ត្រីនេសាទបានពីបឹងដ៏ធំមួយរបស់ប្រទេសហ្វីលីពីន កំពុងធ្លាក់ថ្លៃយ៉ាងខ្លាំង ក្រោយពីស្រង់បានឆ្អឹងមនុស្សច្រកក្នុងបាវ
ម៉ានីល៖ អ្នកនេសាទត្រីក្នុងបឹង តាល់ (Taal) ដែលជាបឹងទឹកសាបដ៏ធំមួយរបស់ប្រទេសហ្វីលីពីន កំពុងតែត្អូញត្អែរពីផលប៉ះពាល់នៃប្រាក់ចំណូលប្រចាំថ្ងៃ ដោយសារត្រីនេសាទបានពីបឹងនេះ បានធ្លាក់ថ្លៃយ៉ាងខ្លាំង បន្ទាប់ពីក្រុមនគរបាលស៊ើបអង្កេត បានរកឃើញឆ្អឹងមនុស្សច្រកក្នុងបាវទម្លាក់ចូលក្នុងទឹកបឹង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានលើកឡើងថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកនេសាទត្រីបានអះអាងថា តម្លៃត្រីរបស់ខ្លួន ដែលនេសាទបានពីបឹងធម្មជាតិនេះ បានធ្លាក់ថ្លៃជាងពាក់កណ្តាល មកនៅត្រឹម១០០ប៉េសូហ្វីលីពីន ឬស្មើប្រមាណ១,៨ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម គឺធ្លាក់ចុះពីតម្លៃធម្មតាលក់បាន២៥០ប៉េសូហ្វីលីពីន ឬ ប្រមាណ៤,៥៥ដុលា្លរក្នុងមួយគីឡូក្រាម។ យោងតាមក្រុមនេសាទដដែលនេះ បានឱ្យដឹងទៀតថា ការធ្លាក់ចុះតម្លៃត្រី គឺបង្កឡើងដោយសារការរកឃើញសាកសពមនុស្សជាបន្តបន្ទាប់ ដែលត្រូវបានក្រុមនគរបាលស៊ើបអង្កេតរកឃើញក្នុងបាវនៅបាតបឹងដ៏សម្បូរត្រីនេះ។ នាពេលកន្លងមកក្រុមអ្នកនេសាទរស់នៅតាមទីប្រជុំជនជុំវិញបឹង តាល់ បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន បន្ទាប់ពីមានការចេញផ្សាយព័ត៌មានលើកឡើងអំពីការប្រហារជីវិតក្រុមអ្នកលេងល្បែងបញ្ជល់មាន់ប្រមាណ១០០នាក់ រួចក្រុមឧក្រិដ្ឋជនបានបោះសាកសពចោលក្នុងបឹង ហើយដំណឹងនេះធ្វើឱ្យមហា។ ចាប់តាំងពីថ្ងៃទី១១ ខែកក្កដារហូតមក ក្រុមឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានមុជទឹកស្វែងរកនៅបាតបឹង ហើយបានប្រទះឃើញបាវសរុបចំនួនប្រាំបាវ ដែលសុទ្ធតែមានច្រកឆ្អឹងមនុស្សនៅស្រស់ៗនៅឡើយ។ ពាក់ព័ន្ធនឹងបញ្ហាត្រីធ្លាក់ថ្លៃនេះ យោងតាមការិយាល័យជលផល និងធនធានវារីវប្បកម្មរបស់ហ្វីលីពីន បានបញ្ជាក់ថា ប្រភេទត្រីចង្វាម្យ៉ាងនេសាទបានពីបឹងនេះ គឺជាត្រីវដ៏ពេញនិយម និងធ្លាប់តែមានតម្លៃខ្ពស់លើទីផ្សារ នៅតែមានសុវត្ថិភាពដល់អ្នកបរិភោគដដែល ដោយសារត្រីចង្វារស់នៅក្នុងទឹករាក់ និងស៊ីចំណីនៅលើផ្លេកតុន។ បឹង តាល់ គឺជាបឹងទឹកសាប កើតឡើងដោយបន្ទុះភ្នំភ្លើង […]