News & អន្តរជាតិ
unnamed
វៀតណាមអាចបាត់បង់ប្រាក់ចំណូល២៥ពាន់លានដុល្លារ ដោយសារពន្ធអាម៉េរិក
ហាណូយ៖ យោងតាមការប៉ាន់ស្មានដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានឱ្យដឹងថា ពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលចូលធរមានក្នុងខែសីហា ឆ្នាំ២០២៥នេះ បានកាត់បន្ថយចំណូលរហូតដល់មួយភាគប្រាំនៃការនាំចេញរបស់វៀតណាម ទៅកាន់សហរដ្ឋអាម៉េរិក ដោយធ្វើឱ្យវៀតណាមក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័ររបស់អង់គ្លេស បានផ្សាយថា ទិន្នន័យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក បង្ហាញឱ្យដឹងថា វៀតណាម គឺជាប្រទេសនាំចេញធំជាងគេទីប្រាំមួយ ទៅកាន់សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៤ ដែលនាំចេញទំនិញមានតម្លៃជាទឹកប្រាក់ចំនួន១៣៦,៥ពាន់លានដុល្លារ។  ទំនិញទាំងនោះភាគច្រើនត្រូវបានផលិតនៅក្នុងរោងចក្រ ដែលគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនពហុជាតិបរទេស។ ប្រធានអ្នកសេដ្ឋកិច្ចរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបាននិយាយថា​ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតនៃអតិផរណារបស់សហរដ្ឋអាម៉េរិក ដែលបង្កឡើងដោយអត្រាពន្ធគយខ្ពស់រហូតដល់២០ភាគរយ ដែលបង់លើទំនិញវៀតណាមអាចបណ្តាលឱ្យការនាំចេញរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះលើសពី២៥ពាន់លានដុល្លារ ឬសើជិតមួយភាគប្រាំនៃចំណូលសរុបប្រចាំឆ្នាំ។ យោងតាមនាយកដ្ឋានគយរបស់វៀតណាម​ បានឱ្យដឹងថា  ទិន្នន័យវៀតណាម ដែលចេញផ្សាយចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិកបានធ្លាក់ចុះពីរភាគរយ រវាងខែកក្កដា​ និងខែសីហា ពីខែកក្កដា ដោយធ្លាក់ចុះ ៥,៥ភាគរយសម្រាប់ផលិតផលស្បែកជើង ដែលក្នុងនោះប្រទេសវៀតណាម គឺជាអ្នកផ្គត់ផ្គង់ធំទីពីររបស់ពិភពលោក។ របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលចេញផ្សាយកាលពីសប្តាហ៍មុន អំពីការប៉ាន់ប្រមាណជាសាធារណៈលើកដំបូងនៃផលប៉ះពាល់លើលំហូរពាណិជ្ជកម្ម ចាប់តាំងពីពន្ធអាម៉េរិកចូលជាធរមាន បានបង្ហាញថា ការធ្លាក់ចុះច្រើនបំផុត១៩,២ភាគរយនៃការនាំចេញរបស់វៀតណាម ទៅកាន់អាម៉េរិក នឹងកើនឡើងជិតពីរដង […]
News & ជាតិ
IMG_9864 (2)
សមាគមបណ្តាញកសិករ និងធម្មជាតិ ផ្សព្វផ្សាយជាផ្លូវការអំពីគម្រោង “គ្រាប់ពូជមានភាពធន់សម្រាប់កសិករ”ដើម្បីពង្រឹងការផលិតពូជនៅក្នុងស្រុក
