ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល
ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]