បាតុភូតអែលនីញ៉ូអាចធ្វើឱ្យផលិតកម្មអង្ករពិភពលោកអាចធ្លាក់ចុះប្រាំបួនលានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧
ញូវដែលី៖ យោងតាមការព្យករណ៍នាពេលថ្មីៗនេះ បានឱ្យដឹងថា ផលិតកម្មស្រូវពិភពលោកអាចថយចុះប្រាំបួនលានតោន គឺធ្លាក់ចុះពី៥៤៥,៤លានតោន មកនៅត្រឹម៥៣៦,៤លានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧ ខណៈពេលបាតុភូតអែលនីញ៉ូ ដែលអាចមានកម្លាំងខ្លាំង រួមទាំងការឡើងនៃថ្លៃធាតុចូលផលិតកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំពុងបង្កការគំរាមកំហែងដល់ដំណាំ។ ការព្យាករណ៍របស់ អេសអេនភី គ្លូបល (S&P Global) ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានវិទ្យា វិភាគទិន្នន័យ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅលើពិភពលោក បានលើកឡើងថា អាកាសធាតុប្រែប្រួលខុសពីធម្មតា កំពុងបង្កផលប៉ះពាល់ដល់ប្រទេសផលិត នាំចេញ និងនាំចូលអង្ករ រួមមាន ឥណ្ឌា ប៉ាគីស្ថាន វៀតណាម ឥណ្ឌូណេស៊ី ចិន ភូមា និងហ្វីលីពីន។ សារព័ត៌មានរបស់ឥណ្ឌាចេញផ្សាយនៅដើមខែសីហា ឆ្នាំ២០២៦ បានដកស្រង់ការលើកឡើងរបស់សហព័ន្ធអ្នកនាំចេញអង្ករឥណ្ឌា ដែលនិយាយថា ប្រទេសទាំងឥណ្ឌាកំពុងប្រឈមនឹងសម្ពាធក្នុងកម្រិតខុសៗគ្នា ពីការរំខានកើតឡើងក្នុងអំឡុងពេលដាំដុះ និងការលូតលាស់របស់ដំណាំស្រូវ ការផ្លាស់ប្តូរផ្ទៃដីដាំដុះ ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទឹក និងការកើនឡើងនៃថ្លៃដើមផលិត។ របាយការណ៍បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលអូសបន្លាយពេលយូរ និងកាន់តែខ្លាំងឡើង រួមជាមួយនឹងការឡើងថ្លៃជី ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ដែលពាក់ព័ន្ធនឹងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងបង្កើតបរិយាកាសមិនល្អថែមទៀតសម្រាប់ទីផ្សារអង្ករពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាម៉េរិក បានព្យាករណ៍គិតត្រឹមខែកក្កដា […]