ព័ត៌មានពេលព្រឹក
១
ក្រុមហ៊ុននាំចូលសាច់បង្កកពីបរទេស សន្យាទទួលទិញសាច់ដែលផលិតបាននៅក្នុងស្រុក
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងក្រុមហ៊ុននាំចូលសាច់បង្កកពីបរទេសបានជួបពិភាក្សាដើម្បីរកច្រកចេញរួមគ្នានៅក្នុងវិស័យចិញ្ចឹមសត្វ តាមរយៈការសម្របសម្រួលពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី៩ ខែមករា ឆ្នំា២០២៤។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ក្រោយពីបញ្ចប់កិច្ចពិភាក្សា ខាងក្រុមហ៊ុននាំចូលសាច់បង្កកពីបរទេស បានទទួលស្គាល់ពីការខាតបង់របស់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក ហើយបានសន្យាថានឹងព្យាយាមទិញសាច់ដែលផលិតបាននៅក្នុងស្រុក យកទៅផ្គត់ផ្គង់បន្ត។ តាមរយៈកិច្ចប្រជុំដែលសម្របសម្រួលដោយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វគឺធ្វើយ៉ាងណាចង់ឱ្យអ្នកនាំចូលសាច់បង្កកពីខាងក្រៅទំាងអស់ងាកមកទិញផលិតផលនៅក្នុងស្រុកឱ្យអស់លទ្ធភាព បើខ្វះខាតនៅផ្នែកណាមួយនៅលើទីផ្សារ ទើបពិចារណាឱ្យមានការនាំចូល។ លោក លី ឡាវីល លើកឡើងថា បើក្រុមហ៊ុនផ្អាកការនាំចូលសាច់បង្កកពីបរទេស ហើយរាជរដ្ឋាភិបាល អាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រំដែនគ្រប់គ្រងច្រករបៀងឱ្យមានប្រសិទ្ធភាពមិនឱ្យមានការនាំចូលសាច់ដោយខុសច្បាប់ ខ្ញុំគិតថារយៈពេល៣ខែទៀតវិស័យចិញ្ចឹមសត្វនៅក្នុងស្រុក វានឹងមានភាពប្រសើរឡើង ហើយធ្វើឱ្យវិស័យមួយនេះអាចប្រកួតប្រជែងគ្នាដោយស្មើភាព។ លោកសង្កត់ធ្ងន់ថា« តាមការប៉ាន់ប្រមាណនៃការនាំចូលសាច់បង្កកយកមកផ្គត់ផ្គង់នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នមានចន្លោះពី២០០ ទៅ៣០០តោន ក្នុងមួយថ្ងៃ ហើយបរិមាណនេះវាស្មើនឹងការផ្គត់ផ្គង់ជ្រូករស់ប្រមាណពី១ពាន់ក្បាល ទៅ២ពាន់ក្បាល ដែលក្រុមហ៊ុនត្រូវទិញពីខាងសមាគម បើសិនផ្អាកការនាំចូលសាច់បង្កកពីខាងក្រៅ»។ យោងតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅក្នុងមួយឆ្នំាៗវិស័យចិញ្ចឹមសត្វបានទទួលទិញកសិផលក្នុងស្រុកដូចជាពោត៥០ម៉ឺនតោន ដំឡូងមីជាង២០ម៉ឺនតោន, កញ្ចុងអង្ករ និងកន្ទក់ជាង២០ម៉ឺនរតោន រួមនិងវត្ថុធាតុដើមផ្សេងទៀតគិតជាទឹកប្រាក់ប្រមាណ៨០០លានដុល្លារអាម៉េរិក។ គួរបញ្ជាក់ផងដែរ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]
ព័ត៌មានពេលព្រឹក
2
វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទួលបានគម្រោងវិនិយោគមានតម្លៃជាង១០០លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២៣
នៅក្នុងឆ្នំា២០២៣កន្លងមកនេះសម្រាប់វិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្មទទួលបានគម្រោងវិនិយោគធំៗចំនួន៣ ដែលមានទុនវិនិយោគសរុបជាង១០០លានដុល្លារអាម៉េរិក។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែល ហៅកាត់ថាCDC។ CDCគូសបញ្ជាក់ថា គម្រោងវិនិយោលគលេចធ្លោនៅខាងក្រៅតំបន់សេដ្ឋកិច្ចប្រចំាឆ្នំា២០២៣ សម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្ម៖ (១)- គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ៧៣លានដុល្លារអាម៉េរិក, (២)-គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារអាម៉េរិកនិង (៣)- គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផលផ្លែចេក និងកសិដ្ឋានដំាដំណាំចេក ស្ថិតនៅស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ១០លានដុល្លារអាម៉េរិក។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជានៅប៉ុន្មានឆ្នំាចុងក្រោយនេះត្រូវបានអ្នកជំនាញមើលឃើញថា វិស័យទំាងនេះ មានមោទនភាពក្នុងការទទួលបានការបណ្តាក់ទុនវិនិយោគមកពីខាងក្រៅ ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យគំាពារដល់សេដ្ឋកិច្ចជាតិ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថាក្រោយបរិបទជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញ វិស័យកសិកម្មនិងវិស័យកសិ-ឧស្សាហកម្មគឺជាវិស័យដែលគំាំពារសេដ្ឋកិច្ចជាតិ។ ដូចនេះកម្ពុជាទទួលបានការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មសម្រាប់កែច្នៃផលិតផលកសិកម្ម ក៏ដូចជាការផលិតនូវផលិតផលកសិកម្មស្រស់ផ្គត់ផ្គង់នៅក្នុងស្រុក និងធ្វើការនាំចេញដូចសព្វថ្ងៃនេះគឺជាគោលដៅដែលកម្ពុជាចង់បាន សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។ បើយោងតាមអ្នកឧកញ៉ា លឹម ហេង កន្លងមកទីផ្សារកសិផលនៅក្នុងស្រុក ធ្លាប់មានបញ្ហាដោយសារកម្ពុជានៅខ្វះខាតរោងចក្រកែច្នៃវេចខ្ចប់ ដូច្នេះបើកម្ពុជាមានរោងចក្រប្រមូលទិញទំាងផ្លែស្វាយ និងផ្លែចេកថែមទៀត នឹងជំរុញឱ្យប្រជាកសិករនៅតាមតំបន់ដែលមានដីទំនេរ ធ្វើការដំាដុះបន្ថែមទៀត ស្របពេលដែលការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទបានទៅដល់គ្រប់ទីកន្លែងនេះ។ អ្នកឧកញ៉ា មានប្រសាសន៍ថា« ការបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា នេះវាមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់នោះទេ វាបានចូលរួមធ្វើការកែច្នៃផលិតផលឱ្យទៅជាផលិតសម្រេចដើម្បីធ្វើការនាំចេញនិងទទួលបានតម្លៃបន្ថែម»។ […]
ព័ត៌មានពេលព្រឹក
IMG_4071 (2)
ប្រជាកសិករនៅខាងខេត្តតាកែវកំពុងសម្រុកធ្វើស្រែប្រំាងហើយរំពឹងថាឆ្នំា២០២៤តម្លៃស្រូវនឹងបន្តលក់បានថ្លៃខ្ពស់
គិតត្រឹមសប្តាហ៍ទី២ នៃខែមករា ឆ្នំា២០២៤ នេះ គេសង្កេតឃើញប្រជាកសិករនៅតាមតំបន់មួយចំនួនក្នុងខេត្តតាកែវកំពុងមមាញឹកក្នុងការរៀបចំធ្វើស្រូវប្រំាងរបស់ខ្លួនឱ្យទាន់ និងរដូវកាលទឹកសម្រក។ ជាក់ស្តែងប្រជាកសិកររស់នៅ ក្នុងឃុំសំបួរ ស្រុកទំា្រងខេត្តតាកែវ មួយចំនួនកំពុងសកម្មជាមួយការងារស្រែប្រំាង ដោយមានសេចក្តីរំពឹងថាឆ្នំា២០២៤នេះ តម្លៃស្រូវនឹងនៅតែបន្តលក់បានថ្លៃខ្ពស់ ខណៈដែលប្រទេសនៅក្នុងតំបន់មួយចំនួនរងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ពុំអាចធ្វើកសិកម្មរបស់ខ្លួនបាន។ ទាក់ទងនឹងការបង្កបង្កើនផលស្រូវរដូវប្រំាងនៅតំបន់ខាងលើ ប្រជាកសិករនិយមធ្វើការដាំដុះប្រភេទពូជស្រូវ OM និងពូជស្រូវ 85 ផ្តល់នូវទិន្នផលខ្ពស់និងលក់បានតម្លៃខ្ពស់នៅលើទីផ្សារក្នុងតំបន់។ កសិករ យ៉ាន់ រិទ្ធ រស់នៅភូមិ ឃុំ ខាងលើបានឱ្យដឹងថាក្នុងនាមជាកសិករ តែងតែចង់ឱ្យស្រូវរបស់ខ្លួនលក់បានថ្លៃខ្ពស់ ដើម្បីបានប្រាក់ចំណូលខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្របពេលដែលមុខទំនិញប្រើប្រាស់ចំាបាច់មួយដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃ។ លោកបន្តថា ក្នុងឆ្នំា២០២៣កន្លងមកនេះ កសិករនៅក្នុងតំបន់លក់ស្រូវបានតម្លៃមួយខ្ពស់ ហើយរំពឹងថានៅឆ្នំា២០២៤នេះតម្លៃស្រូវនឹងនៅតែរក្សាបានថ្លៃដូចនឹងឆ្នំាចាស់ ឬឡើងថ្លៃខ្លះថែមទៀតគឺកាន់តែល្អសម្រាប់កសិករ។ កសិករ សាន សេត បានឱ្យដឹងថា ស្រូវប្រំាងឆ្នំា២០២៤នេះ បើកសិករអាចលក់បានថ្លៃដូចឆ្នំា២០២៣ នឹងជួយឱ្យជីវភាពរបស់ប្រជាកសិករនឹងមានការរីកចម្រើន តែបើតម្លៃស្រូវធ្លាក់ថ្លៃ កសិករធ្វើស្រែនឹងជួបការលំបាកមិនខាន ព្រោះតម្លៃជីនិងថ្នាំគីមីវាមានតម្លៃថ្លៃ។ តែទោះជាយ៉ាងនេះក្តី លោក សាន សេត មានក្តីរំពឹងខ្ពស់ថា តម្លៃស្រូវប្រាំងក្នុងឆ្នំា២០២៤នេះ កសិករប្រហែលជានៅតែអាចលក់បានដូចនឹងឆ្នំា២០២៣។ ចំណែក កសិករ ឃុន ខា […]
ព័ត៌មានពេលព្រឹក
IMG_1986 (2)
២០២៤ជាឆ្នំានាំមកនូវការអភិវឌ្ឍវិស័យកសិកម្មឱ្យប្រសើរឡើងមួយកម្រិតទៀត
ឆ្នំា២០២៤ ទើបតែឆ្លងចូលបានតែពីរបីថ្ងៃ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាត់ទុកគឺជាឆ្នំាដែលនាំមកនូវការអភិវឌ្ឍវិស័យកសិកម្មឱ្យប្រសើរឡើងមួយកម្រិតទៀត ដោយផ្អែកទៅលើការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិត យ៉ង សំាង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ឆ្នាំ ២០២៤ ជាឆ្នាំដែលនាំមកនូវការអភិវឌ្ឍវិស័យកសិកម្មប្រសើរថែមទៀតតាមរយ:ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម៖ (១)-ការកសាងច្រវាក់តម្លៃផលិតកម្មកសិកម្មដេីម្បីផលប្រយោជន៍តួអង្គទាំងអស់, (២)-ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ និងសម្របសម្រួលការចូលរួមរបស់កសិករក្នុងការកសាងច្រវាក់តម្លៃផលិតកម្ម និង(៣)-ការកសាងសហគមន៍ទំនើបដើម្បីដោះស្រាយបញ្ហា ទុន ទីផ្សារ ធាតុចូលកសិកម្ម និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។ យោងតាមកម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នំា២០២៣បានបង្ហាញថា កសិកម្មគឺជាវិស័យស្នូលដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណីទំនៀ​មទម្លាប់ និងវប្បធម៌នៃសង្គមជាតិខ្មែរ ជាយូរលង់ណាស់មកហើយ។ រហូតមកដល់ពេលនេះ វិស័យកសិកម្មកម្ពុជាបានរំដោះ ប្រជាជនខ្មែរពីគ្រោះទុរភិក្ស និងធានាសន្តិសុខស្បៀងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ១៩ ព្រមទំាងបានរក្សាអតិរេកស្រូវអស់រយៈពេលជិត៣០ឆ្នំាកន្លងមកនេះ។ ទោះជាយ៉ាងណា វិស័យកសិកម្មនៅតែមានបញ្ហាប្រឈមមួយចំនួនដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពសំដៅដោះស្រាយឱ្យចំបញ្ហា និងទាន់ពេលវេលាជូនប្រជាកសិករប្រមាណជាង២លានគ្រួសារ ជាពិសេសដើម្បីធានានិរន្តរភាពសន្តិសុខស្បៀងសម្រាប់ប្រជាជាតិទំាងមូល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ បញ្ហាប្រឈមដែលប្រជាកសិករកំពុងជួបប្រទះ មានដូចជា