ព័ត៌មានពេលព្រឹក
2
វិធានការចំាបាច់សំខាន់ចំនួន៤ របស់រាជរដ្ឋាភិបាលចូលរួមជំរុញការកែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ កាលពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាបបានរំលឹកពីការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា« វិធានការចំាបាច់ទំាង៤ រួមមាន៖ (១)-ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់ បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២)-ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (៣)-ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤)-ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និងទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី»។ បន្ថែមលើសពីនេះដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ជាចំនួន៧៖ (១)-ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការ […]
ព័ត៌មានពេលព្រឹក
Capture
“ប្រេងកន្ទក់” មានអត្ថប្រយោជន៍សម្រាប់សុខភាព
ប្រេងកន្ទក់ បានចម្រាញ់ចេញពីអង្កាម ឬស្រទាប់អង្ករសំរូប។ ប្រេងនេះ មានអត្ថប្រយោជន៍ច្រើនដល់សុខភាព។ វាមានធាតុផ្សំ Y-oryzanol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងវីតាមីនE ដែលមានសមាសធាតុគីមីសរីរាង្គផ្សេងទៀតដូចជា tocopherols និង tocotrienols។ នេះបើតាមការបញ្ជាក់របស់ម្ចាស់អាជីវកម្មប្រេងកន្ទក់សុខៈ។ ចំពោះសមត្ថភាពរបស់ប្រេងនេះ អាចជួយក្នុងការលើកកម្ពស់ការលូតលាស់សក់ និងជាតិទឹកនៃស្បែក ដែលត្រូវបានបន្ថែមទៅក្នុងផលិតផលថែរក្សាស្បែក និងសក់ធម្មជាតិ។ ថ្វីត្បិតតែត្រូវបានប្រើប្រាស់ទូទាំងពិភពលោកក៏ដោយ ក៏វាជារឿងធម្មតាជាពិសេសនៅក្នុងមុខម្ហូបរបស់ប្រទេសមួយចំនួនដូចជា ចិន ជប៉ុន និងឥណ្ឌាជាដើម។ បើតាម ឧកញ៉ា ច័ន្ទដារ៉ា ប្រេងកន្ទក់នេះ អាចធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង ព្រោះវាជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលពីសារពាង្គកាយ ដែលជាសត្រូវដ៏អាក្រក់បំផុតរបស់បេះដូង។ ជួយបញ្ចុះជាតិស្ករក្នុងឈាម បានរហូតដល់ ៣០ភាគរយ។ សមាសធាតុជាច្រើននៅក្នុងប្រេង ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកផងដែរ។ ជាពិសេសវាកំណត់គោលដៅរលាកនៅក្នុងសរសៃឈាម និងស្រទាប់បេះដូង។ ប្រសិនបើមិនបានព្យាបាលទេ ការរលាកនេះអាចបង្កឱ្យកើតជំងឺក្រិនសរសៃឈាម។ លើសពីនេះ សារធាតុ Tocotrienols របស់ប្រេងកន្ទក់ បានជួយទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកផ្សេងៗ ដូចជា សុដន់ សួត អូវែ ថ្លើម ខួរក្បាល និងលំពែងជាដើម។ ប្រេងកន្ទក់ ក៏ជាជំនួយដែលធ្វើឱ្យស្បែកសម៉ត់រលោង […]
ព័ត៌មានពេលព្រឹក
photo_2024-02-02_09-13-46
ជប៉ុននាំចូលម្ស៉ៅចង្រឹតពីកម្ពុជាប្រមាណ ១៥តោនសម្រាប់ច្នៃជាមុខម្ហូបអាហារបែបថ្មី
អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ចង្រឹតដែកដែលចិញ្ចឹមដោយប្រជាកសិករក្នុងខេត្តតាកែវ ចំនួន៦០គ្រួសារ បានកែច្នៃជាម្ស៉ៅចង្រឹតសម្រាប់នាំចេញទៅប្រទេសជប៉ុនក្នុងឆ្នំា២០២២ មានចំនួន ១៥តោនធ្វើជាមុខម្ហូបអាហារបែបថ្មី ហើយនៅក្នុងរយៈពេល ៣ឆ្នំាទៀត ជំរុញឱ្យមានអ្នកចិញ្ចឹមកើនដល់១ម៉ឺនគ្រួសារ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ។ ឯកឧត្តម ចាន់ សុផា អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះបានឱ្យដឹងថា លក្ខខណ្ឌពាក់ព័ន្ធត្រូវបានខាងសហគមន៍អឺរ៉ុបផ្ញើមកខាងវិទ្យាស្ថានស្តង់ដារកម្ពុជារួចហើយ ហើយដើម្បីនាំចេញចង្រឹតទៅបានលុះត្រាអ្នកចិញ្ចឹមចង្រឹតទំាងអស់ គោរពបានទៅតាមនីតិវិធី បែបបទស្តង់ដារ ហើយបើសិនអាចបំពេញបាន គឺអាចចុះបញ្ជីនៅខាងសហគមន៍អឺរ៉ុបថាជាប្រទេសនាំចូលចង្រឹតបាន។ ឯកឧត្តមលើកឡើងថា« កន្លងមកកម្ពុជាបានសហការជាមួយខាងជប៉ុន សាងសង់កសិដ្ឋានចិញ្ចឹមចង្រឹតនៅខាងខេត្តតាកែវសម្រាប់ប្រជាកសិករចំនួន៦០គ្រួសារ ដោយបានស្នើឱ្យជប៉ុនផ្តល់នូវបច្ចេកទេស ចំណី របៀបរបបរក្សាអនាម័យដល់អ្នកចិញ្ចឹម ហើយយើងបានអញ្ចើញខាងភាគីជប៉ុនមកធ្វើអធិការកិច្ចចុះមកពិនិត្យមើលឃើញការចិញ្ចឹមរបស់កសិករវាស្របទៅនឹងតាមស្តង់ដារដូចបានកំណត់ ទើបជប៉ុនបើកឱ្យមានការនាំចូលបាន»។ យោងតាម អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជា ប្រជាជននៅក្នុងស្រុក ជាទូទៅតែងតែចាត់ទុកចង្រឹតជាប្រភេទសត្វល្អិត តែគិតមកដល់សព្វថ្ងៃនេះត្រូវបានគេចាត់ទុកជាប្រភេទមុខម្ហូបអាហារបែបថ្មីនេះ ក្រៅពីមានការទទួលស្គាល់ពីទីផ្សារជប៉ុន នៅមានខាងសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារអូស្ត្រាលីផងដែរ។ លោក អ៊ឹម វណ្ណស៊ី ប្រកបរបរចិញ្ចឹមចង្រឹតនៅភូមិក្បាលពោធិ៍ ស្រុកទ្រំាង ខេត្តតាកែវបានឱ្យដឹងថា អស់រយៈពេល៦ឆ្នំាកន្លងមកនេះ របរចិញ្ចឹមចង្រឹតនេះជាប្រភពនៃការផ្តល់ចំណូលមួយយ៉ាងល្អសម្រាប់គ្រួសារ ព្រោះចំណាយពេលមើលថែត្រឹមតែ៤៥ថ្ងៃ […]
ព័ត៌មានពេលព្រឹក
photo_2024-02-02_08-56-18
រាជរដ្ឋាភិបាលនៅតែបន្តគំាំទ្រវិស័យអំបិលនៅក្នុងស្រុកទោះជាការផលិតពេលខ្លះមានតម្លៃខ្ពស់
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកថ្មីៗកន្លងមកនេះថា អំបិលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្ត្រ ហើយធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវការផ្គត់ផ្គង់ បើទោះបីការផលិតអំបិលនៅក្នុងស្រុកពេលខ្លះមានតម្លៃថ្លៃជាងការនាំចូលមកពីខាងក្រៅក៏ដោយ រាជរដ្ឋាភិបាលនៅបន្តគំាំទ្រវិស័យអំបិលក្នុងស្រុក។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់យកអំបិលជាទំនិញយុទ្ធសាស្ត្រ ហើយក្នុងន័យនេះធ្វើយ៉ាងណាត្រូវរក្សាឱ្យនៅសន្តិសុខស្បៀង ទៅលើការងារផលិតអំបិលនេះ បើទោះជានៅពេលខ្លះការផលិតអំបិលក្នុងស្រុកមានតម្លៃថ្លៃជាងការនាំចូលក៏ដោយ រាជរដ្ឋាភិបាលនៅរក្សា និងបន្តការគំាំទ្រចំពោះដំណើរការផលិតអំបិលនៅក្នុងស្រុក។ ឯកឧត្តម ហែម វណ្ណឌី សង្កត់ធ្ងន់ថា «បើទោះបីនៅពេលខ្លះការផលិតអំបិល ឡើងថ្លៃជាងនាំចូលក៏ដោយ ត្រូវតែរក្សាការធ្វើការផលិតអំបិលបានខ្លួនឯង ហើយបើយើងពឹងផ្អែកទៅលើការនាំចូលក៏វាមិនកើតដែរ។ ដូចនេះរាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិល»។ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ អំបិលកំពត កែប យល់ឃើញថាទស្សនៈរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានដាក់ចេញដើម្បីគំាំទ្រវិស័យអំបិលកម្ពុជានេះ ពិតជាត្រឹមត្រូវ និងជាក់ស្តែងថែមទៀត។ លោក ប៊ុន ណារិន បន្តថា «បើយើងនិយាយអំពីការផលិតបែបធម្មជាតិវិញវាមានតម្លៃខ្ពស់ ខុសពីអំបិលនាំចូលស្ទើតែជាង៩០% ។បានន័យថាការផលិតអំបិលរ៉ែ គេមិនត្រូវការពេលវេលាច្រើនធ្វើម្តងទទួលបានផល តែសម្រាប់ការផលិតអំបិលបែបធម្មជាតិរបស់កម្ពុជាវិញ ទាមទារពេលវេលា និងឆ្លងកាត់ច្រើនដំណាក់កាលទើបបានជាអំបិលផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋប្រើប្រាស់»។ ពាក់ព័ន្ធនឹងការផលិតអំបិលក្នុងស្រុកនេះផងដែរ លោកស្រី […]
ព័ត៌មានពេលព្រឹក
photo_2024-02-02_08-54-38 (2)
គ្រួសារអ្នកស្រី ទុយ អាន ត្រៀមបង្កើនដំាបន្លែលើទឹកបន្ថែមដើម្បីឈានទៅសម្រេចផែនការអាជីវកម្ម
បន្ទាប់ពីបានចាប់ផ្តើមមុខរបរដំាបន្លែលើដីនៅឆ្នំា២០១០ និងដំាបន្លែលើទឹកក្នុងឆ្នំា២០២២ គ្រួសារអ្នកស្រី ទុយ អាន ដែលបាននឹងកំពុងដំាដុះបន្លែសុវត្ថិភាពចម្រុះនៅភូមិស្នោរ ឃុំត្រពំាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននឹងកំពុងត្រៀមបង្កើនការដំាលើទឹកនៅក្នុងផ្ទះសំណាញ់ថែម១រោងទៀត ដើម្បីឈានទៅសម្រេចបានតាមផែនការដាំដុះរបស់ខ្លួន ក៏ដូច ជាត្រៀមឆ្លើយតបទៅនឹងតម្រូវការនៅលើទីផ្សារក្នុងតំបន់ និងក្រៅតំបន់។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) បានចុះទៅពិនិត្យ និងស្វែងយល់អំពីបច្ចេកទេសការដំាដុះក៏ដូចជាប្រមូលផលបន្លែរបស់គ្រួសារអ្នកស្រី ទុយ អាន ខណៈនាពេលសព្វថ្ងៃនេះគ្រួសារអ្នកស្រី ប្រមូលផលបន្លែសរុបនៅក្នុងមួយថ្ងៃបានប្រមាណ ១៥០គីឡូក្រាម។ ទាក់ទងនឹងការដាំបន្លែនេះ បើយោងតាម លោក ម៉ៅ សៃ ដែលជាកូនប្រុសរបស់អ្នកស្រី ទុយ អាន បានឱ្យដឹងថា មកដល់ដើមខែកុម្ភៈឆ្នំា២០២៤នេះ ក្រុមគ្រួសារបាននឹងកំពុងបន្តសកម្មភាពដំាដុះ និងធ្វើការប្រមូលផលបន្លែដែលបានដំាលើដី សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់រាល់ថ្ងៃជាប្រចំា។ សម្រាប់បន្លែសាឡាត់អាចផ្គត់ផ្គង់ទីផ្សារពេញមួយឆ្នំា, ស្ពៃក្រញាញ់ផ្គត់ផ្គង់បាននៅចន្លោះពីមេសារហូតដល់ខែវិច្ឆិកា, ប៉េងបោះ ផ្គត់ផ្គង់បានចាប់ពីខែវិច្ចិកា ដល់ខែមេសា។ លោកម៉ៅ សៃ បញ្ជាក់ថា «ចំពោះបន្លែលើទឹកមានការដាំដុះបន្ថែមរាល់ថ្ងៃ ដោយសារនៅក្នុងរយៈពេល ២ឆ្នំាកន្លមកនេះ វាមិនទាន់បានពេញលេញឬឆ្លើយតបទៅនឹងផែនការអាជីវកម្មរបស់គ្រួសារ ពោលគឺយើងចង់ដំាដុះបន្ថែមឱ្យមានដូចក្នុងពេលសព្វថ្ងៃ […]

កាលវិភាគផ្សព្វផ្សាយ