លើពិភពលោកមានតែមួយប្រទេសប៉ុណ្ណោះ ដែលមានស្បៀងអាហារគ្រប់គ្រាន់ដោយខ្លួនឯង មិនបាច់ទិញដូរជាមួយប្រទេសដទៃ

ប៉ារីសៈ តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​ការ​នាំ​ចូល និង​នាំ​ចេញ​ស្បៀង​អាហារ​រវាង​ប្រទេស​ និងប្រទេស ​បាន​បញ្ឈប់​ភ្លាមៗ?  ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលសមត្ថិកម្មរបស់ខ្លួនលើកឡើងអំពីស្ថានភាពបែបនេះ ដើម្បីវាយតម្លៃពីភាពម្ចាស់ការចំពោះស្បៀងអាហារផលិតដោយខ្លួនឯងរបស់ប្រទេសនានា នៅជុំវិញពិភពលោក។

លទ្ធផលសិក្សារបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ហ្វីតទីងហ្គិន (Göttingen) របស់ប្រទេសអាល្លឺម៉ង់ និងសាកលវិទ្យាល័យ អេឌីនប៊ើក (Edinburgh) របស់ប្រទេសអេកូស ហើយបានចុះផ្សាយក្នុងទស្សនាវដ្តីអាហារធម្មជាតិ (Nature Food) បានប៉ាន់ស្មានថា មានតែប្រជាជាតិមួយប៉ុណ្ណោះ ដែលអាចចិញ្ចឹមជីវិតប្រជាជនរបស់ខ្លួនបានដោយមិនពឹងគេ ប្រសិនបើមានគ្រោះមហន្តរាយណាមួយកើតឡើង។

ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ទិន្នន័យពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃសមត្ថភាពផលិតស្បៀងអាហាររបស់ប្រទេសចំនួន១៨៦​ ក្នុងការផ្គត់ផ្គង់តម្រូវការខ្លួនឯងនូវអាហារមូលដ្ឋានចំនួនប្រាំមួយប្រភេទ មានដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ម្សៅមី ទឹកដោះគោ សាច់ និងត្រី ជាដើម។

ដោយគិតពីប្រភេទអាហារសំខាន់ៗប្រចាំថ្ងៃ ទាំងប្រាំពីរប្រភេទនេះ មានតែប្រទេសមួយប៉ុណ្ណោះ ដែលមានសមត្ថភាពគ្រប់គ្រាន់ដោយខ្លួនឯង ពោលគឺមានសមត្ថភាពផ្តល់ស្បៀងអាហារដល់ប្រជាជនខ្លួនឯងនូវអាហារប្រាំពីរប្រភេទ ដោយមិនពឹងលើប្រទេសដទៃឡើយ។

ប្រទេសមួយនេះ គឺជាប្រទេស ហ្គីយ៉ាន ស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង ដែលមានប្រជាជនប្រហែល៨០០​ ០០០នាក់។ បន្ទាប់​មកមាន​ប្រទេស​ចិន និងប្រទេស​វៀតណាម ដែល​អាច​ផ្គត់ផ្គង់ប្រជាជន​ខ្លួន​​នូវ​អាហារបាន​ចំនួន​ប្រាំមួយ​ប្រភេទ ក្នុង​ចំណោមអាហារ​ប្រាំពីរ​ប្រភេទ។  ក្នុងចំណោមចំនួន១៨៦ប្រទេស មាន១៥៤ប្រទេសអាចបំពេញតម្រូវការអាហាររបស់ប្រជាជនបានត្រឹមពីពីរទៅប្រាំប្រភេទប៉ុណ្ណោះ ក្នុងចំណោមអាហារចាំបាច់ទាំងប្រាំពីរប្រភេទ។

