ចាប់ពីឆ្នាំ២០២៧តទៅ សហភាពអឺរ៉ុបនឹងអនុវត្តច្បាប់ថ្លឹងត្រីតាមស្តង់ដារតែមួយ

19279424_1006

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តបទប្បញ្ញត្តិថ្មី ស្តីពីការថ្លឹងផលិតផលជលផល ដោយជំនួសវិធានការចំនួន៤៤ ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ធ្លាប់បានអនុវត្តដោយឡែកពីគ្នា អស់រយៈពេលជាច្រើនឆ្នាំ។

គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសមួយ ចុះថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០២៦ថា
«ការថ្លឹងទម្ងន់​ឲ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងវិស័យជលផលឲ្យមានប្រសិទ្ធភាព។ ការថ្លឹងបានត្រឹមត្រូវនឹងផ្តល់នូវទិន្នន័យដ៏គួរឱ្យជឿទុកចិត្ត អំពីបរិមាណត្រីនេសាទបាន។ ទិន្នន័យនេះចាំបាច់សម្រាប់
តាមដានកូតាបានប្រើប្រាស់អស់; វាយតម្លៃផលប៉ះពាល់នៃសកម្មភាពនេសាទ; ឃ្លាំមើលអ្នកនេសាទបានអនុវត្តតាមបទប្បញ្ញត្តិរបស់គោលនយោបាយជលផលរួម ព្រមទាំងការពារអ្នកនេសាទក្នុងសហភាពអឺរ៉ុបឱ្យរួចផុតពីការប្រកួតប្រជែងមិនយុត្តិធម៌។

យោងតាមគណៈកម្មការអឺរ៉ុប បទប្បញ្ញត្តិថ្មីនេះ ត្រូវបានរៀបចំឡើងតាមរយៈការពិគ្រោះយោបល់យ៉ាងច្រើនជាមួយប្រទេសជាសមាជិក និងភាគីពាក់ព័ន្ថ ក្នុងគោលបំណងធ្វើឲ្យនីតិវិធីនដទៃទៀត កាន់តែមានស្តង់ដាររួម ងាយស្រួល និងសាមញ្ញជាងមុន។

បទប្បញ្ញត្តិថ្មីនេះ នឹងកំណត់អំពីនីតិវិធីរួមសម្រាប់ថ្លឹងទម្ងន់ត្រី និងថ្លឹងផលិតផលជលផល និងមានលក្ខខណ្ឌតិចបំផុត ព្រមទាំងកត់ត្រាទិន្នន័យច្បាស់លាស់ ស្របតាមស្តង់ដារសម្រាប់ការត្រួតពិនិត្យ និងនីតិវិធីថ្លឹង។ បទប្បញ្ញត្តិថ្មីនេះនឹង ចូលជាធរមាននៅខែមករា ឆ្នាំ២០២៧។

 ចំណុចសំខាន់សម្រាប់វិស័យជលផល គឺកន្លងមកប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗមានផែនការ និងវិធីសាស្ត្រថ្លឹងត្រីរៀងៗខ្លួន។ ដូច្នេះ ទើបតាមគណៈកម្មការអឺរ៉ុបអនុម័តបទប្បញ្ញត្តិថ្មីនេះ ដើម្បីឲ្យប្រទេសសមាជិកទាំងអស់ប្រើ គោលការណ៍ និងស្តង់ដារថ្លឹងតែមួយដូចៗគ្នា។

គោលបំណងសំខាន់បំផុត នៃបទប្បញ្ញត្តិថ្មីនេះ គឺថ្លឹងត្រីឲ្យត្រឹមត្រូវ មានទិន្នន័យចាប់ត្រីច្បាស់លាស់ និងគ្រប់គ្រងកូតាបានត្រឹមត្រូវ ដែលអាចធ្វើឱ្យការនេសាទនៅក្នុងទ្វីបអឺរ៉ុប មាននិរន្តរភាព និងមានការប្រកួតប្រជែងដោយយុត្តិធម៌។

កាលពីខែកញ្ញា ឆ្នាំ២០២៥ អ្នកនេសាទនៅទ្វីបអឺរ៉ុប បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ព្រមទាំងបង្ខំឱ្យទទួលខុសត្រូវចំពោះការនេសាទហួសកម្រិតលើអម្បូរត្រីកាម៉ុង ដែលជាស្តុកត្រីដ៏មានតម្លៃបំផុតមួយរបស់ប្រទេសអៀរឡង់។

ការនេសាទត្រីកាម៉ុងហួសកម្រិតត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឱ្យវិស័យជលផលរបស់ប្រទេសអៀរឡង់ បាត់បង់ប្រាក់ចំណួលចន្លោះពី៦៩ ទៅ៨៩លានដុល្លារ។

 អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា មានតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងហួសកម្រិត ដោយងាកមកអនុវត្តតាមកម្រិតនៃការចាប់ត្រី ដែលត្រូវបានណែនាំដោយក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ។

សហភាពអឺរ៉ុប បានធ្វើសេចក្តីណែនាំបែបវិទ្យាសាស្ត្រដល់ក្រុមប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រនៃសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ន័រវែស កោះហ្វារ៉ូ កោះអ៊ីស្លង់ និងប្រទេសហ្គ្រីនឡែន ដែលត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភរបស់គណៈកម្មការជលផលអាត្លង់ទិកខាងជើង។

បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រមួយចំនួន ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានកំណត់កូតាដោយខ្លួនឯង អំពីបរិមាណត្រូវនេសាទត្រីកាម៉ុង ដែលគេហៅថា ជាកូតាឯកតោភាគី។

ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ បានផ្តល់ដំបូន្មានថា លទ្ធផលនៃការអនុវត្តកូតាឯកតោភាគី បានបណ្តាលឱ្យមានការនេសាទត្រីកាម៉ុង កើនឡើងលើសពីកម្រិតមានចែងក្នុងសេចក្តីណែនាំបែបវិទ្យាសាស្រ្ត រហូតដល់ទៅ៣៩ភាគរយតាំងពីឆ្នាំ២០២០រហូតមក។ ដូច្នេះបទ្បបញ្ញត្តិថ្មីនេះ​ គឺវិធានការ​ជា​បន្ទាន់ ​និងច្បាស់លាស់ ដោយ​ចាប់​ផ្តើម​ពី​ការ​រៀប​ចំ​ចែក​រំលែកព័ត៌មាន​ឱ្យបានត្រឹមត្រូវ។

ប្រសិនបើមិនមានការរៀបចំចែករំលែកព័ត៌មានច្បាស់លាស់ទេនោះ អនុសាសន៍បែបវិទ្យាសាស្រ្តសម្រាប់ស្តុកត្រីកាម៉ុង នៅឆ្នាំ២០២៧ នឹងលែងនេសាទបានត្រីច្រើនទៀតឡើយ ព្រមទាំងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស ដែលរស់នៅពឹងផ្អែកលើការនេសាទត្រីកាម៉ុង។

ក្រុមអ្នកនេសាទក្នុងទ្វីបអឺរ៉ុប បានចោទប្រកាន់ថា​ អស់រយៈជាច្រើនឆ្នាំកន្លងមកហើយ ប្រសិនបើគ្មានការត្រួតពិនិត្យពីប្រទេសន័រវេស កោះអ៊ីស្លង់ និងកោះហ្វារ៉ូ ម្លេះប្រទេសរុស្ស៊ីនឹងបំផ្លាញស្តុកត្រីកាម៉ុងទាំងអស់ឱ្យវិនាសសាបសូន្យជាក់ជាមិនខាន៕ (ផាន់ អាណា)


photo_2026-10-01_19-52-36
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ និងជំរុញការបង្កើតមុខរបររកប្រាក់ចំណូល

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹក ស្ថិតនៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងលើកឡើងពីការយកចិត្តទុកដាក់លើជីវភាព និងការបង្កើតមុខរបរ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានការងារ និងប្រភពចំណូលសមរម្យ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មិន ស៊ីថា អភិបាលស្ដីទីខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកភូមិតាកឹងបៃតង គឺជាប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាន ដោយសារលំនៅឋានរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហមក្នុងនោះមួយចំនួនទៀតជាអតីតយុទ្ធជនផងដែរ។ក្នុងនោះ រាជរដ្ឋាភិបាល ក្រោមអនុសាសន៍ណែនាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានផ្តល់ជម្រក និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ក្រៅពីការរៀបចំទីលំនៅឱ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅសមរម្យ ការយកចិត្តទុកដាក់លើជីវភាព និងមុខរបរ ក៏ជាកិច្ចការសំខាន់ដែលត្រូវគិតគូរផងដែរ។ ដោយហេតុនេះ ក្នុងនាមជាអ្នកទទួលបន្ទុកលើការងារលើកស្ទួយជីវភាពប្រជាពលរដ្ឋជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ ឯកឧត្តមនឹងរៀបចំគម្រោងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើតការងារ […]

DSC08528
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ​ទី៥​ នៅវត្តប្រាសាទគោកបេង ខេត្តព្រះវិហារ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥​ នៅវត្តប្រាសាទគោកបេង ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវសួរ សុខគីម បានដឹកនាំក្រុមគ្រួសារ​ និងសហការី អញ្ជើញអុជទៀនធូបបូជា​ថ្វាយព្រះពុទ្ធបដិមា​ ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ​ និងបច្ច័យបួនចំពោះ ព្រះគ្រូចៅអធិការវត្ត​ និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន​ ញាតកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕

DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