កង្វះទីផ្សារ និងហានិភ័យនៃការធ្លាក់ចុះថ្លៃកសិផលក្នុងរដូវប្រមូលផល, កង្វះបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋានដែលនាំឱ្យការដំាដុះមិនទទួលផលជាអតិបរមា, កង្វះទុនវិនិយោគ និងទុនបង្វិល ដើម្បីកែច្នៃផលិតផលកសិកម្ម, ហានិភ័យបម្រែបម្រួលអាកាសធាតុ និងបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ជាដើម។ បើយោងតាមកម្មវិធីគោលនយោបាយខាងលើបានបញ្ជាក់ថា «គោលនយោបាយអាទិភាពទី៥ និងទី៦ […]
ព័ត៌មានពេលព្រឹក
cover image
ឆ្នំា២០២៣កម្ពុជាទទួលបានប្រាក់ ៨៣៧លានដុល្លារអាមេរិកពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ
នៅឆ្នំា២០២៣ កន្លងទៅនេះសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ របស់កម្ពុជាឆៅ ទៅទីផ្សារអន្តរជាតិសម្រេចបានប្រមាណជាង៦៥ពាន់តោន បើគិតជាទឹកប្រាក់មានប្រមាណ ៨៣៧លានដុល្លារអាមេរិកថយចុះ១៦,៩% បើប្រៀបធៀបនឹងឆ្នំាមុន ហើយនៅក្នុងបរិមាណសរុបគ្រាប់ស្វាយចន្ទីដែលបាននាំចេញជាង៦៥ម៉ឺនតោននោះគឺមានប្រមាណជាង៦១ម៉ឺនតោនបានធ្វើការនាំចេញទៅវៀតណាម។ ពាក់ព័ន្ធនឹងដំណាំស្រាយចន្ទីនៅឆ្នំា២០២៤ បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជារំពឹងថា បើសិនជាអាកាសធាតុអំណោយផលដូចនឹងពេលសព្វថ្ងៃនេះទិន្នផលស្វាយចន្ទីនឹងកើនឡើងប្រមាណ១០%បន្ថែម ហើយតម្លៃគ្រាប់ស្វាយចន្ទីល្អក៏នឹងកើនតម្លៃបន្ថែម៥%ទៀត ស្របពេលដែលកសិករក្រៅពីបានផ្អាកកាប់ដើមស្វាយចន្ទីរបស់ខ្លួនចោល បានងាកមកដំាបន្ថែមប្រមាណ៤ម៉ឺនហិកតាបន្ថែម ខណៈផ្ទៃដីដែលកំពុងផ្តល់ទិន្នផលស្វាយចន្ទីនៅទូទំាងប្រទេសជិតមាន៦៥ម៉ឺនហិកតា។ លោក អួន ស៊ីឡុត លើកឡើងថា នៅឆ្នំាខាងមុខបើគ្រឹះស្ថានធនាគារក្នុងស្រុកមានការបន្ធូរបន្ថយលក្ខណ្ឌនៃការផ្តល់កម្ចីសម្រាប់ជាទុនបង្វិលជូនដល់សហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុក ដល់ពេលនោះការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅខាងក្រៅប្រទេសនឹងបន្តធា្លក់ចុះ។ តែប្រសិនជាក្រុមហ៊ុនក្នុងស្រុកគាត់មិនមានថវិកាគ្រប់គ្រាន់ត្រៀមទិញគ្រាប់ស្វាយចន្ទីស្តុកទុកនោះទេ នោះលំហូរគ្រាប់ស្វាយចន្ទីទៅក្រៅក្នុងឆ្នំា២០២៤នឹងមានចំនួនច្រើនជាងឆ្នំា ២០២៣ថែមទៀត។ លោក អួន ស៊ីឡុត បានបញ្ជាក់ថា កន្លងមកនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួនបានយកចិត្តទុកដាក់នៅក្នុងវិស័យកសិម្ម ក្នុងនោះមានដូចជាធនាគារ ARDB, SMEs, Wing និងគ្រឹះស្ថានAMK ។ ដូចនេះយើងសង្ឃឹមថា ទំាងកសិករសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកអាចទទួលបានប្រាក់កម្ចី ពីស្ថាប័នទំាងនេះបានលឿននៅក្នុងឆ្នំា២០២៤នេះ។ លោក អួន ស៊ីឡុត បានសង្កត់ធ្ងន់ថា «ឆ្នំា២០២៤នេះ បើសិនសហគ្រាសមានលទ្ធភាពប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅបានច្រើន និន្នាការនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសនឹងត្រូវបានកាត់បន្ថយ ព្រោះមកដល់ពេលសព្វថ្ងៃនេះយើងមានទំនើបកម្មគ្រឿងយន្តកសិកម្មមួយចំនួនដែលសមាគមមានដៃគូនឹងបានសហការជាមួយក្រុមហ៊ុនធំៗដើម្បីកែប្រែកសិករឱ្យទៅជាសិប្បករស្វាយចន្ទី។ នៅពេលកសិករបានក្លាយខ្លួនជាសិប្បករបាន នោះនឹងជួយឱ្យគាត់អាចបង្កើតបានតម្លៃបន្ថែម ហើយផលិតផលរបស់គាត់ […]
