News & អន្តរជាតិ
13933928481914833754
ការ​នាំ​ចូលផ្លែ​ទុរេនតាមកំពង់ផែ ឈិនជូ ភាគខាងត្បូង​របស់​ចិន​ កើន​ឡើង៥០ភាគរយ
ខេត្តក្វាងស៊ី៖ យោងតាមក្រុមហ៊ុននាំចូលផ្លែឈើពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន បានឱ្យដឹងថា ការនាំចូលផ្លែទុរេនតាមរយៈកំពង់ផែ ឈិនជូ (Qinzhou) ក្នុងតំបន់ស្វយ័តខេត្ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន បានកើនឡើង៥០ភាគរយ នៅឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការផ្លែឈើក្នុងចំណោមជនជាតិចិន។ ក្រុមហ៊ុននាំចេញឈានមុខគេរបស់ប្រទេសថៃ នៅឆ្នាំ២០២៥នេះ បានដឹកជញ្ជូនទុរេនម៉ាន់ថង មានតម្លៃជាទឹកប្រាក់ជាង២,៨លានដុល្លារទៅកាន់ប្រទេសចិន តាមរយៈកំពង់ផែ ឈិនជូ ដោយការដឹកជញ្ជូនភាគច្រើនមានទិសដៅទៅកាន់តំបន់ដីសណ្ដទន្លេ យ៉ង់សេ និងតំបន់ដីសណ្ដទន្លេ ភៀល ក្នុងប្រទេសចិន ភាគខាងត្បូង។ សារព័ត៌មាន ឆាយណា ដេលី (China Daily) របស់ចិន បានចេញផ្សាយថា ក្រុមហ៊ុននាំចូលផ្លែឈើតាមដានគ្រប់ដំណាក់កាលនីមួយៗនៃមុខទំនិញ ដើម្បីរក្សាភាពស្រស់ស្រាយ របស់ផ្លែឆើ ហើយបាននិយាយថា «ដរាបណាយើងត្រូវដឹកជញ្ជូនតាមផ្លូវទឹក នោះកំពង់ផែ ឈិនជូ គឺជាជម្រើសដំបូងរបស់យើង»។ កំពង់ផែ ឈិនជូ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ខេត្ត ក្វាងស៊ី ធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសសមាជិកសមាគមអាស៊ាន និងជាផ្នែកមួយនៃច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី។  កាលពី១០ឆ្នាំមុន ក្រុមហ៊ុននាំចេញផ្លែឈើ នៅក្នុងខេត្ត ក្វាងស៊ី ដែលដំបូងឡើយផ្តោតលើការនាំចេញអាហារសមុទ្រ បានបង្កើតក្រុមប្រចាំការនៅកំពង់ផែ ឈិនជូ​ ដើម្បីពង្រីកអាជីវកម្មអន្តរជាតិរបស់ខ្លួន​ ដែលនៅ​ពេល​នោះ បរិមាណ​ទំនិញ​ប្រចាំ​ឆ្នាំ​មាន​ចំនួន​ប្រមាណ១០០លាន​តោន។ […]
News & អន្តរជាតិ
image_2025-09-09_10-32-09
ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់ឥណ្ឌា ប្រឈមមុខខាតឡុងចុង ដោយជម្លោះពាណិជ្ជកម្មអាម៉េរិក-ឥណ្ឌា
ញូវដេលី៖ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌា បានឱ្យដឹងថា ផលិតផលអាហារសមុទ្រ គឺស្ថិតក្នុងចំណោមទំនិញសំខាន់ៗសម្រាប់នាំចេញរបស់ប្រទេសឥណ្ឌា ទៅកាន់ទីផ្សារបរទេស ដែលគិតត្រឹមខែមីនា ឆ្នាំ២០២៥  ឥណ្ឌាបាននាំចេញជិត១៧លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៧,៤៥ពាន់លានដុល្លារ។ ដោយសារតែពឹងផ្អែកខ្លាំងលើទីផ្សារសហរដ្ឋអាម៉េរិកពេក អ្នកនាំចេញអាហារសមុទ្ររបស់ឥណ្ឌា នៅក្នុងឆ្នាំ២០២៥ កំពុងប្រឈមមុខនឹងការខាតឡុងចុង ព្រោះសហរដ្ឋអាម៉េរិក ដែលកាលពីចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ បានទិញផលិតផលអាហារសមុទ្ររបស់ឥណ្ឌារហូតដល់ជិត៣៥ភាគរយនៃការនាំចេញអាហារសមុទ្រសរុប។ ប៉ុន្តែរហូតមកដល់ដើមខែសីហា ឆ្នាំ២០២៥ អ្នកនាំចេញគ្រឿងសមុទ្ររបស់ឥណ្ឌាបានជួបនូវការដំឡើងពន្ធ១០ភាគរយសម្រាប់ការនាំចូលទីផ្សារអាម៉េរិក។ បង្គាក្លាសេ គឺជាមុខទំនិញនាំចេញដ៏ធំបំផុតមួយទាំងក្នុងបរិមាណ ក៏ដូចជាតម្លៃ ដែលស្មើនឹងពីរភាគបីនៃការនាំចេញអាហារសមុទ្រសរុបរបស់ឥណ្ឌា។  នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាននាំចូលបង្គាពីប្រទេសឥណ្ឌាមានតម្លៃជាទឹកប្រាក់ចំនួន២,៤ពាន់លានដុល្លារ។  ពន្ធខ្ពស់បានធ្វើឱ្យបង្គាឥណ្ឌាមិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារអាម៉េរិកទៀតឡើយ។ យោងតាមការវាយតម្លៃ បរិមាណនាំចេញបង្គារបស់ឥណ្ឌាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី១៥ភាគរយ ទៅ១៨ភាគរយ នាពេលខាងមុខ បើប្រៀបធៀបនឹងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ដោយសារពន្ធរបស់សហរដ្ឋអាម៉េរិក។ ការវាយតម្លៃ បានលើកឡើងថា «ការដំឡើងពន្ធលើសពី៥០ភាគរយ ធ្វើឱ្យប្រទេសឥណ្ឌាមិនអាចប្រកួតប្រជែងជាមួយផលិផលរបស់ប្រទេសផ្សេងទៀត មានដូចជា អេក្វាឌ័រ វៀតណាម និងឥណ្ឌូនេស៊ី ដែលភាគច្រើនមានពន្ធតិចជាងឥណ្ឌាពាក់កណ្តាល។ ជាលទ្ធផល ការនាំចេញបង្គារបស់ឥណ្ឌាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនឹងដាំក្បាលធ្លាក់ចុះយ៉ាងខ្លាំងតែម្តង»។ រដ្ឋាភិបាល​ឥណ្ឌា បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​អាហារ​សមុទ្រ ខិតខំ​ស្វែង​រក​ទីផ្សារ​ជំនួសអាម៉េរិក។  រដ្ឋាភិបាលបានកំណត់យកទីផ្សារប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ន័រវេស […]
News & ជាតិ
rodrigo-dos-reis-DkTuGvgPotA-unsplash(1)
រយៈពេល៨ខែឆ្នាំនេះកម្ពុជានាំចេញចេកស្រស់មានចំនួនជាង២១ម៉ឺនតោន ក្នុងនោះទីផ្សារចិនស្រូបយកជាង៩៥ភាគរយ
(ភ្នំពេញ)៖ ប្រទេសកម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួនជាង២១ម៉ឺនតោន កើនឡើង២៧,៧០ភាគរយ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ក្នុងនោះប្រមាណ៩៥ភាគរយ ត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ដែលបញ្ជាក់ថា ចិនគឺជាគោលដៅ និងជាទីផ្សារនាំចេញផ្លែចេកស្រស់ធំជាងគេរបស់កម្ពុជា។ រីឯការនាំចេញចេកផ្លែចេកស្រស់នៅក្នុងរយៈពេល១ខែសីហា ឆ្នាំ២០២៥នេះ មានចំនួន៣៦ ៥៧៣តោន។ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ បានថ្លែងថា ផ្លែចេកអំបូងលឿននៅតែមានសក្តានុពល​​សម្រាប់ទីផ្សារចិន ដោយសារតែទីផ្សារចិន​ស្រូបទិញធំ ប៉ុន្តែវាអាស្រ័យទៅលើផលិតកម្ម ក្នុងករណីបើសិនជាមិន​មានការប្រែប្រួលអាកាសធាតុ​​ទេ គឺរក្សាបានលំនឹងមានទិន្នផលកើនឡើង។​​​​ អ្នកឧកញ៉ាបាន​​លើកឡើងទៀត​​ថា ផ្លែចេកនៅខែខ្លះក៏មានតម្លៃធ្លាក់ចុះដែរ ប៉ុន្តែខែខ្លះក៏មានការកើន​ឡើងនៅពេលទីផ្សារចិនធ្លាក់ចុះដែរ​​ ហើយផ្លែចេកស្រស់ភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយមានចំណែករហូត៩៥ភាគរយ។ កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន២៦ម៉ឺនតោន ក្នុងនោះ២៥ម៉ឺនតោន ស្មើនឹង៩៥ភាគរយ ទៅកាន់ទីផ្សារប្រទេសចិន ខណៈប្រាំភាគរយផ្សេងទៀត នាំចេញទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី។ កម្ពុជាមានផ្ទៃដីដាំចេកអំបូងលឿងទំហំ២ ១០០ហិកតា និងផ្ទៃដីប្រមូលផលទំហំ១ ៥០០ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន៤០ម៉ឺនតោន ជាមួយនឹងទិន្នផលជាមធ្យម២៥តោន ក្នុងមួយហិកតា។ បច្ចុប្បន្នចម្ការចេកចំនួន២៤ និងទីតាំងវេចខ្ចប់ផ្លែចេកស្រស់ចំនួន៣៦ ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិន៕
