Pressed for time? Stay informed with ARDB TV's newsletters
ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឥណទានពីធនាគារ ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ […]
ដោយ ឡុង សារេត ភ្នំពេញ៖ស្របពេលវិធានការនៃគោលនយោបាយលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកំពុងឈានទៅរកការអនុវត្តជាផ្លូវការនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៦ខាងមុខ ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មមើលឃើញថាក្រុមហ៊ុនកែច្នៃនឹងបង្កើនការផលិតនូវផលិតផលដែលសក្តានុពលក្នុងវិស័យកសិកម្មសម្រាប់នាំចេញនៅឆ្នាំ២០២៦។ សូមជម្រាបជូនថា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសមួយស្តីពីការ “លើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម” ដោយបានគូសបញ្ជាក់ថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតជាចំណីសត្វ។ ទាក់ទងនិងការលើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលនេះដែរ អ្នកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានឱ្យដឹងថា កម្មវិធីគោលនយោបាយលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលគឺជារឿងមួយល្អ សម្រាប់ក្រុមហ៊ុនដែលធ្វើការកែច្នៃនៅក្នុងស្រុក។ ព្រោះការលើកទឹករបស់រាជរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុនពាក់ព័ន្ធប្រឹងប្រែងបន្ថែមទៀតនៅក្នុងអាជីវកម្មរបស់ខ្លួន។ អ្នកស្រីមានប្រសាសន៍ថា នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃមួយ នៅពេលទទួលបានការលើកទឹកពន្ធដារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងបង្កើនការកែច្នៃ និងបង្កើនការនាំចេញឱ្យបានកាន់តែច្រើនផ្អែកលើសមត្ថភាពជាក់ស្តែងរបស់ខ្លួន ។ដូចនេះការលើកទឹកចិត្តពន្ធដារវាជាផលវេជ្ជមានមួយសម្រាប់ក្រុមហ៊ុន ក៏ដូចបានទៅដល់កសិករ ព្រោះវាស្ថិតនៅក្នុងសង្វាក់ផលិតកម្មតែមួយ ដោយសារកសិករមានតួនាទីផលិតនៅកសិផលឱ្យមានគុណភាព សុវត្ថិភាពនិងមានស្តង់ដារសម្រាប់ធ្វើការកែច្នៃនាំចេញ។ បើតាមប្រធានប្រតិបត្តិខាងលើ មានការរំពឹងទុកថានៅក្នុងវិស័យម្រេចនៅពេលមានការកែច្នៃផលិតផលបានកាន់តែល្អ ការនាំចេញនូវត្ថុធាតុដើមនិងលែងមានច្រើនដូចពេលមុនៗទៀតហើយ ងាកមកផ្តោការនាំចេញផលិតផលដែលមានម៉ាកយីហោជាផលិតផលរបស់ខ្មែរ ហើយមានច្រើននៅលើទីផ្សារអន្តរជាតិនិងលក់បានតម្លៃល្អប្រសើរ បើប្រៀបធៀបនិងពេលបច្ចុប្បន្នបានធ្វើការនាំចេញជាវត្ថុធាតុដើម។ ចំណែកប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញការយល់ឃើញស្រដៀងគ្នាថា […]
ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា មានចំម្ងាយ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ ខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង៦៣ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបចាប់ពីអាយុ១៨ឆ្នាំឡើងទៅជាង៣៩៥ពាន់នាក់។ លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំងមានប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើងថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំងបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងលើកផែនការអភិវឌ្ឍន៍ថ្មីៗសម្រាប់ខេត្ត ស្របតាមផែនការអភិឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគុណភាព។ លោកស្រីបន្តទៀតថា កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលខេត្ត គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងការបញ្ចូលកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការពារនិងអភិរក្សបរិស្ថាន វប្បធម៌ សុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការធានាសុវត្ថិភាព សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន។ បើតាមលោកស្រី ប៊ន សុភី ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំបូរបែបនៅទូទាំងខេត្តមានរមណីយដ្ឋានទេសចរណ៍ចំនួន៣៥កន្លែង ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែង ទេសចរណ៍ធម្មជាតិ១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន៦កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលមានសកម្មភាពទទួលទេសចរកម្សាន្តប្រចាំឆ្នាំចំនួន១៣កន្លែង រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]
ភ្នំពេញ៖ ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមនឹងការរំខានកាន់តែខ្លាំងឡើង ខណៈដែលការប្រែប្រួលអាកាសធាតុបន្តផ្លាស់ប្តូរគំរូអាកាសធាតុ និងប៉ះពាល់ដល់ដំណាំនៅទូទាំងតំបន់ផលិតសំខាន់ៗបង្កឡើងដោយ ព្យុះទីហ្វុងបណ្តាលឱ្យស្វាយចន្ទីលូតលាស់យឺត និងទិន្នផលថយចុះ។ ការវាយតម្លៃរបស់អ្នកជំនាញបង្ហាញថា ភ្លៀងធ្លាក់មិនទៀងទាត់ មេឃស្រទុំ និងព្យុះទីហ្វុងចុងរដូវ បានប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទី ដែលបណ្តាលឱ្យមានការលូតលាស់យឺត និងទិន្នផលថយចុះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ យោងអ្នកជំនាញចន្ទីលើកឡើងថា ឆ្នាំ២០២៥ បានឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា រួមជាមួយនឹងពន្លឺព្រះអាទិត្យតិចរយៈពេលយូរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ស្វាយចន្ទី ដោយការបង្កើតពន្លកយឺត ការចេញផ្កាយឺត ទឹកលើដីខ្សាច់-ដីឥដ្ឋ និងស្មៅដុះលើសលប់ក្នុងដំណាក់។ សេចក្តីប្រកាសបានណែនាំថា កសិករនៅក្នុងខេត្តសំខាន់ៗ ដូចជាខេត្តកំពង់ធំ និងខេត្តរតនគិរី គួរប្រុងប្រយ័ត្នចំពោះការខាតបង់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ ដែលមិនអាចទាយទុកជាមុនបាន ខ្យល់បក់ខ្លាំង និងសកម្មភាពសត្វល្អិតកើនឡើង។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមបែបនេះទំនងជាកាន់តែខ្លាំងឡើង ខណៈការប្រែប្រួលអាកាសធាតុកាន់តែមិនទៀតទាត់ នៅក្នុងឆ្នាំខាងមុខ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកសមាគមស្វាយចន្ទីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤០លើក ដល់កសិករជាង៧៤០០នាក់ មកពី១០ខេត្ត ដោយវគ្គនីមួយៗមានអ្នកចូលរួមជាមធ្យម៩០នាក់ និងផ្តល់អាទិភាពដល់ការរៀនសូត្រជាក់ស្តែង […]