ព័ត៌មានពេលព្រឹក
2
រដ្ឋបាលខេត្តពោធិ៍សាត់ណែនាំឱ្យប្រជាពលរដ្ឋ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រំាងលើកទី២
នៅដើមឆ្នំា២០២៤នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីណែនាំ ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រំាងលើកទី២ ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់ បន្ទាប់ពីធ្វើការពិនិត្យ និងវាយតម្លៃឃើញថាសន្ទុះនៃការបង្កបង្កើនផលលើសពីសក្តានុពលទឹកដែលមានក្នុងពេលសព្វថ្ងៃនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី៣ មករា ឆ្នំា២០២៤ ថ្មីៗនេះបានឱ្យដឹងថា យោងតាមផែនការសក្តានុពលទឹក សម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវប្រាំងឆ្នំា២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នំា២០២៤នេះ បានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លែងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករយើង បានកើនរហូតដល់ជាង ៤ម៉ឺន៦ ៣៤១ ហិកតាលើសផែនការប្រើប្រាស់ទឹក ២ម៉ឺន៦ ៣៤១ហិកតា។ ក្នុងន័យនេះរដ្ឋបាលខេត្ត សូមណែនាំដល់បងប្អូន ប្រជាកសិករទំាងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវប្រាំងឆ្នំា២០២៤នេះ៖ (១)-សូមបងប្អូនប្រជាកសិករទំាងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នំា២០២៤ខាងមុខ។(២)- បងប្អូនប្រជាពលរដ្ឋទូទំាងខេត្ត ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលជាស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចំាថ្ងៃ និងសព្វពាហនៈជាដើម។ (៣)-ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះខាតទឹកស្រោចស្រពដំណំាស្រូវនៅរដូវប្រាំងនេះឡើយ និង (៤)- ករណីដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រំាងលើកទឹ២ ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងលើកទី២ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចំាថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ […]
ព័ត៌មានពេលព្រឹក
១
កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream
កម្ពុជា កំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដោយបានគូសបញ្ជាក់ថា ៖ “កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ” ។ ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ផលិតផលកសិកម្ម ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ […]
ព័ត៌មានពេលព្រឹក
២
ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញកសិផលមានទឹកប្រាក់ជាង៤ ៣០៤ លានដុល្លារអាម៉េរិក