News & អន្តរជាតិ
photo_2025-09-11_09-11-03
ផ្លែម្ទេសខ្មាំងនៅក្នុងប្រទេសហ្វីលីនឡើងថ្លៃដល់ជិត១៥ដុល្លារ ក្នុងមួយគីឡូក្រាម
ម៉ានីល៖ នៅតាមបណ្តាផ្សារបន្លៃធំៗ និងក្នុងផ្សារទំនើបតាមទីក្រុងក្នុងប្រទេសហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ​ តម្លៃម្ទេសខ្មាំងស្រស់ៗ ដែលមានផ្លែតូចៗតែហើរខ្លាំង  និងពេញនិយមបំផុតក្នុងមុខម្ហូបប្រចាំថ្ងៃរបស់ប្រជាជនហ្វីលីពីន បានកើនឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់៨០០ប៉េសូ ឬស្មើនឹង១៣,៦០ដុល្លារ ក្នុងមួយគីឡូក្រាម។ ក្រសួងកសិកម្ម ហ្វីលីពីន បានប្រកាសនាពេលថ្មីៗនេះថា បរិមាណភ្លៀងធ្លាក់ខ្លាំងពេក និងគ្រោះទឹកជំនន់បានធ្វើឱ្យការផ្គត់ផ្គង់ផ្លែម្ទេសខ្មាំងខ្វះខាតយ៉ាងខ្លាំង។  ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងនេះ ម្ទេសខ្មាំងត្រូវលក់ក្នុងតម្លៃ៥៥០ប៉េសូ ឬស្មើនឹង៩,៣៥ ក្នុងមួយគីឡូក្រាម នៅពាក់កណ្តាលខែសីហា និងលក់ត្រឹមតម្លៃតែ៣៥០ប៉េសូ ឬស្មើនឹង៥,៩៥ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីកក្ដដា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវលូរ៉ែល (Francisco Tiu Laurel Jr.) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងតែស្វែងរកប្រភពផ្គត់ផ្គង់ថ្មី ដើម្បីជួយរក្សាស្ថិរភាពតម្លៃម្ទេសខ្មាំង និងអាចផ្គត់ផ្គង់ម្ទេសខ្មាំងក្នុងតម្លៃទាបសមរម្យនៅតាមបណ្តាហាង​ ​និងផ្សារលក់បន្លែសំខាន់ៗនៅក្នុងប្រទេស។  ទោះបី​ជា​យ៉ាង​ណាក៏ដោយ លោក​បាន​ទទួល​ស្គាល់​ថា ការ​ផ្គត់ផ្គង់ម្ទេសខ្មាំង​សព្វថ្ងៃនេះនៅ​មាន​បរិមាណតិច​ខ្លាំង​ណាស់ មិនអាចឆ្លើយតាមតម្រូវការរបស់អ្នកចូលចិត្តម្ទេសឡើយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់បានកាត់បន្ថយទិន្នផលផ្លែម្ទេសខ្មាំងនៅតាមតំបន់ដាំដុះសំខាន់ៗរបស់ប្រទេសហ្វីលីពីន។  នៅតាម​តំបន់​ខ្លះ កសិករ​ដាំ​ម្ទេសខ្មាំង​តិចតួច ចំណែកនៅតាម​តំបន់​ខ្លះ​ទៀត​ ដំណាំ​ម្ទេសរង​គ្រោះ​ដោយ​សារទឹក​ជំនន់​ជា​បន្តបន្ទាប់។ ដើម្បីដោះស្រាយចំពោះបញ្ហានេះសម្រាប់រយៈពេលវែង មន្ត្រីក្រសួងកសិកម្មកំពុងតែជំរុញឱ្យមានការវិនិយោគលើការសាងសង់ផ្ទះសំណាញ់ ធ្វើដំបូលការពារទឹកភ្លៀង និងរៀបប្រព័ន្ធរំដោះទឹក ឱ្យបានល្អជាងមុន […]
News & ជាតិ
540255428_1171309258355416_8789335443001351761_n
ឧកញ៉ា ឡាយ ឈុន​ហួរ បង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើននៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ​​​​
ភ្នំពេញ៖ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឧកញ៉ា ឡាយ ឈុន​ហួរ បានសម្តែងនូវសុទិដ្ឋិនិយមថា និន្នាការនាំចេញរបស់​អង្កររបស់កម្ពុជា ត្រឹម​៨ខែឆ្នាំនេះសម្រេចបាន​ជិត៥០ម៉ឺនតោនជាកំណើន​មួយដ៏ល្អសម្រាប់លើកកម្ពស់តម្លៃបន្ថែមដល់​កសិករនៅទូទាំងប្រទេស​ ដែលជាអ្នក​​ផលិតស្រូវតែម្តង​​ ​​។​​ ឧកញ៉ា ឡាយ ឈុន​ហួរ បាន​មានប្រសាសន៍ថា ក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបតែចូលកាន់ដំណែងថ្មីនេះ នឹងជួយ​ប្រជាកសិករ កាត់​បន្ថយ​ថ្លៃ​ផលិតកម្ម តាមរយៈការពង្រឹង និងពង្រីកខ្សែ​ច្រវាក់ផ្គត់ផ្គង់ ទីផ្សារនាំចេញ ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​នៅ​ក្នុងវិស័យកសិកម្ម។ បន្ថែមពីនេះ លោក​ឧកញ៉ាលើកឡើងថា សហព័ន្ធស្រូវអង្ករកម្ពុជា​​​ដាក់​ចេញ​នូវ​គោលដៅ ​ដោយ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទៅ​ផ្សារអន្តរជាតិ​ ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យ​បានកាន់តែច្រើន សម្រាប់​អាណត្តិ​ថ្មី​របស់​លោក​​ គឺស្របតាម​គោលនយោបាយ​របស់​ប្រមុខរាជរដ្ឋាភិបាលបាន​កំណត់១លានតោន។ ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤៧២ ៨០៣តោន គិតជាទឹកប្រាក់​ ចំនួន៣៤៨លានដុល្លារ ខណៈការនាំចេញស្រូវសើមសម្រេចបានចំនួន៤ ៨៤៨ ៨៣៥តោន និងគិតជាទឹកប្រាក់បានប្រមាណ១ ១១៤.២៥លានដុល្លារ។ ចំពោះអង្ករជិត៥០ម៉ឺនតោននេះ ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន២២ ៦៩១តោន គិតជាទឹកប្រាក់ចំនួន ១៧៦.៣៣ លានដុល្លារ។ ដោយឡែក ការនាំចេញទៅកាន់ប្រទេសចិន និងហុងកុង បានចំនួន១១៦ ៣២០តោន គិតជាទឹកប្រាក់ចំនួន៦៨,៨៦លានដុល្លារ […]
News & អន្តរជាតិ
image_2025-09-09_10-45-35
ប៉ាគីស្ថាន​កំណត់​គោល​ដៅ​នាំ​ចេញ​គ្រឿង​សមុទ្រឱ្យបាន៦០០​លាន​ដុល្លារ ដោយសហការជាមួយចិន
ប៉េកាំង៖ អ្នកនាំចេញអាហារសមុទ្រប៉ាគីស្ថាន បានជួបជាមួយរដ្ឋមន្ត្រីសហព័ន្ធសម្រាប់កិច្ចការដែនសមុទ្រ ក្នុងទីក្រុងប៉េកាំង ដោយបញ្ជាក់អំពីលទ្ធផលនៃការពិភាក្សាជាមួយសមភាគីចិន ស្របពេលរដ្ឋាភិបាលប៉ាគីស្ថាន កំពុងតែងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកការនាំចេញផលិតផលជលផលរបស់ខ្លួន។ រដ្ឋមន្ត្រីសហព័ន្ធរបស់ប៉ាគីស្ថាន​ បានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងអាជីវកម្ម នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការនាំចេញផលិតផលជលផល ពង្រឹងកិច្ចសហប្រតិបត្តិការវារីវប្បកម្ម និងលើកកម្ពស់ប្រទេសប៉ាគីស្ថាន ជាមជ្ឈមណ្ឌលអាហារសមុទ្រដ៏សំខាន់នៅក្នុងតំបន់។ លោក​បាន​បញ្ជាក់​ថា​ «​ប្រទេស​ប៉ាគីស្ថាន​មាន​បំណង​នាំ​ចេញ​គ្រឿង​សមុទ្រឱ្យទទួលបានប្រាក់ចំណូល​ចំនួន៦០០លាន​ដុល្លារ ​នៅពេល​ខាង​មុខ​នេះ»។ ក្នុងចំណោមអ្នកនាំចេញផលិតផលគ្រឿងសមុកទ្រប៉ាគីស្ថាន ក៏មានប្រធានផ្នែកលក់អន្តរជាតិនៅផលិតផលសមុទ្រអារ៉ាប់ បានចែករំលែកបទពិសោធថា ក្រុមហ៊ុនរបស់លោកកំពុងបង្កើតប្រព័ន្ធវារីវប្បកម្ម និងប្រព័ន្ធចិញ្ចឹមកម្រិតខ្ពស់ ដើម្បីប្រមូលផល និងអភិរក្សសត្វក្តាមថ្ម និងបង្កងសម្រាប់នាំចេញ។ លោកបាននិយាយថា គំនិតផ្តួចផ្តើមនេះ ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុនចិន ដើម្បីរកបច្ចេកទេសជលផលសមុទ្ររស់បានយូររហូតដល់ពីរបីសប្តាហ៍ សម្រាប់នាំចូលទៅកាន់ទីផ្សារឆ្ងាយៗ ដូចជាប្រទេសចិនជាដើម។ លោកបានគូសបញ្ជាក់ទៀតថា ភាពជោគជ័យត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ និងជំនាញផ្នែកវារីវប្បកម្មពីដៃគូចិន។ លោករដ្ឋមន្ត្រីសហព័ន្ធរបស់ប៉ាគីស្ថាន បានកត់សម្គាល់ថា វិស័យនាំចេញអាហារសមុទ្ររបស់ប្រទេសប៉ាគីស្ថាន រួមទាំងក្តាមថ្ម និងបង្កង កំពុងមានការរីកចម្រើនជាវិជ្ជមាន ដោយបានរួមចំណែកជាច្រាក់ចំណូលជាង៤៦៥លានដុល្លារ ដល់ការនាំចេញសរុបក្នុងឆ្នាំ២០២៤-២០២៥។ លោកបានបន្ថែមថា«ប្រទេសប៉ាគីស្ថានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញក្តាមថ្មច្រើនជាងគេលំដាប់ទី៣ លើពិភពលោក ដោយដឹកជញ្ជូនក្តាមថ្មរស់ជាង៣ ០០០តោនទៅកាន់ប្រទេសចិន ដែលជាអ្នកនាំចូលដ៏ធំបំផុតរបស់ខ្លួន»។ ចំណែកលោកនាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផលិតផលជលផល បានស្នើសុំការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនមកពីប្រទេសចិន ដោយផ្តោតលើតម្លៃបន្ថែមលើអាហារសមុទ្របង្កក និងផលិតផលបសុបក្សី ដូចជាជើងមាន់ជាដើម។  […]
News & ជាតិ
546097594_1245552390950725_1268249100452986333_n
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនអញ្ជើញបំពេញទស្សនកិច្ចនៅក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើប​​
ភ្នំពេញ៖ ឯកឧត្តម  ហ្វ្រែនស៊ីស្កូ ធៀវលូរ៉ែល (Francisco P.Tiu Laurel, Jr.) រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ដោយមានការសម្របសម្រួលពីរដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា​​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ចនិ ងពិនិត្យមើលសកម្មភាពរបស់ក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើបត្រាំកក់ ស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប និងគណៈប្រតិភូអមដំណើរ បានចុះត្រួតពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ភ្លក់រសជាតិបាយដាំពីអង្ករកម្ពុជា និងការធ្វើបទបង្ហាញផ្តោតសំខាន់ទៅលើពូជស្រូវផ្ការំដួល សែនក្រអូប និងស្រងែ ដែលជាពូជស្រូវក្នុងស្រុក ដាំដុះដោយសហគមន៍កសិកម្មទំនើបក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ បន្ទាប់មកទៀត គណៈប្រតិភូហ្វីលីពីនបាន​​បន្តចុះត្រួតពិនិត្យកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនើបត្រាំកក់ ដែលផ្តោតទៅលើផលិតកម្មដំណាំបន្លែជាច្រើនប្រភេទរួមមាន៖ បន្លែស្លឹក ខាត់ណាដើម និងប៉េងប៉ោះឈើរី ​។ តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ហ្វ្រែនស៊ីស្កូ ធៀវលូរ៉ែល បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ដែលផ្តល់ធាតុចូលសំខាន់ៗអំពីកសិផលសក្តានុពលកម្ពុជា មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេសហ្វីលីពីន និងជំរុញកសិពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីនខាងលើ បន្ទាប់ពីប្រមុខដឹកនាំទាំងពីរ នាពេលថ្មីៗនេះ ក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំកម្ពុជា​-ហ្វីលីពីន បានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា […]
News & អន្តរជាតិ
image_2025-09-09_15-15-31
