មុខរបរចិញ្ចឹមចង្រិតខ្នាតតូចជួយឱ្យអ្នកស្រី សាន ដាវី ឈប់ទៅធ្វើជាកម្មករចំណាកស្រុកនៅប្រទេសថៃ

IMG_8157

ខេត្តបាត់ដំបង៖ បន្ទាប់ពីបានចាប់ផ្តើមចិញ្ចឹមចង្រិតនៅឆ្នាំ២០២៣រហូតមកដល់សព្វថ្ងៃនេះ អ្នកស្រី សាន ដាវី មានអាយុ៣៦ឆ្នាំ រស់នៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង លែងចង់ទៅធ្វើជាកម្មករសំណាកស្រុកនៅប្រទេសថៃ ដូចកាល១០ឆ្នាំមុនទៀតហើយ នៅពេលមុខរបរមួយនេះចូលរួមជួយទ្រទ្រង់ជីវភាពគ្រួសារបានប្រចាំថ្ងៃ។

អ្នកសី្រ សាន ដាវី បានរៀបរាប់ថា ក្រោយពីបានរៀបការ អ្នកស្រី និងស្វាមីបានសម្រេចចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃក្នុងឆាំ២០០៨ ធ្វើការកម្មករនៅកន្លែងកែច្នៃគ្រឿងសង្ហារឹម ដោយទទួលបានថ្លៃពលកម្មក្នុងមួយខែបាន៥ពាន់ទៅ៦ពាន់បាតក្នុងមនុស្សម្នាក់។ ប៉ុន្តែប្រាក់ទាំងនេះក្រោយពីការកាត់ចំណាយក្នុងការស្នាក់នៅ​ និងការហូបចុកប្រចាំថ្ងៃអស់ហើយ នៅសល់ប្រហែល១លានរៀលលុយខ្មែរប៉ុណ្ណោះ។

បើតាមអ្នកស្រី សាន ដាវី, ការងារចំណាកស្រុកនៅប្រទេសថៃអស់រយៈពេលជាង១០ឆ្នាំមកនេះ ជួបប្រទះនឹងការលំបាកច្រើន និងត្រូវគេស្តីបន្ទោស,គេបង្ខំឱ្យធ្វើជាដើម។ ដូច្នេះនៅឆ្នាំ២០១៩ អ្នកស្រីសម្រេចចិត្តត្រឡប់មកស្រុកវិញ ចាប់ផ្តើមមុខរបរខ្នាតតូចសម្រាប់ទ្រទ្រង់គ្រួសារ រហូតដល់សព្វថ្ងៃ។

អ្នកស្រីបានឱ្យដឹងថា បន្ទាប់ត្រឡប់មកពីធ្វើការនៅប្រទេសថៃបានមួយរយៈ អ្នកស្រីចាប់ផ្តើមចិញ្ចឹមចង្រិតលក្ខណៈគ្រួសារនៅឆ្នាំ២០២៣ តាមរយៈទីភ្នាក់ងារកិច្ចការអន្តរជាតិកាណាដា (GAC)។ មុខរបរចិញ្ចឹមចង្រិតសព្វថ្ងៃនេះអាចជួយទប់ទល់ការចំណាយប្រចាំខែបានមួយចំនួនដោយពុំចាំបាច់ឱ្យអ្នកស្រីទៅស៊ីឈ្នួលធ្វើការឱ្យគេដូចពេលមុនៗទៀតនោះទេ ។ ពោលគឺមុខរបរចិញ្ចឹមចង្រិត បូករួមជាមួយមុខរបរបោកអ៊ុត និងការដាំបន្លែរួមផ្សំ ដែលកំពុងមានដូចសព្វថ្ងៃនេះ អាចជួយឱ្យអ្នកស្រីមានពេលគ្រប់គ្រាន់ មើលថែទាំកូនៗ និងគ្រប់គ្រងគ្រួសារបាន។

អ្នកស្រី សាន ដាវី បានបន្តទៀតថា “សព្វថ្ងៃនេះខ្ញុំមានទ្រុងសម្រាប់ចិញ្ចឹមចង្រិតចំនួន៩ទ្រុង ក្នុងនោះ៤ទ្រុងទើបតែប្រមូលចង្រិតលក់បាន៣០គីឡូក្រាម ក្នុងមួយគីឡូលក់បានថ្លៃ១៥ ០០០រៀល។ ដោយឡែកចំពោះទ្រុងចង្រិតចំនួន៥ផ្សេងទៀតនឹងអាចប្រមូលផលបាននៅក្នុងរយៈពេល២០ថ្ងៃទៀត។ ដូច្នេះខ្ញុំយល់ថា មុខរបរចិញ្ចឹមចង្រិតនេះ វាបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងគ្រួសារបានច្រើន ដោយពុំចាំបាច់ឱ្យខ្ញុំទៅធ្វើការនៅឆ្ងាយពីភូមិកំណើតដូចមុនទៀតឡើយ”។

អ្នកស្រីអះអាងទៀតថា  “ប្រសិនមុខរបរចិញ្ចឹមចង្រិតជួបការបរាជ័យ ខ្ញុំក៏អត់មានគំនិតចង់ទៅធ្វើការចំណាកស្រុកដូចមុនទៀតឡើយ ព្រោះបទពិសោធន៍ធ្វើការចំណាកស្រុកនៅប្រទេសថៃកន្លងមក វាលំបាកខ្លាំងណាស់។ ដូច្នេះបើប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅធ្វើការចំណាកស្រុក កុំចង់សាកល្បងអី បើសិនមានការងារ ឬមុខរបរ គួរធ្វើនៅស្រុកប្រសើរជាង”។

អ្នកស្រីលើកឡើងថា ទាក់ទងនិងមុខរបរចិញ្ចឹមចង្រិតនេះ នៅពេលខាងមុខមានគម្រោងពង្រីកការចិញ្ចឹមចង្រិតឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឆ្លើយតបទៅនិងតម្រូវការក្នុងតំបន់ ហើយកន្លងមកធ្លាប់បានផ្សព្វផ្សាយអំពីការចិញ្ចឹមចង្រិតទៅខាងស្ត្រីៗក្នុងភូមិដែរ តែមិនមានអ្នកចាប់អារម្មណ៍ គេរង់ចំាំមើលយើងទទួលបានជោគជ័យទើបគេធ្វើតាម៕


images
ប្រាំពីរខែនៃឆ្នាំ​២០២៦កម្ពុជានាំចេញអង្ករជាងប្រាំពីរសែន​តោន គិតជាទឹកប្រាក់​ជាង៤១៥លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន៧០៧ ៤៧១តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ក្រុមហ៊ុន ដោយនាំចេញទៅកាន់គោលដៅចំនួន៦៦ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣៣ ​បានបរិមាណអង្ករចំនួន២០៧ ១៥៧តោន គិតជាទឹកប្រាក់ចំនួន១៥៦,៤៥​លានដុល្លារ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ការនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦នេះ នឹងសម្រេចបានជោគជ័យតាមផែនការ ហើយ​មិនមានបញ្ហាអ្វីចោទនោះទេ ជាពិសេស ស្របតាមផែនការដាក់ចេញនៅឆ្នាំ២០១០ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី រហូតដល់នីតិកាលទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី។​​ ឧកញ៉ាបញ្ជាក់ថា ជាលទ្ធផលត្រឹមប្រាំពីរខែនេះ កម្ពុជានាំចេញបានជាង៧០៧ ៤៧១តោន​ ធៀបនឹងឆ្នាំមុន​មានកំណើន៤០ភាគរយ ដែលទទួលបានលទ្ធផលតាមផែនការ​ផងដែរ។​​ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្រៅពីទីផ្សារអឺរ៉ុប និងសហរដ្ឋអាម៉េរិក ​ការនាំចេញអង្ករ រួមមានទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៧៤ ៩៣០ តោន គិតជាទឹកប្រាក់ចំនួន១០៣,៣១លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ានចំនួនប្រាំប្រទេស បានបរិមាណចំនួន២៦៦ ៣០០តោន​ គិតជាទឹកប្រាក់ចំនួន ១០២,៨៤លានដុល្លារ និងនាំចេញទៅកាន់គោលដៅ២៥ប្រទេសផ្សេងទៀត រួមមាន […]

Screenshot 2026-08-07 073653
មុខរបរផ្តើមចេញពីអង្ករ១០កំប៉ុង​ បច្ចុប្បន្ន​រកចំណូលបាន​ជិត១០លានរៀលក្នុងមួយថ្ងៃ

ដោយ ឡុង សារេត​ សៀមរាប៖ ​អាជីវករ​​ធ្វើនំអាកោត្នោត​ម្នាក់ រស់នៅភូមិព្រះដាក់ខេត្តសៀមរាប​ ​​ក្នុងឆ្នាំ​២០២០​ បានចាប់ផ្តើម​ដំបូង​ចេញពីអង្ករ​១០កំប៉ុង ឬមានទម្ងន់​ប្រហែល​បីគីឡូក្រាម រហូតមកដល់ឆ្នាំ​២០២៦នេះ អាច​លក់នំបាន​ពី៤ ០០០ ទៅ​៨០០០នំ​ គិតជាប្រាក់ចំណូលសរុបបានពីបីលានដល់​ប្រាំបីលានរៀល​ក្នុងមួយថ្ងៃ​។ អ្នកស្រី ថ្លុង ថាន ម្ចាស់ហាង​យីហោ “អាកោត្នោតព្រះដាក់” នៅឃុំព្រះដាក់​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ បានឱ្យដឹង​ថា មុខរបរធ្វើនំអាកោត្នោត​លក់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍អន្តរជាតិ​ ក្នុងពេលសព្វថ្ងៃនេះ អ្នកស្រីបានចាប់ផ្តើម​នៅឆ្នាំ​២០២០​ ​ជាមួយនិងអង្ករ​ចំនួន​១០កំប៉ុង នៅ​ក្នុងសម័យកាលនៃការរីករាលដាលនៃជំងឺកូវីដ​១៩​ នៅពេល​ប្រជាពលរដ្ឋភាគច្រើន​ ក៏ដូចជាអ្នកស្រីបាត់បង់ការងារ ហើយ​នំអាកោត្នោតជាចំណីមួយប្រភេទ​ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់​និយម​ពិសា។​ អ្នកស្រីលើកឡើង​ថា នៅក្នុងសម័យកូវីដ​១៩ ​នំចំណី​ដែលប្រជាពលរដ្ឋ​អាចហូបបានមានសភាព​ក្តៅ​ៗ​ មានតែនំអាកោត្នោត​ ហើយ​ក៏មិនបានសម័យថា​ មុខរបរ​តូចតាច​មួយនេះ​រីកចម្រើនបាន​ដូចសព្វថ្ងៃនេះដែរ។ អ្នកស្រីគ្រាន់តែនឹកគិតថា​ មុខរបរលក់នំអាកោត្នោតនេះ បានត្រឹម​តែចិញ្ចឹមជីវភាពគ្រួសារ​ប៉ុណ្ណោះ​​ ដោយសារ​ចំណង់ចំណូលចិត្តធ្វើនំ​ រួមផ្សំ​វត្ថុធាតុដើម​ ឬគ្រឿងផ្សំ​ភាគច្រើន​មានស្រាប់​នៅក្នុងភូមិ ​និងមានតម្លៃធូរថ្លៃ​ ហើយបើសិនលក់នំមិនអស់មានតែចែកជូនពលរដ្ឋ​រស់នៅជិតខាង​យកទៅពិសា។​ អ្នកស្រី ថ្លុង ថាន​ បានអះអាង​ថា​ កាលចាប់ផ្តើមធ្វើនំអាកោត្នោតលក់ដំបូងៗ​ប្រើអង្ករតែ១០កំប៉ុង ឬអង្ករមានទម្ងន់ប្រហែល​បីគីឡូក្រាម​ ​អាចធ្វើនំ​លក់បានប្រាក់​ប្រមាណមួយសែនរៀលក្នុងមួយថ្ងៃ​។ ​​បច្ចុប្បន្នបើគិត​ពីថ្ងៃចន្ទដល់សុក្រ ​​ក្នុងមួយថ្ងៃ​ប្រើប្រាស់អង្ករប្រមាណ​១០០​​​​​គីឡូក្រាម​ […]

z7679159381803-729a477a5a2eac9509f481aad800a09b20260401100545
វៀតណាម នាំចូលសាច់មាន់ជិតពីរសែនតោន ក្នុងឆមាសទី១ ដោយភាគច្រើននាំចូលពីអាម៉េរិក

