បម្រាមនាំចូលអង្កររបស់ឥណ្ឌូណេស៊ី ធ្វើឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ
ហ្សាការតា៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។ លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។ លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។ យទិន្នន័យពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ បានបង្ហាញថា ផលិតកម្មអង្ករឥណ្ឌូណេស៊ី បានឡើងដល់ចំនួន៣៤,៧៧លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន១៣,៥៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងក៏បានកត់ត្រាផលិតកម្ម ពោតចំនួន១៦,៥៥លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន៩,៣៤ភាគរយ។ លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ […]