ឯកឧត្តមបណ្ឌិត កៅ ថាច និងឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជួបសំណេះសំណាលកសិករចំនួន៣០០នាក់ ក្នុងស្រុកជុំគិរី
ស្រុកជុំគិរី ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាលប្រជាកសិករ រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក ហេង ងួនស្រ៊ុន អភិបាលស្រុកស្តីទី សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ ព្រមទាំងប្រជាប្រជាកសិករចូលរួមសរុបចំនួន៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា ការជួបជុំថ្ងៃនេះចង់ឲ្យបងប្អូនទទួលបានព័ត៌មានថ្មីៗពីកសិកម្មដោយធ្វើយ៉ាងណា ដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូររបៀបធ្វើកសិកម្ម ដោយត្រូវចេះគិតថ្លៃដើមផលិត បង្កើនការផលិត និងការចិញ្ចឹមសត្វ ដោយស្វែងយល់អំពីរបៀបនៃការប្រើប្រាស់ជី ឬថ្នាំ និងពូជឲ្យបានត្រឹមត្រូវទៅតាមពេលវេលា កាត់បន្ថយការចំណាយផ្សេងៗនឹងទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លៃ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា «ការធ្វើកសិកម្មមិនស្រួលទេ នឿយហត់ណាស់ ដូច្នេះសូមធ្វើឲ្យបានម៉ត់ចត់ និងពិតប្រាកដ ទើបអាចទទួលបានប្រាក់ចំណេញ មិនធ្លាក់ក្នុងអន្ទាក់បំណុល ជាពិសេស […]