ដោយ ឡុង សារេត ខេត្តកំពង់ឆ្នាំង៖ សមាគមបណ្តាញកសិករ និងធម្មជាតិ ហៅកាត់ FNNរួមជាមួយអង្គការដៃគូ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីផ្សព្វផ្សាយជាផ្លូវការអំពីគម្រោង “គ្រាប់ពូជមានភាពធន់សម្រាប់កសិករ”,ការជំរុញប្រព័ន្ធគ្រាប់ពូជស្រូវក្នុងស្រុកនៅប្រទេសកម្ពុជា និងអាស៊ី និងការធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីកសិករប្រមាណ៨០នាក់។ លោក ប៉ាន សុភាព នាយកប្រតិបត្តិនៃសមាគមបណ្តាញកសិករ និងធម្មជាតិ បានឱ្យដឹងថា កម្មវិធីនេះចែកចេញជាពីរ គឺទី១ ការផ្សាយជាផ្លូវការអំពីគម្រោង គ្រាប់ពូជមានភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករ ដែលមានការគាំទ្រមូលនិធីអង្គការកសិករ និងការស្តារឡើងវិញ (FFORA)តាមរយៈបណ្តាញកសិករអាស៊ី។ សមាគមបណ្តាញកសិករ និងធម្មជាតិ ធ្វើការជាមួយសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដ និងទី២ ដំណើរទស្សនកិច្ចសិក្សារបស់កសិករអាស៊ី ដែលជាបណ្តាញសមាគមកសិកររបស់ FNNនៅកម្ពុជា។ ទាក់ទងនិងគម្រោងគ្រាប់ពូជមានភាពធន់សម្រាប់កសិករ, លោក ប៉ាន សុភាព បានចាត់ទុកជាគម្រោងសំខាន់មួយ ព្រោះវាបានផ្តោតជាចម្បងទៅលើការផលិតពូជដោយខ្លួនឯង ដើម្បីមានឯករាជភាពលើពូជស្រូវ តាមរយៈការផលិតពូជស្រូវក្នុងស្រុក។ លោកបន្តថា ខេមស៊ីដ គឺជាសហគមន៍កសិកម្មទំនើបមួយ […]
News & អន្តរជាតិ
image_2025-09-30_10-53-47
ម៉ាឡេស៊ី​យល់ព្រម​លើក​លែងពន្ធខ្លះលើការនាំចូល​ផលិតផល​ចំណីអាហាររបស់​ប៉ាឡេស្ទីន​
កូឡាឡាំពួរ៖ មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានបញ្ចាក់កាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសម៉ាឡេស៊ីបានយល់ព្រមជាគោលការណ៍ ដើម្បីលើកលែងពន្ធខ្លះលើផលិតផលកសិកម្ម និងម្ហូបអាហារសម្រាប់ប្រជាជនប៉ាឡេស្ទីន ដើម្បី​ជួយ​កសាង​សេដ្ឋកិច្ច​​ឡើង​វិញ។ យោងតាមទីភ្នាក់ងារព័ត៌មានប៊ើណាម៉ា (Bernama) របស់ម៉ាឡេស៊ី បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម បានបញ្ជាក់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងម៉ាឡេស៊ី និងប៉ាឡេស្ទីន ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបង្កើនទំនាក់ទំនង និងលើកលែងពន្ធមួយចំនួនលើផលិតផលកសិកម្មនាំចូលពីប៉ាឡេស្ទីន។ លោកបានមានប្រសាសន៍ដូច្នេះថា «យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូប៉ាឡេស្ទីនរបស់យើង ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសសម្រាប់ប្រជាជនរបស់យើង»។ លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយចំពោះចក្ខុវិស័យរួមគ្នារបស់ប្រជាជនម៉ាឡេស៊ី និងប្រជាជនប៉ាឡេស្ទីន ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព ជាពិសេសក្នុងវិស័យដ៏មានសក្តានុពលខ្ពស់ ដូចជាឧស្សាហកម្មហាឡាល សេដ្ឋកិច្ចឌីជីថល និងសហគ្រាសធុនតូច និងមធ្យម។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាងដោយអគ្គលេខាធិការនៃក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី  និងឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំប្រទេសម៉ាឡេស៊ី ក្រោមអធិបតីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហីម (Anwar Ibrahim)។ ប្រទេសម៉ាឡេស៊ី និងអាជ្ញាធរប៉ាឡេស្ទីន បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងទ្វេភាគីទាំងផ្នែកវិស័យការទូត និងសេដ្ឋកិច្ច […]
News & ជាតិ
photo_2025-09-29_22-59-12
ក្រសួងកសិកម្មសិក្សាលើពូជស្រូវស្រងែ និងពូជដំឡូងមី ជាប្រភេទពូជថ្មី ទទួលបានទិន្នផលខ្ពស់
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបញ្ចេញពូជស្រូវស្រងែ ក្នុងស្រឡាយ០៥ និងពូជដំឡូងមី ស្រឡាយ TMEB419 ដែលជាប្រភេទពូជថ្មី ទទួលបានទិន្នផលខ្ពស់ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។ ការដាក់ឱ្យប្រើប្រាស់ពូជទាំងពីរនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំវាយតម្លៃលើការបញ្ចេញប្រភេទពូជដំណាំដំឡូងមី ស្រឡាយ TMEB419 របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្រោមការចូលរួមពីឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០២២-២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តពិសោធន៍ពហុកន្លែងនៅតាមកេ្សត្របរិស្ថានផ្សេងៗគ្នា សរុបចំនួនប្រាំបីកន្លែង ក្នុងខេត្តព្រះវិហារ ក្រចេះ ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ តាមការធ្វើពិសោធសម្តែងកម្មនៅស្ថានីយចម្ការកសិករ និងការធ្វើទិវាចម្ការបង្ហាញ វិទ្យាស្ថាន CARDI បានកំណត់ និងជ្រើសរើសដំណាំដំឡូងមី ស្រឡាយ TMEB419 ដែលជាស្រឡាយល្អជាងគេ ដោយមានដើមដងត្រង់ល្អ មានទិន្នផលខ្ពស់ ជាមធ្យមចន្លោះពី២៥ […]
News & អន្តរជាតិ
image_2025-09-25_10-13-30
តៃវ៉ាន់ផ្អាកការនាំចូលផ្លែទុរេនវៀតណាម ព្រោះមានសំណល់គីមីលើសកម្រិត
តៃប៉ិ៖ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បាននិយាយកាលពីដើមសប្តាហ៍នេះថា អាជ្ញាធរកោះតៃវ៉ាន់បានផ្អាកការនាំចូលពីអ្នកផ្គត់ផ្គង់ផ្លែទុរេនវៀតណាមចំនួនបីសម្រាប់រយៈពេលមួយខែ បន្ទាប់ពីបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត​ ដែលត្រូវបានហាមឃាត់នៅក្នុងកោះតៃវ៉ាន់។ ប្រភេទថ្នាំសម្លាប់សត្វល្អិតខាងលើនេះ រួមមានថ្មាំឈ្មោះ មេទីដាទីយ៉ុង (Methidathion) ឌីធីយ៉ូកាបាម៉ាត (Dithiocarbamates) និងកាបូហ្វូរ៉ាន់ (Carbofuran) ត្រូវបានរកឃើញនៅលើផ្លែទុរេននាំចូលពីប្រទេសវៀតណាម។ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បានឱ្យដឹងថា គ្រាន់តែក្នុងចន្លោះពីថ្ងៃទី១៥ ខែមីនា និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ផ្លែទុរេនវៀតណាមនាំចូលតាមកប៉ាល់ចំនួន២២ជើង នៃ៧១៦ជើង ភាគច្រើនមានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនលើសកម្រិត និងមានសារធាតុគីមី កាដមីញ៉ុម (Cadmium) ដែលបង្កឱ្យកើតជំងឺមហារីកដល់អ្នកទទួលទាន។ ចាប់តាំងពីខែកក្កដារហូតមក ក្រោយពីការរកឃើញសារធាតុថ្នាំពុលបែបនេះ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់ បានពង្រឹកការត្រួតពិនិត្យ១០០ភាគរយ លើផ្លែទុរេនវៀតណាម។ មន្ត្រីត្រួតពិនិត្យរបស់តៃវ៉ាន់បាននិយាយថា វិធានការត្រួតពិនិត្យនេះនឹងបន្តអនុវត្តរហូតដល់ថ្ងៃទី២២ ខែតុលា បន្ទាប់ពីអ្នកផ្គត់ផ្គង់ផ្លែទុរេនវៀតណាម ត្រូវបានផ្អាកឈប់ឱ្យនាំចូលចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ។ ភ្នាក់ងារនាំចូលផ្លែទុរេនវៀតណាមទៅកាន់កោះតៃវ៉ាន់ ក៏មានជាប់សង្ស័យករណីបំពាននីតិវិធីត្រួតពិនិត្យនៅតាមព្រំដែន ដូចជាផលិតផលចំណីអាហារចំនួន១៧ប្រភេទផ្សេងទៀត ដូចជាភេសជ្ជៈកូឡេជេនរបស់អាល្លឺម៉ង់ និងផ្លែក្រូចឃ្វិចរបស់អូស្ត្រាលី។  ផលិតផលទាំងនេះត្រូវបង្ខំឱ្យដឹកទៅវិញ ឬត្រូវបំផ្លាញចោល។ សូមរំឭកថា កាលពីពេលថ្មីៗកន្លងមកនេះ […]
News & ជាតិ
photo_2025-09-26_09-58-12
ផលិតផលកែច្នៃ​ពីសាច់ជ្រូកចិញ្ចឹម​ក្នុងស្រុក​ កំពុង​ទទួលបាន​ការគាំទ្រ​ពីប្រជាពលរដ្ឋ​
ដោយ ឡុង សារេត ភ្នំពេញ​៖ផលិតផលកែច្នៃចេញពីសាច់ជ្រូកចិញ្ចឹមក្នុងស្រុក​របស់រោងចក្រ​ អស្ចារ្យ ហ្វូដ​ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន M`s Pig ACMC កំពុងទទួលបានការចាប់អារម្មណ៍​ គាំទ្រច្រើន​ពី​ប្រជាពលរដ្ឋ។​ ជាក់ស្តែង​ក្នុងការដាក់តាំង​បង្ហាញផលិតផលក្នុងស្រុករយៈពេល​៣ថ្ងៃ​កន្លងទៅថ្មីៗនេះ​ ​​។​ ​បើយោងតាម ប្រធានរោងចក្រ​កែច្នៃសាច់​ អស្ចារ្យ ហ្វូដ​ បានឱ្យដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កែច្នៃ​សាច់ជ្រូកឱ្យទៅជាផលិ​តផលបរិភោគ​មានច្រើនប្រភេទ​​បានចុះបញ្ជីនិងទទួលបានវិញ្ញាបនបត្រដែល​​បញ្ជាក់​ពីស្តង់ដារ​ពីក្រសួងពាក់ព័ន្ធរួចរាល់​​ ហើយ​ផ្អែកលើ​គុណភាព​ផលិតផលទាំងអស់នេះ​នៅពេល​ដែល​ក្រុមហ៊ុន​ចូលរួម​ដាក់តាំង​ក្នុងពិព័រណ៍ផលិតផលខ្មែរ​ ត្រូវបានអ្នកបរិភោគ​ក្នុងស្រុក​ទិញយកទៅប្រើប្រាស់នៅតាមក្រុមគ្រួសារ​គ្រប់គ្នា​។​ ​លោក សយ ចាន់ប៊ុណ្ណា ប្រធានរោងចក្រ​កែច្នៃសាច់​ អស្ចារ្យ ហ្វូដ​​ បាន​ឱ្យដឹង​ថា​ ​ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែររយៈពេល​​៣ថ្ងៃ​​កន្លងមកនេះ ​​ក្រុមហ៊ុន​​ដាក់​លក់ផលិតផលកែច្នៃ​ចេញពីសាច់ជ្រូក​បានច្រើន​លើសពីការរំពឹងទុក​ ពីប្រជាពលរដ្ឋក្នុងស្រុក​ ដោយសារ​ក្រុមហ៊ុនបាន​​ចិញ្ចឹមជ្រូកនិងផលិតចំណីសត្វ​ដោយខ្លួនឯង ​ ដែលទទួលទិញកសិផលពីប្រជាពលរដ្ឋដែលជាអ្នកដាំដុះ​នៅតាមតំបន់​។ ​លោកបន្តថា “ពីមុន​ការតាំងពិព័រណ៍​ ខ្ញុំបានចូលរួមដែរ​មិនសូវលក់ដាច់បានច្រើនដូចពេលនេះ​ទេ។ ពីមុន​​​ពួកគាត់ចូលរួម​គ្រាន់តែដើរទស្សនាផលិតផល​ និងភ្លក្សរសជាតិ​ចំណីអាហារ​ ​មិនប្រាកដ​ក្នុងការទិញយកទៅប្រើប្រាស់នៅតាមគ្រួសារ​ទេ​។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន​គាត់មានស្មារតីជាតិនិយមខ្លាំង​ចំពោះផលិតផលដែលផលិតនៅក្នុងស្រុក​ ពិសេស​ផលិតផលខ្មែរ​ តួយ៉ាង​ដូចផលិតផលរបស់ក្រុមហ៊ុន M`s Pig​ ដែលមានអាយុកាល​ជិត​២០ឆ្នាំកន្លងមកនេះ​”។ ​បើតាម​លោក សយ ចាន់ប៊ុណ្ណា​, ​អស្ចារ្យ ហ្វូដ​មានទស្សនៈវិស័យមិនត្រឹមតែការកែច្នៃ​លើសាច់ជ្រូកមួយមុខនោះទេ ​នឹង​មាន​ផលិតផលផ្សេងទៀត ​ ផ្អែក​តាមសក្តានុពល​នៃការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងស្រុក​។ […]
News & អន្តរជាតិ
image_2025-09-19_10-44-45
ការនាំចេញកសិផលស្រស់ៗរបស់អាហ្វ្រិកខាងត្បូង កើនឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០២៥
ខេបថោន៖ បិរមាណការនាំចេញកសិផលស្រស់របស់ប្រទេសអាហ្រ្វិកខាងត្បូង ឈានដល់ 3.71 ពាន់លានដុល្លារក្នុងឆមាសទី១ នៃឆ្នាំ២០២៥ បានកើនឡើងចំនួន១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤មុន ដែលឆ្លុះបញ្ចាំងពីបរិមាណកាន់តែខ្ពស់នៃការនាំចេញផលិតផលកសិកម្មផ្សេងៗ និងតម្លៃទំនិញកាន់តែរឹងមាំ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ផលិត​ផលកសិកម្ម​ស្រស់ៗ​ ដែលប្រទេសអាហ្វ្រិកខាងត្បូងនាំចេញច្រើនជាងគេ ​រួម​មាន ផ្លែក្រូច ផ្លែ​ប៉ោម ​ផ្លែ​សារី ផ្លែ​ប៊ើរ ផ្លែទំពាំង​បាយ​ជូរ ផ្លែ​ម្នាស់ ផ្លែស្វាយ ផ្លែ​ត្របែក និង​ផ្លែ​ប៊ើរី។  ចំណែកសមត្ថភាពកំពង់ផែវញ ទាមទារឱ្យមានការអភិវឌ្ឍបន្ថែមទៀត បើទោះបីជាប្រតិបត្តិការនៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ជួបប្រទះការរំខានតិចតួច បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ។ បណ្តាប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វិក នៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលអាហ្វ្រិកខាងត្បូង ដែលស្រូបយកចំនួន៤០ភាគរយនៃតម្លៃនាំចេញ។  ផ្លែប៉ោម ផ្លែសារី ផ្លែក្រូចឆ្មារ និងទឹកផ្លែឈើ គឺជាផលិតផលចម្បងសម្រាប់តម្រូវការក្នុងទ្វីបនេះ។ ចំណែកទីផ្សារនៅសហភាពអឺរ៉ុប គឺជាគោលដៅធំទីពីរ ដែលបានស្រូបយកប្រមាណ២២ភាគរយនៃការនាំចេញកសិផល។  ផ្លែក្រូច ផ្លែប៉ោម ផ្លែសារី ផ្លែប៊ើរ ផ្លែទំពាំងបាយជូរ ផ្លែលម៉ើ ផ្លែម្នាស់ ផ្លែស្វាយ ផ្លែត្របែក និងគ្រាប់ដំណាប់ បានក្លាយជាទំនិញភាគច្រើនត្រូវនាំចេញទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប។ បណ្តាប្រទេសក្នុងទ្វីបអាស៊ី និងមជ្ឈិមបូព៌ា គឺជាទីផ្សារធំទី៣ […]
News & ជាតិ
photo_2023-10-07_18-41-06
ព្រឹត្តិការណ៍ម្ហូប​អាហារអន្តរជាតិ២០២៥​​​ ​នៅប្រទេសអាឡឺម៉ង់​នឹងផ្តល់អត្ថប្រយោជន៍ធំៗ​ចំនួន​៦សម្រាប់កម្ពុជា​
ដោយ ឡុង សារេត​ ភ្នំពេញ​៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា​ កាលថ្ងៃទី​២៥ ខែកញ្ញា បានឱ្យដឹង​ថា សហព័ន្ធស្រូវអង្ករកម្ពុជានឹងដឹកនាំ​​ក្រុមហ៊ុន​នាំចេញអង្ករ​ចំនួន​១៣​​​ ដើម្បីចូលរួម​តាំងបង្ហាញ​នូវផលិតផលអង្ករ​ ដែលមានគុណភាព​ល្អបំផុត​របស់កម្ពុជា​ និងធ្លាប់បានឈ្នះពានរង្វាន់​អង្ករល្អបំផុត​របស់ពិភពលោក ​ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ​អន្តរជាតិ​ដ៏ធំជាងគេ​​ ឈ្មោះថា ​ANUGA 2025 -International Foods Industry Trade Fair នៅទីក្រុង​កូឡូញ​ ប្រទេស​អាឡឺម៉ង់។ ពិធីនេះ​នឹងចាប់ផ្តើមពីថ្ងៃទី៤-៨ខែតុលា ឆ្នាំ​២០២៥​ខាងមុខ​ ដោយមានតំណាង​ថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ(​ARDB) នឹងអញ្ចើញចូលរួម​ជាភ្ញៀវកិត្តិយស​ផងដែរ។​ ​ទាក់ទងនិងព្រឹត្តិការណ៍​ម្ហូបអាហារ​ ដែលត្រៀមរៀបចំ​នៅប្រទេសអាឡឺម៉ង់ នាពេលដ៏ខ្លីខាងមុខនេះ​, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​បានប្រាប់​ ARDB TV​ឱ្យដឹង​ថា​​ ការ​ចូលរួម​របស់កម្ពុជានៅក្នុងព្រឹត្តិការណ៍នៅ​ប្រទេសឡឺម៉ង់​ខាងមុខនេះ លោករំពឹងថា នឹង​ទទួលបាន​អត្ថប្រយោជន៍​ធំៗចំនួន​៦៖ ​(១)-បង្កើនឱកាសទីផ្សារនាំចេញ។ ពិព័រណ៍អាហារអន្តរជាតិ Anuga Foods គឺជាវេទិកាសំខាន់ក្នុងការបង្ហាញគុណភាពអង្ករកម្ពុជាដល់អ្នកទិញ និងអ្នកចែកចាយអន្តរជាតិ ព្រមទាំងជួយបង្កើតទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាំចូលថ្មីៗ ជាពិសេសទីផ្សារអ៊ឺរ៉ុប ដែលកំពុងមានតម្រូវការអង្ករគុណភាពខ្ពស់។ (២)-លើកកម្ពស់ម៉ាក “អង្ករកម្ពុជា”។ ការចូលរួមបែបនេះជួយធ្វើឱ្យពិភពលោកស្គាល់ និងទទួលស្គាល់អង្ករកម្ពុជាច្រើនឡើង ជាពិសេសពូជអង្ករពាណិជ្ជសញ្ញា […]
