អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារចិន

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ដោយមានការចូលរួមពីសហការី បានរៀបចំកិច្ចពិភាក្សាជាមួយតំណាងធនាគារចិន (Bank of China – BoC) នៃនាយកដ្ឋានប្រតិបត្តិការធនាគារសកល (Global Transaction Banking Department) និងនាយកដ្ឋានគ្រឹះស្ថានហិរញ្ញវត្ថុ (Financial Institutions Department) ប្រចាំខេត្តក្វាងស៊ី។

កិច្ចពិភាក្សានេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការសែ្វងរកកិច្ចសហប្រតិបត្តិការអាជីវកម្មសំដៅជំរុញការនាំចេញ និងការវិនិយោគមកកាន់ប្រទេសកម្ពុជា តាមរយៈសេវាកម្មធនាគារ។ ជាលទ្ធផល, ធនាគារទាំងពីរបានចែករំលែកនូវព័ត៌មានអំពីធនាគារទាំងពីរ និងកំណត់នូវមុំសម្រាប់កិច្ចកិច្ចសហប្រតិបត្តិការអាជីវកម្ម តាមរយៈសេវាកម្មធនាគារ ជាពិសេសការទូទាត់ឆ្លងប្រទេស និងសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម៕


2021_10_30_118892_1635529941._large
ការស្ទង់មតិរកឃើញថា ដីកសិកម្មបង់ក្លាដែស ជាងពាក់កណ្តាលមិនមាននិរន្តរភាព

ដាក្កា៖ ការស្ទង់មតិរបស់ការិយាល័យស្ថិតិបង់ក្លាដែស បាននិយាយថា ស្ទើរតែ៥៦ភាគរយនៃផ្ទៃដីកសិកម្មរបស់ប្រទេសបង់ក្លាដែស ត្រូវបានចាត់ថ្នាក់ថា មិនមាននិរន្តរភាពនៅក្នុងលក្ខខណ្ឌនៃដីផ្តល់ទិន្នផលដោយគិតជាហិកតា ដែលបង្ហាញថា ជាងពាក់កណ្តាលនៃផ្ទៃដីកសិកម្មរបស់ប្រទេស មិនផ្តល់ផលចំណេញល្អប្រសើរផ្នែកសេដ្ឋកិច្ចយូរអង្វែងនោះទេ។ ក្នុងចំណោមផ្ទៃដីកសិកម្មជាង៤៤ភាគរយ ដែលត្រូវបានចាត់ថ្នាក់ជាដីប្រកបដោយផលិតភាព និងមាននិរន្តរភាពនេះ មានតែផ្ទៃដីចំនួន១,២០ភាគរយប៉ុណ្ណោះ ដែលជាដីគួរឱ្យចង់បានបំផុត ខណៈផ្ទៃដីចំនួន៤៣,១៧ភាគរយ ត្រូវបានវាយតម្លៃថា ជាដីអាចទទួលយកបានក្នុងលក្ខខណ្ឌផ្តល់ទិន្នផលប្រកបដោយនិរន្តរភាព។ លទ្ធផលនេះមានន័យថា ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកែប្រែផ្ទៃដីកសិកម្មដ៏ច្រើនរបស់ប្រទេសបង់ក្លាដែស ឱ្យក្លាយជាដីកសិកម្មប្រកបដោយនិរន្តរភាព ​ដោយគិតចាប់ពីកម្មសិទ្ធិដីធ្លី ទិន្នផលកសិកម្ម ប្រាក់ចំណូលសុទ្ធរបស់កសិដ្ឋាន រហូតដល់ការប្រើប្រាស់ជី ថ្នាំសម្លាប់សត្វល្អិត និងទឹកស្រោចស្រព ព្រមទាំងការរិចរិលរបស់ដីផងដែរ។ ការស្ទង់មតិឆ្នាំ២០២៥ ស្តីពីដីកសិកម្មប្រកបដោយទិន្នផល និងមាននិរន្តរភាព គឺជាការស្រាវជ្រាវទីមួយ ដែលធ្វើឡើងក្នុងកំឡុងខែមករា ដល់ខែមីនា ដើម្បីវាស់វែងថា តើសមាមាត្រនៃផ្ទៃដីកសិកម្មរបស់ប្រទេសបង់ក្លាដែស ត្រូវបានប្រើប្រាស់សម្រាប់ធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងផ្តល់ទិន្នផលយូរអង្វែង គឺជាធាតុផ្សំដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលជាគម្រោងលុបបំបាត់គ្រោះទុរភិក្ស តាមរយៈការធ្វើកសិកម្មប្រកបដោយភាពធន់ និងទទួលបានទិន្នផលខ្ពស់។ ការរកឃើញនៅក្នុងការស្ទង់មតិ ចេញផ្សាយនៅចុងខែមិថុនា ឆ្នាំ២០២៥ បាននិយាយអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផលិផលស្បៀង ជីវភាពប្រចាំថ្ងៃរបស់កសិករ និងអភិវឌ្ឍន៍ជនបទ បើទោះបីជាមានទិដ្ឋភាពលើកទឹកចិត្តមួយចំនួន មានដូចជា កសិករមិនសូវមានបញ្ហាអសន្តិសុខស្បៀង មានប្រាក់ឈ្នួលជាមធ្យមខ្ពស់ជាងនៅថ្នាក់ជាតិ ខណៈផ្ទៃដីកសិកម្មជិត៨២ភាគរយមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់។ ការស្ទង់មតិបានរកឃើញបទពិសោធន៍ជួបបញ្ហាអសន្តិសុខស្បៀង​នៅក្នុងចំណោមគ្រួសារកសិករចំនួន៩៨,៨៣ភាគរយ គឺមិនដែលបានជួបប្រទះបញ្ហាខ្វះស្បៀងអាហារ […]

