Tag: trending
ព័ត៌មានពេលព្រឹក

កសិករច្បាស់លាស់នឹងការងារកសិកម្មអាចជួយឱ្យជីវភាពងើបផុតពីភាពក្រីក្រ ទៅរកភាពល្អប្រសើរ
លោក ឈៀវ ហុង ម្ចាស់កសិដ្ឋានបន្លែសុវត្ថិភាព « ហុងEco Farm» ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបម្នាក់បានចាត់ទុកការប្រកបមុខរបរដំាបន្លែ ការចិញ្ចឹមត្រី និងការចិញ្ចឹមមាន់ ដែលស្ថិតនៅក្នុងវិស័យកសិកម្មមួយនេះដើរតួរសំខាន់ក្នុងការជួយឱ្យក្រុមគ្រួសារមានជីវភាពល្អប្រសើរ ងើបផុតពីភាពក្រីក្រនៅពេលកសិករច្បាស់លាស់ជាមួយនឹងការងារកសិកម្ម។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៤ កន្លងមកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានចុះទៅពិនិត្យ និងស្វែងយល់អំពីការដាំដុះនិងការប្រមូលផលរបស់លោក ឈៀវ ហុងផងដែរ។ ពាក់ព័ន្ធនឹងមុខរបរនៅក្នុងវិស័យកសិកម្មនេះ បើយោងតាម លោក ឈៀវ ហុង បច្ចុប្បន្នលោកកំពុងតែដំាបន្លែសុវត្ថិភាព ចិញ្ចឹមត្រីប្រា និងចិញ្ចឹមមាន់សាច់ នៅក្នុងកសិដ្ឋានរបស់ខ្លួននៅលើទីផ្សារដីប្រមាណ៦ហិកតា។ សម្រាប់បន្លែ មានទំាងប្រភេទបន្ថែផ្លែ និងបន្លែស្លឹក ហើយនៅក្នុងមួយខែអាចប្រមូលផលបានប្រមាណ៤តោន, ចំណេកត្រីប្រមូលផលម្តងបាន៤០តោន និងមាន់បានប្រមាណ៣០តោន។ លោក ឈៀវ ហុង បានឱ្យដឹងថា «បើយើងច្បាស់លាស់នឹងការងារកសិកម្មគឺយើងអាចរកប្រាក់ចំណូលបានខ្ពស់ជួយឱ្យជីវភាពល្អប្រសើរ ធ្វើឱ្យក្រុមគ្រួសារងើបផុតពីភាពក្រីក្រ ហើយចំណេះជំនាញដែលខ្ញុំទទួលបានយកមកប្រកបមុខរបររហូតមកដល់សព្វថ្ងៃនេះ បានមកពីមន្ទីរកសិកម្ម, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងបានមកពីអង្គការដៃគូរជាច្រើនទៀត»។ លោកលើកឡើងថា […]
ព័ត៌មានពេលព្រឹក

វិស័យកសិកម្មកំពុងដើរតួរនាទីកាន់តែសំខាន់ក្នុងការបង្កើនប្រាក់ចំណូលដល់ពលរដ្ឋនិងធានាបាននូវសន្តិសុខស្បៀង
វិស័យកសិកម្មនៅប៉ុន្មានឆ្នំាចុងក្រោយនេះក្រៅពីចូលរួមធានាបាននូវសន្តិសុខស្បៀងក្នុងស្រុក និងឈានទៅដល់ការនាំចេញមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមរិកក្នុងមួយឆ្នំាៗ។ វិស័យមួយនេះ បាននឹងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមានកម្រិតជីវភាពកាន់តែប្រសើរ។ ថ្លែងក្នុងពិធីបើក «សនិ្នសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ ២០២៤» កាលថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ចាប់ពីឆ្នាំ ១៩៩៨ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, វិស័យកសិកម្មជារួម បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ពិសេស ក្នុងការកាត់បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និង ការធានាបាននូវសន្តិសុខស្បៀង ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ថា វិស័យកសិកម្មកម្ពុជា បានរីកលូតលាស់គួរឱ្យកត់សម្គាល់, ពោលគឺបានប្រែក្លាយពីកសិកម្មបែបប្រពៃណី និងគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ, មកជាកសិកម្មទំនើប, មានពិពិធភាព និងលើសពីតម្រូវការក្នុងស្រុកដែលអាចនាំចេញ […]
ព័ត៌មានពេលព្រឹក

វិធានការចំាបាច់សំខាន់ចំនួន៤ របស់រាជរដ្ឋាភិបាលចូលរួមជំរុញការកែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ កាលពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាបបានរំលឹកពីការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា« វិធានការចំាបាច់ទំាង៤ រួមមាន៖ (១)-ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់ បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២)-ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (៣)-ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤)-ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និងទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី»។ បន្ថែមលើសពីនេះដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ជាចំនួន៧៖ (១)-ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការ […]
ព័ត៌មានពេលព្រឹក

“ប្រេងកន្ទក់” មានអត្ថប្រយោជន៍សម្រាប់សុខភាព
ប្រេងកន្ទក់ បានចម្រាញ់ចេញពីអង្កាម ឬស្រទាប់អង្ករសំរូប។ ប្រេងនេះ មានអត្ថប្រយោជន៍ច្រើនដល់សុខភាព។ វាមានធាតុផ្សំ Y-oryzanol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងវីតាមីនE ដែលមានសមាសធាតុគីមីសរីរាង្គផ្សេងទៀតដូចជា tocopherols និង tocotrienols។ នេះបើតាមការបញ្ជាក់របស់ម្ចាស់អាជីវកម្មប្រេងកន្ទក់សុខៈ។ ចំពោះសមត្ថភាពរបស់ប្រេងនេះ អាចជួយក្នុងការលើកកម្ពស់ការលូតលាស់សក់ និងជាតិទឹកនៃស្បែក ដែលត្រូវបានបន្ថែមទៅក្នុងផលិតផលថែរក្សាស្បែក និងសក់ធម្មជាតិ។ ថ្វីត្បិតតែត្រូវបានប្រើប្រាស់ទូទាំងពិភពលោកក៏ដោយ ក៏វាជារឿងធម្មតាជាពិសេសនៅក្នុងមុខម្ហូបរបស់ប្រទេសមួយចំនួនដូចជា ចិន ជប៉ុន និងឥណ្ឌាជាដើម។ បើតាម ឧកញ៉ា ច័ន្ទដារ៉ា ប្រេងកន្ទក់នេះ អាចធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង ព្រោះវាជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលពីសារពាង្គកាយ ដែលជាសត្រូវដ៏អាក្រក់បំផុតរបស់បេះដូង។ ជួយបញ្ចុះជាតិស្ករក្នុងឈាម បានរហូតដល់ ៣០ភាគរយ។ សមាសធាតុជាច្រើននៅក្នុងប្រេង ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកផងដែរ។ ជាពិសេសវាកំណត់គោលដៅរលាកនៅក្នុងសរសៃឈាម និងស្រទាប់បេះដូង។ ប្រសិនបើមិនបានព្យាបាលទេ ការរលាកនេះអាចបង្កឱ្យកើតជំងឺក្រិនសរសៃឈាម។ លើសពីនេះ សារធាតុ Tocotrienols របស់ប្រេងកន្ទក់ បានជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកផ្សេងៗ ដូចជា សុដន់ សួត អូវែ ថ្លើម ខួរក្បាល និងលំពែងជាដើម។ ប្រេងកន្ទក់ ក៏ជាជំនួយដែលធ្វើឱ្យស្បែកសម៉ត់រលោង […]
ព័ត៌មានពេលព្រឹក

ជប៉ុននាំចូលម្ស៉ៅចង្រឹតពីកម្ពុជាប្រមាណ ១៥តោនសម្រាប់ច្នៃជាមុខម្ហូបអាហារបែបថ្មី
អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ចង្រឹតដែកដែលចិញ្ចឹមដោយប្រជាកសិករក្នុងខេត្តតាកែវ ចំនួន៦០គ្រួសារ បានកែច្នៃជាម្ស៉ៅចង្រឹតសម្រាប់នាំចេញទៅប្រទេសជប៉ុនក្នុងឆ្នំា២០២២ មានចំនួន ១៥តោនធ្វើជាមុខម្ហូបអាហារបែបថ្មី ហើយនៅក្នុងរយៈពេល ៣ឆ្នំាទៀត ជំរុញឱ្យមានអ្នកចិញ្ចឹមកើនដល់១ម៉ឺនគ្រួសារ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ។ ឯកឧត្តម ចាន់ សុផា អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះបានឱ្យដឹងថា លក្ខខណ្ឌពាក់ព័ន្ធត្រូវបានខាងសហគមន៍អឺរ៉ុបផ្ញើមកខាងវិទ្យាស្ថានស្តង់ដារកម្ពុជារួចហើយ ហើយដើម្បីនាំចេញចង្រឹតទៅបានលុះត្រាអ្នកចិញ្ចឹមចង្រឹតទំាងអស់ គោរពបានទៅតាមនីតិវិធី បែបបទស្តង់ដារ ហើយបើសិនអាចបំពេញបាន គឺអាចចុះបញ្ជីនៅខាងសហគមន៍អឺរ៉ុបថាជាប្រទេសនាំចូលចង្រឹតបាន។ ឯកឧត្តមលើកឡើងថា« កន្លងមកកម្ពុជាបានសហការជាមួយខាងជប៉ុន សាងសង់កសិដ្ឋានចិញ្ចឹមចង្រឹតនៅខាងខេត្តតាកែវសម្រាប់ប្រជាកសិករចំនួន៦០គ្រួសារ ដោយបានស្នើឱ្យជប៉ុនផ្តល់នូវបច្ចេកទេស ចំណី របៀបរបបរក្សាអនាម័យដល់អ្នកចិញ្ចឹម ហើយយើងបានអញ្ចើញខាងភាគីជប៉ុនមកធ្វើអធិការកិច្ចចុះមកពិនិត្យមើលឃើញការចិញ្ចឹមរបស់កសិករវាស្របទៅនឹងតាមស្តង់ដារដូចបានកំណត់ ទើបជប៉ុនបើកឱ្យមានការនាំចូលបាន»។ យោងតាម អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជា ប្រជាជននៅក្នុងស្រុក ជាទូទៅតែងតែចាត់ទុកចង្រឹតជាប្រភេទសត្វល្អិត តែគិតមកដល់សព្វថ្ងៃនេះត្រូវបានគេចាត់ទុកជាប្រភេទមុខម្ហូបអាហារបែបថ្មីនេះ ក្រៅពីមានការទទួលស្គាល់ពីទីផ្សារជប៉ុន នៅមានខាងសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារអូស្ត្រាលីផងដែរ។ លោក អ៊ឹម វណ្ណស៊ី ប្រកបរបរចិញ្ចឹមចង្រឹតនៅភូមិក្បាលពោធិ៍ ស្រុកទ្រំាង ខេត្តតាកែវបានឱ្យដឹងថា អស់រយៈពេល៦ឆ្នំាកន្លងមកនេះ របរចិញ្ចឹមចង្រឹតនេះជាប្រភពនៃការផ្តល់ចំណូលមួយយ៉ាងល្អសម្រាប់គ្រួសារ ព្រោះចំណាយពេលមើលថែត្រឹមតែ៤៥ថ្ងៃ […]