រមណីយដ្ឋានទេសចរណ៍ភ្នំឧដុង្គក្លាយជាទីតំាងកាន់តែសំខាន់បន្ថែមទៀតសម្រាប់ពលរដ្ឋរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
ខេត្តកណ្តាល៖ រមណីយដ្ឋានទេសចរណ៍ភ្នំឧដុង្គ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បច្ចុប្បន្នបាននិងកំពុងក្លាយជាទីតំាងកាន់តែសំខាន់បន្ថែម មួយកម្រិតទៀតសម្រាប់ពលរដ្ឋស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ក្រៅពីធ្វើកសិកម្ម ទំាងនៅក្នុងតំបន់ និងក្រៅតំបន់ តាមរយៈការប្រកបមុខរបរលក់ដូរម្ហូបអាហារ និងសម្ភារៈផ្សេងៗ នៅរៀងរាល់ចុងសប្តាហ៍។ អ្នកស្រី យឹម សុធា នៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ប្រកបមុខរបរលក់អាហារផ្អាប់ និងលក់បាយនៅជើងភ្នំឧដុង្គ បាននិយាយថា មុខរបរលក់ម្ហូបអាហារបែបប្រពៃណីខ្មែរនៅរមណីយដ្ឋានភ្នំឧដុង្គអស់រយៈពេលពីរឆ្នំាកន្លងមកនេះបានជួយឱ្យអ្នកស្រី អាចរកបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងផ្តល់ប្រាក់មួយចំនួនឱ្យកូនរៀនបន្តនៅក្រុងភ្នំពេញ បានរៀងរាល់សប្តាហ៍។ដូច្នេះ មុខរបរលក់ម្ហូបនៅរមណីយដ្ឋានទេសចរណ៍ភ្នំឧត្តុង្គ ពិតជាសំខាន់សម្រាប់គ្រួសារអ្នកស្រី។ បើតាមអ្នកស្រី យឹម សុធា ការប្រកបមុខរបរលក់បាយ និងអាហារផ្អាប់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យរយៈពេលពីរថ្ងៃក្នុងមួយសប្តាហ៍នេះ អាចរកចំណូលបានប្រមាណ៨០ម៉ឺនរៀលពីមុខម្ហូប ហហ្មុកសាច់ត្រី, ត្រីប្រម៉ាចំហុយសាច់ជ្រូកពងទា,ផ្អកជូរ និងលក់បាយប្រអប់។ អ្នកស្រីបញ្ជាក់ថា “បើគ្រួសារខ្ញុំមិនមានមុខរបរលក់ម្ហូបនៅទីនេះ សម្រាប់ពឹងផ្អែកនោះទេ ជីវភាពគ្រួសារអាចជួបការលំបាកខ្លំាង ហើយទីតំាងលក់នៅក្នុងតំបន់រមណីយដ្ឋានភ្នំឧដុង្គ ប្រៀបបីដូចជាដីស្រែ ឬជាថ្នាលផ្តល់ផលប្រយោជន៍ល្អសម្រាប់គ្រួសារខ្ញុំ”។ ស្រដៀងគ្នានេះផងដែរ, អ្នកស្រី ចេន ស្រីលក្ខ័ណ ប្រកបមុខរបរលក់កង្កែបបោក និងមាន់អាំងជារៀងរាល់ថ្ងៃនៅរមណីយដ្ឋានទេសចរណ៍ភ្នំឧដុង្គនេះ មានរយៈពេលប្រាំឆ្នាំ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ […]