​ការិយាធិបតេយ្យរបស់វៀតណាម ធ្វើឱ្យសហភាព​អឺរ៉ុបបន្ត​ពន្យារពេលនាំចូលកសិផលខ្លួន

70690082c3623717aa25920951dcadf0

ហាណូយ៖ ការនាំចេញកសិផលវៀតណាមទៅកាន់សហភាពអឺរ៉ុប កំពុងតែជួបប្រទះនឹងការពន្យារពេលជាបន្តទៀតដោយសារបញ្ហាទាក់ទងនឹងនីតិវិធីនៃការបញ្ជាក់គុណភាព ដែលទាមទារឱ្យអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប។

ចាប់តាំងពីដើមខែកក្កដា ឆ្នាំ២០២៥នេះ ការនាំចេញផ្លែឈើ និងបន្លែ ជាពិសេសផ្លែស្រកានាគ ផ្លែម្ទេស និងពោតបារាំង ត្រូវបានរារាំងដោយសារខ្វះវិញ្ញាបនបត្របញ្ជាក់ពីសុវត្ថិភាពរបស់ចំណីអាហារ ដែលអនុលោមតាមស្តង់ដាររបស់សហភាពអឺរ៉ុប។  កត្តានេះ នាំឱ្យផលិតផលរបស់វៀតណាម​ ត្រូវបានរក្សាទុកក្នុងឃ្លាំងរយៈពេលយូរ បណ្តាលឱ្យមានការចំណាយបន្ថែម និងស្ល្អុយរលួយខូច ឬបំពានកិច្ចសន្យាដោយសារតែការពន្យាពេលការដឹកជញ្ជូននាំចេញម្តងហើយម្តងទៀត។

អ្នកនាំចេញកសិផលវៀតណាម កំពុងតែច្របូកច្របល់អំពីភ្នាក់ងារណាមួយ ដែលគួរដោះស្រាយបញ្ហាចេញវិញ្ញាបនប័ត្របញ្ជាក់គុណភាព បើទោះបីជាមានឯកសារគ្រប់គ្រាន់ក៏ដោយ។  សហភាពអឺរ៉ុបអនុវត្តស្តង់ដារតឹងរ៉ឹងលើសុវត្ថិភាពចំណីអាហារ។

ចំណែកប្រធានសមាគមអ្នកដាំស្រកានាគវៀតណាម បាននិយាយថា តាមការកត់សម្គាល់ពីអសមត្ថភាពក្នុងការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប ដោយសារតែខ្វះស្ថាប័នច្បាស់លាស់ណាមួយរបស់រដ្ឋាភិបាលវៀតណាម សម្រាប់បញ្ជាក់ឱ្យបានសមស្របតាមលក្ខខណ្ឌថ្មីរបស់សហភាពអឺរ៉ុប។

ចាប់តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ បទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាលវៀតណាម បានតម្រូវឱ្យអាជ្ញាធរមូលដ្ឋានជាជាងម្ចាស់សហគ្រាស ឬភាគីទីបី ជាអ្នកត្រួវចេញវិញ្ញាបនបត្របញ្ជាក់ពីសុវត្ថិភាពផលិតផលចំណីអាហារ។

លោកប្រធានសមាគមន៍ផ្លែស្រកានាគវៀតណាម បានគូសបញ្ជាក់ទៀតថា ការផ្ទេរអំណាចដល់ថ្នាក់មូលដ្ឋាននៅក្នុងប្រទេសវៀតណាម កាន់តែធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការចេញវិញ្ញាបនបត្រថែមទៀត ទោះបីជាការផ្លាស់ប្តូរនេះ ជាប់ពាក់ព័ន្ធច្រើនជាងគេលើអាជ្ញាធរចេញវិញ្ញាបណបត្រក៏ដោយ។

ក្រុមសមាគមន៍វៀតណាម បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរជួយ​ដោះស្រាយ​បញ្ហារាំង​ស្ទះ​នេះ​ឱ្យ​បាន​ឆាប់រហ័ស និង​អនុវត្ត​វិធីសាស្ត្រ​បញ្ជាក់គុណភាព ​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល។

យោងតាមនាយកដ្ឋានផលិតកម្ម និងការពាររុក្ខជាតិ របស់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា បញ្ហាដែលមានស្រាប់ គឺផ្តើមចេញពីសេចក្តីសម្រេចចូលជាធរមាន កាលពីថ្ងៃទី០១ ខែកក្កដា ដែលផ្ទេរអាជ្ញាធរអធិការកិច្ចពីមន្ទីរទៅគណៈកម្មាធិការប្រជាជនខេត្ត ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការអនុវត្តគោលការណ៍មូលដ្ឋានសម្រាប់ចេញវិញ្ញាបនបត្រសម្គាល់គុណភាព។

នាយកដ្ឋានផលិតកម្ម និងការពាររុក្ខជាតិ បានរៀបចំឯកសារណែនាំ ក្នុងគោលបំណងជួយដល់អាជ្ញាធរមូលដ្ឋានក្នុងដំណើរការត្រួតពិនិត្យ និងបន្តនីតិវិធីនាំចេញ តាមរយៈការបំពេញបែបបទអនឡាញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្នុងតំបន់ជាច្រើន បានជួបប្រទះនឹងបញ្ហាប្រឈមក្នុងការសម្របខ្លួនទៅនឹងការទទួលខុសត្រូវទាំងនេះ ដែលបណ្តាលឱ្យមានការពន្យារពេលអនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេស។

អ្នកសេដ្ឋកិច្ចវៀតណាម​ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការដោះស្រាយបញ្ហាការពន្យារពេលនីតិវិធី ដើម្បីរក្សាសិទ្ធិនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។  បើគ្មានវិធានការច្បាប់ទាន់ពេលវេលាទេនោះ អ្នកនាំចេញកសិផលវៀតណាម ប្រឈមមុខនឹងការបាត់បង់ឱកាសដ៏ល្អនេះ៕


photo_2026-01-20_10-26-43-768x434
ខេត្តបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈរបាយការណ៍មួយព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទំនងមានភ្លៀងច្រើនខុសធម្មតា

ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ខេត្តចំនួនបួនអាចប្រឈមការខ្វះទឹកស្រោចស្រព ខណៈមានបាយការណ៍ព្យាករថា ស្រុកបារាយណ៍ ខេត្តកំពង់ធំ អាចមានភ្លៀងច្រើនជាងធម្មតាខ្ពស់ជាងមធ្យមភាគ ក្នុងខែកក្កដា ហើយអាចជួយកាត់បន្ថយហានិភ័យរាំងស្ងួតក្នុងតំបន់។ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ស្ថានភាពនៅខេត្តកំពង់ធំ បានល្អប្រសើរឡើងវិញ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។​ចំណែកអាជ្ញាធរខេត្តកំពង់ធំ​ បានដាក់ម៉ាស៊ីនបូមទឹកខ្មាតធំៗ ចំនួនប្រាំពីរកន្លែង ដើម្បីជួយសង្គ្រោះដំណាំស្រូវ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការខូចខាត ឬបាត់បង់ដំណាំស្រូវនៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា ចំពោះខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ការអន្តរាគមន៍នៅតែបន្ត ប៉ុន្តែការសង្គ្រោះជួបការលំបាកខ្លះ ដោយសារប្រភពទឹកមានកម្រិត ឬនៅឆ្ងាយពីស្រែ។ ទឹកនៅសល់ក្នុងបឹង ត្រពាំង និងស្រះ មួយចំនួន ត្រូវរក្សាទុកសម្រាប់ការប្រើប្រាស់របស់មនុស្ស និងសត្វ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីស្វែងរកប្រភពទឹកបន្ថែម ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានត្រៀមពូជស្រូវ សម្រាប់ផ្តល់ជូនកសិករ ប្រសិនបើចាំបាច់ត្រូវដាំដុះស្តារឡើងវិញ។ ដោយឡែក ផ្ទៃដីកសិកម្មប្រមាណ៤៤ ៤៥៣ហិកតា នៅខេត្តទាំងបួនខាងលើនេះ កំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព ដោយសារភ្លៀងធ្លាក់មិនគ្រប់គ្រាន់ […]

image_2026-07-10_09-18-56
រលកកម្ដៅនៅអេស្ប៉ាញ ឡើងដល់៤០,៥អង្សា ដែលក្ដៅបំផុតនៅអឺរ៉ុប

បាសេឡូណា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដោយសារកត្តាមនុស្ស កំពុងបង្កើនអាំងតង់ស៊ីតេ មានរយៈប្រវែង និងកាន់តែញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជារលកកម្ដៅជាដើម។ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ​ បាននិយាយថា ទីក្រុងបាសេឡូណាមានសីតុណ្ហភាពអតិបរមា៤០,៥អង្សាសេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាកម្តៅខ្ពស់បំផុតក្នុងកំណត់ត្រា១១២ឆ្នាំកន្លងមក ខណៈពេលរលកកម្ដៅមួយទៀត បានវាយប្រហារមកលើប្រទេសអេស្ប៉ាញ។ អ្នកឃ្លាំមើលអាកាសធាតុក្នុងតំបន់ បាននិយាយថា សីតុណ្ហភាពនៅជាយក្រុងបាសេឡូណាភាគខាងលិច បានបំបែកកំណត់ត្រា៤០អង្សាសេ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បាននិយាយថា នៅអាកាសយានដ្ឋាន​ អែលប្រាត (El Prat) របស់ទីក្រុងបាសេឡូណា ដែលនៅលើផ្ទៃរាបស្ទើរតែមានកម្រិតស្មើទឹកសមុទ្រ និងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ សីតុណ្ហភាពមានកម្ដៅរហូតដល់៣៧,៧អង្សាសេ ដែលជាកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រា តាំងពីឆ្នាំ១៩២៤។ អ្នកនាំពាក្យទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុងបាសេឡូណា បានកត់ត្រាថ្ងៃក្តៅបំផុត ដោយនិយាយថា ស្ថានីយ៍ព្យាករណ៍អាសកាសធាតុអេស្ប៉ាញ តាមដានសីតុណ្ហភាពនៅទីក្រុងបាសេលូណាជាប់ជានិច្ច។ រលកកម្ដៅ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកក្កដា បានបន្តក្ដៅរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយស្ថានីយអាកាសធាតុមួយចំនួនបានកត់ត្រាសីតុណ្ហភាព បានឡើងលើសពី៤៤អង្សាសេ ក្នុងសប្តាហ៍នេះ។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់អេស្ប៉ាញ បានចេញការព្រមានពណ៌ក្រហមខ្ពស់បំផុត ដល់ភាគខាងត្បូង […]

IMG_2886
ដំណាំមៀននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រឈម​ធ្លាក់ទិន្នផលដោយសារ​អាកាសធាតុ​​

ដោយ ឡុង សារេត​ ខេត្ត​បាត់ដំបង៖ កសិករដាំដំណាំមៀន និងស្វាយ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភចំពោះទិន្នផលដំណាំអាចធ្លាក់ចុះទាបជាងបណ្តាឆ្នាំកន្លងមក ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ។ លោក ឈឹម វិរៈ កសិករដាំមៀន និងស្វាយនៅភូមិថ្មព្រោះ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់ដំណាំមៀនរងផលប៉ះពាល់ប្រហែល៧០ភាគរយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ ដែលជាហេតុ​អាចនឹងធ្វើឱ្យការប្រមូលផលនៅពាក់កណ្តាល​ខែកក្កដានេះធ្លាក់ចុះ។ គិតត្រឹមឆ្នាំ២០២៦នេះ លោក ឈឹម វិរៈ បាននឹដាំដើមមៀន​៣០០ដើម និងស្វាយកែវរមៀតចំនួន៥០០ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ហើយ​ក្នុងឆ្នាំនេះ​​ លោកសង្កេតឃើញអាកាសធាតុមានប្រែប្រួលខុសពីធម្មតា រហូតធ្វើឱ្យប៉ះពាល់ទៅដល់ដំណាំមៀន មានដូចជាប្ញសមៀនមានសភាពពុកផុយ ត្រួយមៀនមានសត្វល្អិតស៊ី ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការចេញផ្កា និងការកាន់ក្តិបមៀន។ មុនរដូវប្រមូលផលផ្លែមៀន​ ចូលមកដល់នៅពាក់កណ្តាលខែកក្កដានេះ លោក ឈឹម វិរៈហាក់មិន​​រំពឹងថា ឆ្នាំនេះ​​អាច​​​លក់ផ្លែមៀន​បាន​ប្រាក់​​មកវិញ មិនស្មើនិងការចំណាយ​ថ្លៃដើមផលិត​​នោះទេ​។ ​ទាក់ទងនិងផលប៉ះពាល់ទៅលើដំណាំមៀនរបស់កសិករខាងលើ បើតាម​អ្នកជំនាញផ្នែកសាកវប្បកម្ម​នៃនាយកដ្ឋាន​ គាំទ្រ​គោលនយោបាយរាជរដ្ឋាភិបាល​​នៃ​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានសង្កេតឃើញថា​ កត្តាទី១បញ្ហា​ឫសពុកបណ្តាលមកពីដីមានសំណើមខ្ពស់ពេកដោយការស្រោចស្រពទឺកលើសកម្រិតបណ្តាលឱ្យកើនឡើងពពួកណេម៉ាតូត (ដង្កូវដី)ស៊ីឫស។ ការប្រើប្រាស់ជីមិនមានតុល្យភាពដូចជាជី NPK ជាពិសេសជីផូស្វ័រដែលជួយដល់​ឫស និងផ្សិតជីវសាស្ត្រដូចជា […]

