Pressed for time? Stay informed with ARDB TV's newsletters
ដោយ ឡុង សារេត បាត់ដំបង ៖ កសិករវ័យ៦៤ឆ្នាំម្នាក់ បានចាប់យកមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ និងជាប្រធានសហគមន៍ឧត្តមសែងត្រែង នៅភូមិទួលតាសុក ស្រុកថ្មគោល ខេត្តបាត់ដំបង បានអះអាងថា មុខរបរផលិតកូនត្រីលក់ ឬបង្កាត់ភ្ញាស់កូនត្រីពូជ គឺល្អប្រសើជាងមុខរបរធ្វើស្រែ ខណៈឆ្នាំ២០២៥ ទទួលបានប្រាក់ចំណេញសុទ្ធ២៤លានរៀល។ លោក ម៉ៅ ពេក បានឱ្យដឹងថា “សព្វថ្ងៃនេះគ្រួសារបានធ្វើស្រែចំនួនពីរហិកតាដែរ តែបើប្រៀបធៀបនិងមុខរបរផលិតកូនត្រី គឺមុខរបរផលិតកូនត្រីល្អជាងការធ្វើស្រែ។ សម្រាប់កូនត្រីយើងចាប់ផ្តើមបង្កាត់ភ្ញាស់ពីខែមីនា ដល់ខែមេសា និងខែឧសភា យើងអាចមានកូនត្រីសម្រាប់លក់ទទួលបានចំណូលបណ្តើរៗ។ តែបើធ្វើស្រែ យើងធ្វើពីរដង គឺយើងទទួលបានផលតែពីរដង ហើយការចំណាយម្តងៗអស់លុយច្រើន។ តួយ៉ាងរដូវកាលធ្វើស្រែកន្លងទៅនេះ សម្រាប់អ្នកខ្លះ គ្រាន់តែទូទាត់ទៅលើថ្លៃច្រូត ថ្លៃភ្ជួរ និងចំណាយផ្សេងៗអត់គ្រប់” ។ លោក ម៉ៅ ពេក បានចាប់ផ្តើមប្រកបមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុក នៅឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០២៦នេះ មានស្រះត្រី១៩ស្រះ។ ដោយមើលឃើញពីមុខរបរបង្កាត់ភ្ញាស់បានប្រាក់ចំណូលខ្ពស់ជាងការធ្វើស្រែជាងពីរហិកតា កាលពីខែមេសាកន្លងទៅនេះ លោកបានជីកស្រះ ចំនួនប្រាំពីរស្រះទៀត ដោយរំពឹងថា ទទួលបានប្រាក់ចំណេញសុទ្ធចំនួន៤០លានរៀល។ លោកបានឱ្យដឹងទៀតថា ក្រោយពីជីកស្រះបន្ថែមរួចហើយ ក្នុងនាមជាអ្នកជំនាញ […]
ញូវដែលី៖ យោងតាមការព្យករណ៍នាពេលថ្មីៗនេះ បានឱ្យដឹងថា ផលិតកម្មស្រូវពិភពលោកអាចថយចុះប្រាំបួនលានតោន គឺធ្លាក់ចុះពី៥៤៥,៤លានតោន មកនៅត្រឹម៥៣៦,៤លានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧ ខណៈពេលបាតុភូតអែលនីញ៉ូ ដែលអាចមានកម្លាំងខ្លាំង រួមទាំងការឡើងនៃថ្លៃធាតុចូលផលិតកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំពុងបង្កការគំរាមកំហែងដល់ដំណាំ។ ការព្យាករណ៍របស់ អេសអេនភី គ្លូបល (S&P Global) ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានវិទ្យា វិភាគទិន្នន័យ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅលើពិភពលោក បានលើកឡើងថា អាកាសធាតុប្រែប្រួលខុសពីធម្មតា កំពុងបង្កផលប៉ះពាល់ដល់ប្រទេសផលិត នាំចេញ និងនាំចូលអង្ករ រួមមាន ឥណ្ឌា ប៉ាគីស្ថាន វៀតណាម ឥណ្ឌូណេស៊ី ចិន ភូមា និងហ្វីលីពីន។ សារព័ត៌មានរបស់ឥណ្ឌាចេញផ្សាយនៅដើមខែសីហា ឆ្នាំ២០២៦ បានដកស្រង់ការលើកឡើងរបស់សហព័ន្ធអ្នកនាំចេញអង្ករឥណ្ឌា ដែលនិយាយថា ប្រទេសទាំងឥណ្ឌាកំពុងប្រឈមនឹងសម្ពាធក្នុងកម្រិតខុសៗគ្នា ពីការរំខានកើតឡើងក្នុងអំឡុងពេលដាំដុះ និងការលូតលាស់របស់ដំណាំស្រូវ ការផ្លាស់ប្តូរផ្ទៃដីដាំដុះ ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទឹក និងការកើនឡើងនៃថ្លៃដើមផលិត។ របាយការណ៍បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលអូសបន្លាយពេលយូរ និងកាន់តែខ្លាំងឡើង រួមជាមួយនឹងការឡើងថ្លៃជី ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ដែលពាក់ព័ន្ធនឹងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងបង្កើតបរិយាកាសមិនល្អថែមទៀតសម្រាប់ទីផ្សារអង្ករពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាម៉េរិក បានព្យាករណ៍គិតត្រឹមខែកក្កដា […]
ដោយ រស្មី ព្រះវិហារ៖ យោងតាមគម្រោងគជ់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តព្រះវិហារមានកសិករដាំស្រូវសរីរាង្គប្រហែល៤ ៣០០នាក់ ដាំដុះលើផ្ទៃដីប្រហែល១ ៤០០០ហិកតា ដោយផលិតទិន្នផលស្រួវបានរហូតដល់៣២ ០០០តោន ក្នុងមួយឆ្នាំ។ នាដើមសប្តាហ៍នេះ តាមរយៈគម្រោងគជ់, អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធបានកំពុងជំរុញដល់ផែនទីបង្ហាញផ្លូវមួយ ដែលនឹងជួយភ្ជាប់កសិករជាមួយនឹងសេវាកម្ម ការវិនិយោគ និងឱកាសទីផ្សារ ដែលពួកគេត្រូវការ ដើម្បីកែលម្អផលិតកម្ម និងប្រាក់ចំណូល។ ក្នុងកម្មវិធីជួបជុំមួយ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលបានប្រគល់កុំព្យូទ័រយួរដៃចំនួន៤៣គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន៤៣គ្រឿង ជូនដល់សហគមន៍ចំនួន៤៣ ដើម្បីជំរុញលើបច្ចេកវិទ្យាដល់សហគមន៍មូលដ្ឋាននោះបានបង្ហាញពីការអភិវឌ្ឍន៍លើសមត្ថភាពកសិករ តាមលក្ខណៈបច្ចេកវិទ្យាសម័យថ្មីជាមួយនឹងការផលិតដំណាំកសិកម្ម។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការជួបជុំនេះក៏បានបង្ហាញ និងពិភាក្សាអំពីផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃថ្នាក់ខេត្ត សម្រាប់ស្រូវសរីរាង្គរបស់ខេត្តព្រះវិហារ ដែលកំណត់សកម្មភាពយុទ្ធសាស្ត្រដើម្បីជួយកសិករឆ្ពោះទៅរកទីផ្សារ ដែលមានតម្លៃខ្ពស់ជាងមុន។ កសិករអាចនឹងទទួលប្រយោជន៍ក្នុងរដូវកាលខាងមុខ។ សកម្មភាពនេះ ក៏បានជួយកសិករតូចតាច ឱ្យអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លក់កសិផលកាន់តែចំណេញច្រើន និងមានជីវភាពរស់នៅប្រសើរជាងមុន។ […]
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៦ តបតាមការអញ្ជើញរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។ សិក្ខាសិលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ៣០០នាក់។ គោលបំណងសំខាន់នៃសិក្ខាសិលានេះ គឺផ្តោតលើការពិភាក្សាស៊ីជម្រៅអំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគន្លឹះ ព្រមទាំងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសក្តានុពលរបស់ខេត្ត។ ផែនការយុទ្ធសាស្ត្រនេះក៏មានគោលដៅផងដែរ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ខេត្តកំពង់ធំ ឱ្យឈានទៅរក កសិពាណិជ្ជកម្មទំនើប បង្កើនផលិតភាព ប្រាក់ចំណេញ […]