ព័ត៌មានខ្លីៗ
News & ព័ត៌មានខ្លីៗ & អន្តរជាតិ

បាតុភូតអែលនីញ៉ូអាចធ្វើឱ្យផលិតកម្មអង្ករពិភពលោកអាចធ្លាក់ចុះប្រាំបួនលានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧
ញូវដែលី៖ យោងតាមការព្យករណ៍នាពេលថ្មីៗនេះ បានឱ្យដឹងថា ផលិតកម្មស្រូវពិភពលោកអាចថយចុះប្រាំបួនលានតោន គឺធ្លាក់ចុះពី៥៤៥,៤លានតោន មកនៅត្រឹម៥៣៦,៤លានតោន ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧ ខណៈពេលបាតុភូតអែលនីញ៉ូ ដែលអាចមានកម្លាំងខ្លាំង រួមទាំងការឡើងនៃថ្លៃធាតុចូលផលិតកម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំពុងបង្កការគំរាមកំហែងដល់ដំណាំ។ ការព្យាករណ៍របស់ អេសអេនភី គ្លូបល (S&P Global) ដែលជាក្រុមហ៊ុនផ្តល់ព័ត៌មានវិទ្យា វិភាគទិន្នន័យ និងសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅលើពិភពលោក បានលើកឡើងថា អាកាសធាតុប្រែប្រួលខុសពីធម្មតា កំពុងបង្កផលប៉ះពាល់ដល់ប្រទេសផលិត នាំចេញ និងនាំចូលអង្ករ រួមមាន ឥណ្ឌា ប៉ាគីស្ថាន វៀតណាម ឥណ្ឌូណេស៊ី ចិន ភូមា និងហ្វីលីពីន។ សារព័ត៌មានរបស់ឥណ្ឌាចេញផ្សាយនៅដើមខែសីហា ឆ្នាំ២០២៦ បានដកស្រង់ការលើកឡើងរបស់សហព័ន្ធអ្នកនាំចេញអង្ករឥណ្ឌា ដែលនិយាយថា ប្រទេសទាំងឥណ្ឌាកំពុងប្រឈមនឹងសម្ពាធក្នុងកម្រិតខុសៗគ្នា ពីការរំខានកើតឡើងក្នុងអំឡុងពេលដាំដុះ និងការលូតលាស់របស់ដំណាំស្រូវ ការផ្លាស់ប្តូរផ្ទៃដីដាំដុះ ការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទឹក និងការកើនឡើងនៃថ្លៃដើមផលិត។ របាយការណ៍បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលអូសបន្លាយពេលយូរ និងកាន់តែខ្លាំងឡើង រួមជាមួយនឹងការឡើងថ្លៃជី ប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូន ដែលពាក់ព័ន្ធនឹងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងបង្កើតបរិយាកាសមិនល្អថែមទៀតសម្រាប់ទីផ្សារអង្ករពិភពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាម៉េរិក បានព្យាករណ៍គិតត្រឹមខែកក្កដា […]
News & ជាតិ & ព័ត៌មានខ្លីៗ