ផ្លូវដែកចិន-ឡាវ បង្កើនល្បឿនការនាំចូលផ្លែទុរេនស្រស់ ពីអាស៊ានទៅកាន់ទីក្រុងឆេងទូ
ខេត្តស៊ីឈួន៖ នៅឯមជ្ឈមណ្ឌលចែកចាយផ្លែឈើ នៃកំពង់ផែផ្លូវដែកអន្តរជាតិ ក្រុងឆេងទូ គ្រឿងចក្រកំពុងតែដាក់ចុះកុងតឺន័រផ្ទុកផ្លែធុរេននាំចូលពីតំបន់អាស៊ីអាគ្នេយ៍។  បុគ្គលិកផ្នែកដឹកជញ្ជូនផ្លែឈើនៅកំពង់ផែនេះនិយាយថា ដឹកតាមរយៈផ្លូវដែកចិន-ឡាវ ដែលចាប់តាំងពីដើមឆ្នាំ២០២៥មក ខ្សែរថភ្លើងបានដឹនផ្លែទុរេនសរុបចំនួន១៧៥ជើងទៅដល់ទីក្រុង ឆេងទូ ក្នុងខេត្តស៊ីឈួន។ ប្រធានក្រុមហ៊ុនកំពង់ផែស្ងួតទីក្រុងឆេងទូ បានមានប្រសាសន៍ថា ផ្លែទុរេនស្រស់ត្រូវដឹកជញ្ជូនទៅឡើងរថភ្លើងនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយរថភ្លើងបន្តដឹកជញ្ជូនទៅកាន់ទីក្រុង ឆេងទូ ដោយប្រើរយៈពេលត្រឹមតែ៧២ម៉ោងប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា បើប្រៀបធៀបជាមួយនឹងការដឹកជញ្ជូនតាមសមុទ្រ សេវាខ្សែសង្វាក់ត្រជាក់នៅលើផ្លូវដែកចិន-ឡាវ កាត់បន្ថយពេលវេលាដឹកជញ្ជូនប្រហែល៧០ភាគរយ និងកាត់បន្ថយការចំណាយប្រហែល៥០ភាគរយ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវអាកាស។ មជ្ឈមណ្ឌលចែកចាយ មានគ្រោងនាំចូលផ្លែទុរេនស្រស់ចំនួន៨ ០០០តោនក្នុងមួយឆ្នាំ នឹងតម្លៃជាទឹកប្រាក់លើសពី២០០លានយន់ ឬស្មើនឹង២៨លានដុល្លារ។  ក្នុងរយៈពេលពីពីរទៅប្រាំឆ្នាំខាងមុខទៀត ក្រុមហ៊ុនមានគោលបំណងចង់កែប្រែទីក្រុងឆេងទូ ដែលស្ថិតនៅភាគនិរតីនៃប្រទេសចិន ឱ្យទៅជាមជ្ឈមណ្ឌលដ៏ធំបំផុតសម្រាប់ចែកចាយផ្លែឈើនាំចូលពីអាស៊ីអាគ្នេយ៍។ ការនាំចេញផ្លែទុរេន បង្ហាញពីតួនាទីកាន់តែសំខាន់សម្រាប់កំពង់ផែផ្លូវដែកអន្តរជាតិ ឆេងទូ ក្នុងការដោះស្រាយផលិតផលខ្សែសង្វាក់ត្រជាក់។  កំពង់ផែស្ងួតនេះក៏គ្រប់គ្រងការចែកចាយផ្លែឈើអាស៊ីអាគ្នេយ៍ផ្សេងទៀតផងដែរ ដោយដោះដូរទំនិញបានយ៉ាងលឿនពីប្រទេសប្រភព នាំយកទៅកាន់ទីផ្សារប្រទេសចិន។ យោងតាមកំពង់ផែផ្លូវដែក បានឱ្យដឹងថា ខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានច្របាច់រួមបញ្ចូលគ្នាយ៉ាងល្អ ដែលអាចគ្របដណ្តប់លើលទ្ធកម្មក្រៅប្រទេស ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការចែកចាយក្នុងស្រុក។  ប្រព័ន្ធ​ផ្គត់ផ្គង់នេះ​ អនុញ្ញាត​ឱ្យ​ផ្លែឈើ​នាំចូល​ដូចជា​ផ្លែទុរេន ​អាច​ទៅ​ដល់​ទីផ្សារ​ចុង​ក្រោយ ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​តម្លៃ​ទាប​ជាង​បើ​ធៀប​នឹង​ការដឹិកជញ្ជូនតាមផ្លូវទឹក ឬផ្លូវអាកាស។ គ្រាន់តែស្រុក ឈីងប៉ៃជៀង (Qingbaijiang) […]
News & ជាតិ
photo_2025-09-10_11-15-44 (2)
ក្រុមហ៊ុន  Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិនបង្ហាញចំណាប់អារម្មណ៍លើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ភ្នំពេញ៖ តំណាងក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយនាំយកគ្រឿងម៉ាស៊ីន និងគ្រឿងចក្រទំនើបៗ ព្រមទាំងសហការជាមួយសហគ្រាសក្នុងស្រុកដើម្បីជំរុញការផលិត។ ការលើកឡើងរបស់តំណាងក្រុមហ៊ុនខាងលើ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីឱកាសពង្រឹងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ តំណាងក្រុមហ៊ុនបានលើកឡើងថា “យើងដឹងថាកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទី ដែលមានទំហំធំ និងមានគុណភាពខ្ពស់ ហើយយើងចង់អភិវឌ្ឍការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសដើម គឺកម្ពុជាដោយផ្ទាល់ ដើម្បីបំពេញតម្រូវការខ្ពស់នៅក្នុងប្រទេសចិន”។ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងនេះ និងបានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ជា “អធិរាជនៃស្វាយចន្ទី” សម្រាប់ពិភពលោក។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃសម្រាប់អនុវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា “យើងលើកទឹកចិត្តឱ្យក្រុមហ៊ុននាំយកនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងចាប់យកស្តង់ដារសុវត្ថិភាព និងគុណភាពជាអាទិភាព។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកសេវាមន្ទីរពិសោធន៍ សេវាស្តង់ដារ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាពនៃអនុវិស័យនេះ”។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការលើការបណ្តុះបណ្តាលកសិករ ធ្វើសមាហរណកម្មខ្សែច្រវាក់តម្លៃ […]
News & ជាតិ
photo_2025-07-14_08-15-50 (4)
គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលដំណាំជាង៣ ៦២១លានដុល្លារ
ភ្នំពេញ៖ គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៥នេះ, កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសស មានបរិមាណជាង១០លានតោន គិតជាទឹកប្រាក់ចំណូលសរុបជាង៣ ៦២១លានដុល្លារ។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរបស់អគ្គនាយកដ្ឋានកសិកម្ម កាលថ្ងៃទី២៩ ខែសីហា បានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង១០,៣លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ អង្ករមានជាង៥លានតោន, ស្រូវមានជាង៤,៨លានតោន និងអង្ករមានជាង៤៩២ពាន់តោន នាំចេញទៅកាន់ទិសដៅ៨៤ប្រទេស ដោយមានការកើនឡើង ចំនួន៣៥,៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ របាយការណ៍ខាងលើគូសបញ្ជាក់ថា “ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំ មានជាង៣ ៦២១លានដុល្លារ ដែលក្នុងនោះតម្លៃនៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវអង្ករ មានទឹកប្រាក់ជាង២ ២៥៤លានដុល្លារ, តម្លៃពីការនាំចេញស្រូវមានជាង៩៧៤លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង៣៩២លានដុល្លារ។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃ តាមផ្លូវទឹកមានជាង២៥៧លានដុល្លារ ស្មើនឹង៧,១០ភាគរយ ធៀបនឹងតម្លៃនៃការនាំចេញសរុប”។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម, ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣៥,៦៤ភាគរយ ក៏ពិតមែន ប៉ុន្តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ៖ (១)-ការនាំចេញដំឡូងមីស្រស់បានថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ក្នុងរយៈពេល៨ខែ […]
