹងទៀតថា​ ប្រសិនបើសេណារីយ៉ូនេះលេចចេញជារូបរាងពិតប្រាកដ […]
News & អន្តរជាតិ
image_2026-06-22_13-43-57
ភូមា និងបេឡារុស រឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យកសិកម្ម និងបច្ចេកវិទ្យា
ណៃពិដោ៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលភូមា បានមានប្រសាសន៍ កាលពីដើមខែមិថុនា ឆ្នាំ២០២៦នេះថា ប្រទេសភូមា និងប្រទេសបេឡារុស បានឯកភាពសហការគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យកសិកម្ម និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ​​ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ របស់គណៈប្រតិភូភូមា ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ នៅប្រទេសបេឡារុស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ លោកអនុរដ្ឋមន្ត្រីភូមា បានបញ្ជាក់ថា ក្នុងអំឡុងពេលលោកជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីកសិកម្ម និងឧស្សាហកម្មខ្នាតតូចរបស់ប្រទេសបេឡារុស ប្រទេសទាំងពីរបានយល់ព្រមពង្រីកពាណិជ្ជកម្ម និងបង្កើនការវិនិយោគ។ លោកបានបន្ថែមថា វិស័យសំខាន់ៗ ដែលភាគីទាំងពីរបានឯកភាពគ្នា រួមមាន ការនាំចេញបង្គាក្លាស្សេរបស់ភូមា កាហ្វេអារ៉ាប៊ីកា សំឡីកប្បាស និងផ្លែឈើ ដោយនាំចូលមកវិញនូវ ផលិតសាច់ និងផលិតផលទឹកដោះគោរបស់បេឡារុស។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបណ្តាក់ទុនរួមគ្នា ដើម្បវិនិយោគលើវិស័យកសិឧស្សាហកម្ម ក្នុងការកែច្នៃប្រេងធញ្ញជាតិ វាយនភ័ណ្ឌ ការផលិតស្ករស និងផលិតគ្រឿងចក្រកសិកម្ម។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ដើម្បីសិក្សាពីដំណើរការផលិតកម្មកម្រិតខ្ពស់ គណៈប្រតិភូភូមា បានចូលរួមពិព័រណ៍ឯកទេសអន្តរជាតិ លើកទី៣៦ និងបានទស្សនារោងចក្រគ្រប់គ្រងដោយរដ្ឋ សម្រាប់កែច្នៃដំឡូង ស្ករស ប្រេងកាណូឡា និងរោងចក្រតម្បាញ់ផងដែរ។ ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃនេះ បានបញ្ចប់ដោយមានការជួបជាមួយមន្ត្រីជាន់ខ្ពស់របស់បេឡារុស […]
News & អន្តរជាតិ
705365661_1401693918662894_7338584788788265105_n
ផ្លែស្វាយហ្វីលីពីនបង្ហាញខ្លួនលើកដំបូង នៅប្រទេសកាណាដា
ម៉ានីល៖ ប្រទេសហ្វីលីពីន បាននាំចេញផ្លែស្វាយស្រស់ ពូជការ៉ាបាវ (Carabao) ជាលើកដំបូងទៅកាន់ប្រទេសកាណាដា ដែលជាជំហានថ្មីមួយទៀត ឆ្ពោះទៅរកការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការពង្រីកវត្តមានផលិតផលកសិកម្មក្នុងស្រុក នៅលើពិភពលោក។ ក្រសួងកសិកម្ម ហ្វីលីពីន បាននិយាយថា ក្រុមហ៊ុនហ្វីលីពីនពីរ បាននាំចេញផ្លែស្វាយស្រស់របស់ខ្លួនទៅកាន់អ្នកនាំចូល មានទីតាំងនៅក្នុងខេត្តអនតារីយ៉ូ (Ontario) ភាគខាងលិចទីក្រុងអូតាវ៉ា ប្រទេសកាណាដា។ មន្ត្រីហ្វីលីពីន បានធ្វើពិធីដឹកជញ្ជូនផ្លែស្វាយស្រស់ជាលក្ខណៈពាណិជ្ជកម្មលើកដំបូង នៅស្ថានីយដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីន ស្ថិតក្នុងទីក្រុងប៉ាសាយ។ ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីនេះនឹងនាំចេញផ្លែស្វាយតាមរយៈកម្មវិធីដឹកទំនិញតាមផ្លូវអាកាស។ ការិយាល័យកសិកម្មហ្វីលីពីន នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានសម្របសម្រួលការនាំចេញនេះ ដោយសហការជាមួយស្ថានអគ្គកុងស៊ុលហ្វីលីពីន ប្រចាំទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា មជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគហ្វីលីពីន ប្រចាំទីក្រុងតូរ៉ុនតូ និងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មផ្លែស្វាយ។ រដ្ឋមន្ត្រីរដ្ឋក្រសួងកសិកម្ម ហ្វីលីពីន លោក​ ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ក្នុងពិធីនេះថា “នេះគឺជាជំហានមួយទៀតឆ្ពោះទៅរកគោលដៅរបស់យើង ក្នុងការពង្រីក និងធ្វើពិពិធកម្មទីផ្សារពិភពលោក សម្រាប់ផលិតផលកសិកម្មរបស់យើង មានដូចជាផ្លែចេក ផ្លែដូង និងផ្លែស្វាយ។ វាដល់ពេលហើយសម្រាប់តំបន់ផ្សេងទៀតនៃពិភពលោក ដើម្បីទទួលបានរសជាតិផ្លែឈើរបស់ប្រទេសហ្វីលីពីន”។ […]
News & អន្តរជាតិ
image_2026-06-19_11-14-14
សង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ព្រួតគ្នាវាយអ៊ីរ៉ង់ បង្កើតគ្រោះទុរ្ភិក្សកាន់តែធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ
ទីក្រុងរ៉ូម៖ ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ការបន្តសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានបង្កើនគ្រោះមហន្តរាយផ្សេងទៀតនៅលើសកលលោក ដោយបង្កឱ្យចំនួនប្រជាជនធ្លាក់ចូលក្នុងភាពអត់ឃ្លានកាន់តែច្រើន ស្របពេលថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងគ្រោះទុរ្ភិក្សបានធ្លាក់ចុះយ៉ាងខ្លាំង។ កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា មនុស្សចំនួន៣៦៣លាននាក់ នៅជុំវិញពិភពលោក ឥឡូវនេះប្រឈមនឹងភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ ក្នុងចំណោមនេះមនុស្សចំនួន៤៥លាននាក់ បានរងគ្រោះជួបគ្រោះទុរ្ភឹក្សដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងការកើនឡើងនៃតម្លៃប្រេងឥន្ទនៈ។ ការកើនឡើងនៃតម្រូវការស្បៀងអាហារនេះ កើតឡើងបន្ទាប់ពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាម៉េរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតសម្រាប់កម្មវិធីស្បៀអាហារពិភពលោក។ លោក កាល់ ស្កាវ (Carl Skau) ប្រធានវិធីស្បៀងអាហារពិភពលោក បាននិយាយថា គម្លាតដ៏ធំរវាងតម្រូវការ និងថវិកា បានបង្ខំឱ្យអង្គការកាត់បន្ថយកម្មវិធីដែលគាំទ្រប្រជាជនក្នុងគ្រាអាសន្នស្បៀងអាហារ ដើម្បីផ្តោតលើអ្នកដែលកំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សដ៏មហន្តរាយ។ លោកបានមានប្រសាសន៍ដូច្នេះថា “យើងបេះពីមាត់ជនអត់ឃ្លាន ទៅបញ្ចុកមាត់ជនទុរ្ភិក្ស។ នោះហើយគឺជាការពិត។ លើសពីនេះ សង្គ្រាមជំរុញឱ្យមានគ្រោះទុរ្ភិក្សកាន់ធ្ងន់ធ្ងរ។ កាលពីឆ្នាំមុន យើងមានគ្រោះទុរ្ភិក្សពីរករណីត្រូវប្រកាសអាសន្ន។ រឿងនោះខានកើតឡើងជាច្រើនទសវត្សរ៍មកហើយ ដូច្នេះគ្រោះទុរ្ភិក្សពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីនៃគ្រោះទុរ្ភិក្ស”។ គ្រោះទុរ្ភិក្សទាំងពីរ ដែលត្រូវបានប្រកាសអាសន្ននៅឆ្នាំ២០២៥ គឺនៅតំបន់ហ្គាហ្សា និងប្រទេសស៊ូដង់។ ក្រោយមកស្ថានភាពអត់ឃ្លាននៅតំបន់ហ្គាហ្សា មានសភាពធូរស្រាលបន្តិច ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែតុលា ខណៈពេលប្រទេសស៊ូដង់ នៅតែបន្តជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ដោយគ្រោះទុរ្ភិក្សនៅតែបន្តកើតមាន នៅផ្នែកខ្លះនៃទីក្រុងដាហ្វួរ (Darfur) និងទីក្រុងកូរដូហ្វានភាគខាងត្បូង […]

កាលវិភាគផ្សព្វផ្សាយ