ពូជកាហ្វេកម្ពុជាបីប្រភេទ នៅខេត្តមណ្ឌលគិរី នឹងត្រូវបន្សុទ្ធពូជ ដើម្បីក្លាយជាកាហ្វេមានគុណភាពកាន់តែល្អ និងមានទីផ្សារកាន់តែទូលំទូលាយ

photo_2026-06-25_10-51-36

ដោយ៖ រស្មី

ភ្នំពេញ៖ ក្នុងចំណោមកាហ្វេបីប្រភេទ ដែលកំពុងដាំនៅក្នុងខេត្តមណ្ឌលគិរី កំពុងត្រូវបានគេសិក្សាស្រាវជ្រាវ ដើម្បីបន្សុទ្ធពូជឱ្យក្លាយជាកាហ្វេមានគុណភាពកាន់តែល្អ ងាយដាំដុះ ស៊ូទ្រាំអាកាសធាតុ និងពិសេស អាចឈោងចាប់ទីផ្សារបានទូលំទូលាយ ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។

ការសិក្សាស្រាវជ្រាវបន្សុទ្ធពូជកាហ្វេនេះ ត្រូវបានធ្វើឡើងរវាងសមាគមកាហ្វេកម្ពុជា សហការណ៍ជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

ប្រធានសមាគមកាហ្វេកម្ពុជា លោក ឌុក ពិសិដ្ឋ បានបញ្ជាក់ប្រាប់ថា ពូជកាហ្វេ ដែលប្រជាពលរដ្ឋពេញនិយមដាំនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី មានបីប្រភេទ។ ​ក្នុងចំណោមនេះមានពីរប្រភេទគេដាំជាអាជីព ដូចជា ពូជរ៉ូប៊ូស្តា (Robusta) អារ៉ាប៊ីកា (Arabica)។ ចំណេកមួយប្រភេទទៀត មានឈ្មោះ អ៊ិចស៊ែលសា (Excelsa) ដែលនៅសេសសល់ពីជំនាន់បារាំង ហើយមានដុះក្នុងព្រៃ និងអ្នកខ្លះក៏បានដាំកាហ្វេប្រភេទនេះផងដែរ។

ក្នុងចំណោមពូជកាហ្វធំៗ ទាំងបីនេះដែរ ត្រូវបានលោក ឌុក ពិសិដ្ឋ បញ្ជាក់ប្រាប់ថាចំពោះពូជកាហ្វេនីមួយៗ ត្រូវបានសិក្សា និងបន្សុទ្ធពូជយ៉ាងហោចណាស់ ប្រើពេលប្រាំបីឆ្នាំ ដើម្បីយកគ្រាប់វាទៅដាំដុះបន្តទៀត ហើយតាមដានលទ្ធផលរបស់វា មុននឹងយកមកប្រើប្រាស់ជាផ្លូវការ និងដាក់វាជាពូជកាហ្វេ ប្រចាំប្រទេសកម្ពុជា។

ក្នុងចំណោមនេះ គេអាចជ្រើសរើសវិធីសំខាន់ៗសម្រាប់បន្សុទ្ធពូជ ដូចជាការបាញ់កាំរស្មី ការបង្កាត់ពូជ ហើយទាំងអស់នេះ ក៏អាស្រ័យទៅលើធនធាន ដែលយើងមានក៏ដូចជាពេលវេលារបស់យើង។​ ចំពោះការចំណាយលើការចាយវាយអាចខ្ពស់ និងត្រូវការពេលវេលាផង។

ប្រធានសមាគមកាហ្វេកម្ពុជា បានឱ្យដឹងដែរថា ចំពោះការសិក្សាទៅលើពលរដ្ឋដាំកាហ្វេនៅខេត្តមណ្ឌលគិរី បានធ្វើចប់សព្វគ្រប់ហើយ ចំណែកជំហ៊ានបន្តទៀតនោះ គឺការអភិវឌ្ឍពូជ ឬ បន្សុទ្ធពូជ ដើម្បីចម្រាញ់យកពូជល្អបំផុតមួយនាថ្ងៃខាងមុខ។ ចំពោះជំហ៊ានដំបូង គេអាចយកពូជរ៉ូប៊ីស្តា សម្រាប់បន្សុទ្ធពូជមុនគេ ពីព្រោះពូជនេះ គេឃើញពលរដ្ឋកម្ពុជាដាំច្រើនជាងគេ។

