Phann
Author Social Media
News & អន្តរជាតិ

ផ្លែទុរេនម៉ាឡេស៊ី នឹងចុះបញ្ជីជាស្តេចផ្លែឈើរបស់ជាតិ ក្នុងពេលឆាប់ៗនេះ
គូឡាឡាំពួរ៖ «ស្តេចផ្លែឈើ» ជាពូជផ្លែទុរេនដ៏ជាទីស្រលាញ់ពេញចិត្តរបស់ប្រទេសម៉ាឡេស៊ី អាចទទួលបានងារជាស្តេចផ្លែទុរេន ក្នុងពេលឆាប់ៗនេះ ស្របពេលសមាគមអ្នកផលិតផ្លែទុរេន កំពុងតែជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួន ឱ្យដាក់ឈ្មោះជាផ្លូវការថា ជាផ្លែឈើរបស់ប្រទេស និងប្រកាសយករៀងរាល់ថ្ងៃទី៧ ខែកក្កដា ជាទិវាផ្លែទុរេនជាតិ។ សារព័ត៌មានរបស់ម៉ាឡេស៊ី បានរាយការណ៍ដោយដកស្រង់សម្តីប្រធានសមាគមអ្នកផលិតផ្លែទុរេនដែលបាននិយាយថា «ផ្លែទុរេនមិនមែនគ្រាន់តែជាផ្លែឈើមួយប្រភេទនោះទេ។ វាជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។ ជនជាតិម៉ាឡេស៊ីគ្រប់រូប មិនថាមានប្រវត្តិបែបណាក៏ដោយ មានរឿងរ៉ាវពាក់ព័ន្ធឹងផ្លែទុរេន ការចងចាំ និងជាប្រពៃណី។ វាជារឿងមួយដែលបង្រួបបង្រួមយើងទាំងអស់គ្នា»។ បើគិតចាប់ពីតូបលក់ដូរតាមដងផ្លូវរហូតដល់ខ្ចប់ក្នុងប្រអប់សម្រាប់នាំចេញ ផ្លែទុរេនដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស ពូជមូសាង ឃីង (Musang King) និងពូជប្លែកថន (Black Thorn) ទទួលបានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ការផ្តល់ឋានៈដល់ផ្លែទុរេននេះ គឺជាការចុះបញ្ជីបញ្ជាក់ពូជដំណាំសម្គាល់ភូមិសាស្ត្រ (Geographic Indicator) នៃទុរេនពូជមូសាង ឃីង ដែលត្រូវមានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០៣៤ បានបញ្ជាក់ជាថ្មីនូវភាពត្រឹមត្រូវរបស់វាថា ជាផលិតផលដ៏មានមោទនភាពរបស់ម៉ាឡេស៊ី។ លោកប្រធានសមាគម បាននិយាយថា «ការចុះបញ្ជីជាដំណាំសម្គាល់ភូមិសាស្ត្រ គឺប្រៀបដូចជាត្រានៅលើលិខិតឆ្លងដែនសម្រាប់ផ្លែទុរេន ពូជមូសាង ឃីង។ ការចុះបញ្ជីនេះបង្ហាញថា វាពិតជាផលិតផលផ្លែឈើរបស់ម៉ាឡេស៊ី។ វាជាផ្លែឈើ ដែលយើងទាំងអស់គ្នា អាចមានមោទនភាព ហើយវាបង្ហាញថា […]
News & ជាតិ

ក្រុមហ៊ុនជប៉ុនបង្កើនការដាំដំឡូង និងស្រូវសាឡី នៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារបរទេស
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ដែលបានវិនិយោគនៅក្នុងវិស័យកសិកម្មនៅខេត្តមណ្ឌលគិរី ត្រៀមបង្កើនការដាំដំឡូងជប៉ុនលើផ្ទៃដី៥០ហិកតា និងដាំស្រូវសាឡីប្រមាណ១០០ហិកតា ដើម្បីធ្វើការនាំចេញទៅទីផ្សារប្រទេសជប៉ុន និងប្រទេសមួយចំនួនផ្សេងទៀត ដែលជាដៃគូ។ កញ្ញា អ៊ុន សុភារៈ អគ្គនាយិការងក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រី បានឱ្យដឹងថា ក្រោយពីបានវិនិយោគក្នុងវិស័យកសិកម្មក្នុងខេត្តមណ្ឌលគិរី នៅឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើការដាំដុះដំណាំដែលមានអាយុកាលវែង មានដូចជាស្ពៃបូកគោ ស្ពៃក្តោប ដំឡូងជប៉ុន និងការ៉ុត ហើយដំណាំទាំងនេះដាំនៅក្នុងផ្ទះសំណាញ់ និងនៅតាមទីវាលបែបសុវត្ថិភាព។ បើតាមអគ្គនាយិការងខាងលើ សម្រាប់ដំណាំមើមដូចជាការ៉ុត យើងអាចប្រមូលផលបានក្នុងមួយហិកតាពី១០ ទៅ២០តោន និងដំឡូងមីបានពី២០ទៅ៣៥តោនក្នុងមួយហិកតា។ ចំណែកដំណាំស្លឹកដូចជាស្ពៃក្តោប និងស្ពៃបូកគោ ប្រមូលផលក្នុងមួយហិកតាបានចន្លោះពី៣ទៅ៥តោន ។ កញ្ញាបានលើកឡើងថា ដោយមើលឃើញពីតម្រូវការកើនឡើង ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការលើកទឹកចិត្តឱ្យមានការផលិតនៅក្នុងស្រុក ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បានត្រៀមខ្លួនរួចរាល់ដើម្បីពង្រីកការដាំដុះរបស់ខ្លួន។ តួយ៉ាងនៅឆ្នាំ២០២៦ខាងមុខនេះ សម្រាប់គម្រោងដំណាំដំឡូងជប៉ុន នៅលើផ្ទៃដីចំនួន៥០ហិកតា ហើយទិន្នផល ដែលប្រមូលបាន១៤ភាគរយ គឺលក់នៅក្នុងស្រុក និងគម្រោងដាំស្រូវសាឡី លើផ្ទៃដីពី៥០ ទៅ១០០ហិកតា សម្រាប់ធ្វើការនាំចេញទៅប្រទេសជប៉ុន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន សាខាភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន័ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការកណ្តាលនៃធនាគារ (ARDB) បានទទួលជួបពិភាក្សាការងារជាមួយលោក លីន ហ្សឺឈាន (Lin Shiqiang) ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន សាខាភ្នំពេញ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងធនាគារទាំងពីរ។ ឯកឧត្តមបណ្ឌិត និងលោក លីន ហ្សឺឈាន បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងអាជីវកម្មបៃតង។ បន្ថែមពីការចែករំលែកព័ត៌មាននេះ ធនាគារ ARDB និងធនាគារ ICBC – Phnom Penh Branch ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញប្បទានរួមគ្នា ការតភ្ជាប់សេវាទូទាត់អន្តរធនាគារ និងការជំរុញការវិនិយោគលើការកែច្នៃក្នុងវិស័យកសិកម្ម ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង៕
News & អន្តរជាតិ

កសិករដាំស្រូវ នៅទូទាំងប្រទេសហ្វីលីពីន នឹងទទួលបានជីជំនួយពីរដ្ឋាភិបាល
ម៉ានីល៖ ដោយអនុវត្តតាមការណែនាំរបស់ប្រធានាធិបតី លោក ហ្វេឌីណង់ ម៉ាកូស (Ferdinand Marcos)ក្រសួងកសិកម្មហ្វីលីពីន កំពុងត្រៀមខ្លួនចែកចាយជំនួយជីបន្ថែមប្រកបដោយប្រសិទ្ធភាព ដែលនឹងគាំទ្រដល់កសិករដាំស្រូវទូទាំងប្រទេស។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ អនុរដ្ឋលេខាធិការក្រសួងកសិកម្មហ្វីលីពីន បានកោះប្រជុំនាយកប្រតិបត្តិប្រចាំតំបន់ និងអ្នកសម្របសម្រួលកម្មវិធីស្រូវអង្ករនៃការិយាល័យវាលស្រែរបស់ក្រសួងកសិកម្ម ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃកម្មវិធីគោលការណ៍ណែនាំ បញ្ហា និងមធ្យោបាយដោះស្រាយជាបន្តបន្ទាប់ទៀត។ ស្របនឹងកិច្ចប្រជុំថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីន ជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន ទាក់ទងនឹងតម្រូវការនាំចូលជី ដើម្បីជំរុញផលិតកម្មដំណាំស្រូវក្នុងប្រទេស។ សាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន ត្រូវបានជ្រើសរើសឱ្យមានសិទ្ធិនាំចូលជី ក្នុងបរិមាណស្របតាមតម្រូវការជាក់ស្តែង និងក្នុងតម្លៃទាបសមរម្យ និងតាមរយៈការរៀបចំរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ រដ្ឋាភិបាលហ្វីលីពីន បានបញ្ចេញកញ្ចប់ថវិកាចំនួន៤,១ពាន់លានប៉េសូ ឬស្មើនឹង៦៩លានដុល្លារ ប្រគល់ឱ្យក្រសួងកសិកម្ម យកទៅទិញជី អ៊ុយរ៉េ ប្រហែល២,២៧៧លានកញ្ចប់ សម្រាប់ចែកឱ្យកសិករដាំស្រូវដោយមិនគិតថ្លៃ។ កន្លងមកក្រសួងកសិកម្មហ្វីលីពីន បានរៀបចំផែនការចែកជំនួយជី សម្រាប់ធ្វើស្រែរដូវប្រាំង ឆ្នាំ២០២២-២០២៣ នៅខែធ្នូ ឆ្នាំ២០២២ ព្រមទាំងចែកចាយប័ណ្ណបញ្ចុះតម្លៃជីផងដែរ។ លោកអនុរដ្ឋលេខាធិការ បានដឹកនាំការិយាល័យវាលស្រែប្រចាំតំបន់ឱ្យធានាការដឹកជញ្ជូនជី ដែលនឹងត្រូវទម្លាក់នៅទីតាំងយុទ្ធសាស្ត្រទូទាំងប្រទេស ដោយសហការជាមួយសាជីវកម្មពាណិជ្ជកម្មអន្តរជាតិហ្វីលីពីន និងអង្គភាពពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានផងដែរ។ លោកប្រធានាធិបតីហ្វីលីពីន គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសាជីវកម្មពាណិជ្ជកម្មអន្តរជាតិហ្វីលីពីន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញធ្វើវាគ្មិនកិច្ចពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” នៅវិទ្យុជាតិកម្ពុជា
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” នៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពប្រមូលផលស្រូវនៅក្នុងប្រទេសកម្ពុជា ដោយឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កម្ពុជាក្នុងឆ្នាំ២០២៥នេះ អាចនឹងទទួលបានទិន្នផលស្រូវសរុបប្រមាណជា១៤,៧លានតោន និងការនាំចេញ អាចនឹងឈានដល់ប្រមាណជា៨០ម៉ឺនតោន និងស្ថានភាពថ្លៃស្រូវហាក់មានកំណើនឡើងវិញបន្តិច ពិសេសស្រូវផ្ការំដួល និងស្រូវស្រងែ។ បន្ថែមពីការធ្វើបច្ចុប្បន្នភាពការប្រមូលផលស្រូវ, ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីការចូលរួមរបស់ធនាគារ ARDB និងភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ថ្មីៗនេះ ធនាគារ ARDB បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យប្រើប្រើប្រាស់នូវមូលនិធិបន្ថែមចំនួន៤០លានដុល្លារ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ តាមរយៈម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងតម្លៃសមស្រប និងអំពាវនាវឱ្យម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ បន្តស្រូបទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព៕
News & ជាតិ

ផលិតផលសក្តានុពលកម្ពុជាចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលអត្តសញ្ញាណជាតិ
ភ្នំពេញ៖ មន្រ្តីនាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ មានផលិតផលចំនួន២០ ត្រូវបានចុះបញ្ជីជាផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះមានផលិតផលសមូហភាពចំនួន១១ ផលិតផលសម្គាល់ភូមិសាស្រ្តចំនួនប្រាំបី និងម៉ាកវិញ្ញាតិកម្មចំនួន មួយ។ ផលិតផលម៉ាកសមូហភាព ដែលត្រូវបានចុះបញ្ជីរួមមាន៖ ១.ដូងខ្ទិះបាត់ដំបង ២. នំបញ្ចុកសៀមរាប ៣. ក្រូចថ្លុងកោះពីរ ៤. គុយទាវភ្នំពេញ ៥. អំបុកកំពង់ធំ ៦. អង្ករដំណើប DSMK ៧). អង្ករសែនក្រអូប SKO ៨. អង្ករព្រះវិហារ ៩. ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ១០. ថ្នាំជក់កម្ពុជា និង១១. សំបុកត្រចៀកកាំ។ ចំណែកផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តមាន៖ ១. ម្រេចកំពត ២. ស្ករត្នោតកំពង់ស្ពឺ ៣. ក្រូចថ្លុងកោះទ្រង់ ៤. ទឹកឃ្មុំព្រៃមណ្ឌលគិរី ៥. ទឹកត្រីកំពតកែប ៦. អំបិលកំពតកែប ៧. បង្កងតាកែវ និង ៨. ប្រហុកសៀមរាប និង ផលិតផលម៉ាកវិញ្ញាតកម្មចំនួនមួយ គឺ […]
News & អន្តរជាតិ

អាម៉េរិកគ្រោងកាត់បន្ថយពន្ធលើការនាំចូលផ្លែចេក ពីតំបន់អាម៉េរិកឡាទីន
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានប្រកាសពីផែនការកាត់បន្ថយពន្ធនាំចូលផ្លែចេក និងផ្លែឈើដទៃទៀត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយប្រទេសអាហ្សង់ទីន ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងប្រទេសអេក្វាឌ័រ។ ការកាត់បន្ថយនេះធ្វើឱ្យអត្រាពន្ធបដិការបស់ងអាម៉េរិកធ្លាក់មកនៅត្រឹម១០ភាគរយ លើទំនិញនាំចូលពីប្រទេសហ្គាតេម៉ាឡា អាហ្សង់ទីន និងប្រទេសអែលសាល់វ៉ាឌ័រ និងពន្ធ១៥ភាគរយ លើការនាំចូលផ្លែចេកពីប្រទេសអេក្វាឌ័រ ប៉ុន្តែផ្តល់ការលើកលែងសម្រាប់ផលិតផលណា ដែលមិនមានផលិតនៅក្នុងសហរដ្ឋអាម៉េរិក។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បាននិយាយថា ផ្លែចេក និងកាកាវ គឺជាផលិតផលមួយក្នុងចំណោមផលិតផលមួយចំនួន ដែលទំនងជាត្រូវបានលើកលែងពន្ធក្រោមកិច្ចព្រមព្រៀងថ្មីនេះ។ ប្រទេសហ្គាតេម៉ាឡា និងប្រទេសអេក្វាឌ័រ នៅតែជាអ្នកផ្គត់ផ្គង់ផ្លែចេកធំជាងគេបង្អស់សម្រាបទីផ្សារសហរដ្ឋអាម៉េរិក។ ការប្រកាសនេះបានកើតឡើងនៅពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រឈមមុខនឹងបញ្ហាស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពទិញផលិតនាំចូលពីបរទេស។ ការបោះឆ្នោតនាពេលថ្មីៗនេះ បានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដាក់សម្ពាធបន្ថែមទៀតលើបញ្ហាតម្លៃ។ រដ្ឋមន្ត្រីក្រសួងរតនាគារ បាននិយាយថា ការបន្ធូរបន្ថយពន្ធនាំចូលផ្លែឈើ ក្នុងគោលបំណងកាត់បន្ថយថ្លៃដើម ខណៈពេលទទួលស្គាល់បញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុក៏កំពុងតេប៉ះពាល់ដល់កម្រិតតម្លៃសកលផងដែរ។ ប៉ុន្តែមន្ត្រីពាក់ព័ន្ធបានកត់សម្គាល់ថា ចំណែកការកាត់បន្ថយតម្លៃទំនិញវិញ តើអ្នកលក់ដុំ និងអ្នកលក់រាយត្រូវដាក់បន្ទុកពន្ធទៅឱ្យអ្នកទិញជាអ្នកបង់ដែរឬទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងបួននេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខាក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសពន្ធថ្មីរបស់លោក ដូណាល់ ត្រាំ លើប្រទេសជាច្រើន […]