ការនាំចេញកសិផលសរុបរបស់កម្ពុជាប្រចំាឆ្នំា២០២៣ ទៅកាន់ទីផ្សារខាងក្រៅមានជាង៨លាន ៤៤ម៉ឺនតោន បើគិតជាទំហំទឹកប្រាក់មានជាង៤ ៣០៤លានដុល្លារអាម៉េរិក ស្របពេលសេដ្ឋកិច្ចសកលលោកបន្តជួបបញ្ហា។ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្មកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៣ បានបង្ហាញថាក្នុងឆ្នំា២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ៨លាន ៤៤ម៉ឺនតោន ក្នុងនោះអង្ករមានជាង៦៥ម៉ឺនតោន, ស្រូវមានជាង២លាន ៧៣ម៉ឺនតោន និងកសិផលផ្សេងទៀតមានជាង៥លាន៦ម៉ឺនតោន ទៅកាន់ទិសដៅ៧៨ប្រទេស ដោយមានការថយចុះ១,៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២។ របាយការណ៍បញ្ជាក់ថា «សម្រាប់ឆ្នំា២០២៣ តាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល ផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ មានជាង ៤ ៣០៤លានដុល្លារអាម៉េរិក ហើយក្នុងនោះតម្លៃបានមកពីការនាំចេញអង្ករមានជាង ៥៦៧លានដុល្លារអាម៉េរិក, តម្លៃបានមកពីការនាំចេញស្រូវមានជាង ៩៣៩លានដុល្លារអាម៉េរិក និងតម្លៃបានមកពីការនាំចេញកសិផលពីស្រូវ អង្ករមានជាង ២ ៧៩៩លានដុល្លារអាម៉េរិក»។ របាយការណ៍ដដែលបានបង្ហាញឱ្យដឹងទៀតថា ការនាំចេញកសិផលសំខាន់របស់កម្ពុជាក្នុងឆ្នំា២០២៣ កន្លងទៅនេះមានដូចជា ៖ អង្ករមាន៦៥៦តោន កើនឡើង៣%, ស្រូវមានជាង២ ៧៣០តោនកើនឡើង២៤%, ចំណិតដំឡូងមីក្រៀម១លាន ២៨ម៉ឺនតោនធ្លាក់ចុះ៣៧%, ដំឡូងមីស្រស់ ១លាន៩៦ម៉ឺនតោន កើនឡើង២៦%, ម្ស៉ៅដំឡូងមី ៣៦ពាន់តោន ធ្លាក់ចុះ៤៥%, កាកសំណល់ដំឡូងមី ៧៤ពាន់តោន […]
ព័ត៌មានពេលព្រឹក
3
ជ្រូកកណ្ដុរព្រៃ កំពុងមានតម្រូវការទីផ្សារខ្ពស់
ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរព្រៃមួយកន្លែង បានលើកឡើងថា បច្ចុប្បន្នទីផ្សារជ្រូកកណ្ដុរព្រៃមានតម្លៃខ្ពស់ ហើយការផ្គត់ផ្គង់នៅតែមានភាពខ្វះខាត ដោយសារមានការបញ្ជាទិញច្រើន។ លោក លុច ឡាត ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកព្រៃនៅខេត្ត…..បានចាប់ផ្តើមចិញ្ចឹមអស់រយៈពេល…..ហើយលោកក៏មានគម្រោងបង្កើតទីផ្សារទទួលទិញ និងបោះដុំ ដើម្បីជួយសម្រួលដល់កសិករសម្រាប់រកទីផ្សារកាន់តែទូលំទូលាយ។ លោក លុច ឡាត បានឱ្យដឹងថា ការចិញ្ចឹមជ្រូកកណ្ដុរ មិនមានបច្ចេកទេសអ្វីស្មុគ្រស្មាញនោះទេ ដោយចិញ្ចឹមតាមបែបធម្មជាតិដូចក្នុងជ្រូកស្រុកដែរ។ លោក ឡាត បានរៀបរាប់ថា ការថែទាំជ្រូកកណ្តុរព្រៃគឺដាក់ចំណីមួយថ្ងៃ ២ដង (ពេលព្រឹក និងពេលល្ងាច) ហើយងូតទឹកលាងសម្អាត នៅពេលថ្ងៃត្រង់ដើម្បីឱ្យជ្រូកត្រជាក់ខ្លួន។ ចំណែកចំណីក្នុងមួយខែប្រើអស់ ៥០០គីឡីក្រាម ហើយប្រភេទចំណីមានដូចជា កន្ទក់លាយជាមួយទឹក ត្រកួន ស្មៅ កន្ធុំថេត និងប្រភេទបន្លែផ្សេងៗទៀត។ “ទីផ្សារជ្រូកកណ្ដុរព្រៃនេះគឺល្អ មួយក្បាលលក់បានចាប់ពី ២៧ម៉ឺនរៀលឡើងទៅដល់៣៥ម៉ឺនរៀល ពោលគឺតម្លៃមើលទៅតាមជ្រូកធំតូច។ ជ្រូកប្រភេទនេះមានតម្រូវការទីផ្សារច្រើន ខ្ញុំមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ”។ នេះបើតាមលោក លុច ឡាត បានឱ្យដឹងបន្តទៀតថា លោកមានការលំបាកនៅពេលដឹកជញ្ជូនជ្រូកលក់ឆ្លងពីខេត្តមួយទៅខេត្តមួយ ដោយអាជ្ញាធរហាមឃាត់ និងទាមទាររកលិខិតដឹកជញ្ជូន។ ម្ចាស់កសិដ្ឋានរូបនេះ បានសង្កត់ធ្ងន់ថា ជ្រូកប្រភេទនេះ មានទីផ្សារគ្រប់រដូវកាល ក្នុងមួយខែលោក ឡាត អាចផ្គត់ផ្គង់ជូនភ្ញៀវចាប់ពី […]