716112891_1293563392897653_5074348394754514496_n
ដំណាំស្លឹក និងដំណាំផ្លែរបស់សហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង កំពុងតែរងផលប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួត

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍អនឡាញ ARDB TVនៅថ្ងៃទី៨ ខែកក្កដានេះថា ការកើនឡើងនូវកម្តៅ និងអកាសធាតុក្តៅខ្លាំងចុងក្រោយនេះបង្កមានផលប៉ះពាល់ធំៗចំនួន២ គឺទី១ បន្លែស្លឹកធ្វើ​ឲ្យរលាកចុងសន្លឹក ថយគីឡូ និងទី២ បន្លែផ្លែមិន​កាន់ក្តិប និងផ្លែ ដូចជាត្រសក់ ត្រឡាច សណ្តែក ទងរបស់វាស្ទើរតែលូតលាស់មិនបាន។ លោក ណុប នុន ដែលមានបទពិសោធន៍លើវិស័យកសិកម្ម បាន​​ពន្យល់ថា កសិករ​​ដាំដុះក្នុងផ្ទះសំណាញ់ជួបហានិភ័យតិច​ល្អជាងការដាំដុះនៅទីវាល ដែលងាយប្រឈមសត្វល្អិតនិចង្រៃ និងអាកាសធាតុ។​ ក្រៅពីនេះកសិករអាចរកវិធីងាយៗបាន គឺការដាំចេកព័ទ្ធជុំវិញដំណាំ​​ក៏ជាមធ្យោបាល្អ ដើម្បីការពារ​​កុំឲ្យប៉ះពាល់ដល់ដំណាំរបស់កសិករ។ អ្នកជំនាញខាងលើក បានឡើងទៀតថា ជាដំណោះស្រាយ គឺកសិករត្រូវជ្រើសពូជដែលធន់​អាកាសធាតុ និងជីកស្រះ ព្រោះពេលមានភ្លៀងអាចរក្សាទឹកបាន​ច្រើន ហើយដំណាំមួយចំនួនរងផលប៉ះពាល់ចន្លោះ៣០​ ទៅ៤០ភាគរយ នេះសរុបតែនៅក្នុងតំបន់របស់លោក​ប៉ុណ្ណោះ។ ដើម្បីចូលរូមទប់ស្តាត់ការខូចខាតផលដំណាំក្នុងស្ថានភាពនេះ លោក ណុប នុន បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន៨ ដូចខាងក្រោម៖ ​ ទី១ ប្រើផ្ទះសំណាញ់ ឬសំណាញ់បាំងពន្លឺប្រើសំណាញ់បាំងពន្លឺ៣០​ ទៅ៥០ភាគរយ សម្រាប់បន្លែស្លឹកកាត់បន្ថយកម្ដៅ និងពន្លឺព្រះអាទិត្យផ្ទាល់ […]

កាលវិភាគផ្សព្វផ្សាយ