News & អន្តរជាតិ

រុស្ស៊ីចាប់ផ្តើមគម្រោងដាំដំណាំចេកនៅក្នុងប្រទេសរបស់ខ្លួន
មូស្គូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសាងសង់ផ្ទះកញ្ចក់ដំបូងរបស់ខ្លួន សម្រាប់ការដាំដំំណាំចេក ក្រោយពីទទួលបានការអារម្មណ៍ចំពោះផលិតផលផ្លែចេកក្នុងស្រុក នៅក្នុងពិធីដាក់តាំងបង្ហាញកាលឆ្នាំ២០២៤ ហើយឥឡូវនេះ ការដាំសាកល្បងត្រូវបានផ្លាស់ប្តូរទៅដំណាក់កាលអនុវត្តជាក់ស្តែងតែម្តង។ លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរុស្ស៊ី កាលពីក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយបានដាក់បញ្ចូលផ្លែចេកនៅក្នុងបញ្ជីនៃផលិតផលកសិកម្មផ្លូវការរបស់ប្រទេសរុស្ស៊ី ដែលធ្វើឱ្យគម្រោងបែបនេះមានសិទ្ធិទទួលបានការគាំទ្រពីរដ្ឋ។ យោងតាមភ្នាក់ងារគយសហព័ន្ធរុស្ស៊ី បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ីនាំចូលផ្លែចេកចំនួន១,៤៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុល្លារ។ អស់រយៈពេលរាប់សិបឆ្នាំកន្លងមកហើយ ប្រទេសអេក្វាឌ័រ បានផ្គត់ផ្គង់ផ្លែចេកប្រហែល៦០ ទៅ៦៥ភាគរយនៃទីផ្សារផ្លែចេកក្នុងប្រតេសរុស្ស៊ី ខណៈប្រទេសកូស្តារីកា និងប្រទេសកូឡុំប៊ីមានចំណែកទីផ្សារពី១០ ទៅ១៦ភាគរយ។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសរុស្ស៊ី ព្រោះសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅដើមឆ្នាំ២០២២ ការដឹកជញ្ជូនផ្លែចេកនាំចូលទីផ្សាររុស្ស៊ីបានជួបបញ្ហាស្មុគស្មាញ ហើយបានកាត់បន្ថយចំណែកទីផ្សាររបស់ប្រទេសអេក្វាឌ័របន្តិចទៅវិញ។ ប៉ុន្តែចំណែកទីផ្សារនេះត្រូវបានអ្នកនាំចេញផ្លែចេកផ្សេងទៀត ជាពិសេសប្រទេសទួកគី បានចូលទៅបំពេញបន្ថែមតម្រូវការនោះ។ ផ្ទះកញ្ចក់សាកល្បងនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានផ្តល់ទិន្នផលផ្លែចេកម្តងរួចមកហើយ។ ការដាំដុះសាកល្បងនៅពេលនេះ ក៏កំពុងតែដំណើរការនៅក្នុងតំបន់ផ្សេងទៀតផងដែរ ដែលបញ្ជាក់ពីលទ្ធភាពបច្ចេកទេសនៃការដាំដុះដំណាំចេកក្រោមលក្ខខណ្ឌអាកាសធាតុ ដែលមនុស្សគ្រប់គ្រងបាន។ បរិវេណសម្រាប់សាកល្បងដាំដំណាំចេក និងដំណាំត្រូពិចផ្សេងទៀត កំពុងត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ៤៦ហិកតា ក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតនៅភាគខាងត្បូប្រទេសរុស្ស៊ី។ ផែនការដាំចេកនេះរួមមានផ្ទះកញ្ចក់ជាច្រើន ដែលមានទំហំចាប់ពី ១០ ទៅ១៦ហិកតា។ មន្ត្រីមូលដ្ឋានរំពឹងថា នឹងមានការប្រមូលផលផ្លែចេកជាលើកដំបូងនៅក្នុងនិទាឃរដូវ ឆ្នាំ២០២៦ ជាមួយនឹងទិន្នផលបន្ថែមរៀងរាល់ប្រាំមួយខែម្តង។ […]
News & ជាតិ

កសិករក្នុងស្រុកជាង ១៤ម៉ឺននាក់ ទទួលបានផលប្រយោជន៍ពីការអនុវត្តគម្រោងកម្មវិធីកសិកអាស៊ីប៉ាស៊ីហ្វិក
ដោយ ឡុង សារេត ភ្នំពេញ៖ សមាគមបណ្តាញកសិករ និងធម្មជាតិ រួមជាមួយដៃគូផ្សេងទៀត នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលបូកសរុបលទ្ធផល “គម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក” រយៈពេលប្រាំឆ្នាំ (២០២១-២០២៥) ដើម្បីបង្ហាញពីសកម្មភាព និងលទ្ធផល ដែលសម្រេចតាមរយៈការអនុវត្តគម្រោងរបស់ខ្លួន។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីលោក និល សុភាព ប្រធានគណៈកម្មការពិគ្រោះយោបល់នៃគម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក លោក តូច ប៉ូច ប្រធានការិកាល័យអភិវឌ្ឍន៍សហគមន៍ ខេត្តកំពង់ឆ្នាំង លោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្ម ខេត្តតាកែវ លោក ប៉ាន សុភាព នាយកប្រតិបត្តិសមាគមបណ្តាញកសិករ និងធម្មជាតិ លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលសមាគមបណ្តាញកសិករ និងធម្មជាតិ។ លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលសមាគមបណ្តាញកសិករ និងធម្មជាតិ បានឱ្យដឹងថា គម្រោងកម្មវិធីកសិករអាស៊ីប៉ាស៊ីហ្វិក ដែលមានរយៈពេលប្រាំឆ្នាំ អនុវត្តដោយអង្គការថ្នាក់ជាតិចំនួនប្រាំមួយ គាំទ្រដល់កសិករជាសមាជិកមានជាង១៤ម៉ឺននាក់ ក្នុងនោះមានសហគមន៍កសិកម្មចំនួន៣៤១ […]
News & ជាតិ

កសិករខ្វះមិនចេះក្បួនប្រើជី និងថ្នាំគីមី ច្បាស់លាស់ ប្រឈមការខាតបង់ប្រាក់ច្រើនក្នុងវិស័យកសិកម្ម
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ អ្នកបច្ចេកទេសនៅក្នុងវិស័យកសិកម្មក្នុងស្រុកមួយរុប បានមើលឃើញថា កសិករដែលខ្វះការយល់ដឹងពីផលិតផល ក៏ដូចជាបច្ចេកទេសប្រើប្រាស់ជី និងថ្នាំគីមីនេះ អាចនិងធ្វើឱ្យកសិករប្រឈមការខាតបង់ប្រាក់ច្រើននៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ។ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ កន្លងមកនេះ លោក មៀច សំណាង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន វីហ្គើ អេហ្រ្គីបាយអូថេក បានឱ្យដឹងថា ក្នុងនាមលោកជាអ្នកបច្ចេកទេសក្នុងវិស័យកសិកម្ម លោកមើលឃើញថា ការធ្វើកសិកម្ម កសិករតែងជួបបញ្ហា ឬបានចំណាយប្រាក់ជាច្រើនទៅលើការទិញជី និងថ្នាំគីមី យកទៅប្រើប្រាស់លើដំណាំរបស់ខ្លួន។ លោក មៀច សំណាង អះអាងថា ការចំណាយប្រាក់ច្រើនទៅលើការប្រើប្រាស់ជី និងថ្នាំគីមី របស់កសិករបែបនេះ គឺជាមូលហេតុចម្បងពាក់ព័ន្ធនិងប្រសិទ្ធភាពជី ថ្នាំ និងខ្វះការយល់ដឹងពីបច្ចេកទេសពីការប្រើប្រាស់។ បើកសិករមិនយល់ដឹងច្បាស់លាស់ទៅលើចំណុចទាំងនេះតម្រូវឱ្យកសិករចំណាយប្រាក់ច្រើនដងលើការទិញជី និងថ្នាំ។ លោកបានលើកឡើងទៀតថា ដើម្បីកាត់បន្ថយការចំណាយខុសលើជី និងថ្នាំគីមី នៅក្នុងវិស័យកសិកម្ម សម្រាប់កសិករ៖ ទី១)-កសិករត្រូវស្វែងរកក្រុមហ៊ុន ដែលផ្តល់ទំនុកចិត្តខ្ពស់សម្រាប់ខ្លួនឯងក៏ដូចកសិករផ្សេងទៀត, ទី២)-កសិករត្រូវប្រឹក្សាជាមួយអ្នកបច្ចេកទេសមុននឹងប្រើប្រាស់ រាប់តាំងពីពេលវេលា បរិមាណ និងបច្ចេកទេសប្រើប្រាស់ជី និងថ្នាំ ដើម្បីធានាបានថាជី ក៏ដូចជាថ្នាំគីមីទាំងនេះប្រើទៅលើដំណាំរបស់ខ្លួនមានប្រសិទ្ធភាពសម្រាប់ការពារសត្វល្អិត និងទី៣)-កសិករអាចស្វែងរកការប្រឹក្សាពីមន្ត្រីក្រសួងកសិកម្ម […]
