All Program
ព័ត៌មានពេលព្រឹក

ធនាគារ ARDB និង បណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ចុះអនុស្សរណៈយោគយល់គ្នាដើម្បីផលប្រយោជន៍ដល់កសិករខ្មែរ
ណាននិញ-ចិន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science – GXAS) ដែលមានមូលដ្ឋាននៅទីក្រុងណាននិញ ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈយោគយល់គ្នាទៅវិញទៅមក ដើម្បីបង្កើតឱ្យមានសមិទ្ធិផលជាច្រើនដែលមានប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម រួមនិងសហការី កាលពីថ្ងៃរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤បានអញ្ជើញចូលរួមពិភាក្សា ការងារ និងចុះអនុស្សរណៈយោគយល់ ជាមួយនិងបណ្ឌិតសភាវិទ្យាសាស្ត្រក្វាងស៊ី ( Guangxi Academy of Science – GXAS)។ ក្នុងឱកាសនោះផងដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងសហការគ្នា របស់ក្រុមការងារទាំងពីរបាន ដែលសម្រេចនិងបានឈានដល់ការចុះអនុស្សរណៈយោគយល់ (MOU) ជាមួយគ្នានាពេលនេះ។ ឯកឧត្តមបណ្ឌិត បានសម្តែងនូវសុទិដ្ឋិនិយមថា តាមរយៈអនុស្សរណៈនេះនឹងបង្កើតអោយ មានសមិទ្ធិផលធំៗជាច្រើន ដែលមានប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេប្រយោជន៍ដល់សកសិករខ្មែរ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើទៅកាន់ ភាគីពាក់ព័ន្ធជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រ […]
ព័ត៌មានពេលព្រឹក

កសិករចិញ្ចឹមបង្កងដោយប្រើចំណីធម្មជាតិជួយពង្រឹងគុណតម្លៃរបស់ផលិតផលនៅលើទីផ្សារ
ស្របពេលប្រជាពលរដ្ឋនៅតាមតំបន់ចាប់ផ្តើមគំាទ្រទៅលើគុណភាពបង្កង ចិញ្ចឹមតាមបែបធម្មជាតិ គេសង្កេតឃើញអ្នកចិញ្ចឹមបង្កងនៅក្នុងស្រុកមានការយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់ចំណីសម្រេចនិងចំណីធម្មជាតិ។តួយ៉ាងម្ចាស់កសិកដ្ឋានចិញ្ចឹមបង្កងមួយកន្លែងនៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានប្រើប្រាស់ខ្យងធ្វើជាចំណីសម្រាប់បង្កងរបស់ខ្លួនឱ្យពោពេញទៅដោយគុណភាពល្អ ដើម្បីជួយពង្រឹងដល់គុណតម្លៃរបស់ផលិតផលនៅលើទីផ្សារ នៅពេលរដូវកាលប្រមូលផលចូលមកដល់។ យោងតាម កសិករ ឌង រតនា ម្ចាស់កសិកដ្ឋានចិញ្ចឹមបង្កងបែបធម្មជាតិនៅភូមិឃុំខាងលើបានឱ្យដឹងថា ការចិញ្ចឹមបង្កងនៅពេលវានៅតូចគេប្រើប្រាស់ចំណីសម្រេច ប៉ុន្តែនៅពេលបង្កងចាប់ផ្តើមចិញ្ចឹមបាន២ខែឡើងទៅរហូតដល់ពេលប្រមូលផលលក់នៅលើទីផ្សារនៅក្នុងតំបន់គេប្រើប្រាស់ខ្យងធ្វើជាចំណីសម្រាប់បង្កង។ លោក ឌង រតនា បានឱ្យដឹងថា ការចិញ្ចឹមបង្កងពេលវានៅតូចគេប្រើចំណីសម្រេចរយៈពេល២ខែដើម្បីកូនបង្កងអាចរកចំណីធម្មជាតិបានដោយខ្លួនឯង ទើបគេប្រើឬដាក់ចំណីធម្មជាតិឱ្យវាជំនួសចំណីសម្រេច ហើយនៅក្នុងរយៈពេលចិញ្ចឹមបង្កងតាមបែបធម្មជាតិអស់រយៈពេល៤ឆ្នំាមកនេះ លោកមានការយល់ច្បាស់ពីការថែទំានិងការផ្តល់ចំណីសម្រាប់បង្កងប្រចំាថ្ងៃ។ លោកបន្តថា ការចិញ្ចឹមបង្កងបើកសិករ ផ្តល់ចំណីធម្មជាតិ(ខ្យង)វាជួយធ្វើឱ្យបង្កងសំបូរទៅដោយខួរច្រើន សាច់ស្វិតហើយមានរសជាតិឆ្ងាញ់ ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើននិយមនិងគំាំទ្រនូវគុណភាពបង្កងបែបនេះ។ ដោយឡែកបើកសិករប្រើប្រាស់ចំណីសម្រេច វា ជួយឱ្យបង្កងមានការលូតលាស់ធំលឿន ជាងកសិករចិញ្ចឹមបង្កងប្រើចំណីធម្មជាតិ តែគុណភាពបង្កងដែលប្រើចំណីសម្រេច សាចហាក់ផុយជាងបង្កងប្រើចំណីធម្មជាតិ។ លោកបញ្ជាក់ថា បន្ទាប់ពីចាប់ផ្តើមប្រមូលផលបង្កងលក់នៅក្នុងរយៈពេលជាងមួយខែកន្លងមកនេះ បានប្រមាណ៥០០គីឡូក្រាម ហើយក្នុងមួយគីឡូមានតម្លៃពី៧ទៅ៨ម៉ឺនរៀល ខណៈនៅពេលបច្ចុប្បន្នបង្កងសាច់នៅក្នុងស្រះប្រមាណ៤ម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។ លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ទទួលបន្ទុកការងារវារីវប្បកម្មបានឱ្យដឹងថា ទាក់ទងនិងការចិញ្ចឹមបង្កង បើកសិករផ្តល់ចំណីសម្រេចសុទ្ធ បង្កងមានការលូតលាស់លឿន តែសម្រាប់កសិករអាចនិងខ្វះដើមទុនសម្រាប់ទិញចំណី ហើយបើកសិករប្រើចំណីសម្រេចចាប់តំាងពីតូចរហូតដល់បង្កងប្រមូលផល សម្រាប់គុណភាពនិងរសជាតិសាច់បង្កង វាមិនស្វិតដូចសាច់បង្កងឱ្យស៊ីចំណីធម្មជាតិនោះទេ។ បើយោងតាមអ្នកជំនាញខាងលើ ការប្រើប្រាស់ចំណីសម្រេច និងចំណីធម្មជាតិ […]
ព័ត៌មានពេលព្រឹក

កសិករចំនួន១៥គ្រួសារនៅស្រុកល្វាឯមខេត្តកណ្តាលទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមត្រីឆ្តោរ
កណ្តាល: កសិកររស់នៅភូមិព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាលចំនួន១៥គ្រួសារកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤នេះ ទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមត្រី ក្នុងគម្រោងអាជីវកម្មចិញ្ចឹមត្រីឆ្តោ គាំទ្រដោយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ។ ការបណ្តុះបណ្តាលពីបច្ចេកទេសចិញ្ចឹមត្រីឆ្នោ ដោយ លោក កែន ចិន្តា បុគ្គលិកជាន់ខ្ពស់ នៃគណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកវារីវប្បកម្មនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)។ លោក កែន ចិន្តា ជាគ្រូបណ្តុះបណ្តាលបច្ចេកទេសបានបញ្ជាក់ថា ត្រីឆ្កោជាប្រភេទត្រីកាចស៊ីចំណីចម្រុះ ចំណីចម្បងគឺស៊ីត្រីផ្សេងៗ ប៉ុន្តែវាក៏ស៊ីពពួកចៃទឹក ឬសត្វល្អិតដែលរស់ក្នុង ទឹកផងដែរ និងសម្រាប់ការចិញ្ចឹមក្នុងស្រះឬអាងវាក៏អាចស៊ីចំណីកែឆ្នៃ ដូចជាចំណីនុយជាដើម។ រយៈពេលចិញ្ចឹមពី៨ទៅ១០ខែអាចទទួលបានទម្ងន់ចន្លោះពី១,២ នៅ ២,៥៣.ក្នុង១ក្បាល បើសិនជាចំណីនិងថែទាំបានល្អ។ យោងតាមអ្នកបច្ចេកទេស លោក កែន ចិន្តា បានលើកឡើងថា វិធីសាស្ត្រនៃការចិញ្ចឹមត្រីឆ្ការ គឺអាស្រ័យទៅលើស្ថានភាពនៃការចិញ្ចឹមខុសៗគ្នាមានដូចជា ការចិញ្ចឹមក្នុងស្រះ ចិញ្ចឹម ក្នុងបែរ ក្នុងអាង ស៊ីម៉ង់ត៍ និងក្នុងអាងចង់ប្លាស្ទិចជាដើម ហើយកសិករអាចចិញ្ចឹមបានពេញមួយឆ្នាំ ប្រសិនបើកសិករអាចរកចំណីផ្គត់ផ្គង់បាន។ សម្រាប់កសិករជាអ្នកចិញ្ចឹមត្រី ដែលបានចូលរួមការបណ្តុះបណ្តាលនោះបានលើកឡើងប្រហាក់ប្រហែលគ្នាថា បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញដោយគ្រូ កែន ចិន្តា រួចមកគឺ ពួកគាត់ […]
ព័ត៌មានពេលព្រឹក

ក្រសួងកសិកម្មនិងស្ថាប័ន CGCCរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងសាជីវកម្មធានាឥណទានកម្ពុជា ហៅកាត់ថា CGCC កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នំា២០២៤បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សង្កត់ធ្ងន់ថា “សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម”។ ឯកឧត្តម បានគូសបញ្ជាក់ថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាដៃគូដ៏ល្អ តាមរយៈការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្មទំនើប ឱ្យជាចេញជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យ។ជ ជោគជ័យនៅក្នុងវិស័យកសិកម្ម […]
ព័ត៌មានពេលព្រឹក

រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចាប់ផ្តើមទិញស្រូវពីកសិករមកស្តុកទុកសម្រាប់កែច្នៃជាអង្ករដើម្បីនាំចេញ
ភ្នំពេញ៖ រោងម៉ាស៊ីនឡាយសែ ឬ City Riceនៅស្រុកថ្មគោលខេត្តបាត់ដំបងមានសកម្មភាពទិញស្រូវចូលជាបន្តបន្ទាប់ ជាក់ស្តែង មួយថ្ងៃទិញបរិមាណ 1200 តោន និង រោងម៉ាស៊ីន អៀង ហ៊ាង ស្រុកសង្កែ ខេត្តបាត់ដំបង ដដែលកំពុងតែទិញស្រូវចូលមួយថ្ងៃចំនួន 300 ទៅ 400 តោន។ ក្រៅពីនេះនៅមាន ក្រុមហ៊ុន Amru Rice ត្រៀមទិញស្រូវចូលនៅរដូវប្រមូលផលខែ កញ្ញា និង ខែ តុលា ឆ្នាំ២០២៤ នេះចំនួនសរុប ២៥០០០តោន ក្នុងនោះរួមមាន នៅឃុំបុស្សវែង ស្រុកប្រាសាទបង្ល័ង ខេត្តកំពង់ធំ ស្រូវសែនក្រអូបចំនួន ៣០០០តោន ស្រូវស្រង៉ែ : ១០០០០តោន ស្រូវOM : ២០០០តោន សរុប ១៥ ០០០តោន។ បន្ថែមពីនេះ ក្រុមហ៊ុន Amru Rice នឹងទិញស្រូវនៅ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង […]
ព័ត៌មានពេលព្រឹក

វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាប្រមាណ៩០ភាគរយ
ស្របពេលទីផ្សារប្រទេសចិនត្រូវការគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ពាក់កណ្តាលសម្រេច គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាមប្រមាណ៩០ភាគរយនាពេលបច្ចុប្បន្ន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង៨៧ម៉ឺនតោន ដោយក្នុងនេះបាននាំចេញទៅកាន់ប្រទេសវៀតណាម៨០ម៉ឺនតោន។សម្រាប់ប្រទេសចិនពុំចង់បានគ្រាប់ឆៅទេពោលគឺចង់បានគ្រាប់កែច្នៃពីព្រោះថាតម្លៃពលកម្មនៅប្រទេសគេថ្លៃ ហេតុនេះហើយទើបគេចង់បានគ្រាប់ចន្ទីកែច្នៃពាក់កណ្តាលសម្រេច។សម្រាប់ប្រទេសឥណ្ឌាត្រូវការតែគ្រាប់ចន្ទីឆៅផងដែរ ប៉ុន្តែដោយសារការដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌាមានរយៈចម្ងាយឆ្ងាយ អញ្ចឹងហើយការទិញរបស់ប្រទេសឥណ្ឌាទើបតម្លៃទាបជាងឈ្នួញ ប្រទេសវៀតណាម ហេតុនេះទើបប្រជែងមិនឈ្នះវៀតណាមទេ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជាបច្ចុប្បន្នស្វាយចន្ទីកម្ពុជាបានចុះក្នុងបញ្ជីចំនួន៤ប្រភេទមានពូជចន្ទី M23, IM4, M10, H09ហើយពូជស្វាយចន្ទី M23 កសិករដាំច្រើនជាងគេដោយមានចំនួនប្រមាណ៦០ភាគរយ។សម្រាប់តម្លៃគ្រាប់ផ្លែចន្ទីឆៅនាដើមខែកញ្ញានេះតម្លៃ១តោនថ្លៃ១ ៥៧០ដុល្លារម៉េរិកបានធ្លាក់ថ្លៃបន្តិចបើធៀបនឹងខែកក្កដាតម្លៃ១៧០០ដុល្លារក្នុងមួយតោន។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា “ ពូជស្វាយចន្ទីប្រភេទ M23 កំពុងមានប្រជាប្រិយភាពក្នុងចំណោមកសិករក្នុងស្រុកកំពុងសម្រុកដាំ។ក្រៅពីនេះការលក់ចេញងាយស្រួលហើយបានតម្លៃខ្ពស់ដោយសារតែវាជាប្រភេទគ្រាប់ចន្ទីមានរស់ជាតិឆ្ងាញ់ ហើយពិសេសពូជ M23ផ្តល់ផលលឿនជាងគេ ដោយចំណាយពេលត្រឹម៣ឆ្នាំ អាចផ្តល់ផលហើយ។លើសពីនេះពូជ M23ដាំលើផ្ទៃដីអន់បំផុតក៏បានទិន្នផល២៣០០គីឡូក្រាមក្នុងមួយហិកតា ហើយចំណាយថវិការតែ១លានរៀលទេ”។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាលើកឡើងថា តាមការពិសោធន៍នៅទីក្រុងតូក្យូប្រទេសជប៉ុន គ្រាប់ស្វាយចន្ទីពូជ M23របស់កម្ពុជាមានសារជាតិកូឡេស្តេរ៉ូល (ខ្លាញ់ក្នុងសរសៃឈាម)០ភាគរយ។ក្រៅពីនេះក៏មានសារជាតិផ្សេងៗទៀតសុទ្ធតែផ្តល់ផលល្អសម្រាប់អ្នកបរិភោគ។ លោកជំទាវ អ៊ឹម រចនាមន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទមានប្រសាសន៍ថា កម្ពុជាមានមោទនភាពគ្រាប់ចន្ទីពីព្រោះក្រៅពីមានរស់ជាតិឆ្ងាញ់ជាងគេ ហើយនៅមានការនាំចេញច្រើនបើប្រៀបធៀបនឹងប្រទេសដទៃទៀតផង។ យោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦ ០០០ […]
ព័ត៌មានពេលព្រឹក

ឆ្នំា២០៣០ ប្រទេសកម្ពុជាអាចនឹងក្លាយជាអធិរាជស្វាយចន្ទី
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងអ្នកជំនាញក្នុងវិស័យស្វាយចន្ទីបានបង្ហាញក្តីរំពឹងថានៅឆ្នំា២០៣០ខាងមុខ ប្រទេសកម្ពុជានឹងអាចក្លាយជាអធិរាជស្វាយចន្ទី ដើម្បីសម្រេចបាននូវអធិរាជស្វាយចន្ទី អ្នកជំនាញទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមជំរុញគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នំា២០២២-២០២៧ទំាងអស់គ្នា។ យោងតាម ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដំាដុះដំណាំស្វាយចន្ទីសរុបដែលអាចប្រមូលផលបានមានជាង៥៨ម៉ឺនហិកតា ដែលអាចផ្តល់ទិន្នផលបាន៧៨ម៉ឺនតោន និងឆ្នំាខ្លះទៀតអាចបានដល់៩០ម៉ឺនតោន ហើយដូចឆ្នំា២០២៤ នេះអាចមានការថមថយទិន្នផលនៅរង្វង់៨០ម៉ឺនតោន ដោយសារការអាកាសធាតុមានការប្រែប្រួល។ ឯកឧត្តម តូច ប៊ុនហួរ បានគូសបញ្ជាក់ថា “មកទល់បច្ចុប្បន្នយើងមានសមត្ថភាពផលិតកែច្នៃដោយខ្លួនឯងមានត្រឹម១០% នៃគ្រាប់ស្វាយចន្ទីសរុប ក្រៅពីនេះមានជាង៨០%បាននាំចេញទៅប្រទេសជិតខាង មានដូចជាប្រទេសវៀតណាម មានគ្រាប់ឆៅ សើមនិងស្ងួត និងមួយផ្នែកទៀតបាននាំចេញទៅប្រទេសឥណ្ឌា ចិន ម៉ាឡេស៊ី បង់ក្លាដេសជាដើម”។ បើយោងតាម ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មថា ការនាំចេញវត្ថុធាតុដើមជាគ្រាប់ស្វាយចន្ទី ឆៅទៅប្រទេសច្រើន ហើយការកែច្នៃក្នុងស្រុកមានចំនួនតិច ធ្វើឱ្យបាត់បង់នូវតម្លៃបន្ថែម។សម្រាប់គ្រាប់គ្រាប់ស្វាយចន្ទីស្ងួត១តោន អាចកែច្នៃទៅជាផលិតផលសម្រេចគឺបាន២៥០គីឡូក្រាម។ ឯកឧត្តម តូច ប៊ុនហួរ មានប្រសាសន៍ថា ដោយមើលឃើញពីសក្តានុពលនៃផលិតផលដំណាំស្វាយចន្ទី សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការណែនាំទៅដល់គណៈកម្មការគោលនយោយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំធ្វើយ៉ាងណាអភិវឌ្ឍន៍ដំណាំស្វាយចន្ទីនេះឱ្យមានការរីកចម្រើននិងមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ គោលបំណងជំរុញការកែច្នៃនិងការនាំចេញផលិតផលដែលបានកែច្នៃនេះទៅកាន់ពិភពលោកឱ្យបានកាន់តែច្រើន ជំរុញស្វាយចន្ទីកម្ពុជាឱ្យក្លាយជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក តាមរយៈការចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី […]