All Program
News

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកអនុវត្តការងារសំខាន់ៗ៣នៅក្នុងអាជីវកម្ម
ភ្នំពេញ៖ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ សហគ្រិនខ្មែរ២០២៤កាលពីថ្ងៃទី២៦ខែវិច្ឆិ, ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាននៃសហគ្រិនខ្មែរ បានលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកអនុវត្តការងារសំខាន់ៗចំនួន៣ នៅក្នុងអាជីវកម្មនាពេលបច្ចុប្បន្ននិងអនាគត។ ឯកឧត្តម ហែម វណ្ឌី មានប្រសាសន៍ថារាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាកចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាស្ថិរភាព សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជានៅឆ្នាំ២០៥០ ក្នុងនោះសហគ្រិនខ្មែរបានបំពេញមុខងារស្របតាមបញ្ចកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងបង្កើនភាពប្រកួតប្រជែង និងបញ្ចកោណទី៣ គឺការអភិវឌ្ឍវិស័យឯកជននិងការងារ ដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យម ធុរកិច្ចថ្មី និងគ្រប់ដំណាក់កាលនៃអាជីវកម្មរួមមាន ដំណាក់កាលបណ្តុះគំនិតធុរកិច្ច ដំណាក់កាលចាប់ផ្តើមធុរកិច្ចថ្មី និងដំណាក់ពន្លឿននិងពង្រីកអាជីវកម្ម។ ឯកឧត្តមលើកឡើងថា កម្មវិធីរបស់សហគ្រិនខ្មែរបានគាំទ្រជំនួយទាំងហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស រួមទាំងការបណ្តុះបណ្តាលសហគ្រិនលើជំនាញភាពជាអ្នកដឹកនាំ ការគ្រប់គ្រងអាជិវកម្មប្រកបដោយនវានុវត្តន៍ ការបង្កើនលទ្ធភាព និងសក្តានុពលទីផ្សារ ការធ្វើទំនើបកម្មអាជីវកម្មឱ្យមានភាពធន់ និងមាននិរន្តរភាព។ ជារួមសហគ្រិនភាពនៅកម្ពុជាកំពុងវិវត្តន៍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែយើងនៅមានបញ្ហាជាច្រើនដែលជំម្នះផងដែរ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ លក្ខខណ្ឌតម្រូវនិងទីផ្សារមានកាន់តែខ្ពស់ ហើយភាពអនុគ្រោះពាណិជ្ជកម្មក៏និងថយចុះ។ ទន្ទឹមនឹងនេះយើងក៏ត្រូវត្រៀមខ្លួនសម្រាប់អនុវត្តសុខដុមនីយកម្មស្តង់ដាអាស៊ានឆ្នាំ២០២៥ដែលមានគោលដៅសម្រួលចរចរណ៍ទំនិញនៅក្នុងតំបន់ តាមរយៈការទទួលស្គាល់ទៅវិញទៅមកនៅលទ្ធភាពធ្វើតេស្ត និងវិញ្ញាបនបត្របញ្ជាក់គុណភាពទំនិញ។ ឯកឧត្តមមានប្រសាសន៍គូសបញ្ជាក់ថា “ក្នុងបរិបទមានការផ្លាស់ប្តូរសំខាន់ៗទាំងនេះខ្ញុំសូមលើកទឹកចិត្តឱ្យសហគ្រិនរបស់យើងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា៖ […]
News

ធនាគារ ADBគាំទ្រកំណែទម្រង់គោលនយោបាយរាជរដ្ឋាភិបាលដើម្បីជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADBបានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន៥0លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីប្រចំាកម្ពុជា នៅថ្ងៃទី២៦ខែវិច្ឆិកានេះបានឱ្យដឹងថា កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងមុរបររបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាមានប្រសាសន៍ថា “កម្មវិធីនេះគាំទ្រដល់ការ បន្តកា រប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ីដើម្បីធ្វើឱ្យអាជីវក ម្មកាន់តែរីកចម្រើននាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្តោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យមដោយសារសហគ្រាសទាំងនេះជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្តដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូននិងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិសម្រួលនីតិវិធីនិងកាត់បន្ថយរបាំងពាណិជ្ជកម្មដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក”។ ធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងថា មានឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបីដែលបង្កជាបញ្ហាប្រឈមទ្រុងទ្រាយធំ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមានបរិយាកាសសម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អ សហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និង របាំងមួយចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ បញ្ហាទាំងនេះកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ចពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB […]
News

តម្លៃស្រូវកសិករល្អឆ្នាំនេះ រដ្ឋមន្ដ្រីក្រសួងកសិកម្មចុះពិនិត្យសកម្មភាពច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង
បាត់ដំបង៖ តម្លៃស្រូវឆ្នាំនេះបើគិតត្រឹមថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤នេះ កសិករលក់បានតម្លៃល្អចន្លោះពី១៣០០រៀល ទៅ ១៤០០រៀល លក់ឲ្យរោងម៉ាស៊ីនទិញស្រូវផ្ទាល់ ហើយនេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជានិងមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា តម្លៃស្រូវសើមនៅតាមបណ្តាខេត្តមួយចំនួន ដូចជា ស្វាយរៀង ព្រៃវែង តាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង ពោធីសាត់ បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ចាម មានតម្លៃពី១២៥០ ទៅ ១៣០០ រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃលក់ឲ្យរោងម៉ាស៊ីនស្រូវមានគុណភាពរហូតដល់១៤០០រៀល។ ជាមួយគ្នានិងស្ថានភាពតម្លៃកសិករល្អនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។ តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ស្រូវ […]
News

