អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជាអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូននាយទាហានកងពលតូចអន្តរាគមន៍លេខ៨

IMG_20250407_070052_183

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៦ខែមេសានេះ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនជានាយ ទាហាន នាយទាហានរងនិងពលទាហាននៃកងពលតូចអន្តរាគ មន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារ។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកជូនថា នេះគឺជាលើកទី៣ហើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសប្បុរសជនរួមមាន សហព័ន្ធស្រូវអង្ករ ដើម្បីផ្តល់ជូនបងប្អូន នៅសមរភូមិមុខនាំយកគ្រឿង ឧបភោគបរិភោគមាន ជាស្បៀង អាហារ អង្ករ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនបងប្អូន នៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ដែលឈរជើងការពារបូរណភាពទឹកដីសមរភូមិមុខតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ។

ឯកឧត្តមបណ្ឌិតថ្លែងរំលឹកថា ថ្ងៃនេះ ពិតជាមានមោទនភាពជាខ្លាំង និងសូមកោតសសើរយ៉ាងក្រៃលែង ចំពោះបងប្អូនទាំងអស់គ្នា ដែលឈរជើងការពារ បូរណភាពទឹកដីតំបន់ប្រាសាទព្រះវិហារបានយ៉ាងរឹងមាំ ដោយឈរលើស្មារតី និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេក្រោមបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកសាង ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការ អភិវឌ្ឍជាមួយនឹងប្រទេសជិតខាង ។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បាន
រំលឹកជូន បង- ប្អូន ដែលជានាយទាហាន និងនាយទាហានរងទាំងអស់ ក្រៅពីការងារស្នូលការពារបូរណភាពទឹកដី ត្រូវតែយកពេលវេលាខិតខំកសាងសមត្ថភាពបន្ថែមទៀត ដូចជា ការប្រើប្រាស់បច្ចេកវិទ្យា និងការស្រាវជ្រាវបច្ចេកវិទ្យាយោធាដែលពិភពលោកកំពុងតែមានអភិវឌ្ឍន៍។

ទោះបីជាមានភារកិច្ចមមាញឹកខ្លាំងយ៉ាង ណាក្តី ឯកឧត្តមបណ្ឌិត កៅ ថាច មិនភ្លេចបង-ប្អូនឡើយ ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន ហេតុនេះហើយបានជាឆ្លៀតពេលវេលា មកសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជាស្បៀងអា ហារនិងថវិកាមួយចំនួន ជូនបងប្អូននៅសមរភូមិមុខឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្រាប់ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហព័ន្ធស្រូវអង្ករ ព្រមទាំងសហការី ដែលតែងតែផ្សារភ្ជាប់ជាមួយនិងការសួរសុខទុក្ខ ដក់ការនាយទាហាន ពលទាហានកំពុងឈរជើងនៅតំបន់ប្រាសាទ ព្រះវិហារ។

បន្ទាប់ពីបានបញ្ចប់នូវពិធីសំណេះសំណា លជាមួយ និងការសួរសុខទុក្ខដល់នាយទាហាន និងនាយទាហានរងនៃកងពលធំអន្តរាគមន៍លេខ៣រួចមកឯកឧត្តមបណ្ឌិតប្រតិភូ បានអញ្ជើញចុះពិនិពិត្យមើលកន្លែងប្រមូលទិញនិង ស្តុកដំឡូងមីមួយកន្លែង និងទីតាំងធ្វើកសិកម្ម របស់នាយទាហានស្ថិតនៅឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានផ្ទៃដី១៦០ហិកតាផងដែរ៕


image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

image_2026-11-02_12-27-01
វៀតណាមបន្តបង្ក្រាបចរាចរណ៍សត្វខុសច្បាប់ ចូលទីក្រុងហូជីមិញ

ហូជីមិញ៖ អាជ្ញាធរវៀតណាម កាលពីយប់ថ្ងៃទី២៩ ខែតុលា​ ឆ្នាំ២០២៦ បានស្ទាក់ចាប់រថយន្តដឹកជញ្ជូនសត្វ និងផលិតផលសត្វ ចេញពីខេត្តជាប់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ដោយរកឃើញសត្វទា និងមាន់រស់ មានទម្ងន់សរុបប្រហែល១,៣តោន។ សត្វទា និងមាន់ទាំងអស់ ត្រូវរឹបអូសយកទៅត្រួតពិនិត្យ និងធ្វើតេស្តរកជំងឺផ្តាសាយបក្សី។ អាជ្ញាវៀតណាម​ចាប់ផ្តើមរឹតបន្តឹងសកម្មភាពដឹកជញ្ជូនសត្វចេញពីខេត្តដុងណៃណ ដែលមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី បន្ទាប់ពីបានរកឃើញបទល្មើសចិញ្ចឹម និងលក់ចែកចាយ​ជ្រូករស់ និងសាច់ជ្រូកមានផ្ទុកសារធាតុគីមីហាមឃាត់។ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ ដដែលនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលបានលក់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន ព្រមទាំងចាប់ខ្លួនមនុស្ស៩នាក់។ ក្នុងករណីជួញដូរសត្វ មន្ត្រីនគរបាលវៀតណាម បានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញខុសខ្បាប់នេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់ក្រក និងតូបលក់សាច់ជ្រូក ជាច្រើនកន្លែងថែមទៀត។ ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញវៀតណាម បានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភោគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នគរបាលទីក្រុងហូជីមិញ បានរកឃើញជ្រូករស់ជាង៤ […]

senior-farmer-inspecting-freshly-harvested-potatoe-2026-10-23-16-02-58-utc
ឧស្សាហកម្មដំឡូងបារាំងអាម៉េរិក ស្នើឱ្យប្រធានាធិបតីជួយអន្តរាគមន៍ ដើម្បីបើកទីផ្សារជប៉ុន

វ៉ាស៊ីនតោន៖ ឧស្សាហកម្មដំឡូងបារាំងរបស់សហរដ្ឋអាម៉េរិក កំពុងស្នើសុំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ ដើម្បីធានាបាននូវសិទ្ធិនាំចូលទៅកាន់ទីផ្សារដំឡូងបារាំងស្រស់របស់ប្រទេសជប៉ុន បន្ទាប់ពីការចរចាបានអូសបន្លាយអស់រយៈពេលជាង៣០ឆ្នាំ។ លោក ខេម ឃ្វ័លស៍ (Kam Quarles) នាយកប្រតិបត្តិក្រុមប្រឹក្សាដំឡូងបារាំងជាតិអាម៉េរិក បានមានប្រសាសន៍ថា កិច្ចពិភាក្សារវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន អាចជួយដោះស្រាយការរឹតបន្តឹងពាណិជ្ជកម្មរបស់ជប៉ុន។ លោកបានបញ្ជាក់ថា ការបើកទីផ្សារជប៉ុនអាចបង្កើនតម្លៃនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក កើនដល់ទឹកប្រាក់ចំនួន ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ មន្ត្រីជប៉ុនបានបង្ហាញលក្ខខណ្ឌតម្រូវផ្នែកអនាម័យ និងភូតគាមអនាម័យ ដែលអាម៉េរិកចាត់ទុកថា មិនមែនការពិត។ តាមលក្ខខណ្ឌ ដែលបានស្នើឡើង ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ កើតឡើងនៅក្នុងរដ្ឋ ឬតំបន់ដាំដុះណាមួយរបស់សហរដ្ឋអាម៉េរិក នោះតំបន់ទាំងមូលអាចនឹងត្រូវដកសិទ្ធិនាំចេញដំឡូងបារាំងទៅកាន់ប្រទេសជប៉ុន ដោយមិនគិតថា ការដឹកជញ្ជូនដំឡូងបារាំងនីមួយៗបានបំពេញតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ឬអត់នោះទេ។ លោកបានលើកឡើងទៀតថា ប្រទេសជប៉ុនខ្លួនឯងក៏មិនអាចបំពេញតាមលក្ខខណ្ឌដូចគ្នានេះបានដែរ ហើយលោកបានសន្និដ្ឋានថា ការព្រួយបារម្ភអំពីការកើនឡើងនៃការប្រកួតប្រជែង អាចជាកត្តាសំខាន់ឆ្លុះបញ្ចាំងពីគោលជំហររបស់ជប៉ុន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កំពុងបន្តកិច្ចខិតខំប្រឹងប្រែងចរចា ដើម្បីទទួលបានសិទ្ធិនាំចូលដំឡូងបារាំងស្រស់ទៅកាន់ទីផ្សារជប៉ុន។ កាលពីដើមឆ្នាំ២០២៦នេះ សមាជិកសភាអាម៉េរិក បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកប្រធានាធិបតី […]

865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

កាលវិភាគផ្សព្វផ្សាយ