មានតែប្រទេសមួយប៉ុណ្ណោះក្នុងចំនោមប្រទេសចំនួនប្រាំពីរ ដែលមានផ្តល់ស្បៀងអាហារគ្រប់គ្រាន់ដោយខ្លួនឯងនៅក្នុងក្រុមអាហារចំនួនប្រាំប្រភេទ។  ភាគច្រើននៃប្រជាជាតិទាំងនេះ មានទីតាំងនៅក្នុងទ្វីបអឺរ៉ុប និងទ្វីបអាមេរិកខាងត្បូង។ ចំណែកប្រទេសផ្សេងទៀត ដែលមានផលិតកម្មទាប ហើយពឹងផ្អែកស្ទើរតែទាំងស្រុងលើដៃគូពាណិជ្ជកម្មមួយមុខប៉ុណ្ណោះ សម្រាប់ការនាំចូលច្រើនជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុក។

របាយ​ការណ៍​បាន​បន្ត​ថា​ សមត្ថភាពទាបក្នុងការ​ផ្គត់ផ្គង់​អាហារខ្លួនឯង និង​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ដទៃ​សម្រាប់​ការ​នាំ​ចូល គឺ​គំរាម​កំហែង​ដល់​សមត្ថភាព​របស់​ខ្លួន​ ដើម្បីទប់ទាល់នឹងភាពរង្គោះរង្គើជា​សាកល ជា​ពិសេស​ងាយរងគ្រោះសម្រាប់​រដ្ឋ​តូចៗ។  អាក្រក់ជាងនេះទៅទៀត ប្រទេសខ្លះមិនមានសមត្ថភាពផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯង នៅក្នុងក្រុមអាហារណាមួយឡើយ។  នេះជាករណីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ កោះម៉ាកាវ កាតា និងប្រទេសយេម៉ែន។

ការរកឃើញនេះ គឺគួរឱ្យព្រួយបារម្ភជាងនេះទៅទៀត ដោយសារការរឹតបន្តឹងនាពេលថ្មីៗនេះ ដែលបង្កឡើយដោយសហរដ្ឋអាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ (Donald Trump) ឡើងកាន់អំណាចម្តងទៀត កាលពីខែមករា ឆ្នាំ២០២៥។

ដូច្នេះការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់នៅក្នុងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអាហារអន្តរជាតិ មានសារៈសំខាន់ណាស់សម្រាប់ផ្តល់របបអាហារមានសុខភាពល្អ និងប្រកបដោយនិរន្តរភាព។ ទោះជាយ៉ាងណាក៏ដោយ ការពឹងផ្អែកខ្លាំងពេកលើការនាំចូលពីប្រទេសតែមួយ អាចធ្វើឱ្យប្រទេសនាំចូលនោះងាយរងគ្រោះបំផុត។ ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់របបអាហារ ដែលមានភាពធន់ គឺជាការចាំបាច់សម្រាប់ធានាដល់សុខភាពសាធារណៈ។

ចំណែកតម្រូវការ​សម្រាប់​ប្រទេស​នានា ​ដើម្បី​ស្វ័យ​ភាពរបស់ខ្លួន ​ក៏​ជា​កត្តា​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ។  ខណៈពេលប្រទេសមួយចំនួនធំនៅក្នុងទ្វីបអឺរ៉ុបខំផលិតសាច់ និងផលិតផលទឹកដោះគោច្រើនហួសហេតុពេក ដែលផ្ទុយពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក មិនសូវត្រូវការអាហារបែបនេះឡើយ៕


image_2026-02-05_10-03-07
តម្លៃបន្លែកាន់តែឡើងខ្ពស់នៅម៉ាឡេស៊ី ក្នុងឱកាសបុណ្យសាសនហិណ្ឌូ និងបុណ្យចូលឆ្នាំចិន​