News & ជាតិ
photo_2025-09-08_14-18-13 (8)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៥ 
ក្រុងសៀមិន៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade – CIFIT)។​ ជាមួយគ្នានេះ ជាកិត្តិយសបំផុត ដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ CIFIT ដែលរៀបចំដោយមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន (China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (United Nations Trade and Development -UNCTAD) នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នាក្រុងសៀមិន (Xiamen) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។ […]
News & អន្តរជាតិ
image_2025-09-08_10-41-37
ឥណ្ឌូណេស៊ី​ឈប់​ចិញ្ចឹម​បង្កង​ជាមួយ​វៀតណាម ដោយសារលួច​រត់ពន្ធច្រើនពេក
ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី បានផ្អាកអាជីវកម្មចិញ្ចឹមបង្កងសហការជាមួយប្រទេសវៀតណាម ដោយលើកឡើងពីការរត់ពន្ធកូនបង្កងច្រើនពេក បើទោះបីជាមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរក៏ដោយ។ អគ្គនាយកវារីវប្បកម្មរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បាននិយាយថា «នៅពេលនេះ រដ្ឋាភិបាលកំពុងបញ្ឈប់ការចិញ្ចឹមបង្កងនៅក្រៅទឹកដីប្រទេសឥណ្ឌូណេស៊ី ពីព្រោះលទ្ធផលនៃការវាយតម្លៃរបស់យើង មិនទាន់ឆ្លើយតបតាមការរំពឹងទុកឡើយ»។ ភាពជាដៃគូអាជីវកម្មជាមួយប្រទេសវៀតណាម ដែលឥឡូវនេះ មានរយៈពេលពីរឆ្នាំកន្លងមកហើយ ដំបូងឡើយមើលទៅឃើញមានការរីកចម្រើនល្អណាស់ ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មវារីវប្បកម្មចិញ្ចឹមបង្កងរបស់ប្រទេសឥណ្ឌូនេស៊ី ដែលបានតស៊ូជាយូរមកហើយដើម្បីសម្រេចបានទិន្នផលបង្កងខ្ពស់។  នៅក្រោមកិច្ចព្រមព្រៀងនេះ អាជីវកម្មវៀតណាមត្រូវការកូនបង្កងសម្រាប់ចិញ្ចឹម នៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយសហការជាមួយដៃគូក្នុងស្រុក។ ផែនការចិញ្ចឹមបង្កងនេះត្រូវបានរៀបចំឡើង ដើម្បីសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគក្នុងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ដូចជាការផលិតចំណី ដែលប្រទេសវៀតណាមបានអភិវឌ្ឍយ៉ាងទូលំទូលាយរួចហើយ។ លោកអគ្គនាយកវារីវប្បកម្មរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានពន្យល់ថា ទោះបីជាមានឧបករណ៍បច្ចេកទេសបានយល់ព្រមដោយប្រទេសទាំងពីរក៏ដោយ ក៏រដ្ឋាភិបាលធ្វើការវាយតម្លៃជាទៀងទាត់រៀងរាល់បីខែម្តងសម្រាប់ទិដ្ឋភាពមួយចំនួន ខណៈពេលអ្នកផ្សេងទៀតត្រូវបានវាយតម្លៃរៀងរាល់ប្រាំមួយខែម្តង ឬប្រចាំឆ្នាំ។ លោកអគ្គនាយកវារីវប្បកម្ម បាននិយាយថា «ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នាក៏ដោយ ក៏ការរត់ពន្ធកូនបង្កងខុសច្បាប់នៅតែរីករាលដាល។  បន្ទាប់ពីការវាយតម្លៃរបស់យើង យើងបានសន្និដ្ឋានថា អ្វីៗមិនអាចដំណើរការដូចការរំពឹងទុកនោះទេ ដូច្នេះយើងសម្រេចចិត្តផ្អាកភាពជាដៃគូតែម្តង»៕
កាលវិភាគផ្សព្វផ្សាយ