News & ជាតិ

ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ និងខេត្តតាកែវ បាននឹងកំពុងដំណើរការលក់ និងស្រូបយកកសិផលកែច្នៃដោយកសិករ
ភ្នំពេញ៖ ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ និងផ្សារផលិតផលខ្មែរ ខេត្តតាកែវបាននឹងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រួមមាន បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនមុខ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង៥ព្រឹក ដល់ ១១ថ្ងៃត្រង់ដែលមានទីតាំងនៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត។ ផ្សារផលិតផលខ្មែរ ខេត្តត្បូងឃ្មុំ គឺស្ថិតនៅជាប់របងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ដោយឡែកផ្សារផលិតផលខ្មែរខេត្តតាកែវ ក៏បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង៦និង៣០នាទីព្រឹក រហូតដល់ម៉ោង៦ល្ងាច ដែលមានទីតាំងនៅបរិវេណសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដែលអាចរកប្រាក់ចំណូល […]
News & អន្តរជាតិ

ភូមានាំចេញអង្ករជាង១,៥លានតោន ក្នុងរយៈពេលត្រឹមតែប្រាំពីរខែ
ណៃពិដោ៖ ការប្រឹងប្រែងរួមគ្នាជំរុញទីផ្សារនាំចេញដោយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសភូមា កំពុងដំណើរការដើម្បីសម្រេចបានគោលដៅនាំចេញអង្ករចំនួនបីលានតោន ដែលត្រូវបានកំណត់សម្រាប់ផែនការឆ្នាំ២០២៥-២០២៦។ យោងតាមសហព័ន្ធអង្ករភូមា បានឱ្យដឹងថា ការនាំចេញអង្កររបស់ភូមា ក្នុងរយៈពេលប្រាំពីរខែចុងឆ្នាំ២០២៥នេះ ដោយគិតចាប់តាំងនៅថ្ងៃទី១ ខែមេសា បានឈានដល់ជាង១,៥លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន៤៩៩លានដុល្លារ។ ប្រទេសភូមា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ តាមផ្លូវទឹក និងតាមផ្លូវគោក ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក គឺជាច្រកដ៏សំខាន់បំផុតសម្រាប់ការនាំចេញអង្ករ។ តំណាងសហព័ន្ធស្រុវអង្ករភូមា បាននិយាយថា ប្រទេសភូមា បាននាំចេញអង្ករជាង១៤២ ០០០ តោន ក្នុងខែមេសា ឆ្នាំ២០២៥ កើនឡើងដល់២៥០ ០០០តោន ក្នុងខែឧសភា ជាង២១០ ០០០ តោន ក្នុងខែមិថុនា ជាង២៣០ ០០០តោន ក្នុងខែកក្កដា ជាង១៩០ ០០០ តោន ក្នុងខែសីហា ចំនួនជាង១៦០ ០០០តោន ក្នុងខែកញ្ញា និងជាង៣១០ ០០០ តោន ក្នុងខែតុលា ដែលមានបរិមាណសរុបចំនួន ១,៥លានតោន និងមានតម្លៃជាទឹកប្រាក់ប្រហែល៤៩៩លានដុល្លារ។ ប្រទេសភូមានាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ចិន អេស្ប៉ាញ ប៉ូឡូញ […]
