រដ្ឋាភិបាលឡាវ កំណត់ផែនការសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងដោះស្រាយបញ្ហាប្រឈមធំៗ
វៀងច័ន្ទន៍៖ រដ្ឋាភិបាលឡាវ បានអនុម័តលើគោលនយោបាយអាទិភាពសំខាន់ៗ និងផែនការសកម្មភាពរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗ និងជំរុញកំណើនសេដ្ឋកិច្ចឡាវ បន្ទាប់ពីមានការរីកចម្រើនដ៏រឹងមាំ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥នេះ។ សារព័ត៌មានវៀងច័ន្ទន៍ ថែមស៍ របស់ឡាវ បានចេញផ្សាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡាវ ដែលមានវត្តមានអភិបាលខេត្ត និងតំណាងមកពីស្ថាប័នរដ្ឋសំខាន់ៗ ក្រោមអធិបតីនាយករដ្ឋមន្ត្រីឡាវ លោក សុនិសៃ ស៊ីផាន់ដន (Sonexay Siphandone) បានកត់សម្គាល់ថា សេដ្ឋកិច្ចឡាវបានកើនឡើងចំនួន៤,៥ ភាគរយ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៥។ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីឡាវ ក៏បានលើកឡើងថា កំណើននេះបានមកពីវិស័យសំខាន់ៗ រួមមាន សេវាកម្ម កសិកម្ម រុក្ខាប្រមាញ់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការនាំចេញផលិតផលទៅកាន់ទីផ្សារក្រៅប្រទេស។ ទិន្នផលស្រូវប្រាំងរបសើឡាវ បានកើនឡើងដល់៤២៣ ៨០០តោន ឬស្មើនឹង៩៤ភាគរយនៃផែនការគ្រោងទុក សម្រាប់ឆ្នាំ២០២៥ ខណៈការនាំចេញកសិផល និងរុក្ខាប្រមាញ់ ទទួលបានប្រាក់ចំណូលជាង១,១២ពាន់លានដុល្លារ ឬស្មើនឹង៧៥ភាគរយនៃផែនការគ្រោងទុក។ ចំណែកការប្រមូលចំណូលរដ្ឋ បានកើនឡើងដល់៣៧,៧៥៨ពាន់លានគីប ឬស្មើនឹង៣,៩៧ពាន់លានដុល្លារ ត្រូវជា៥៥ភាគរយនៃផែនការឆ្នាំ២០២៥ ខណៈការចំណាយមានចំនួន២៨,២២៣ពាន់លានគីប ឬស្មើនឹង២,៩៧ពាន់លានដុល្លារ ត្រូវជា៣៩ភាគរយនៃផែនការសម្រាប់ឆ្នាំ២០២៥នេះ។ រដ្ឋាភិបាលឡាវ បានផ្តល់អាទិភាពចំពោះការចំណាយលើប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់សម្រាប់មន្ត្រីរដ្ឋការ […]