ទិន្នផលម្នាស់ និងទិន្នផលផ្លែឈើដទៃទៀតរបស់វៀតណាម រងផលប៉ះពាល់ធ្ងន់ធ្ងរដោយទឹកជំនន់

dua-viet-nam--anh-2-135934_716

ហាណូយ៖ យោងតាមបណ្តាញផ្សព្វផ្សាយវៀតណាម បានឱ្យដឹងថា ទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់កសិកម្មជាច្រើននៃប្រទេសវៀតណាម បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផលផ្លែឈើ ព្រោះទឹកភ្លៀងធ្លាក់ជោគជាំខ្លាំងរយៈពេលយូរ បាននាំឱ្យដីសើមជ្រោគនៅទូទាំងតំបន់ចម្ការដំណាំឈើហូបផ្លែ ដែលបង្កបញ្ហាដល់ការដាំដុះ និងពិបាកអភិវឌ្ឍគម្រោងអាជីវកម្ម។

ប្រភពទីផ្សារបានរាយការណ៍ថា ដំណាំម្នាស់ចាប់ផ្តើមបង្ហាញពីផលប៉ះពាល់ ដែលអាចមើលឃើញដោយភ្នែក។ អាកាសធាតុសើមខ្លាំងពេកបានបង្កើតជំងឺដល់ដំណាំ ធ្វើឱ្យកិសិករព្រួយបារម្ភអំពីកម្រិតទិន្នផល និងភាពស៊ីសង្វាក់គ្នានៃគុណភាពក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ចំណែកដំណាំហូបផ្លែឈើផ្សេងទៀត ដូចជាស្វាយ ក៏រងផលប៉ះពាល់ផងដែរ ដោយសារទឹកជំនន់បានធ្វើឱ្យស្វាយមិនសូវលូតលាស់ល្អ។ រីឯនៅតាមតំបន់ខ្លះ ដើមឈើវ័យក្មេង និងដើមឈើទើបនឹងដុះថ្មីៗ បានរលួយឫសងាប់តែម្តង។

ការខូចខាតដំណាំហូបផ្លែនៅដំណាក់កាលនេះ អាចកាត់បន្ថយទិន្នផលនៅរដូវប្រមូលផលនាពេលខាងមុខ ទោះបីជាអាកាសធាតុចាប់ផ្តើមមានស្ថេរភាពក៏ដោយ។ ចម្ការឈើហូបផ្លែ​ ដែលមានដើមឈើចាស់ៗ អាចធន់នឹងស្ថានភាពសើមខ្លាំង ប៉ុន្តែដីលិចទឹកយូរពេក កំពុងបន្តហានិភ័យនៃជំងឺ និងបង្កើនការព្រួយបារម្ភអំពីសុខភាពដើមឈើរយៈពេលវែង។

ទំហំផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាម មិនទាន់មានការវាយតម្លៃច្បាស់លាស់នៅឡើយទេ ស្របពេលសកម្មភាពស្តារចម្ការ និងដាំដំណាំឡើងវិញកំពុងត្រូវបានត្រួតពិនិត្យដើម្បីវាយតម្លៃថា តើសមត្ថភាពផលិតកម្មអាចងើបរឡើងវិញបានលឿនប៉ុណ្ណា។ ល្បឿននៃការស្តារឡើងវិញ ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើការផ្គត់ផ្គង់ផ្លែម្នាស់ និងប្រភេទផ្លែឈើផ្សេងទៀត នាពេលអនាគត។

ខណៈពេលផលប៉ះពាល់លើការផ្គត់ផ្គង់រយៈពេលខ្លី គេអាចមើលឃើញរួចហើយនៅក្នុងតំបន់មួយចំនួន អាចមានផលប៉ះពាល់រយៈពេលវែង ដោយអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ ការគ្រប់គ្រងជំងឺ និងការរស់រានមានជីវិតរបស់ដំណាំវ័យក្មេង។

ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម​ បានជួបប្រទះព្យុះទីហ្វុង បោកបក់បង្កការខូចខាត ដោយគិតជាទឹកប្រាក់អស់រាប់ពាន់លានដុល្លារ ជាពិសេសនៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាល ដោយបង្កឱ្យបាក់ទំនប់ទឹក និងបង្កគ្រោះមហន្តរាយ ឆក់យកជីវិតមនុស្ស និងសត្វអស់ជាច្រើន។

គ្រាន់តែនៅក្នុងខែសីហា ឥទ្ធិពលព្យុះទីហ្វុង កាជីគី បាននាំឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតបង្កឱ្យរអិលបាក់ដីបំផ្លាញផ្ទះអស់ជាង ៣៨៦ ០០០ខ្នង ក្នុងនោះមានផ្ទះចំនួន៥១០ខ្នងបានដួលរលំ។  ចំណែកផ្ទៃដីស្រែចម្ការជាង១០៤ ០០០ហិកតា និងដំណាំជាង១៧ ២០០ហិកតាត្រូវបានជន់លិច ខណៈព្រៃឈើទំហំ១១ ៧០០ហិកតា បានដួលរលំរាបដល់ដី។

សត្វពាហនៈ និងបសុបក្សីជាង១៥៤​ ០០០ក្បាល បានបាត់ ឬងាប់នៅក្នុងទឹកជំនន់ ខណៈផ្ទៃស្រះវារីវប្បកម្មមានទំហំជាង៨ ០០០ហិកតា ត្រូវបានលិចទឹក។  ព្យុះទីហ្វុង កាជីគី​ នៅក្នុងប្រទេសវៀតណាម ក៏បានពន្លិច ឬបំផ្លាញទូក និងកប៉ាល់អស់ចំនួន១០២គ្រឿងផងដែរ។

ភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលនៃព្យុះនេះ បានបណ្តាលឱ្យមានទឹកជំនន់ល្ហរល្ហាចនៅភាគកណ្តាលប្រទេសវៀតណាម និងផ្នែកខ្លះនៃភាគខាងជើងនៃប្រទេសវៀតណាម រួមទាំងទីក្រុងហាណូយ ដែលផ្នែកជាច្រើនត្រូវបានជន់លិចអស់រយៈពេលជាច្រើនថ្ងៃ។

ប្រទេសវៀតណាម បានរងការបំផ្លាញពីខ្យល់ព្យុះ ជាបន្តបន្ទាប់នៅចុងឆ្នាំ២០២៥នេះ​វាយប្រហារលើដីគោក នាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង និងបង្កឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