បាតុភូតមហាអែលនីញ៉ូ អាចនឹងឡើងដល់ចំណុចកំពូល នៅខែវិច្ឆិកា និងខែធ្នូ ធ្វើឱ្យផែនដីក្ដៅខ្លាំងបំផុត
ពូត្រាចាយ៉ា៖ លទ្ធភាពកើតបាតុភូតអែលនីញ៉ូ ដែលជាទូទៅនាំមកនូវអាកាសធាតុក្តៅ និងស្ងួតជាងធម្មតា ឈានដល់កម្រិតខ្លាំងបំផុត ឬហៅថា មហាអែលនីញ៉ូ (Super El Niño) នឹងកើតឡើងនៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០២៦នេះ។ អគ្គនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បាននិយាយថា ការព្យាករណ៍នេះ គឺផ្អែកលើនិន្នាការកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ រួមជាមួយការសង្កេតប្រចាំសប្តាហ៍ថ្មីៗ ដែលបង្ហាញថា សីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងមធ្យមភាគអាកាសធាតុរយៈពេលវែងជាង១,៨អង្សាសេ។ លោកអគ្គនាយនៃនាយកកដ្ឋានឧតុនិយម បានមានប្រសាសន៍ថា «ស្ថានភាពនេះបង្ហាញថា បាតុភូតអែលនីញ៉ូកំពុងបន្តកាន់តែខ្លាំង ហើយត្រូវបានព្យាករថា នឹងឈានដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦។ លទ្ធភាពអាចកើតមហាអែលនីញ៉ូ បានឡើងខ្ពស់ជាង៩០ភាគរយ ដោយផ្អែកលើការព្យាករណ៍ចុងក្រោយពីគំរូអាកាសធាតុអន្តរជាតិ»។ លោកបាននិយាយថា លំនាំអាកាសធាតុសកលបច្ចុប្បន្នបង្ហាញថា បាតុភូតអែលនីញ៉ូ ឆ្នាំ២០២៦-២០២៧ អាចស្ថិតក្នុងចំណោមព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ហើយផលប៉ះពាល់របស់វាអាចខ្លាំងជាង ឬយ៉ាងហោចណាស់ស្មើនឹងអែលនីញ៉ូ ដ៏ខ្លាំងបំផុតនៅ ឆ្នាំ១៩៩៧-១៩៩៨ និងខ្លាំងជាងឆ្នាំ២០១៥-២០១៦។ ក្នុងអំឡុងព្រឹត្តិការណ៍អែលនីញ៉ូ ឆ្នាំ១៩៩៧-១៩៩៨ សីតុណ្ហភាពខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ី គឺ៤០,១អង្សាសេ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកក្នុងអំឡុងព្រឹត្តិការណ៍អែលនីញ៉ូ ឆ្នាំ២០១៥-២០១៦ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី បានឡើងដល់៣៩,៣អង្សាសេ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ លោកបាននិយាយថា […]