News
THN copy
ចន្ទីពូជ M23 មានវីតាមីន និងមានរសជាតិឈ្ងុយឆ្ងាញ់លើសគេ ខណៈដែលកសិករបានដាំកើនឡើងជិត៧០ភាគរយ
បន្ទាប់ពីកាន់តែពេញនិយម និងពិសេសមានភាពល្បីរន្ទីនៅលើទីផ្សារ នៃចន្ទីពូជ M23 បានជំរុញឱ្យកសិករខ្មែរបានងាកមកដាំចន្ទីប្រភេទថ្មីមួយនេះកាន់តែច្រើនឡើងពីព្រោះថាមិនត្រឹមតែហុចទិន្នផលខ្ពស់ ងាយរកទីផ្សារទេ នៅថែមទាំងមានតម្លៃខ្ពស់ទៀតផង។ លក្ខណៈពិសេសរបស់ ចន្ទីពូជ M23 គឺផ្តល់ផល ដល់កសិករ៣ដងក្នុងមួយរដូវគឺ ដើមដៃ កណ្តាលដៃ និងចុងដៃ ខណៈពូជដទៃទៀត ប្រមូលផលបានតែមួយដងទេ នាដើមដៃ ឬដើមរដូវប៉ុណ្ណោះ។ក្រៅពីនេះ ចន្ទី M23 ធន់នឹងអាកាសធាតុ ដាំដុះបានទិន្នផលខ្ពស់ មានគ្រាប់ធំល្អ និងមានរសជាតិឆ្ងាញ់ពិសារ។ លោក អួន ស៊ីឡុត ប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា៖ចន្ទីពូជ M23 កសិករកម្ពុជាកំពុងនិយាមច្រើនបំផុត ហើយទីផ្សារក្រៅប្រទេសក៏គេត្រូវការចន្ទីប្រភេទនេះច្រើនដែរ។ចន្ទីប្រភេទនេះមានគ្រាប់ធំល្អ និងមានរស់ជាតិឈ្ងុយឆ្ងាញ់ណាស់។ លោកបាននិយាយថា៛ “ចន្ទីពូជ M23បើប្រៀបធៀបទៅនឹងចន្ទីដទៃទៀតលើពិភពលោកគឺវាមានអូមេហ្គា៣ ឬយើងហៅថាអូឡេអីកអាស៊ីតហ្នឹងមាបច្រើនជាងគេ មានរហូតដល់២៩ភាគរយ អញ្ចឹងមានន័យថាវាមានច្រើនជាងគេ។ចំណែកកូឡេស្រ្តេរ៉ូល(ខ្លាញ់ក្នុងសរសៃឈាម)សូន្យ។ក្រៅពីនេះភាពឈ្ងុយឆ្ងាញ់ និងវីតាមីនរបស់វាមានលើសគេទាំងអស់”។ លោកបានឱ្យដឹងបន្ថែមថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ២០២៤ បានសរុប ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ចំនួននេះមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង៣១ភាគរយ។សម្រាប់១២ខែនេះដែរការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមរួមសរុបទាំងអស់ ៧៩៣ ៤៥៣ […]
News
photo_2025-01-03_14-42-02
ដំឡូងបាសដៃខ្លា ជាដំណាំអ្នកស្រុកអង្គរងាយដាំ និងអាចជួយបង្កើនជីវភាពគ្រួសារ
  ភ្នំពេញ៖  “ដំឡូងបាសដៃខ្លា” ជាពូជដំឡូងក្នុងស្រុក ដែលអ្នកភូមិពាម ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាបនិយមដាំភាគច្រើនដើម្បីរកចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ បើតាមឯកសារស្រាវជ្រាវ និងក៏ដូចជាយោងតាមកសិករដែលបានដាំដំឡូងនេះនៅខេត្តសៀមរាបបានឱ្យដឹងថា ជាទូទៅគេចាប់ផ្តើមដាំនៅដើមដំឡូងដៃខ្លាំចាប់ពីរដូវភ្លៀងធ្លាក់ ពោលគឺចាប់ពីខែមេសា ឬឧសភា និងប្រមូលផលនៅអំឡុងខែ តុលា និងវិច្ឆិកា។ការប្រមូលផលនៅរដូវអស់ទឹកភ្លៀងនឹងជួយឳ្យដំឡូងផុសល្អ និងឆ្ងាញ់ពិសាផង។ សម្រាប់ដំឡូងដៃខ្លានេះកសិករអ្នកដាំមួយចំនួនលក់ឆៅទៅឱ្យអតិថិជនមកទទួលទិញ ចំណែកមួយចំនួនទៀតពួកគាត់ស្ងោរលក់ដោយខ្លួនឯង។ ដំណាំដំឡូងបាសដៃខ្លាគឺជាដំណាំ ទម្លាប់ដាំពីដូនតា គឺគេគ្រាន់តែជីករណ្តៅជម្រៅ៣តឹកទៅក្រោម  ហើយដុតសំរាមទ្រាប់បាត រួចជ្រួយដីបាតឱ្យស្អាត បន្ទាបន្ទាប់មកដាក់ពូជមើមដំឡូងកប់ដី ស្រោចទឹកជាការស្រេច។ បន្ទាប់ពីដំឡូងដុះលូតលាស់បោះដៃបានសមល្មម ត្រូវយកកូនឈើមាំល្មមមកធ្វើទ្រើងដើម្បីឱ្យដំឡូងវារតោងឡើង លុះរយៈពេលចំនួន៦ខែ អាចប្រមូលផលបានហើយ។ ចំពោះការថែទាំក្នុងពេលកំពុងលូតលាស់ គេគ្រាន់តែបោចស្មៅកុំឱ្យវាឡើងគ្របលើគល់ ហើយស្រោចទឹក៤ឬ៥ដងក្នុងមួយខែ ប្រសិនបើគ្មានភ្លៀងធ្លាក់ និងជ្រោ យដីពូនគល់វាឱ្យខ្ពស់។ ដំឡូងនេះមិនរើសដីទេ វាទទួលបានផលទៅតាមរបបទឹកភ្លៀង កាលណាបើភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យដីហាប់ មើមចុះតិច និងមិនសូវធំ តែបើភ្លៀងធ្លាក់សមល្មម ដីផុសល្អ នឹងទទួលបានផលច្រើន៕  
News
photo_2025-01-03_14-41-55
មន្រ្តីរដ្ឋបាលព្រៃឈើកំពុងតែអភិរក្សរុក្ខជាតិ កេសរកូលព្រៃជាង៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់កម្ពុជា
ភ្នំពេញ៖ កញ្ញា ណៃ ស៊ីខៀន អនុប្រធានការិយាល័យរដ្ឋបាលព្រៃឈើនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងតែអភិរក្សរុក្ខជាតិដ៏កម្រមួយមានឈ្មោះ កេសរកូលព្រៃជាង៥០០ប្រភេទ ដែល ជាធនធានដ៏មានតម្លៃកំពុងតែលើកស្ទួយមុខមាត់ប្រទេស​​កម្ពុជា។​​ ការរកឃើញកេសរកូលព្រៃ ត្រូវបាន​កញ្ញា ណៃ ស៊ីខៀន បាន​រៀបរាប់ថា កន្លងមកសំរាប់ការសិក្សាស្រាវជ្រាវជាលទ្ធផលបានរកឃើញកេសរកូលព្រៃជាច្រើនប្រភេទ ដែលមិន​មានវត្តមាននៅកម្ពុជា​​ ប៉ុន្តែ ក្រុមការងារ​​បាន​យកមកដាក់នៅកណ្តាលក្រុង​​ បន្ទាប់មកមានចេញផ្កានិងលូតលាស់​បានល្អ។​​ កញ្ញាបានលើកឡើងថា កាលពី២០១៣នៅខេត្តកោះកុងកញ្ញាបានទៅសិក្សាអំពីជីវចម្រុះរួចបានប្រមូលសំណាក និងបញ្ជាក់ពីឈ្មោះ​​រុក្ខជាតិនេះ​​​ រហូតដល់ឆ្នាំ២០១៥ និងបច្ចុប្បន្ននេះនៅតែបន្តចុះស្រាវជ្រាវកេសរកូលព្រៃនៅតាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា ដោយសារតែវត្តមាន​ កេសរកូលព្រៃគឺមិន​មែននៅតាមតំបន់រយៈខ្ពស់ៗឬត្រជាក់នោះទេ សូម្បីតំបន់ក្តៅបំផុតក៏មានដុះដែរ​​ តែជាប្រភេទផ្សេងគ្នា​​ ឥឡូវនេះប្រមូលបាន ៣ពាន់សំណាកជាងហើយ ដែលបានកំណត់ឈ្មោះ ៣០០ប្រភេទ។​ ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ។ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយមានការសហការជាមួយដៃគូអភិវឌ្ឍនានា។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានស្រាវជ្រាវរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ […]
News
photo_2025-01-02_13-45-00
អតីតនិស្សិតវិទ្យាសាស្ត្រព្រៃឈើ ចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ
លោក ហេង ប៊ុនណាល់ អតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើម្នាក់មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ បានចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរដើម្បីបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្រោយពីបានរៀនសូត្រ ក៏ដូចជាបានអនុវត្តផ្ទាល់ជាមួយនិស្សិតរៀមច្បងលើមុខជំនាញដូចគ្នាក្នុងឆ្នាំ២០១៨។ លោក ហេង ប៊ុនណាល់ បានឱ្យដឹងថា ក្រោយពីបានឆ្លងកាត់ លើការអនុវត្តផ្ទាល់ពីនិស្សិតរៀមច្បងអស់រយៈពេល៦ខែ លោកបានសម្រេចចិត្តចិញ្ចឹមឃ្មុំសាកល្បងដំបូងចំនួន២ធុង ហើយនៅក្នុងរយៈពេល៦ខែក្រោយមកបានបង្កើនការចិញ្ចឹមឃ្មុំបន្ថែមចំនួន២០ធុង ដែលអាចប្រមូលផលបានប្រមាណ១តោនទឹកឃ្មុំនៅរដូវប្រាំង។ លោកលើកឡើង ក្រោយមើលឃើញមុខរបរចិញ្ចឹមឃ្មុំមានការរីកចម្រើនទៅមុខនេះ លោកបានបង្កើនការចិញ្ចឹមឃ្មុំចំនួន៨០ធុងបន្ថែមទៀត ហើយក្នុងពេលសព្វថ្ងៃនេះបាននិងកំពុងចល័តឃ្មុំទាំងអស់របស់ខ្លួនទៅដាក់នៅក្នុងចំការដើមគ នៅក្នុងកោះសំរោង ខេត្តកំពង់ចាម ដោយរំពឹងថាក្នុងរដូវប្រាំងឆ្នាំ២០២៥នេះអាចប្រមូលផលបានពី៤ទៅ៥តោនទឹកឃ្មុំ។ បើតាមអតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើខាងលើរូបនេះគូសបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យរូបលោកបង្កើនការចិញ្ចឹមឃ្មុំឱ្យកើនដល់១០០ធុងនេះ ដោយសារនៅកម្ពុជា មានអ្នកចិញ្ចឹមឃ្មុំនៅមានចំនួនតិចតួចនៅឡើយ មិនទាន់អាចឆ្លើយតបទៅនិងតម្រូវការទឹកឃ្មុំនៅលើទីផ្សារបាន។ លោក ហេង ប៊ុនណាល់ បន្តថា “មុខរបរចិញ្ចឹមឃ្មុំនាពេលបច្ចុប្បន្ននេះបានចូលរួមចំណែកសំខាន់ ជួយដល់សេដ្ឋកិច្ចគ្រួសារ, ជួយដល់ធម្មជាតិនៅពេលយើងយកធុងឃ្មុំរបស់យើដាក់នៅក្នុងចំការបស់គេ វាផ្តល់ប្រយោជន៍ទាំងសងខាង។ បើយើងដាក់ធុងឃ្មុំនៅចំការមៀនប៉ៃលិន ឃ្មុំវាជួយឱ្យលំម្អងផ្កាមានដំណើរការល្អ ជួយឱ្យមៀនប៉ៃលិនកាន់ផ្កាបានច្រើន ដូចនេះម្ចាស់ចំការបានមៀនប៉ៃលិនកាន់ផ្កាបានច្រើន ហើយយើងបានទឹកឃ្មុំ”។ លោកបន្តថា ដើម្បីបានទឹកឃ្មុំយកមកកែច្នៃចែកចាយលក់ទៅលើទីផ្សារ ក្នុងមួយឆ្នាំត្រូវការចល័តឃ្មុំចិញ្ចឹមចំនួន៤កន្លែង មាននៅចំការគ ចំការកៅស៊ូ នៅត្បូងឃ្មុំ កំពង់ចាម, ចំការមៀនកោះក្របី និងចំការមៀនប៉ៃលិនជាដើម ហើយនៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងស្រុកនៅមិនទាន់មានការយល់ដឹងទូលំទូលាយអំពីគុណភាពទឹកឃ្មុំនោះទេ ពលរដ្ឋចង់បានតែតម្លៃថោក ធ្វើឱ្យអ្នកកែច្នៃពិបាកប្រកួតប្រជែងជាមួយទឹកឃ្មុំនាំចូលពីខាងក្រៅ។ ទាក់ទងនិងបញ្ហានេះ, […]

កាលវិភាគផ្សព្វផ្សាយ