លោកប្រធានសមាគម បានឱ្យដឹងដែរថា ពូជដើមកំណើតកាហ្វេដំបូង ជាទូទៅមកពីតំបន់ប្រទេសអាហ្វ្រិក តែយើងនឹងធ្វើការបន្សុទ្ធពូជណាមួយ ដែលដាំដុះនៅក្នុងទឹកដីខ្មែរយើងយូរមកហើយនេះ សម្រាប់ប្រចាំជាតិ ដោយធ្វើដូចគ្នានឹងប្រទេសដទៃទៀតផងដែរ។ គេនឹងធ្វើការបង្កាត់ពូជពីមួយទៅមួយ ហើយចម្រាញ់យកគុណភាពពូជកាហ្វេណាមួយតែម្តង។

គួរបញ្ជាក់ថា នាពេលថ្មីៗមកនេះ សមាគមកាហ្វេកម្ពុជា បានចាប់ដៃគូសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងការចុះសិក្សាស្រាវជ្រាវលើប្រភេទពូជកាហ្វេ ដែលកសិករកំពុងដាំដុះនៅក្នុងខេត្តមណ្ឌលគិរី។

លោក ឌុក ពិសិដ្ឋ បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២៦នេះ កំណើនដាំកាហ្វេស្ថិតនៅក្នុងរង្វង់៦០០ ទៅ៨០០ហិកតា ទូទាំងប្រទេស។ ទោះក្នុងបរិមាណកាហ្វេដាំច្រើនក៏ការផ្គត់ផ្គង់លើទីផ្សារនៅមិនគ្រប់គ្រាន់នៅឡើយដែរ ចាំបាច់ត្រូវពឹងផ្អែកនាំចូលពីបរទេសភាគច្រើននៅឡើយ។
លោកប្រធានសមាគម បានឱ្យដឹងផងថា គិតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២៦នេះ ទំហំផ្ទៃដីដាំកាហ្វេបានកើនឡើងដល់ជិត១ ០០០ហិកតាហើយ។ កសិករដាំហ្វេច្រើនៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។ក្រៅពីនេះនៅតំបន់ផ្សេងៗទៀតដូចជានៅខេត្តពោធិ៍សាត់ កោះកុង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តកំពង់ចាម ក៏មានដាំដូចគ្នាដែរ តែមិនច្រើនទេ។

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមកាហ្វេកម្ពុជា ដែលជាអ្នកបានផ្តួចផ្តើមគំនិតសិក្សាស្រាវជ្រាវនេះ បានបញ្ជាក់ថាកិច្ចសហការរវាងស្ថាប័នទាំងពីរនេះ មិនត្រឹមតែជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករដាំដុះកាហ្វេ នៅខេត្តមណ្ឌលគិរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកាហ្វេខ្មែរ ឱ្យមានចីរភាព និងមានសមត្ថភាពបំពេញតម្រូវការលើទីផ្សារ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចំពោះបរិមាណផលិតផលកាហ្វេ របស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥កន្លងមក មានបរិមាណសរុបជាង១ ៣១៤តោន ហើយទិន្នផលជាមធ្យមរបស់កាហ្វេ គឺ២,៥០តោន ក្នុងមួយហិកតា៕


photo_2026-10-06_11-30-06 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ ព្រមទាំងសហការីនៃធនាគារ ARDB នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ នៅវត្តបទុមវតី ដើម្បីចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ​ព្រមទាំង​សហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុ និងបច្ច័យផ្សេងៗ ប្រគេនចំពោះសម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។ បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ […]

image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