ប៉េណាំង៖ នៅប្រទេសម៉ាឡេស៊ី អ្នកប្រើប្រាស់នៅរដ្ឋប៉េណាំងកំពុងរាយការណ៍ពីតម្លៃខ្ពស់សម្រាប់បន្លែ និងអាហារផ្សេងទៀត មុនពិធីបុណ្យសាសនាហិណ្ឌូសម្រាប់ប្រជាជនម៉ាឡេដើមកំណើតឥណ្ឌា និងបុណ្យចូលឆ្នាំឆ្នាំប្រពៃណីចិន។ សមាគមសាសនិកហិណ្ឌូ នៅរដ្ឋប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារតាមផ្ទះ និងអ្នកកាន់សាសនាហិណ្ឌូ ដែលរៀបចំពិធីបុណ្យបែបសាសនានេះ។ យោងតាមសមាគមនេះ បានឱ្យដឹងថា​ ការស្ទង់មតិនៅតាមហាងលក់រាយ និងទីផ្សារធម្មតា បានរកឃើញថា តម្លៃរបស់របរចាំបាច់ចំនួន១៥មុខ បានកើនឡើងក្នុងរយៈពេលមួយខែ ចន្លោះពី១៤ភាគរយ ទៅ១០០ភាកករយ។ ប្រធានសមាគមបានប្រាប់កាសែតរបស់ម៉ាឡេស៊ីថា “ផ្លែប៉េងប៉ោះបានកើនឡើងថ្លៃទ្វេដង ក្នុងតម្លៃពី២,៥រីងគីត ទៅ៥រីងគីត ដែលស្មើនឹងប្រហែល០,៥៣ដុល្លារ ទៅ១,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកមើមខ្ញី និងផ្លែត្រប់ បានឡើងថ្លៃ៨៧,៥ភាគរយ និង៧១,៤ភាគរយ។ លោកបានមានប្រសាសន៍ថា ចំណែកបន្លែផ្សេងទៀត រួមមានពោតបារាំង ផ្កាខាត់ណា សណ្តែកកួរ និងផ្លែម្រុំ បានឡើងថ្លៃចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ។ ម្ទេសខ្ចី និងម្ទេសទុំ ខ្ទឹមបារាំង ស្ពៃក្តោប ក្រូចឆ្មារ និងការ៉ុត បានកើនឡើងថ្លៃចន្លោះពី១៣ភាគរយ ទៅជាង៣៣ភាគរយ។ ផ្លែស្វាយ និងផ្លែដូងទំហំមធ្យម ដែលត្រូវបានគេពេញនិយមប្រើនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ បានកើនឡើងថ្លៃ១០០ភាគរយ និង៤០ភាគរយ។ លោកប្រធានសមាគមបាននិយាយថា […]

photo_2026-02-07_14-30-14
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សន និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សន និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលា យុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការចូលរួមពីម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ ប្រមាណជា៥០០នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីកត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យមានប្រសិទ្ធភាពខ្ពស់ពីគ្រប់តួអង្គ និងវិស័យ ពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ បន្ថែមពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំងជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ ក៏ជាកត្តាមិនអាចខ្វះបានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សំដៅជំរុញឱ្យប្រជាជាតិខ្មែរខ្លាំង៕

image_2026-02-05_09-17-58
កសិករនៅស្រុកកំណើតព្រះពុទ្ធ ក្នុងប្រទេសនេប៉ាល់ លក់ផ្លែចេកបានប្រាក់ជាង២,៨លានដុល្លារ