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។ នៅក្នុងពិធីបើកទិវាសហគ្រិនខ្មែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។ “ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន។”
News

ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming
[English Below] ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ បន្ទាប់ពីលោក Onggy Hianata ស្ថាបនិក និងអ្នករៀបចំយុទ្ធសាស្រ្តសកលនៃក្រុមហ៊ុន iBlooming ព្រមទាំងក្រុមការងារបានធ្វើបទបង្ហាញពីថ្នាលសិក្សាតាមប្រព័ន្ធអនឡាញ ក៏ដូចជាបច្ចេកវិទ្យាបកប្រែដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence), ឯកឧត្តម បាន លឹម និងសហការីបានសម្តែងចំណាប់អារម្មណ៍ចំពោះការផ្តួចផ្តើមរបស់ក្រុមហ៊ុន iBlooming និងគូសបញ្ជាក់ថាធនាគារ ARDB នឹងសិក្សាបន្ថែមទៅលើលទ្ធភាពនៃកិច្ចសហការវាងស្ថាប័នទាំងពីរ។ ក្នុងឱកាសនេះដែរ, ឯកឧត្តម បាន លឹម បានផ្តល់យោបល់ឱ្យមានការរួមបញ្ចូលនូវប្រធានបទបណ្តុះបណ្តាលសំខាន់ៗដទៃទៀត ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានបៃតង និងប្រតិបត្តិការធនាគារ ដោយប្រធានបទទាំងនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ។ …………………….. Phnom Penh: On the morning of […]
News

សហគ្រាស ជេអឹមអេច ប្រមូលទិញកសិផលពីប្រជាកសិករមកកែច្នៃនិងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
បាត់ដំបង៖ អ្នកស្រី សេង សំណាង ស្ថាបនិកសហគ្រាស ជេអឹមអេច ស្ថិតនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុងតែប្រមូលទិញកសិផលពីប្រជាកសិករខ្មែរដែលបានដាំដុះមកកែច្នៃជាផលិតផលដំណីអាហារ សម្រាប់សុខភាព សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ការកែច្នៃផលិតផលចេញពីកសិកម្មរបស់អ្នកស្រី សេង សំណាង រួមមាន ចេកណាំវ៉ា ខ្វី ល្មៀត សាគូស ល្ងខ្មៅ ចេក សណ្តែកសៀង និងដាំដុះក្នុងស្រុកផ្សេងៗទៀត ដែលកសិករដាំដុះហើយគ្មានទីផ្សារ គឺ ខាងសហគ្រាស នឹងធានាទិញយកមកកែច្នៃ និងស្វែងរកទីផ្សារ។ អ្នកស្រី សេង សំណាង បានលើកឡើងថា ការបង្កើតសហគ្រាសនេះឡើង ដោយសារតែជួបបញ្ហាសុខភាពខ្លួនឯងផ្ទាល់ឈឺក្រពះជាង១០ឆ្នាំ ទើបរៀនកែច្នៃកសិផលចេញជាម្សៅចេក ខ្លួនឯងមកបរិភោគ រហូតចេញលទ្ធផល ទើបឈានដល់ការពង្រីកមុខរបរនេះឡើង ដើម្បីជួយអភិវឌ្ឍន៍ដំណាំកសិកម្មកម្ពុជាឲ្យក្លាយជាអាហាររូបត្ថម្ភ សំរាប់សុខភាពប្រជាជន ជាពិសេស ជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើតការងារដល់សិស្ស និស្សតិនៅតាមជនបទ ។ សម្រាប់ផលិតករខាងលើបានរៀបរាប់ថា រយៈពេល៤ឆ្នាំនេះ ទោះបីជាសហគ្រាសអ្នកស្រី ជួបការលំបាកច្រើន ទម្រាំប្រជាពលរដ្ឋយើងទទួលបានការគាំទ្រនោះ ។ ពីមុនជាសិប្បកម្មតូចមួយ ប៉ុន្តែឥឡូវនេះ […]
News

ក្រុមហ៊ុន MIRARTH Agri Tech Co Ltdនឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបបរិមាណ ២៥០តោន
កំពង់ធំ៖ ក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន ក្នុងឆ្នាំនេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ក្នុងពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech Co Ltd ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ញឹម បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងស្ថាប័ននិងតំណាងអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន សមាគមន៍ស្វាយចន្ទី ។ មន្រ្តីជាន់ខ្ពស់ខាងលើបញ្ជាក់ថា សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រនៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់ សហគម និងប្រទេសជាតិផងដែរ។ […]