ខេត្តព្រះវិហារមានផ្ទៃដីដាំស្រូវសរីរាង្គ១៤០០០ហិកតា ទទួលបានទិន្នផល៣០០០តោន ក្នុងមួយឆ្នាំ
ដោយ រស្មី ព្រះវិហារ៖ យោងតាមគម្រោងគជ់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តព្រះវិហារមានកសិករដាំស្រូវសរីរាង្គប្រហែល៤ ៣០០នាក់ ដាំដុះលើផ្ទៃដីប្រហែល១ ៤០០០ហិកតា ដោយផលិតទិន្នផលស្រួវបានរហូតដល់៣២ ០០០តោន ក្នុងមួយឆ្នាំ។ នាដើមសប្តាហ៍នេះ តាមរយៈគម្រោងគជ់, អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធបានកំពុងជំរុញដល់ផែនទីបង្ហាញផ្លូវមួយ ដែលនឹងជួយភ្ជាប់កសិករជាមួយនឹងសេវាកម្ម ការវិនិយោគ និងឱកាសទីផ្សារ ដែលពួកគេត្រូវការ ដើម្បីកែលម្អផលិតកម្ម និងប្រាក់ចំណូល។ ក្នុងកម្មវិធីជួបជុំមួយ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលបានប្រគល់កុំព្យូទ័រយួរដៃចំនួន៤៣គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន៤៣គ្រឿង ជូនដល់សហគមន៍ចំនួន៤៣ ដើម្បីជំរុញលើបច្ចេកវិទ្យាដល់សហគមន៍មូលដ្ឋាននោះបានបង្ហាញពីការអភិវឌ្ឍន៍លើសមត្ថភាពកសិករ តាមលក្ខណៈបច្ចេកវិទ្យាសម័យថ្មីជាមួយនឹងការផលិតដំណាំកសិកម្ម។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការជួបជុំនេះក៏បានបង្ហាញ និងពិភាក្សាអំពីផែនទីបង្ហាញផ្លូវខ្សែច្រវាក់តម្លៃថ្នាក់ខេត្ត សម្រាប់ស្រូវសរីរាង្គរបស់ខេត្តព្រះវិហារ ដែលកំណត់សកម្មភាពយុទ្ធសាស្ត្រដើម្បីជួយកសិករឆ្ពោះទៅរកទីផ្សារ ដែលមានតម្លៃខ្ពស់ជាងមុន។ កសិករអាចនឹងទទួលប្រយោជន៍ក្នុងរដូវកាលខាងមុខ។ សកម្មភាពនេះ ក៏បានជួយកសិករតូចតាច ឱ្យអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ លក់កសិផលកាន់តែចំណេញច្រើន និងមានជីវភាពរស់នៅប្រសើរជាងមុន។ […]
News & ជាតិ & ព័ត៌មានខ្លីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០
ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៦ តបតាមការអញ្ជើញរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។ សិក្ខាសិលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនទៀត សរុបប្រមាណ៣០០នាក់។ គោលបំណងសំខាន់នៃសិក្ខាសិលានេះ គឺផ្តោតលើការពិភាក្សាស៊ីជម្រៅអំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគន្លឹះ ព្រមទាំងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសក្តានុពលរបស់ខេត្ត។ ផែនការយុទ្ធសាស្ត្រនេះក៏មានគោលដៅផងដែរ ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ខេត្តកំពង់ធំ ឱ្យឈានទៅរក កសិពាណិជ្ជកម្មទំនើប បង្កើនផលិតភាព ប្រាក់ចំណេញ […]
News & ចំណេះដឹងថ្មីៗ & ជាតិ & ព័ត៌មានខ្លីៗ

តម្លៃកង្កែបសាច់នៅលើទីផ្សារក្នុងស្រុក មិនទាន់ផ្តល់ក្តីសង្ឃឹមឡើងវិញ ដល់អ្នកចិញ្ចឹម
ដោយ ឡុង សារេត ភ្នំពេញ៖ តម្លៃកង្កែបសាច់នៅលើទីផ្សារគិតមកដល់ថ្ងៃទី១២ ខែសីហានេះ ត្រូវបានមើលឃើញថា មិនទាន់មានសញ្ញាល្អធ្វើឱ្យកសិករក្នុងស្រុក ដែលជាអ្នកចិញ្ចឹមអាចលក់បានប្រាក់ចំណេញត្រឡប់មកវិញនោះទេ បន្ទាប់ពីសមាគមវារីវប្បករនៅកម្ពុជា បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ពីការធ្លាក់ចុះតម្លៃ នៅខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកនៅ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹងថា តម្លៃកង្កែបសាច់ដែលសមាគមបានចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីខែកក្កដា រហូតមកដល់ថ្ងៃទី១២ ខែសីហានេះ សមាគមបានធ្វើបច្ចុប្បន្នភាពតម្លៃកង្កែបសាច់ឡើងវិញ ដោយកង្កែបសាច់មួយគីឡូក្រាមឡើងថ្លៃបាន១០០រៀល ទៅ២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃបាន៣០០រៀល។ ស្របពេលតម្លៃកង្កែបសាច់មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ៣០០រៀល ក្នុងមួយគីឡូក្រាមក៏ដោយ ប៉ុន្តែមិនទាន់ឡើងដល់ថ្លៃដើមផលិតរបស់កសិករនៅឡើយទេ។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម កសិករចំណាយពី៥ ៧០០រៀល ទៅ៦ ០០០រៀល ដូច្នេះដើម្បីអាចបានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃចាប់ពី៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម។ លោកបន្តថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគមនៅសល់កង្កែបក្នុងស្តុកសរុបប្រមាណ១១៥តោន ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។ ប៉ុន្តែនៅលើទីផ្សារមានឈ្មួញនាំចូលមកបោះដុំលក់ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែបសាច់ពីកសិករនៅតាមតំបន់បានផ្អាកដោយសារលក់មិនបានចំណេញ។ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀតថា បើកង្កែបដល់អាយុកាលត្រូវលក់ចេញហើយ បែរជាលក់មិនចេញដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករត្រូវការចំណាយថ្លៃដើមខ្ពស់។ […]
News & ព័ត៌មានខ្លីៗ & អន្តរជាតិ

អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា
កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

