ឥណ្ឌូណេស៊ីឈានមុខគេក្នុងការផលិតអង្ករ ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍
ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អារ៉ាំ ស៊ូឡៃម៉ាន់ (Andi Amran Sulaiman) បានអះអាងថា តាមរយៈអង្ករបម្រុងរបស់រដ្ឋាភិបាលកើនឡើងដល់បរិមាណ៣,៧លានតោន បើគិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមនាំមុខគេក្នុងផលិតកម្មស្រូវ នៅអាស៊ីអាគ្នេយ៍។ សារព័ត៌មានអានតារ៉ា (Antara News) របស់ឥណ្ឌូណេស៊ី បានដកស្រង់សម្តីលោករដ្ឋមន្ត្រី ដែលមានប្រសាសន៍អះអាងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះថា “លទ្ធផលនេះ គឺដោយសារការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងកសិករ រដ្ឋាភិបាលកណ្តាល និងរដ្ឋបាលតាមតំបន់ ក៏ដូចជាទីភ្នាក់ងារភស្តុភារជាតិផងដែរ” ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ផ្អែកលើបរិមាណស្តុកស្រូវរបស់ជាតិ នាពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី អាចជាប្រទេសផលិតអង្ករច្រើនជាងគេក្នុងតំបន់ ដោយទទួលបានទិន្នផលស្រូវលើសប្រទេសផលិតអង្ករធំៗ ដូចជាប្រទេសថៃ និងវៀតណាមជាដើម។ ចំណែករបាយការណ៍ផ្លូវការរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកវិញ ក៏បានចាត់ទុកប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលំដាប់កំពូលនៃអ្នកផលិតកម្មស្រូវរបស់អាស៊ីអាគ្នេយ៍ផងដែរ។ ផ្អែកលើរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ចេញផ្សាយខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ផលិតកម្មស្រូវរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងរដូវដាំដុះ ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់៤៣,៦ លានតោន កើនឡើង៦០០ពាន់តោន ធៀបនឹងការព្យាករណ៍កន្លងមក […]