កណ្ឌមណ្ឌូ៖ ផលិតកម្មចេកនៅក្នុងខេត្ត​លុម្ពិនី (Lumbini) របស់ប្រទេសនេប៉ាល់ នាពេលបច្ចុប្បន្ននេះ បានរកចំណូលពីការលក់ផ្លែចេករហូតដល់ទឹកប្រាក់ប្រមាណ៣៧០លានរូពី ឬស្មើនឹង២,៨លានដុល្លារ ហើយបានផ្តល់ផលកម្រៃដល់ កសិករនេប៉ាល់ប្រហែល៦០០នាក់ ដែលផលិតផ្លែចេកបានជិត៣៨ ០០០តោន លើផ្ទៃដីប្រហែល៧៥០ហិកតា។ ប្រធានសមាគមសហគ្រិនដាំចេក នៅក្នុងស្រុកបាទិយ៉ា (Bardiya) នៃខេត្តលុម្ពិនី ដែលជាទឹកដីកំណើតរបស់ព្រះពុទ្ធទ្រង់ប្រសូត្រ បានមានប្រសាសន៍ថា ទិន្នផលផ្លែចេកជាមធ្យមទទួលបានប្រហែល៥០តោន ក្នុងមួយហិកតា។ សក្ដានុពលទីផ្សារផ្លែចេករបស់នេប៉ាល់ បានផ្លាស់ប្តូរក្នុងអំឡុងរដូវប្រមូលផល បន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការនាំចូលផ្លែចេកពីប្រទេសឥណ្ឌា បន្ទាប់ពីរកឃើញជំងឺឆ្លងនៅក្នុងផ្លែចេករបស់ឥណ្ឌា។ ដំបូងឡើយ ការលក់ផ្លែចេកនៅក្នុងស្រុកមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែបរិមាណបានផ្លាស់ប្តូរលឿនជាងមុន ក្រោយពេលបញ្ឈប់ការនាំចូល។ កសិករនេប៉ាល់​ នៅពេលនេះអាចលក់ផ្លែចេកមិនទាន់ទុំក្នុងមួយកេស ស្មើប្រមាណ៣០ផ្លែ ទទួលបានតម្លៃល្អរហូតដល់៥០០រូពី ឬស្មើនឹង៣,៤៧ដុល្លារ។ ទោះបីជាមានតម្លៃខ្ពស់នៅចុងរដូវប្រមូលក៏ដោយ ប្រាក់ចំណូលរបស់កសិករនេប៉ាល់ ត្រូវបានគេរាយការណ៍ថាទទួលបានទាបជាងឆ្នាំបណ្តាមុនបន្តិច ដោយសារជួបការលំបាកក្នុងទីផ្សារបន្តិចបន្តួចនៅដើមរដូវ បន្ទាប់ពីមានភ្លៀងធ្លាក់ធ្វើឱ្យមានផ្សិតលើផ្លែចេក ដែលជិតប្រមូលផល ហើយបានកាត់បន្ថយបរិមាណផ្គត់ផ្កង់ទីផ្សារ ក៏ដូចជាផលចំណេញ។ ការដាំដំណាំចេកនៅក្នុងស្រុកបាទិយ៉ា​ ខេត្តលុម្ពិនី ត្រូវបានពង្រីកក្រោមកម្មវិធីគាំទ្រតំបន់ដាំចេក ដែលឥឡូវនេះបានគ្របដណ្តប់លើផ្ទៃដីប្រហែល៧៥០ហិកតា។ កាលពីឆ្នាំមុន ប្រាក់ចំណូលបានមកពីលក់ផ្លែចេកនៅក្នុងស្រុកមានចំនួនសរុបប្រហែល៤០០លានរូពី ឬស្មើនឹងបីលានដុល្លារ។ អស់រយៈពេលជាង១៤ឆ្នាំកន្លងមកហើយ កសិករដាំចេកនៅស្រុកបាទិយ៉ា​ ធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលនេប៉ាល់រឹតត្បិតការនាំចូលផ្លែចេករបស់ឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលទើបតែចាត់វិធានការនៅក្នុងឆ្នាំ២០២៥។  នៅរដូវប្រមូលផលឆ្នាំ២០២៦នេះ ក្រុមអ្នកផលិតបាននាំគ្នាទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសនេប៉ាល់ […]

photo_2026-02-06_20-41-00
ឯកឧត្តមបណ្ឌិត កៅ ថាច ប្អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈ​ការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលបានរៀបចំ​ឡើងដោយ​សមាគមបណ្តាញ​កសិករតេជោ សហការជាមួយធនាគារ ARDB។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលនៃធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពី​តំណាង​ធនាគារ ARDB និង​សមាគម​សហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង១០០នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១-ផ្សព្វផ្សាយពីតួនាទី និងបេសកកម្មសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ ទី២-ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី (ក្រុមហ៊ុនអ្នកប្រមូលទិញ), អ្នកផលិត (កសិករ) និងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ) ទី៣-គោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គាំទ្រលើយន្តការត្រីភាគី និងការផ្តល់ឥណទានគំាទ្រដល់អ្នកផលិតក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម​ ផ្អែកលេីផលិតកម្ម​ និងលំហូរសាច់ប្រាក់ឆ្លងតាមរយ:ធនាគារ ទី៤-បង្កើតភាពជាដៃគូក្នុង និងក្រៅបណ្តាញកសិករតេជោ ជាដើម។ ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសរំលេចអំពីសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម […]

កាលវិភាគផ្សព្វផ្សាយ