News & អន្តរជាតិ
image_2025-09-18_11-06-14
ទឹកជំនន់នៅប៉ាគីស្ថាន ធ្វើឱ្យបាតបង់ចំណួជាង១៥០លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ
ការ៉ាជី៖ សមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន បានប៉ាន់ប្រមាណថា ទឹកជំនន់នាពេលថ្មីៗកន្លងមកនេះ ធ្វើឱ្យប៉ាគីស្ថានខាតបង់យ៉ាងហោចណាស់ពី១០០ ទៅ១៥០លានដុល្លារ ក្នុងការនាំចេញបន្លែ និងផ្លែឈើ ដែលកាលពីឆ្នាំ២០២៤ ការនាំចេញរកចំណូលបានចំនួន៧៥០លានដុល្លារ។ លោក​ប្រធានសមាគម បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាលប៉ាគីស្ថាន​ប្រកាស​ទឹកជំនន់​ជា​ភាពអាសន្ន​របស់ជាតិ ដោយ​ព្រមាន​ថា ការបំផ្លិចបំផ្លាញ​ចម្ការ និង​វាលស្រែ​ កំពុងតែគំរាមកំហែង​ដល់​ជីវភាព​រស់នៅរបស់ប្រជាជនតាម​ជនបទ និងបង្កអ​សន្តិសុខ​ស្បៀង​។ លោកបានមានប្រសាសន៍ថា «ភាពអសកម្មរៀងរាល់ឆ្នាំ មានន័យថា វាលស្រែនឹងស្ងួតហួតហែង ហើយចម្ការនឹងត្រូវបំផ្លាញធ្វើឱ្យកសិករឱ្យជួបទុក្ខធំ។ ដូច្នេះអ្វីដែលត្រូវការនៅថ្ងៃនេះ គឺការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ព្រោះទំហំខូចខាតធំហួសពីគ្រោះមហន្តរាយធម្មតា»។ លោកបានសង្កត់ធ្ងន់ថា ការខូចខាតនេះលាតសន្ធឹងលើសពីការប្រមូលផលមួយរដូវ។   ការបំផ្លិចបំផ្លាញមិនអាចវាស់វែងបានក្នុងប្រមូលផលមួយរដូវទេ ព្រោះវាត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីបង្កើតចម្ការឡើងវិញ ហើយកសិករត្រូវបង្ខំចិត្តចាប់ផ្តើមពីចំណុចសូន្ស។ រដ្ឋត្រូវតែចាត់វិធានការផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដើម្បីជួយគ្រួសារកសិករឱ្យរួចផុតពីភាពអាសន្ននាពេលបច្ចុប្បន្ននេះ បើមិនដូច្នេះទេ សហគមន៍ជនបទនឹងមិនត្រឹមតែប្រឈមមុខនឹងបញ្ហាខ្វះខាតស្បៀងអាហារប៉ុណ្ណោះ ប៉ុន្តែប្រឈមមុខនឹងគ្រោះថ្នាក់អន្តរាយដល់សេដ្ឋកិច្ចផងដែរ។ លោកប្រធានសមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន ​បាន​ស្នើ​សុំ​ឥណទាន​គ្មាន​ការ​ប្រាក់ពីរដ្ឋាភិបាល ដើម្បីពង្រីក​ជំនួយ​ដល់​ការ​ដាំ​ដើម​ឈើ​ឡើងវិញ និង​ធ្វើរោងសំណាញ់ការពារជាំ​ទឹក​ និង​ការ​កែលម្អ​ប្រព័ន្ធ​លូ។   លោក​បាន​លើក​ឡើង​ពី​ការ​ធានា​រ៉ាប់រង​ដំណាំ​របស់ប្រទេស​ឥណ្ឌាសម្រាប់​ការពារ​ទឹកជំនន់​តាម​ផ្កាយរណប និង​គម្រោង​ជំនួយ​សាច់ប្រាក់ ​ដែលប្រទេស​ប៉ាគីស្ថាន​គួរ​ពិចារណាយកគំរូតាម។ គ្រាន់តែផលប៉ះពាល់ដោយទឹកជំនន់ ធ្វើឱ្យ​ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ ពីការនាំចេញបន្លែ និងផ្លែឈើ ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ស្បៀង​កាន់តែ​ខ្លាំងឡើង។ លោកបាននិយាយព្រមានថា ផលិតកម្ម និងការនាំចេញផ្លែក្រូវខ្វិច អាចរងផលប៉ះពាល់ ដោយសារទឹកជំនន់បង្កឱ្យកើតជំងឺដល់ដំណាំ។   […]
News & ជាតិ
photo_2025-09-26_18-43-55
ពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ “ខ្មែរធ្វើបាន”ចូលរួមពង្រឹងស្មារតីសាមគ្គីស្នេហាជាតិសំឡេងតែមួយ ជឿជាក់លើរាជរដ្ឋាភិបាល
ដោយ៖ ឡុង សារេត ភ្នំពេញ៖ ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ ខ្មែរធ្វើបាន ដែលផ្តួចផ្តើមដោយសហភាពសហព័ន្ធយុវជនកម្ពុជា មានរយៈពេលបីថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណងចូលរួមប្រមូលផ្តុំ ពង្រឹងស្មារតីសាមគ្គីស្នេហាជាតិជាសំឡេងតែមួយ បន្តការជឿជាក់លើរាជរដ្ឋាភិបាល។ ថ្លែងនៅក្នុងពិពីបើកពិព័រណ៍ផលិតផលខ្មែរ, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា តបតាមសំណូមពរ និងការអំពាវនាវ ជាពិសេសដោយមើលឃើញពីចលនាជំរុញការគាំទ្រផលិតផលក្នុងស្រុក, សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍នេះឡើងក្នុងគោលបំណងប្រមូលផ្តុំ ពង្រឹងស្មារតីសាមគ្គីស្នេហាជាតិជាសំឡេងតែមួយ ដោយបន្តការជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងគ្រប់រូបក្នុងការចូលរួមជំរុញការគាំទ្រ ពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ផលិតផល ដើម្បីបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជំរុញកម្លាំងសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសដល់ពាណិជ្ជករ អាជិវករ សហគ្រិន ក្រុមហ៊ុនក្នុងស្រុកអាចដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួនបាន។ ជារួមព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាការបង្ហាញអំពីសមត្ថភាព និងសក្តានុពលរបស់កម្ពុជា ទាំងនៅក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ដើម្បីនាំមកនូវការរួបរួមគ្នាជំរុញស្មារតីជាមួយពាក្យគន្លឹះថា ខ្មែរធ្វើបាន ក៏ដូចជាការបង្ហាញសំឡេងរួមរបស់យើង, បង្ហាញពីការសាមគ្គីភាពគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ ជាប្រមុខ និងវីរៈកងទ័ពរបស់យើងនៅជួរមុខ។ ពិព័រណ៍ផលិតផលខ្មែរ ផ្តោតលើប្រធានបទខ្មែរធ្វើបាន,ចូលរួមជំរុញ […]

កាលវិភាគផ្សព្វផ្សាយ