បាតុភូតមហាអែលនីញ៉ូ អាចនឹងឡើងដល់ចំណុចកំពូល នៅខែវិច្ឆិកា និងខែធ្នូ ធ្វើឱ្យផែនដីក្ដៅខ្លាំងបំផុត

E104G3KC

ពូត្រាចាយ៉ា៖ លទ្ធភាពកើតបាតុភូតអែលនីញ៉ូ ដែលជាទូទៅនាំមកនូវអាកាសធាតុក្តៅ និងស្ងួតជាងធម្មតា ឈានដល់កម្រិតខ្លាំងបំផុត ឬហៅថា មហាអែលនីញ៉ូ (Super El Niño) នឹងកើតឡើងនៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០២៦នេះ។

អគ្គនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បាននិយាយថា ការព្យាករណ៍នេះ គឺផ្អែកលើនិន្នាការកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ រួមជាមួយការសង្កេតប្រចាំសប្តាហ៍ថ្មីៗ ដែលបង្ហាញថា សីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងមធ្យមភាគអាកាសធាតុរយៈពេលវែងជាង១,៨អង្សាសេ។

លោកអគ្គនាយនៃនាយកកដ្ឋានឧតុនិយម បានមានប្រសាសន៍ថា «ស្ថានភាពនេះបង្ហាញថា បាតុភូតអែលនីញ៉ូកំពុងបន្តកាន់តែខ្លាំង ហើយត្រូវបានព្យាករថា នឹងឈានដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦។ លទ្ធភាពអាចកើតមហាអែលនីញ៉ូ បានឡើងខ្ពស់ជាង៩០ភាគរយ ដោយផ្អែកលើការព្យាករណ៍ចុងក្រោយពីគំរូអាកាសធាតុអន្តរជាតិ»។

លោកបាននិយាយថា លំនាំអាកាសធាតុសកលបច្ចុប្បន្នបង្ហាញថា បាតុភូតអែលនីញ៉ូ ឆ្នាំ២០២៦-២០២៧ អាចស្ថិតក្នុងចំណោមព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ហើយផលប៉ះពាល់របស់វាអាចខ្លាំងជាង ឬយ៉ាងហោចណាស់ស្មើនឹងអែលនីញ៉ូ ដ៏ខ្លាំងបំផុតនៅ ឆ្នាំ១៩៩៧-១៩៩៨ និងខ្លាំងជាងឆ្នាំ២០១៥-២០១៦។

ក្នុងអំឡុងព្រឹត្តិការណ៍អែលនីញ៉ូ ឆ្នាំ១៩៩៧-១៩៩៨ សីតុណ្ហភាពខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ី គឺ៤០,១អង្សាសេ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកក្នុងអំឡុងព្រឹត្តិការណ៍អែលនីញ៉ូ ឆ្នាំ២០១៥-២០១៦ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី បានឡើងដល់៣៩,៣អង្សាសេ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។

លោកបាននិយាយថា «បទពិសោធន៍ក្នុងអំឡុងពេលព្រឹត្តិការណ៍​មហាអែលនីញ៉ូ នៅឆ្នាំទាំងនោះ បានបង្ហាញថា ប្រទេសម៉ាឡេស៊ីជួបប្រទះអាកាសធាតុក្តៅ និងស្ងួតជាងធម្មតា ព្រមទាំងមានការថយចុះយ៉ាងខ្លាំងនៃបរិមាណទឹកភ្លៀង តាមតំបន់មួយចំនួននៅចុងរដូវមូសុងឦសាន និងក្នុងអំឡុងពេលអន្តរមូសុង ចាប់ពីខែកុម្ភៈដល់ខែឧសភា»។

អ្នកវិទ្យាសាស្ត្រ បានព្យាករណ៍ថា បាតុភូតអែលនីញ៉ូ នាពេលបច្ចុប្បន្ននឹងបន្តឡើងកម្ដៅបន្ថែមទៀត នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៦នេះ ដោយកម្រិតវាយប្រហារខ្លាំងបំផុត អាចនឹងកើតឡើងនៅអំឡុងខែវិច្ឆិកា និងខែធ្នូ។

បាតុភូតអែលនីញ៉ូ កើតឡើងនៅពេលទឹកសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកភាគកណ្តាល និងភាគខាងកើត កើនកម្ដៅខុសពីធម្មតា ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ចរន្តបរិយាកាស និងអាកាសធាតុនៅទូទាំងពិភពលោក។

យោងតាមសេចក្តីការណ៍ជាច្រើន បានឱ្យដឹងថា បាតុភូតអែលនីញ៉ូ ដែលកំពុងកើតមានឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកត្រពិច ដើរទន្ទឹមនឹងសញ្ញាបង្ហាញថា វានឹងក្លាយជាព្រឹត្តិការណ៍អាកាសធាតុដ៏ខ្លាំងក្លាខុសពីធម្មតា។ អ្នកស្រាវជ្រាវបានព្រមានថា កម្រិតកម្ដៅ ដែលឡើងដល់កំពូលនាចុងឆ្នាំនេះ អាចនឹងរុញច្រានសីតុណ្ហភាពពិភពលោក ឱ្យកើនឡើងដល់កម្រិតក្តៅបំផុតមិនធ្លាប់មានពីមុនមក។

បច្ចុប្បន្ន សីតុណ្ហភាពផ្ទៃទឹកសមុទ្រនៅតាមបណ្តោយតំបន់អេក្វាទ័រប៉ាស៊ីហ្វិក បានឈានដល់កម្រិតមហាអែលនីញ៉ូ  រួចទៅហើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើចរន្តកម្ដៅដ៏ធំធេង ដែលកប់នៅក្រោមបាតសមុទ្រ ដែលកម្ដៅក្រោមទឹកនេះ អាចនឹងងើបឡើងមកលើផ្ទៃទឹកនៅប៉ុន្មានខែខាងមុខទៀត ហើយរឹតតែធ្វើឱ្យបាតុភូតនេះ កាន់តែមានកម្លាំងខ្លាំងក្លាថែមមួយកម្រិតទៀត៕ (អៀវ ឈៀងនី)


photo_2026-08-18_11-39-52 (2)
ក្រុមហ៊ុនខ្មែរហ្វូតគ្រុបចុះកិច្ចសន្យាទិញស្រូវជាង៥ ៦០០តោន ពីសហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ

ដោយ រស្មី ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរហ្វូតគ្រុប ដែលជាក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ទិញលក់រួមគ្នាជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ ដោយផ្តោតលើស្រូវបីប្រភេទរួមមាន ពូជស្រូវ សែនក្រអូប ស្រងែស្រាល និងអូអឹម (OM) ក្នុងទំហំផ្ទៃដី១ ៣៥៩ហិកតា និងក្នុងបរិមាណផល៥ ៦៥៧តោន។ សហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យស មានសមាជិកជាកសិករចំនួន៥២០គ្រួសារ មកពី១០ឃុំ។ សហគមន៍នេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងទីផ្សារស្រូវ កាត់បន្ថយចំណាយលើធាតុចូល និងលើកកម្ពស់ជីវភាពកសិករតាមរយៈការអនុវត្តកសិកម្មខ្នាតធំ និងទំនើបកម្ម។ នាយកដ្ឋានកសិករឧស្សាហកម្ម នៃក្រសួងកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនេះ គឺលើលើផ្ទៃដីដាំដុំទំហំ១ ៣១៩ហិកតា និងមានបរិមាណទិន្នផលស្រូវចំនួន៥ ៦៥៧តោន លើប្រភេទស្រូវចំនួនបីពូជ រួមមាន ទី១ ស្រូវស្រងែស្រាលទំហំ២១៣ហិកតា បរិមាណទិន្នផល ចំនួម១ ០០១តោន ,ទី២ ស្រូវសែនក្រអូប ទំហំ៩៦៥ហិកតា បរិមាណទិន្នផលចមនួន៣ ៩៥៦តោន និងទី៣ ស្រូវអូអឹម […]

776222812_2124969271790469_3549542657624645462_n
តំណាងធនាគារ ARDB ចូលរួម​សន្និសីទ​ធនាគារ​នៅកម្ពុជា​លើកទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​​លោកជំទាវបណ្ឌិត ជា សិរី ​ទេសាភិបាលធនាគារជាតិនៃកម្ពុជា

ភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីឯកឧត្តមបណ្ឌិត កៅ ​​​​ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនា​គារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៦នេះ លោក ខែក ពិសិដ្ឋ ប្រធាននាយកដ្ឋាន​ប្រតិបត្តិការ និងកិច្ចការរតនាគារ, លោកស្រី ឈុន សុខា ប្រធាននាយកដ្ឋាន​គណនេយ្យ​និងហិរញ្ញវត្ថុ, លោក ផៃ ប៊ូដថង អនុប្រធាននាយកដ្ឋាន​ប្រតិបត្តិការ និងកិច្ចការរតនាគារ​ និង​កញ្ញា សន បូសតា បុគ្គលិកជាន់ខ្ពស់​នៃការិយាល័យស្រាវ​ជ្រាវ ​​និងបោះផ្សាយ​នៃធនាគារ ARDB បានអញ្ជើញចូលរួម​ក្នុងសន្និសីទ​ធនាគារ​នៅកម្ពុជា​លើកទី​៥។ ​ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ​ សុខា ភ្នំពេញ​ ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ​ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ ប្រធានសមាគម​ធនាគារនៅកម្ពុជា​រួម និងតំណាង​ថ្នាក់ដឹកនាំ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនរូបផ្សេងទៀត​។ ​លោក រ័ត្ន សោភ័ណ​ ប្រធានសមាគម​ធនាគារនៅកម្ពុជា​ បានប្រាប់អ្នកសារព័ត៌មាន​ថា ​សន្និសីទ​ធនាគារនៅកម្ពុជាលើកទី៥ ឆ្នាំ​២០២៦នេះ ​មានភាពទូលំទូលាយ​ពាក់ព័ន្ធស្ថានការណ៍នៅកម្ពុជា​ ហើយ​សន្និសីទ​​ធនាគារ​លើកទី​៥នេះ បានអញ្ជើញប្រតិបត្តិករនៅក្នុងវិស័យ​​ ក៏ដូចជាអ្នកជំនាញនៅក្រៅវិស័យ​ធនាគារ […]

photo_2026-08-18_18-55-15 (2)
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចាត់ទុកថា ការលួចនាំចូលជ្រូកដោយខុសច្បាប់ មកពីប្រទេសជិតខាង ធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក

ដោយ រស្មីភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដែលបានបញ្ជាក់ប្រាប់ ARDB ឱ្យដឹងថា ការលួចនាំចូលជ្រូកដោយខុសច្បាប់មកពីប្រទេសជិតខាងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេស ករណីនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនប្រទេសឡាវ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនសហការបង្រ្កាបបាន កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។​​​​ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ការចាប់ជ្រូកខុសច្បាប់នេះនឹងជួយផ្តល់ទំនុកចិត្តដល់អ្នកចិញ្ចឹមជ្រូកក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងមានជ្រូករស់ចំនួន ១៨៣ក្បាល ត្រូវបានអាជ្ញាធរចម្រុះចាប់រឹបអូស ក្រោយពីជនល្មើសបានលួចដឹកតាមរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A 5109 ដើម្បីនាំចូលមកក្នុងប្រទេសកម្ពុជា។ លោកអះអាងទៀតថា ការចាប់ជ្រូកខុសច្បាប់នាំចូលពីប្រទេសជិតខាងនេះ គឺមិនមែនលើកទី១ទេ ពោលគឹលោកឃើញលួចនាំចូលច្រើនដងដែរមកហើយ។ ក្រុមការងារចម្រុះបានសហការចុះបង្ក្រាបបទល្មើសចលនាសត្វ ដោយរឹបអូសបានសត្វជ្រូករស់ ហើយជ្រូកទាំងនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅចត្តាឡីស័ក្ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តនីតិវិធីច្បាប់ចៀសវាងការចម្លងជំងឺណាមួយ។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានចាត់ទុកថា សកម្មភាពបង្ក្រាបបទល្មើសទាន់ពេលវេលានេះ គឺជាការរួមចំណែកដ៏ធំធេងក្នុងការការពារ និងលើកទឹកចិត្តដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ឱ្យមាននិរន្តរភាព និងស្ថិរភាពទីផ្សារ ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងសត្វកាចសាហាវផ្សេងៗ ចូលក្នុងកសិដ្ឋាន និងសហគមន៍។ ជាពិសេសធានាបាននូវសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពជូនដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕

photo_2026-08-18_16-04-19 (3)
ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង ចាប់ផ្តើមទិញស្រូវផ្ទាល់ពីកសិករតាមកិច្ចសន្យា ដោយផ្តល់តម្លៃល្អលើទីផ្សារ​​

ដោយ ហៃ ស៊ីណា បាត់ដំបង៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ នៅខេត្តបាត់ដំបង​ ឈ្មោះ ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី បានចាប់ផ្តើមទិញស្រូវពីកសិករតាមកិច្ចសន្យា ដែលបានព្រមព្រៀង និងចុះហត្ថលេខាជាមួយ​ក្រុម​កសិករអ្នក​ផលិត​ស្រូវ​រួចហើយ។ ការចុះទិញស្រូវរបស់ក្រុមហ៊ុនកែច្នៃអង្ករខាងលើ បន្ទាប់ពីថ្មីៗនេះ ភាគីខាងរោងម៉ាស៊ីន និងក្រុម​អ្នក​ផលិត​ស្រូវបានចុះ​កិច្ចសន្យា​មួយ ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​តំណាង​សមាគម៏​បណ្តាញ​កសិករ​តេជោ​ នៅ​ទីស្នាក់ការ​ធានា​គា​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម ​(ARDB)។ ឯកឧត្តម ឡាយ ឈុនហាំង នាយកទូទៅក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី និងជាអនុប្រធានបណ្តាញកសិករតេជា ប្រចាំខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា  ទើបចាប់ផ្តើមការច្រូតកាត់ ការប្រមូលទិញរបស់ក្រុមហ៊ុន​បានជាង១ ០០០តោន នៅប្រភេទស្រូវបីប្រភេទ OM5451 ទិញក្នុងតម្លៃ៩៧០រៀល ស្រូវស្រងែ១ ០២០រៀល និងស្រូវសែនក្រអូប តម្លៃ១ ០៥០រៀល ក្នុងមួយគីឡូក្រាម។​​​​ ឯកឧត្តម ឡាយ ឈុនហាំង បាន​​បញ្ជាក់ទៀតថា ការប្រមូលទិញស្រូវចូលរបស់ក្រុមហ៊ុនមានទាំងកិច្ចសន្យាកសិកម្ម​​បានចុះជាមួយក្រុម​ផលិតតាមស្រុក និងការប្រមូលទិញពីកសិករផ្ទាល់ […]

កាលវិភាគផ្សព្វផ្សាយ