រលកកម្ដៅជួយឲ្យចេកមួយដើម ក្នុងប្រទេសអង់គ្លេស ចេញត្រយូង ធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើល
ឡុងដ៍៖ ចេកមួយដើមនៅក្នុងសួនមួយ ក្នុងតំបន់ខនវ៉ល (Cornwall) ប្រទេសអង់គ្លេស បានចេញត្រយូងមួយស្ទង ដែលអ្នកជំនាញផ្នែកសាកវប្បកម្មយល់ថា អាចបណ្តាលមកពីសីតុណ្ហភាពនៅចក្រភពអង់គ្លេសកាន់តែកើនឡើងកម្ដៅក្នុងឆ្នាំ២០២៦នេះ។ សារព័ត៌មាន ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេស បានចេញផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា ស្ត្រីម្នាក់ឈ្មោះ ខេធី ណេវីល (Cathy Neville) បានដាំដើមចេកមួយដើមមានកម្ពស់ប្រហែល៣,៣៥ម៉ែត្រ ដោយប្រើអស់រយៈពេលប្រាំពីរឆ្នាំទើបចេញត្រយូង មានបួនស្និត និងមានផ្លែសរុប២៤ផ្លែ។ អ្នកជំនាញនៅក្នុងប្រទេសអង់គ្លេស បានកត់សម្គាល់ថា ការណ៍ដែលចេកមួយដើមនេះចេញត្រយូង គឺជារឿងដ៏កម្រណាស់ក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ សមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស (Royal Horticultural Society) ដែលជាសមាគម ឬអង្គការសប្បុរសធម៌ផ្នែកកសិកម្ម និងឧទ្យានវិទ្យា ដ៏ឈានមុខគេមួយរបស់អង់គ្លេស បានបញ្ជាក់ថា កាលពីប្រហែល២០ឆ្នាំមុន ព្រឹត្តិការណ៍បែបនេះ គឺស្ទើរតែមិនធ្លាប់កើតមានឡើយ នៅចក្រភពអង់គ្លេស។ ដូច្នេះ ក្នុងករណីចេកមួយដើមចេញត្រយូងនៅពេលនេះ អាចក៏ឆ្លុះបញ្ចាំងពីនិន្នាការធំមួយផងដែរ គឺរុក្ខជាតិតំបន់ត្រូពិចមួយចំនួនកំពុងលូតលាស់បានល្អនៅអង់គ្លេស ខណៈដំណាំប្រពៃណីរបស់អង់គ្លេសមួយចំនួនកំពុងថយចុះ។ លោក ហ្គាយ បាធើ (Guy Barter) អ្នកធ្វើការក្នុងសមាគមរុក្ខជាតិ និងសួនច្បាររាជវង្សអង់គ្លេស បាននិយាយថា […]