ជាតិ
News & ជាតិ

សាកលវិទ្យាល័យជាតិបាត់ដំបង ចុះកិច្ចព្រមព្រៀងវិនិយោគបង្កើតកសិដ្ឋាន និងគ្រប់គ្រងកសិដ្ឋាន ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះកិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីវិនិយោគបង្កើតកសិដ្ឋាន និងគ្រប់គ្រងកសិដ្ឋាន។ ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាល តំណាងសហគមន៍កសិកម្មតាសីសាមគ្គី ។ គោលបំណងនៃកិច្ចព្រមព្រៀងនេះ ក័បានកំណត់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធាន បច្ចេកទេស និងដើមទុនវិនិយោគប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងវិស័យកសិកម្ម ផលិតភាព គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ស្របតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល ប្រាក់ចំណេញប្រកបដោយចីរភាព ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ឱកាសអនុវត្តជាក់ស្តែងក្នុងកសិដ្ឋានផ្ទាល់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ផ្តល់ឱកាសការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសុខុមាលភាពសហគមន៍ ស្របតាមគោលការណ៍នៃកសិកម្មប្រកបដោយចីរភាព៕
News & ជាតិ

គម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត មានសមាជិកកាន់តែច្រើន
ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា រហូតមក តាមរយៈគំនិតផ្តួចផ្តើមគម្រោងកសិករស្រូវមិត្តក្រៀល ចាប់តាំងពីឆ្នាំ២០២១សមាជិកបានកើនឡើងពី៤១គ្រួសារ ឬមានផ្ទៃដីដាំដុះ៣៥ហិកតា ហើយមកដល់ក្នុងឆ្នាំ២០២៥ បានកើនឡើងដល់១៤១គ្រួសារ និងមានផ្ទៃដីទំហំ១៨៥ហិកតា។ ក្រៅពីនេះកសិករក៏បានស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្មនិរន្តរភាព ដែលបានពង្រីកតំបន់មេត្រីភាពសម្រាប់សត្វក្រៀល និងសត្វស្លាបសំខាន់ៗផ្សេងទៀតសរុបចំនួន៤០៤ហិកតា ស្ថិតនៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ គួរបញ្ជក់ថា គម្រោងស្រូវមិត្តក្រៀល ក្នុងខេត្តកំពត បានលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វស្លាបទេសន្តប្រវេសន៍ រួមទាំងសត្វក្រៀលផងដែរ។ គម្រោងស្រូវមិត្តក្រៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ការធ្វើកសិកម្មមេត្រីភាពជីវចម្រុះ និងដើម្បីជួយការពារទីជម្រក និងចំណីអាហាររបស់សត្វក្រៀល ព្រមទាំងពង្រឹងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ជីគីមី និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ដីសើម។ អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមរយៈរបាយការណ៍ បានបង្ហាញថា ៩៧ភាគរយនៃកសិករជាសមាជិកបានស្ម័គ្រចិត្តអនុញ្ញាតឱ្យមានបទសម្ភាសន៍ និងការត្រួតពិនិត្យទីតាំងវាលស្រែ ដែលពួកគាត់អនុវត្តនៅក្រោមគម្រោង។ ជាមួយគ្នានេះដែរ តាមរយៈកិច្ចសហការជាមួយមន្ត្រីឧទ្យានុរក្ស និងក្រុមជីវចម្រុះរបស់គម្រោង បានដើរល្បាតសរុបចំនួន ១៧៤លើក ប៉ុន្តែមិនឃើញមានករណីបរបាញ់សត្វព្រៃ ការកាប់ឈើ ឬការនេសាទខុសច្បាប់ក្នុងតំបន់ និងក្នុងវាលស្រែកសិករស្រូវមិត្តក្រៀលឡើយ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងបន្ថែមថា ចំពោះវត្តមានសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ជាអតិបរមារហូតដល់៨៧ក្បាល ត្រូវបានកត់ត្រា ក្នុងនេះលទ្ធផលជំរឿន កាលថ្ងៃទី៣១ […]
News & ជាតិ

ខេត្តភូមិភាគឦសានកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័កសិកម្ម ក្នុងទឹកប្រាក់៤០០លានដុល្លារ
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បណ្តាខេត្តនៅភូមិភាគឦសាន រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី បាននឹងកំពុងទាក់ទញគម្រោងវិនិយោគចំនួន២២ ក្រោមទុនវិនិយោគសរុបប្រមាណ៤០០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ ១៦០កន្លែង។ កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំធ្វើនៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ បើតាមកិច្ចប្រជុំ ក្នុងចំណោមគម្រោងទាំង២២ មានគម្រោងប្រាំ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹងត្រែង, ពីរនៅខេត្តរតនគិរី និងប្រាំនៅខេត្តមណ្ឌលគិរី ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម គ្រឹះស្ថានឧត្តមសិក្សា មន្ទីរពហុព្យាបាល សណ្ឋាគារ និងរីសតភូមិទេសចរណ៍វប្បធម៌ កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និងកសិឧស្សាហកម្ម រោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងកាហ្វេ។ បន្ថែមលើការស្នើសុំការលើកទឹកចិត្ត, ក្រុមការងារក៏ទទួលបានស្នើសុំការសម្របសម្រួលនីតិវិធី […]
News & ជាតិ

កម្ពុជា-អង្គការសហប្រជាជាតិ ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គម
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី សាវយ៉ាន ឈាន (Xiaoyan Qian) នាយិកាអង្គការពលកម្មអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជានេះ មានគោលបំណងពិភាក្សាអំពីផែនការរួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីគម្រោងកាតាលីករសកល (Global Accelerator)។ ផែនទីបង្ហាញផ្លូវដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីខែធ្នូ ឆ្នាំ២០២៤ នឹងជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងពលកម្មខ្វះជំនាញ ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការការងាររួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) គឺដើម្បីធានាឱ្យមានភាពស្របគ្នាជាមួយអាទិភាពជាតិ និងឯកភាពលើជំហានអនុវត្តជាក់ស្តែង។ ជាមួយគ្នានេះ ក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធ UN និងបណ្តាប្រទេសឈានមុខផ្សេងៗ ដើម្បីធានាថាគម្រោងកាតាលីករសកល អាចសម្រេចបានលទ្ធផលតាមគោលបំណងដែលបានកំណត់។ […]
News & ជាតិ

ក្រុមហ៊ុនកសិកម្មមួយ កៀរគរទុនបានជិត៥០លានដុល្លារពីការចុះបញ្ជីលក់មូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ ជាក្រុមហ៊ុនកសិកម្មដំបូងគេមួយបានសម្រេចចិត្តចុះបញ្ជីលក់មូលបត្របំណុលរបស់ខ្លួនជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ដោយទទួលបានទុនប្រមាណជិត៥០លានដុល្លារ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា «ក្រុមហ៊ុនដូនពេញ អាហ្វ្រិកូ បានកៀរគរទុនក្នុងទំហំ៤៩លានដុល្លារ ពីវិនិយោគិនគុណវុឌ្ឍិ ដោយមានអត្រាគូប៉ុង៥,២៥ភាគរយ ជាមួយឥណប្រតិទាន៨ឆ្នាំ និង មានការធានាពីក្រុមហ៊ុន GuaraCo។ ទុនរយៈពេលវែងនេះ នឹងត្រូវចំណាយទៅលើការពង្រីកសក្តានុពលផ្គត់ផ្គង់ ដូចជាបន្តពង្រីកផ្ទៃដីដាំដុះ វិនិយោគលើប្រព័ន្ធធារាសាស្ត្រ និង វិនិយោគលើគ្រឿងចក្រធុនធ្ងន់ ដែលមានបច្ចេកវិទ្យាទំនើប ដើម្បីពន្លឿនខ្សែច្រវាក់ផលិតកម្ម ពង្រីកឃ្លាំងស្តុក និងរោងចក្រកែច្នៃជាដើម»។ ចំណែកឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ភាពជោគជ័យនៃការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុនដូនពេញ អាហ្វ្រិកូ សម្រាប់វិនិយោគិនគុណវុឌ្ឍិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ទីផ្សារមូលបត្រអាចបំពេញបន្ថែមទៅលើហិរញ្ញប្បទានពីធនាគារ ដោយផ្តល់នូវប្រភពទុនរយៈពេលវែង និងមានចីរភាព ដែលសមស្របសម្រាប់ក្រុមហ៊ុន ក្នុងការប្រើប្រាស់លើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រ, ការផ្គត់ផ្គង់ថាមពលអគ្គិសនី, គ្រឿងចក្រធុនធ្ងន់ ដើម្បីពង្រីកអាជីវវកម្ម បង្កើនផលិតភាព […]
News & ជាតិ

ក្រុមហ៊ុន Fourth Constructionសម្លឹងឃើញកម្ពុជាធ្វើជាមូលដ្ឋានពង្រីកឧស្សាហកម្មផលិតជីសម្រាប់បម្រើដល់វិស័យកសិកម្ម
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Construction ដែលជាបុត្រសម្ព័ន្ធយុទ្ធសាស្ត្ររបស់សហគ្រាសរដ្ឋខ្នាតធំចិន CNCEC-FCCបានស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ពោលបានមើលឃើញកម្ពុជា ជាមូលដ្ឋានពង្រីកឧស្សាហកម្មផលិតជីសម្រាប់វិស័យកសិកម្មនៅកម្ពុជា។ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រុមប្រតិភូនៃក្រុមហ៊ុន Fourth Construction កាលថ្មីៗនេះ លោក Zhou Hong បានលើកឡើងថា ក្រុមហ៊ុន CNCEC-FCC ជាអង្គភាពមានបទពិសោធន៍ខ្ពស់លើការរចនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មគីមីឥន្ធនៈ កម្រិតខ្ពស់នៅលើសកលលោក។ លោក Zhou Hong បានបញ្ជាក់ថា គោលបំណងក្នុងការសម្លឹងមើលកម្ពុជា ជាមូលដ្ឋានសម្រាប់ការពង្រីកសេវាកម្មវិស្វកម្មគីមី ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងឧស្សហកម្មផលិតជីសម្រាប់បម្រើឱ្យវិស័យកសិកម្ម ដើម្បីជាការចូលរួមចំណែកក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មក្នុងស្រុក ឱ្យកាន់តែមានភាពទំនើប ស្របតាមស្តង់ដារកម្រិតអន្តរជាតិ។ ការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុន ដែលជាវិស័យអាទិភាពមួយ និងមានសារៈសំខាន់ក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនៃឧស្សាហកម្មកែច្នៃនៅកម្ពុជា។ គួរបញ្ជាក់ដែរផងដែរថា វិស័យវិស្វកម្មគីមីសាស្ត្រ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ក្នុងការបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា […]
News & ជាតិ

សហគមន៍កសិកម្មតាសីសាមគ្គី បើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្មជំនាន់ទី៦ ដល់សិក្ខាកាម២៥នាក់
បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្តុះបណ្តាលរយៈពេលលើជំនាញកសិកម្មជំនាន់ទី៦ ដល់សិក្ខាកាមចំនួន២៥នាក់ នៅតាំងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយលោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតលើទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យកសិកម្ម និងការបង្កើតអាជីពប្រកបដោយចីរភាព។ ចំណុចសំខាន់វគ្គបណ្តុះបណ្តាល គឺផ្តោតលើការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសទីផ្សារ និងការលក់ផលិតផលកសិកម្មបច្ចេកទេសដាំដុះ ដូចជាការរៀបចំដី រហូតដល់ការប្រមូលផល ការប្រើប្រាស់ជី ទឹក និងសារធាតុការពារដំណាំដោយសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញពិតប្រាកដ អាចយកទៅអនុវត្តបានជាក់ស្តែង និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងសហគមន៍។ សហគមន៍កសិកម្មតាសីសាមគ្គី សូមអរគុណដល់សិក្ខាកាម និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ធ្លាប់លើកឡើងថា តាសីសាមគ្គី គឺជាសហគមន៍កសិកម្មសាមគ្គីមួយ បានផ្តោតសំខាន់លើការផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់ទីផ្សារនានាទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលរហូតមកដល់នឹងពេលនេះសហគមន៍កសិកម្មតាសីសាមគ្គី បានពង្រីកការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ នៅក្នុងខេត្តបាត់ដំបង […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលសម្រេចរៀបចំនូវកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីដាក់ចេញនូវកម្មវិធីកែទម្រង់មុតស្រួច ប្រកបដោយភាពប្រាកដនិយម និងភាពគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅបន្តលើកស្ទួយ និងធានាអត្រាកំណើនខ្ពស់ ប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់ សំដៅឈានទៅដល់ការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ កម្មវិធីនេះបានបែងចែកចេញជាបីផ្នែក រួមមាន ទី១ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យសម្រាប់រយៈពេលខ្លី ទៅមធ្យម។ ទី២ […]
News & ជាតិ

រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីប័ណ្ណជំនាញដើម្បីពង្រឹងការអភិវឌ្ឍសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ដោយ ឡុង សារេត ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីប័ណ្ណជំនាញ ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន។ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម និងការបណ្តុះបណ្តាលជំនាញគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយផលិតភាព ភាពប្រកួតប្រជែង និងសុខុមាលភាពនៃពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃសមាហរ័ណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអាចរួមចំណែកយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិដោយចីរភាព។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមថា «ប្រភេទមុខរបរដូចជាសិប្បកម្ម ផលិតកម្ម ការកែច្នៃចំណីអាហារ កសិឧស្សាហកម្ម សុទ្ធតែទាមទារនូវការផ្ដល់បច្ចេកទេស និងការបណ្ដុះបណ្តាលជំនាញផ្សេងៗ ដើម្បីឈានទៅធ្វើអន្តរកាលជាសហគ្រាសធុនមីក្រូ តូច និងមធ្យម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ប័ណ្ណនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB គោរពវិញ្ញាណក្ខន្ធសពអ្នកម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអ្នកម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តបទុមវត្តីរាជវរារាម ក្នុងរាជធានីភ្នំពេញ។ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន គឺជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត បានទទួលមរណភាព កាលថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន និងសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជាទីស្រឡាញ់ ប្រកបដោយគុណធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបប្រកបដោយសក្តានុពលសម្រាប់សង្គមជាតិផងដែរ […]
News & ជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រមូលកសិផល ដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមប្រមូលកសិផល ដែលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ថ្ងៃនេះដំណាំកសិផលជាច្រើនប្រភេទ ច្រើនមុខ ដែលដាំដោយទឹកចិត្តបេះដូងខ្មែរ ក្នុងស្មារតីរួមគ្នាដើម្បីជាតិខ្មែរ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកនៅតាមជំរុំនានា ។ គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្នុងពិធីបើកចលនា «យើងរួមគ្នាដើម្បីជាតិ» លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាធ្វើសកម្មភាពចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅលើដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន៕
News & ជាតិ

ចលនាគាំទ្រផលិតផលក្នុងស្រុក កំពុងជួយឱ្យសិប្បកម្មកែច្នៃមានឱកាសផលិតទំនិញកាន់តែច្រើនឆ្លើយតបតម្រូវការទីផ្សារ
ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងប្រទេសមានចលនាគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកលើសលុបជាងផលិតផលនាំចូលពីប្រទេសជិតខាង ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥មក គេសង្កេតឃើញម្ចាស់ក្រុមហ៊ុន សហគ្រាស រួមនិងសិប្បកម្មកែច្នៃក្នុងស្រុក មានការពេញចិត្តជាខ្លាំងចំពោះពលរដ្ឋកម្ពុជា ដែលមានគំនិតជាតិនិយមក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្រូវការផលិតផលនៅលើទីផ្សារមានការកើនឡើងជាលំដាប់។ តួយ៉ាងម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុកមួយ នៅខេត្តសៀមរាប ដែលតែងតែនាំយកផលិតផលរបស់ខ្លួនចូលរួមដាក់តាំងបង្ហាញ និងលក់នៅក្នុងពិពិរណ៍នានា នៅក្រុងភ្នំពេញ ជាបន្តបន្ទាប់រហូតទទួលបានការគាំទ្រលើសពីការរំពឹងទុក។ អ្នកស្រី ងី សុវណ្ណធីតា ម្ចាស់សិប្បកម្មស្វាយអង្គរ មានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា នៅពេលមានការបិទច្រកព្រំដែនគោក រវាងកម្ពុជា និងថៃ អ្នកស្រីសង្កេតឃើញប្រជាពលរដ្ឋក្នុងស្រុកបានធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ ហើយងាកមកគាំទ្រផលិតផលខ្មែរមានច្រើនលើសពីការរំពឹងទុករបស់ម្ចាស់សិប្បកម្ម។ ដូច្នេះក្នុងនាមអ្នកស្រីជាផលិតករម្នាក់ នៅខេត្តសៀមរាប ពិតជាកោតសរសើរប្រជាជននៅទូទាំងប្រទេសកម្ពុជា ដែលមានស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ និងបានងាកមកប្រើផលិតផលក្នុងស្រុកយ៉ាងច្រើន ជាហេតុធ្វើឱ្យការបញ្ជាទិញមានសន្ទុះកើនឡើង នៅតាមសិប្បកម្មក្នុងស្រុក។ អ្នកស្រីបន្តទៀតថា ទន្ទឹមនិងប្រជាពលរដ្ឋក្នុងស្រុក នាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ «ក្នុងនាមខ្ញុំជាផលិតករម្នាក់ តែងតែផលិតនូវផលិតផលដោយផ្នោតសំខាន់ទៅលើគុណភាព ដោយធ្វើយ៉ាងណាផលិតផល ដែលពលរដ្ឋទិញយកទៅប្រើប្រាស់ ឬទិញទុកសម្រាប់ទទួលទាននៅគ្រួសារ វាមិនធ្វើឱ្យនប៉ះពាល់ដល់សុខភាព»។ អ្នកស្រីបានមានប្រសាសន៍ទៀតថា ម្យ៉ាងវិញទៀតការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋមួយរយៈចុងក្រោយនេះ បានជះផលជាវិជ្ជមានទៅដល់កសិករដាំដុះ អ្នកកែច្នៃ ក៏ដូចជាចូលរួមទៅដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។ យោងតាមអ្នកស្រី ងី […]
