វៀតណាមពង្រីកតំបន់ដាំដុះសុវត្ថិភាព ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម
ខេត្តបាក់និញ៖ ខេត្តបាក់និញស្ថិតនៅភាគខាងជើងវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកតំបន់ដាំដុះដំណាំរបស់ខ្លួន ដោយផ្តល់អាទិភាពដល់ពូជផ្លែឈើ និងបន្លែសំខាន់ៗដែលផលិតតាមស្តង់ដារសុវត្ថិភាព និងមានគុណភាពខ្ពស់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ យោងតាមនាយកមន្ទីរកសិកម្ម និងបរិស្ថាន នៃខេត្តបាក់និញ របស់វៀតណាម បានឱ្យដឹងថា ខេត្តកំពុងពង្រីកតំបន់ផលិតកម្មសម្រាប់ដំណាំផ្លែឈើហូបផ្លែ សំខាន់ៗដូចជា ផ្លែគូលេន ផ្លែមៀន ក្រូចឃ្វិច ក្រូចថ្លុង ផ្លែប៉ោម និងផ្លែត្របែក ដែលដាំដុះក្រោមស្តង់ដារសុវត្ថិភាព រួមទាំងការអនុវត្តកសិកម្មល្អរបស់វៀតណាម និងការអនុវត្តកសិកម្មល្អរបស់សកលលោក ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គផងដែឬ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយមានគោលបំណងបង្កើតខ្សែសង្វាក់តម្លៃ ដែលផ្សារភ្ជាប់ទៅនឹងការតាមដានផលិតផល និងការធានាលក្ខខណ្ឌផលិតកម្ម សម្រាប់បំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ មន្ត្រីកសិកម្មវៀតណាម បានបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ខេត្តបាក់និញ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងហាណូយ មានគោលដៅពង្រីកផ្ទៃដីដាំដុះចម្ការផ្លែគូលេន រហូតដល់ទំហំ២៩,៨០០ហិកតា ដោយរំពឹងទទួលបានទិន្នផលចំនួន១៦០,០០០តោន។ ក្នុងចំណោមនេះ ផ្ទៃដីទំហំ១៧,៥០០ហិកតា នឹងត្រូវដាំដុះតាមស្តង់ដារកសិកម្មល្អរបស់វៀតណាម ដោយរំពឹងទទួលបានទិន្នផលចំនួន១២៥,០០០តោន។ ចំណែកតំបន់ផ្លែគូលេន ដែលមានវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អរបស់សកលលោក នឹងមានផ្ទៃដីទំហំ២៣៥ហិកតា និងតំបន់ដាំគូលេនសរីរាង្គនៅទំហំ១០ហិកតា។ អាជ្ញាធរខេត្តបាក់និញក៏កំពុងលើកកម្ពស់ពូជផ្លែឈើ ដែលមានតម្លៃខ្ពស់ ដូចជាទំពាំងបាយជូរព៌ណខ្មៅ និងទំពាំងបាយជូរព៌ណប្រផេះ ព្រមទាំងកំពុងពន្លឿនការអនុវត្តបច្ចេកវិទ្យាឌីជីថល សម្រាប់ជួយដល់កសិករផ្នែកការផលិត ការតាមដាន ការគ្រប់គ្រងលេខកូដចម្ការ កន្លែងវេចខ្ចប់ ការព្យាករណ៍សត្វល្អិត […]