កសិករក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ទន្ទឹងរង់ចាំអាជ្ញាធររកដំណោះស្រាយជួយសង្គ្រោះដំណាំស្រូវ 

photo_2026-07-06_14-40-41

ដោយ ឡុង សារេត

បាត់ដំបង៖ ដំណាំស្រូវនៅលើផ្ទៃដី ជាង១៨ពាន់ហិកតា ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្រុក សង្កែ ខេត្តបាត់ដំបង បាននិងកំពុងរងការខូចខាត ចំណែកកសិករបាននិងកំពុងរង់ចាំមើលអាជ្ញាធរពាក់ព័ន្ធចូលរួមធ្វើអន្តរាគមន៍ជួយសង្គ្រោះ តាមរយៈនាំទឹកពីតំបន់ផ្សេងមកចាក់បញ្ចូលទៅក្នុងស្ទឹងសង្កែ ក៏ដូចបង្ហៀរចូលទៅក្នុងអាងទឹក ក្នុងតំបន់មួយចំនួនផ្សេងទៀត ដើម្បីអាចឱ្យកសិករអាចបូមទឹកយកទៅស្រោចស្រពដំណាំស្រូវឱ្យបានទាន់ពេលវេលា។

លោក ណែម ពក ប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាព ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹង ថាដំណាំស្រូវរបស់សមាជិកសហគមន៍ ដែលបានដាំដុះនៅលើផ្ទៃដីជាង ១ ៤០០ហិកតា នៅពេលកន្លងទៅអាចខូចខាត។ ប៉ុន្តែក្រោយពីមានភ្លៀងរលឹមធ្លាក់ខ្លះៗ កាលពីដើមខែកក្កដា កន្លងទៅនេះ បានធ្វើឱ្យដំណាំស្រូវខ្លះ ដែលមិនទាន់ខូចខាតធ្ងន់ធ្ងរ ហាក់មាន សភាពស្រស់ឡើងមកវិញ។

លោកប្រធានសហគមន៍កសិកម្មខាង បានវាយតម្លៃថា ដំណាំស្រូវក្នុងមួយស្រែៗរងការខូចខាតប្រហែល៣០ភាគរយ ចំណែក៧០ភាគរយផ្សេងទៀត ក្រោយពីមានភ្លៀងរលឹម ជាបន្តបន្ទាប់ហាក់មានភាពស្រស់ឡើងវិញ។ តែទោះជាបែបនេះក្តី បើនៅថ្ងៃខាងមុខមានទឹកស្រោចស្រពគ្រប់គ្រាន់ឡើងវិញ ទិន្នផលស្រូវអាចធ្លាក់ចុះ។

ស្រពពេលដំណាំស្រូវកំពុងត្រូវការទឹកដូចសព្វថ្ងៃនេះ, លោក ណែម ពក លើកឡើងថា ប្រសិនជាមានទឹកជំនន់ដងស្ទឹងសង្កែមកការស្រោចស្រង់ដំណាំស្រូវអាចបានច្រើន ដោយសារនៅក្នុងភូមិឃុំ មានម៉ាស៊ីនបូមទឹកសម្រាប់ស្រោចស្រពមួយចំនួន។ តែបច្ចុប្បន្ន ទឹកនៅក្នុងស្ទឹងសង្កែមិនទាន់ធ្លាក់ចុះទៅក្រោមទេ ហើយនៅផ្នែកខាងលើស្ទឹងសង្កែ មានទំនប់ ស្ទាក់ទឹកមានច្រើនកន្លែង។

លោកបន្តថា “សព្វថ្ងៃនេះឃើញថា នៅខាងលើទំនប់សាលាតាអន ខាងអាជ្ញាធរបានឱ្យ កសិកររៀបចំការ៉ុងច្រកដី ប្រហែលជាអាជ្ញាធរអាចទម្លាក់ទឹកពីតំបន់ខាងលើឱ្យហូរចូល អូរដូនទាវ។ បានន័យថា អាជ្ញាធរបានរៀបចំដោះស្រាយទឹកទំម្លាក់ចុះមកផ្នែកខាងក្រោម ហើយ។ តែលទ្ធផលទឹកហូរមកដល់ពេលណា មិនទាន់ដឹងច្បាស់ទេ ”។

បើតាមលោក ណែម ពក, ដំណាំស្រូវមានអាយុកាលបីទៅបួនខែ ចំណែកស្រូវស្ថិតក្នុងដំណាក់កាលអាយុជាងមួយខែនេះ បើសិនមានទឹកស្រោចស្រព អាចសង្គ្រោះស្រូវបានមួយចំនួន មកវិញ តែបើអត់ទឹកហើយ ស្រូវមានអាយុលើពីពីរខែឡើងទៅ វានិងពិបាកសង្គ្រោះ។ តែទោះជាយ៉ាងនេះក្តី ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញមេឃអាចនឹងមានភ្លៀងមកបន្តទៀត ព្រោះមានពពកខ្មៅដេសដាស់ ដោយរំពឹងថា អាចនិងមានភ្លៀងធ្លាក់ស្រោចស្រពបន្ថែមទៀត ។

សូមជម្រាបជូនថា កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ចុះពិនិត្យទីតាំង ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកឯកភ្នំ ដោយបានវាយតម្លៃថា ផ្ទៃដីបង្កបង្កើនផលស្រូវ ដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនៅទីតាំងទាំងពីរនេះ គឺស្ថិតនៅឆ្ងាយពីប្រភពទឹក ដែលពិបាកក្នុងការជួយសង្គ្រោះ។

ផ្ទៃដីដែលរងផលប៉ះពាល់កន្លងមកមានចំនួន១៨ ៣៦២ហិកតា ក្នុងនោះស្រុកសង្កែមានចំនួន១០ ៥៩៣ហិកតា និងស្រុកឯកភ្នំមានចំនួន៧ ៧៦៩ហិកតា។ គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ផ្ទៃដីដែលប្រឈមនឹងការខ្វះខាតទឹកក្នុងភូមិសាស្ត្រខាងលើបានទទួលទឹកភ្លៀងគ្រប់គ្រាន់ហើយ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