News

2026-09-24 15.25.44
រដ្ឋាភិបាលហ្វីលីពីនផ្តល់ជំនួយ៦៨លានដុល្លារ សម្រាប់ស្បៀងអាហារដល់ប្រជាជនក្រីក្រ

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានចែកចាយជំនួយ និងសេវាកម្មកសិកម្ម ដែលមានតម្លៃជាង៦លានដុល្លារ ដល់ប្រជាកសិករជាង៥៤ម៉ឺននាក់ តាមរយៈកម្មវិធីចែកស្បៀងអាហាររបស់រដ្ឋាភិបាលភិបាល។ ការអនុវត្តកម្មវិធីនៅទូទាំងប្រទេសនេះ រួមមានការគាំទ្រដល់វិស័យស្រូវអង្ករ ពោត ដំណាំមានតម្លៃខ្ពស់ បសុសត្វ និងជលផល។ កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលកម្មវិធីស្បៀងអាហាររបស់រដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យប្រជាជនងាយរងគ្រោះ អាចទទួលបានអង្ករមានតម្លៃថោក ត្រឹម២០ប៉េសូហ្វីលីពីន ឬស្មើនឹង១ ២៩០រៀលខ្មែរ ក្នុងមួយគីឡូក្រាម។ អង្ករនេះបានមកពីអង្ករក្នុងស្តុករបស់អាជ្ញាធរស្បៀងអាហារជាតិហ្វីលីពីន ដែលបានទិញពីកសិករដាំស្រូវក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ជំនួយនេះមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កសិករ។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងចង់ធានាថា កសិកររបស់យើងទទួលបានការគាំទ្រតាមតម្រូវការ ដើម្បីផលិតបានទិន្នផលកាន់តែខ្ពស់ រកចំណូលបានកាន់តែច្រើន និងកសាងជីវភាពប្រកបដោយសុវត្ថិភាព និងមានស្ថិរភាពជាងមុន»។ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានដាក់ឲ្យអនុវត្តជាលើកដំបូងនៅឆ្នាំ២០២៤ ក្រោមគោលគំនិតនាំសេវាកម្ម និងជំនួយរបស់រដ្ឋាភិបាលឲ្យកាន់តែខិតជិតសហគមន៍ក្រីក្រ តាមរយៈកិច្ចសហការសម្របសម្រួលរវាងស្ថាប័នជាតិ និងរដ្ឋបាលមូលដ្ឋាន។ សម្រាប់ក្រសួងកសិកម្ម កញ្ចប់ថវិកាជំនួយមានទឹកប្រាក់ចំនួន៦៨លានដុល្លារនេះ ធ្វើឲ្យជំនួយរបស់រដ្ឋាភិបាលបានទៅដល់ដៃកសិករ អ្នកនេសាទ និងអ្នកងាររងគ្រោះនៅតាមទីតំបន់ជនបទ មានដូចជាធាតុចូលកសិកម្ម និងការគាំទ្រផលិតកម្ម រហូតដល់ការចូលដំណើរការទីផ្សារ និងកម្មវិធីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រជាជនហ្វីលីពីនក្រីក្រ៕ […]

image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

Fresh Fish at Central Food Market
ហ្វីលីពីន ឱ្យនាំចូលជលផល៦ម៉ឺនតោន មុនបិទរដូវនេសាទ ឆ្នាំ២០២៦

ម៉ានីល៖ ហ្វីលីពីន បានយល់ព្រមឱ្យនាំចូលត្រី និងផលិតផលនេសាទផ្សេងទៀត សរុប ៦ ម៉ឺនតោន ដើម្បីធានាបានការផ្គត់ផ្គង់ក្នុងស្រុកឱ្យគ្រប់គ្រាន់​ និងរក្សាស្ថិរភាពតម្លៃ នៅមុនពេលបិទរដូវនេសាទ ឆ្នាំ២០២៦នេះ។ ការកំណត់បរិមាណនេះ គឺជាដំណាក់កាលទីមួយ នៃការនាំចូលត្រី និងផលិតផលជលផលរហូតដល់២៥ម៉ឺនតោន ដែលត្រូវបានអនុញា្ញតជាមុន តាមរយៈវិញ្ញាបនបត្រចាំបាច់សម្រាប់ការនាំចូល ឆ្នាំ២០២៦ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានឯកភាព កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណាក់កាលទីមួយ​ ត្រី និងជលផលចំនួន ៥ ម៉ឺនតោន នឹងត្រូវចែកចាយតាមទីផ្សារលក់រាយក្នុងស្រុក។ ​ ចំណែក ១ ម៉ឺន តោន នឹងរក្សាទុកសម្រាប់តម្រូវការរបស់រដ្ឋាភិបាលចែកចាយផលិតផលកសិកម្ម និងផលិតផលជលផល តាមទីផ្សារគោលដៅ ដែលមានការគាំទ្រពីរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឱ្យម្ហូបអាហារមានតម្លៃសមរម្យសម្រាប់ប្រជាជន។ ក្រសួងកសិកម្មហ្វីលីពីន ចាប់ផ្តើមចេញលិខិតអនុញ្ញាតឱ្យនាំចូល ដោយបញ្ជាក់ពីអនាម័យ និងភូតគាមអនាម័យ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ធ្លាប់បានលើកឡើងថា ការមកដល់នៃត្រីនាំចូល នឹងត្រូវពន្យារទៅត្រីមាសទី៤ […]

photo_2026-06-24_09-17-59
សមាគម​ក្តាមថ្ម​កំពុងចរចានាំក្ដាមថ្មកោះកុង​ ចូលផ្សារទំនើបនៅភ្នំពេញ​​​

ដោយ ឡុង​សារេត​ ភ្នំពេញ​៖​ ​ក្តាមថ្មកោះកុង  ដែលជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ​ប្រចាំ​ខេត្តកោះកុង កំពុងមានការចរចា​យក​ចូលទៅទីផ្សារទំនើបនៅក្រុងភ្នំពេញ​ ខណៈតម្លៃកំពុង​​សិក្សា។​ លោក វង្ស តារា ប្រធានសមាគម​ក្តាមថ្ម​កោះកុង​បាន​ឱ្យដឹង​ថា ​ក្តាមថ្ម​កោះកុងត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ប្រកាស​ទទួលស្គាល់​ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ហៅកាត់ថា GI កាលពីខែ​មេសា​ឆ្នាំ​២០២៦ ។ ទោះបីជាមានការទទួលស្គាល់បែបនេះក្ដី រហូតមកដល់ពេល​នេះ​ ក្ដាមថ្មកោះកុង​នៅ​មិនទាន់មានដំណើរការទិញដូរ​ឲ្យបានជាដុំកំភួន​នៅ​ឡើយទេ​​។ ថ្នាកដឹកនាំក្រសួងពាណិជ្ជកម្ម​កំពុងជួយសម្របសម្រួល​ឱ្យក្ដាមថ្មកោះកុង នេះ​បាន​ចូលទៅក្នុងទីផ្សារទំនើប​អ៊ីអន និងកំពុងសិក្សា​អំពីតម្លៃ​ ដោយធ្វើយ៉ាងណា​ឱ្យខាងទីផ្សារ​ទទួលយកបាន។​ ទាក់ទងនឹងតម្លៃ​ក្តាមថ្ម​កោះកុង​នេះ​, បើតាម​ប្រធានសមាគម​ខាងលើ​​បានដាក់តម្លៃ​ទៅតាមប្រភេទ​ឬទំហំរបស់ក្តាម​ថ្មជាក់ស្តែង​។ សម្រាប់ក្តាមថ្ម​ GI​ ​ទំហំ​២ទៅ​៣ខាំ គឺមួយគីឡូក្រាម​ថ្លៃ​៦ម៉ឺនរៀល ខ្នាត​៣ទៅ​៦ខាំ​ គឺមួយគីឡូ ​៧ម៉ឺនរៀល​ និងក្តាមថ្ម​ ដាក់លាយទំហំចូល​គ្នា មានតូចនិងធំ គឺមួយគីឡូក្រាម​៦៥០០០រៀល។​ ប្រធានសមាគម​ក្តាមថ្ម​កោះកុងសង្ឃឹមថា ខាង​ទីផ្សារទំនើប​នឹងអាចទទួលយកតម្លៃ​នេះ​បាន​។ សមាគម​បានលើកឡើងថា ​នៅខេត្តកោះកុង ​មួយរយៈមកនេះមានព្យុះ​ភ្លៀងជាប់គ្នា​​ជិតមួយខែ​ ពិបាក​រក​ក្តាម​ថ្ម​ដែលមានគុណភាព​ល្អ​ៗយកមក​ផ្គត់ផ្គង់នៅលើទីផ្សារ​ ។ ​ក្តាមថ្ម​​ប្រមូលទិញពីប្រជាកសិករនេសាទនៅឃុំពាមក្រសោប ​ក្នុងមួយថ្ងៃ​ប្រមាណ​១០០គីឡូក្រាម ប៉ុន្តែអាច​ជ្រើសយក​ធ្វើជា​ក្តាមដែលមាន​គុណសម្បត្តិល្អ​​ចូលជាផលិតផល​GIបាន មានតែពី​១០ទៅ​១៥គីឡូក្រាមប៉ុណ្ណោះ៕

image_2026-09-16_13-22-03
ឥណ្ឌូណេស៊ី និងប៊ុលហ្គារី ពង្រីកទីផ្សារម្ហូបអាហារ និងផលិតផលកសិកម្ម

ហ្សាការតា៖ ឥណ្ឌូណេស៊ី និងប៊ុលហ្គារី កំពុងពង្រីកទីផ្សារផលិតផលកសិកម្ម និងម្ហូបអាហារ ព្រមទាំងបើកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារ នៅក្នុងប្រទេសទាំងពីរ។ ការងារនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការម្ហូបអាហាររបស់ឥណ្ឌូណេស៊ី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិនិយោគ និងឧស្សាហកម្មរបស់ប៊ុលហ្គារី នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការម្ហូបអាហាររបស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា «ភាពជាដៃគូនេះនឹងពង្រឹងឧស្សាហកម្មម្ហូបអាហារជាតិ ព្រមទាំងធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់កម្មវិធីអាហារូបត្ថម្ភឥតគិតថ្លៃ» នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ក្នុងជំនួបនេះផងដែរ ឥណ្ឌូណេស៊ីបានណែនាំផលិតផលសំខាន់ៗមួយចំនួន ដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅប៊ុលហ្គារី និងនៅទូទាំងអឺរ៉ុប រួមមាន កាកាវ ដូង ប្រេងដូង និងផលិតផលម្ហូបអាហារហាឡាល់។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ចាត់ទុកប៊ុលហ្គារីថា ជាច្រកយុទ្ធសាស្ត្រមួយសម្រាប់ផលិតផលឥណ្ឌូណេស៊ីក្នុងការចូលទៅកាន់ទីផ្សារអឺរ៉ុប។ ក្រៅពីពាណិជ្ជកម្ម ឥណ្ឌូណេស៊ីកំពុងអញ្ជើញវិនិយោគិនប៊ុលហ្គារី ឱ្យមកវិនិយោគ ជាពិសេសក្នុងការចិញ្ចឹមគោ និងបច្ចេកវិទ្យាកែច្នៃផលិតផលទឹកដោះគោក្នុងស្រុក។ យោងតាមសេចក្តីថ្លែងការណ៍ ប្រទេសប៊ុលហ្គារី សុំនាំចូលទំនិញម្ហូបអាហារមួយចំនួនក្នុងទីផ្សារឥណ្ឌូណេស៊ី រួមមាន ទឹកដោះគោ សាច់គោ ពោត និងម្សៅស្រូវសាលី។ ប៊ុលហ្គារី ក៏បានបង្ហាញពីការត្រៀមខ្លួនបង្កើនការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម និងម្ហូបអាហារ​ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ប្រទេសទាំងពីរយល់ឃើញថា ការពង្រឹងពាណិជ្ជកម្មម្ហូបអាហារ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយឥណ្ឌូណេស៊ី […]

photo_2026-09-16_16-53-33 (5)
កម្ពុជា និងហ្វីលីពីន ឯកភាពនាំចេញអង្ករជាផ្លូវការតាមផ្លូវទឹកថ្មី ទៅកាន់ទីផ្សារហ្វីលីពីន