ហាណូយ៖ ប្រទេសវៀតណាម បាននាំចូលសាច់មាន់ប្រមាណពី១៨៥ ០០០ ទៅ១៩៥ ០០០តោន នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ ដោយក្នុងនោះការនាំចូលពីសហរដ្ឋអាម៉េរិក មានរហូតដល់ជិត៦២ភាគរយនៃបរិមាណនាំចូលសរុប។ ការនាំចូលនេះ មានតម្លៃទឹកប្រាក់ប្រមាណពី១៩០ ទៅ២០៥លានដុល្លារ ខណៈពេលការនាំចូលសាច់ និងគ្រឿងក្នុង បានកើនឡើងពី២៦ ទៅ៣៧,៦ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សមាគមបសុសត្វបានឱ្យដឹងថា ការកាត់បន្ថយពន្ធគយក្រោមពាណិជ្ជកម្មសេរី បានបង្កើនសមត្ថភាពប្រកួតប្រជែងនៃសាច់បក្សីនាំចូលទាំងនោះ។ សាច់ភ្លៅមាន់បង្កក នៅតែជាមុខទំនិញនាំចូលធំបំផុត ដែលមានបរិមាណពី១៣០ ០០០ ទៅ១៤០ ០០០តោន ឬត្រូវជាប្រមាណ៧១,៥ភាគរយនៃចំនួននាំចូលសរុប។ សាច់មាន់នាំចូលក្នុងតម្លៃថោកនេះ បានប្រកួតប្រជែងដោយផ្ទាល់ជាមួយសាច់មាន់ក្នុងស្រុក ជាពិសេសនៅក្នុងទីផ្សារផ្គត់ផ្គង់អាហារតាមស្ថាប័ន និងរោងចក្រ។ ចំណែកស្លាបមាន់បង្កក មានបរិមាណពី២២ ០០០ ទៅ២៥ ០០០តោន ឬប្រហែល១២ភាគរយនៃការនាំចូលសរុប ដែលភាគច្រើនផ្គត់ផ្គង់ទៅឱ្យហាងអាហារទាន់ចិត្ត និងភោជនីយដ្ឋាន។ ជើងមាន់ និងគ្រឿងក្នុងមាន់ផ្សេងទៀត មានបរិមាណពី១៦ ០០០ ទៅ១៨ ០០០តោន ខណៈពេលការនាំចូលមាន់បង្កកទាំងមូល មានត្រឹមតែពី៣ ៥០០ ទៅ៥ ០០០តោនប៉ុណ្ណោះ។ សហរដ្ឋអាម៉េរិក នៅតែជាប្រភពផ្គត់ផ្គង់សាច់មាន់ធំបំផុតរបស់ប្រទេសវៀតណាម ដោយមានបរិមាណពី១១៥ […]

image_2026-08-06_12-33-53
ប្រទេសអាហ្វហ្គានីស្ថាន ពង្រឹងទំនាក់ទំនងជាមួយប្រទេសម៉ុលដូវ៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងកសិកម្ម

កាប៊ុល៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកសិកម្មរបស់វប្រទេសអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយអនុរដ្ឋមន្ត្រី លោក សាដៀ អាហ្សាម អូសម៉ានី (Sadr Azam Osmani) បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុលដូវ៉ា ចាប់ពីថ្ងៃទី២ ដល់ទី៧ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាកសិកម្មទំនើប និងការគ្រប់គ្រងសត្វល្អិតចង្រៃ។ មន្ត្រីអាហ្វហ្គានីស្ថានមានបំណងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់អឺរ៉ុប ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព តាមរយៈគម្រោងរួមគ្នា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មន្ត្រីអាហ្វហ្គានីស្ថាននឹងជួបពិភាក្សាជាមួយភាគីម៉ុលដូវ៉ា អំពីការអភិវឌ្ឍវិស័យកសិកម្ម ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារដំណាំ ការគ្រប់គ្រងសត្វល្អិតចង្រៃ បច្ចេកវិទ្យាកសិកម្មទំនើប និងការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។ ក្រសួងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងការពង្រឹងទំនាក់ទំនងជាអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹងជំនាញ ស្តីពីកសិកម្មប្រកបដោយចីរភាព និងបច្ចេកវិទ្យា ដែលមិនប៉ះពាល់បរិស្ថាន។ មន្ត្រីអាហ្វហ្គានីស្ថានជឿថា ដំណើរទស្សនកិច្ចនេះនឹងជួយឲ្យប្រទេសខ្លួនទទួលបានអត្ថប្រយោជន៍ពីជំនាញ​កសិកម្មរបស់អឺរ៉ុប ពង្រឹងសមត្ថភាពស្រាវជ្រាវ ណែនាំបច្ចេកទេសកសិកម្មទំនើប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសជាមួយម៉ុលដូវ៉ា ក្នុងរយៈពេលវែង។ ដំណើរនេះកើតឡើងស្របពេលប្រទេសអាហ្វហ្គានីស្ថានកំពុងពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើនផលិតភាព កែទម្រង់វិធីសាស្ត្រធ្វើកសិកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល-អាម៉េរិក   […]

កាលវិភាគផ្សព្វផ្សាយ