ព័ត៌មានពេលព្រឹក
3
កសិករដំាឪឡឹកលឿង និងត្រសក់ផ្អែមខ្នាតតូចអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រសើរ
ស្របពេលផ្លែឪឡឹកលឿង និងផ្លែត្រសក់ផ្អែមមានការពេញនិយមនៅលើទីផ្សារ ប្រធានអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា (CNAD) បានអះអាងថាកសិករប្រកបមុខរបរដំាឪឡឹកលឿង និងត្រសក់ផ្អែម លើផ្ទៃដីទំហំត្រឹមតែ២៥A គឺរកបានប្រាក់ចំណូលពីមុខរបររបស់ខ្លួលបានជាង ១ពាន់ដុល្លារនៅក្នុងមួយឆ្នំា ពោលមុខរបរមួយនេះបានចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់បានយ៉ាងប្រសើរ។ លោក ចាវ ប៉េងណំា ប្រធានអង្គការ CNAD បានឱ្យដឹងថា ផ្លែឪឡឹកលឿង នៅពេលបច្ចុប្បន្ននេះ គឺមានការនិយមនៅលើទីផ្សារទំនើប ហើយប្រជាពលរដ្ឋខ្មែរក៏ចាប់ផ្តើមស្គាល់វាច្រើនផងដែរ ដោយសារឪឡឹកប្រភេទនេះវាមានរសជាតិឆ្ងាញ់ ហើយផ្តល់ទិន្នផលខ្ពស់សម្រាប់កសិករដំាដុះ។ បើយោងតាមប្រធានអង្គការ ខាងលើ ពូជឪឡឹកលឿងដែលប្រជាកសិករបានធ្វើការដំាដុះនៅតាមតំបន់ នាពេលសព្វថ្ងៃនេះ គឺនាំចូលពីតៃវ៉ាន់ និងប្រទេសវៀតណាម ហើយពូជឪឡឹកលឿងនេះត្រូវការរយៈពេលជាង ២ខែអាចប្រមូលផលបាន ហើយដើម្បីទិន្នផលខ្ពស់ កសិករទាមទារឱ្យការរៀបចំដីឱ្យបានល្អ និងការថែទំាឱ្យបានដិតដល់។ លោកលើកឡើង ការដាំដុះឪឡឹកលឿងនេះ អង្គការចាប់ផ្តើមលើកទឹកចិត្តដល់ប្រជាកសិករនៅតាមសហគមន៍ក្នុងឆ្នំា២០១៨ មានសមាជិក ៧គ្រួសារ តែបន្ទាប់ពីមានការគំាំទ្រនៅលើទីផ្សារ និងប្រជាពលរដ្ឋ ឃើញថាការចូលជាសមាជិកបានកើនឡើងដល់ ៧៥គ្រួសារ។ សម្រាប់កសិករដែលចេះពីបច្ចេកទេសក្នុងការដំាឪឡឹកដែលមានផ្ទៃដី ២៥A ឬ លើសតិចតួច ក្នុងមួយឆ្នំាអាចរកប្រាក់ចំណូល ១ពាន់ដុល្លារអាមេរិក។ ចំណែកកសិករដំាត្រសក់ផ្អែមដូចគ្នា អាចរកប្រាក់ចំណូលបាន ១ ៥០០ដុល្លារអាមេរិក។ លោកសង្កត់ធ្ងន់ថា « មកដល់សព្វថ្ងៃនេះប្រជាកសិករដែលបានធ្វើការដំាដុះត្រសក់ផ្អែម […]
ព័ត៌មានពេលព្រឹក
IMG_2973
រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមផលិតករឱ្យបង្កើនគុណភាពផលិតផលដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះបានជំរុញដល់ក្រុមអ្នកផលិតផលិតផលក្នុងស្រុក ទាំងអស់ ត្រូវបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងប្រទេស និងកាត់បន្ថយការនាំចូល។ ផ្អែកទៅលើការជំរុញរបស់រាជរដ្ឋាភិបាល ឯកឧត្តម សួង ណយ អគ្គលេខាធិការ រងគណកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១នៃ ទីស្តីការគណរដ្ឋមន្ត្រី បានឱ្យដឹងថា នៅរយៈពេល២ឆ្នំាចុងក្រោយនេះ ចាប់ពីឆ្នំា២០២២និង២០២៣ សហគ្រាសក្នុងស្រុក បានការៀបចំផលិតនៅផលិតផលរបស់ខ្លួនមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយផ្អែកទៅលើគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីបានជំរុញ ឱ្យផលិតករក្នុងស្រុកត្រូវខិតខំផលិតផលិតផលឱ្យបានច្រើន។ ឯកឧត្តម សួង ណយ មានប្រសាសន៍ថា« បន្ទាប់ពីគណកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាជំនួបរវាងអ្នកផលិតនិងអ្នកទិញ រយៈពេល២ឆ្នំាកន្លងមកនេះយើងឃើញថាមានការចូលរួមច្រើនពីក្រុមអ្នកផលិត និងក្រុមអ្នកទិញ ដែលកាលពីមុន ពួកគាត់តែងរុញបញ្ហាដាក់គ្នាទៅវិញទៅមក។ សម្រាប់អ្នកផលិតថាអត់មានទីផ្សារ ចំណែកអ្នកទិញថាអត់មានផលិតផល។ ប៉ុន្តែរយៈពេល២ឆ្នំាកន្លងមកនេះពួកគាត់មានសប្បាយចិត្តក្នុងជួបគ្នា ហើយផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកលើកផលិតផលនិងតម្លៃលក់»។ ឯកឧត្តមបន្តទៀតថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៣ខាងមុខនេះយើងមានរៀបចំការដាក់តំាងបង្ហាញផលិតផលភូមិ១ផលិតផល១ ប្រមាណ៨០ស្តង់នៅបរិវេណវិមានឈ្នះៗហើយក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុនម៉ាណែត និងមានការអញ្ជើញចូលរួម ដោយសាររាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់សម្រាប់អ្នកចូលរួមដាក់តំាងបង្ហាញផលិតមិនគិតប្រាក់លើថ្លៃស្តង់នោះទេ ខុសពីពេលមុន។ បើយោងតាមឯកឧត្តម សួង ណយ នៅរៀងរាល់ឆ្នំានៅថ្ងៃទី០៩ ខែមេសា គណកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១តែងរៀបចំចលនាទិញផលិតផលខ្មែរ នៅតាមខេត្ត រាជធានីទំាង២៥ […]
ព័ត៌មានពេលព្រឹក
IMG_1230
OXFAM កំពុងពិនិត្យរកមើលបច្ចេកទេសវេចខ្ចប់ទឹកឃ្មុំដើម្បីបង្កើតប្រាក់ចំណូលដល់កសិករក្នុងសហគមន៍
នាយិកាអង្គការ OXFAM ប្រចំាកម្ពុជាបានអះអាងថា OXFAMនិងអង្គការដៃគូកំពុងតែពិនិត្យរកមើលពីបច្ចេកទេសសម្រាប់ការវេចខ្ចប់ទឹកឃ្មុំមួយដែលល្អនិងមានភាពទាក់ទាញ ដើម្បីផ្តល់ជូនពលរដ្ឋនៅក្នុងសហគមន៍អាចរកប្រាក់ចំណូលពីមុខរបរចិញ្ចឹមឃ្មុំបាន។ អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការ OXFAM ប្រចំាកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេលជាង១ឆ្នំាកន្លងមកនេះ បន្ទាប់ពី OXFAM ធ្វើការជាមួយអ្នកចិញ្ចឹមឃ្មុំ ចាប់ពីដំបូងរហូតដល់ទទួលបានទឹកឃ្មុំដាក់លក់នៅលើទីផ្សារ ឃើញថាកសិករដែលបានចិញ្ចឹមឃ្មុំ ពួកគាត់មានបញ្ហាអំពីការវេចខ្ចប់ទឹកឃ្មុំឱ្យ របស់ខ្លួននៅឡើយ និងនៅពុំទាន់មានទីផ្សារដូចទៅនិងផលិតផលក្នុងស្រុកផ្សេងទៀត។ អ្នកស្រី មានប្រសាសន៍ថា«យើងកំពុងតែពិនិត្យមើលជាមួយអង្គការដៃគូ តើត្រូវជួយគាត់ វេចខ្ចប់ទឹកឃ្មុំបានយ៉ាងម៉េច ដើម្បីអាចយកទឹកឃ្មុំទៅលក់នៅលើទីផ្សារបានប្រកបទៅដោយភាពទាក់ទាញពីមហាជន។កិច្ចការនេះគឺយើងកំពុងតែពិភាក្សាគ្នាជាមួយអង្គការដៃគូរបស់យើង។បន្ថែមលើសពីនេះ យើងព្យាយាមបើកទីផ្សារជូនពួកគាត់ ឱ្យមានការចូលរួមតំាងពិព័រណ៍កម្រិតសហគមន៍ ឬ កម្រិតថ្នាក់ខេត្ត ក៏ដូចជាថ្នាក់ជាតិនេះ ដើម្បីស្វែងរកទីផ្សារនិងដៃគូ»។ បើតាមនាយិកាអង្គការ OXFAM តាមរយៈគម្រោងFOSTER ដែលទទួលបានការគំាំទ្រពីសហគមន៍អឺរ៉ុប, OXFAM បានធ្វើការសហការជាមួយអង្គការដៃគូដូចជា CEPA និងអង្គការ FACT។សម្រាប់អង្គការ CEPA មានកម្មករចំនួន១៥នាក់់អាចផលិតឃ្មុំបាន៤៥០លីត្រ លក់បានចំណូលប្រមាណ២ពាន់ដុល្លារអាមេរិក។ចំណែក ខាងអង្គការ FACT មានសមាជិក៦នាក់ ផលិតទឹកឃ្មុំកន្លងមកបាន១១០លីត្រ និងលក់បានប្រាក់៦០០ដុល្លារអាមេរិក។ អ្នកស្រី ភាណ សោភ័ណ បន្តថា« កន្លងមកដែលអង្គការ OXFAM បានធ្វើជាមួយកសិករចំនួន៣១គ្រួសារ […]

កាលវិភាគផ្សព្វផ្សាយ