ដោយ​ ហៃ ស៊ីណា ព្រះសីហនុ៖ ពិធីសម្ពោធដ៏សំខាន់នៃការដឹកជញ្ជូនអង្ករ១០ ០០០តោន តាមផ្លូវទឹក ដោយនាវាដឹកទំនិញរាយរវាងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ និង ឌីឡាយ ត្រេដីង (Dilai Trading) ដើម្បីនាំចេញដោយផ្ទាល់ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋហ្វីលីពីនបានសម្រេចជាផ្លូវការហើយ។ ពិធីនេះគឺក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអធិបតីភាព ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។ឧកញ៉ា ឡាយ ឈុនហួរ អគ្គនាយក្រុមមហ៊ុន ស៊ីធី រ៉ាយស៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ការសម្រេចនាំចេញតាមសាឡង់ ១ម៉ឺនតោនទៅកាន់ទីផ្សារហ្វីលីពីននេះគឺ ជាការជម្រុញមួយកម្រិតទៀត ដែលឈានដល់គោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយសម្តេចតេជោ អតីនាយករដ្ឋមន្រ្តី ហើយការនាំចេញអង្កររាយដាក់នៅតាមសាឡង់នេះគឺ ជាមធ្យោបាយថ្មីមួយទៀតលើការនាំចេញតាមកុងទ័រន័រ ដែលកន្លងមកមានការខ្វះខាតផងដែរ។ឧកញ៉ា ឡាយ ឈុនហួរ បានបញ្ជាក់ថា ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន ស៊ីធី រ៉ាយស៍ […]

image_2026-09-16_15-09-11
រយៈពេលប្រាំបីខែវៀតណាមនាំចូលសាច់ និងជលផលជាង៤ ០០០លានដុល្លារ ដោយនាំសាច់ពីឥណ្ឌា​ច្រើនជាងគេ​

ហាណូយ៖ វៀតណាមបានចំណាយប្រាក់ជាង៤ ០០០លានដុល្លារ លើការនាំចូលសាច់ ផលិតផលសាច់ និងផលិតផលជលផលផ្សេងៗ ក្នុងរយៈពេលប្រាំបីខែ នៃឆ្នាំ២០២៦ ដោយការនាំចូលសាច់បានកើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមនាយកដ្ឋានគយវៀតណាម។ ប្រទេសឥណ្ឌា នៅតែជាប្រទេសផ្គត់ផ្គង់សាច់ និងផលិតផលសាច់ច្រើនជាងគេបំផុតទៅឱ្យវៀតណាម ដោយមានចំណែកជាង២០ភាគរយ នៃបរិមាណនាំចូលសរុប។ សាច់នាំចូលពីឥណ្ឌាមានជាង១២ម៉ឺនតោន ដែលមានតម្លៃជាង៥២១លានដុល្លារ ហើយបើនិយាយពីតម្លៃវិញ គឺ​កើនឡើងជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលសាច់ និងផលិតផលសាច់ពីប្រទេសផ្គត់ផ្គង់មួយចំនួនទៀត ក៏បានកើនឡើងទាំងបរិមាណ និងតម្លៃផងដែរ រួមមានពីសហរដ្ឋអាម៉េរិក ប្រេស៊ីល អេស្ប៉ាញ កាណាដា អាល្លឺម៉ង់ តួកគី ជប៉ុន និងនូវែលសេឡង់ជាដើម ។ វៀតណាមនាំចូលច្រើនជាងគេ គឹសាច់សត្វស្លាប សាច់ជ្រូក សាច់ក្របី និងសាច់គោ ព្រមទាំងគ្រឿងក្នុងច្រើនប្រភេទ ។ យោងតាមទិន្នន័យសម្រាប់រយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ សាច់សត្វស្លាប និងគ្រឿងក្នុងសត្វ មានចំណែកជាង៣៦ភាគរយ នៃបរិមាណនាំចូលសាច់សរុបរបស់វៀតណាម ដែលធ្វើឱ្យគ្រឿងក្នុងសត្វក្លាយជាប្រភេទទំនិញនាំចូលច្រើនជាងគេបំផុត។ ចំណែកការចំណាយរបស់វៀតណាមលើការនាំចូលសាច់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ មានចំនួនជិតស្មើនឹងការចំណាយពេញមួយឆ្នាំ២០២៥។ នាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ក្នុងឆ្នាំ២០២៥ វៀតណាមបាននាំចូលសាច់ចំនួនជិត៩៨ម៉ឺន តោន ដែលមានតម្លៃជាង២ ០០០លានដុល្លារ។ […]


កាលវិភាគផ្សព្វផ្សាយ