2025-07-05 17.32.39
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំនៅក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផលខ្មែរ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ គឺដឹកនាំប្រជុំដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្ម ខេត្ត-ក្រុង តំណាងធនាគារអេស៊ីលីដា ភីអិលស៊ី អ្នកប្រមូលទិញពោត សៃឡូដំឡូង និងក្រុមហ៊ុនចំណីសត្វមួយចំនួនផងដែរ។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមចម្បងៗក្នុងទីផ្សារកសិផល ជាពិសេសពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតផលចំណីសត្វ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងរៀបចំការងារទាក់ទងនឹងការប្រមូលទិញកសិផល នារដូវប្រមូលផលខាងមុខនេះ៕

2025-07-05 16.33.25
ធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ ប្រកាសបដិសេធ​​ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកក្លែងលួចប្រើឈ្មោះ​ និងស្លាកសញ្ញាស្រដៀងគ្នា​

ភ្នំពេញ៖​ ធនាការអភិវឌ្ឍន៍ជនបទ និងកសិកម្ម (AGRICULTURAL AND RURAL DEVELOPMENT BANK- ARDB)​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសបដិសេធ​​ និងថ្កោលទោសចំពោះគណនីហ្វេសប៊ុកក្លែង ដែលបានប្រើឈ្មោះ​ និងស្លាកសញ្ញាស្រដៀងគ្នា​នឹងគណនីហ្វេសប៊ុកផ្លូវការរបស់ធនាគារ។ សេចក្តីប្រកាសព័ត៌មាន​​បានលើកឡើងថា​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះមានបណ្តាញសង្គមមួយចំនួន​បានក្លែងដាក់ឈ្មោះស្រដៀងទៅនឹងគណនីហ្វេសប៊ុកផ្លូវការរបស់ធនាគារ ARDB និងប្រកាសធ្វើអាជីវកម្មផ្តល់ឥណទានដល់សាធារណជន ដែលនាំឱ្យមានការភាន់ច្រឡំថា​ ជាភ្នាក់ងារដៃគូសហការរបស់ធនាគារ ARDB។ ធនាគារ ARDB សូមបញ្ជាក់ជូនអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា ធនាគារ​ARDB មានគណនីបណ្តាញសង្គមចំនួន០៧ គេហទំព័រចំនួន០១​ ដែលមានអាសយដ្ឋានទំនាក់ទំនងដូចខាងក្រោម÷ Website:                                          Link: https://www.ardb.com.kh/ FB: ARDB Bank                                 Link: https://www.facebook.com/ardbcambodia/ IG: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម        Link: https://www.instagram.com/ardb bank/ X: ARDB Bank                                  Link: https://x.com/bank […]

IMG_9736 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញប្រជុំសំណេះសំណាលជាមួយបុគ្គលិកប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីស្ងើចសរសើរ​ និងលើកទឹកចិត្តបុគ្កលិក។ កិច្ចប្រជុំសំណេះសំណាលនេះ​​ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារ ARDBស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញសរុបចំនួន៣១៥នាក់។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាន និងអនុប្រធាន នាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ និងបុគ្គលិកសាខាចល័តតាមបណ្តាខេត្ត។ លោកស្រី អ៊ឹង​ ពិសិដ្ឋណាលីន ប្រធាននាយកដ្ឋានធនធានមនុស្សនៃធនាគារ ARDB បានជម្រាបជូនពីការរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយលោកស្រីលើកឡើងថា នាមឆ្នាំ២០១៤ ធនាគារ ARDB មានបុគ្គលិកចំនួន៦៧នាក់ប៉ុណ្នៅះ ប៉ុន្តែនៅឆ្នាំ២០២៥​ មានបុគ្គលិកកើនឡើងរហូតដល់៣៩៣នាក់។ លោកស្រីប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា​ ការរីកចម្រើននេះអាស្រ័យដោយធនាគារ ARDBមានថ្នាក់ដឹកនាំ ដែលមានគោលដៅ និងយុទ្ធសាស្រ្តច្បាស់លាស់ រួមនឹងបុគ្គលិក ដែលពោរពេញដោយសមត្ថភាព ជំនាញណ និងមានភាពទន់ភ្លន់ក្នុងការបំពេញការងារ។ មានប្រសាសន៍សំណេះសំណាលជាមួយបុគ្គលិកនាឱកាសនេះ ឯកឧត្តមបណ្ឌិត […]

កាលវិភាគផ្សព្វផ្សាយ