News
News & អន្តរជាតិ

ហ្វីលីពីនត្រូវការអ្នកជំនាញកសិកម្ម២៣,០០០នាក់ ដើម្បីជួយកសិករក្នុងស្រុក
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ខ្លួនត្រូវការអ្នកជំនាញកសិកម្មយ៉ាងហោចណាស់២៣,០០០នាក់ ដើម្បីបម្រើការជាបុគ្គលិកផ្សព្វផ្សាយ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់កសិករហ្វីលីពីន។ ការប្រកាសនេះ ត្រូវបានកើតឡើងបន្ទាប់ពីការចេញផ្សាយលទ្ធផលប្រឡងយកអាជ្ញាប័ណ្ណកសិកម្ម នៅក្នុងខែវិច្ឆិការបស់គណៈកម្មការបទប្បញ្ញត្តិវិជ្ជាជីវៈ ដែលក្នុងនោះមានអ្នកប្រឡងជាប់ចំនួន៦,៦៧៨នាក់ ក្នុងចំណោមបេក្ខជន៩,៧៤២នាក់។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងសម្របសម្រួលជាមួយគណៈកម្មការឧត្តមសិក្សា ដើម្បីធានាបាននូវគុណភាពសិក្សា និងត្រូវគ្នានឹងតម្រូវការរបស់ទីភ្នាក់ងារកសិកម្ម។ លោកបានបន្ថែមថា វគ្គសិក្សាកសិកម្មក៏ត្រូវតែកែលម្អឡើងវិញ នៅក្នុងសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋចំនួន ក៏ដូចជាវគ្គបណ្តុះបណ្តាញជំនាញបសុពេទ្យ ដែលក្រោមច្បាប់ថ្មីស្តីពីឧស្សាហកម្មសត្វ។ លោកបានមានប្រសាសន៍ដូច្នេះថា «នៅពេលយើងមានបុគ្គលិកផ្សព្វផ្សាយទាំងនេះនៅនឹងកន្លែង ព័ត៌មានទាំងអស់របស់យើងឥឡូវនេះនឹងផ្សព្វផ្សាយទាន់ពេលវេលា និងត្រឹមត្រូវជាងមុន»។ ជាមួយនឹងការប្រមូលទិន្នន័យបានទាន់ពេលវេលាជាក់ស្តែង ក្រសួងកសិកម្មបាននិយាយថា ខ្លួននឹងបង្កើនប្រសិទ្ធភាពផ្នែកស្ថិតិរបស់ក្រសួងកសិកម្ម ហើយនឹងមានតែអាជ្ញាធរស្ថិតិហ្វីលីពីនសម្រាប់ផ្ទៀងផ្ទាត់ទិន្នន័យផ្នែកកសិកម្ម។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា បុគ្គលិកផ្នែកផ្សព្វផ្សាយកសិកម្មនឹងជួយកែលម្អយន្តការផ្តល់មតិកែលម្អ ជាពិសេសលើបញ្ហាវាលស្រែ ដូចជាការពន្យារពេលក្នុងការចែកចាយគ្រាប់ពូជ ជី និងតម្លៃស្រូវសើម។ ទាក់ទងនឹងប្រាក់ចំណេញវិញ លោករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបង្ហាញទំនុកចិត្តចំពោះការគាំទ្ររបស់រដ្ឋាភិបាលដល់កសិករហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា «ការងារតាមវាលស្រែមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកទទួលបានប្រាក់ខែល្អត្រឹមត្រូវ នោះនឹងអាចជួយកសិករ និងអ្នកនេសាទបានច្រើន។ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥
សៀមរាប៖ រសៀល ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on Climate” ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន ៥ សំខាន់ៗ រួមមាន៖ ១- ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture) ២- ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ
សៀមរាប-កំពង់ធំ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ រោងម៉ាស៊ីនកិនស្រូវ ដែលបានចុះពិនិត្យរួមមាន រោងម៉ាស៊ីនកិនស្រូវ១៦៨, រោងម៉ាស៊ីនកិនស្រូវ ងួន ហុង និងរោងម៉ាស៊ីនកិនស្រូវ សេក មាស។ រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួលឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស៤០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។ គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។ ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស៕
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ឆ្លៀតពេលចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ, សំណេះសំណាល និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើបសសី ដែលទទួលបានការគាំទ្រផ្នែកឥណទានពីធនាគារ ARDB ដើម្បីផលិតកម្មដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ឥណទានពីធនាគារ ARDB នេះ បានរួមចំណែកគាំទ្រដល់សហគមន៍កសិកម្មនេះ ដែលមានសមាជិក៤៦គ្រួសារ មានផ្ទៃដី២៧ហិកតា និងសាងសង់ផ្ទះសំណាញ់បានចំនួន៩ខ្នង ហើយកំពុងសាងសង់ផ្ទះសំណាញ់៥១ខ្នងបន្ថែមទៀត ដែលអាចផលិតបានប្រភេទបន្លែរួមមាន៖ ខាត់ណាដើម, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ស្ពៃក្តោប និងស្ពៃជើងទា។ ជាមួយនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍បន្តពង្រីកការផលិតបន្លែសុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូន ដែលជាសមាជិកសហគមន៍បន្តយកចិត្តទុកដាក់ខ្ពស់ និងប្រកាន់ភ្ជាប់ដោយអនុលោមតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam-GAP) ក្នុងដំណើរការដាំដុះបន្លែ ដើម្បីធានាគុណភាព, សុវត្ថិភាព, អនាម័យខ្ពស់ និងធានាបាននូវការជឿជាក់ពីអតិថិជន។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់សហគមន៍ឱ្យរៀបចំផែនការដាំដុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យសហគមន៍សិក្សាលទ្ធភាពពង្រីកការចិញ្ចឹមមាន់យកស៊ុត ដើម្បីបំពេញចំណូលបន្ថែមដល់សហគមន៍។ […]
News & អន្តរជាតិ

ក្រុមតស៊ូមតិជំរុញឱ្យអាម៉េរិកហាមប្រើថ្នាំពុលសម្លាប់សត្វល្អិត ដែលជាថ្នាំអង់ទីប៊ីយ៉ូទិកលើដំណាំហូបផ្លែ
វ៉ាស៊ីនតោន៖ ក្រុមសម្ព័ន្ធសុខភាពសាធារណៈ ការអភិរក្ស និងក្រុមតស៊ូមតិដើម្បីកសិករ បានដាក់ញត្តិមួយច្បាប់ជំរុញឱ្យទីភ្នាក់ងារការពារបរិស្ថាន ចេញបម្រាមហាមឃាត់គ្រឿងផ្សំជាថ្នាំពុលសម្រាប់សម្លាប់សត្វល្អិតជាច្រើនប្រភេទ ដែលប្រើក្នុងការផលិតដំណាមហូបផ្លែ និងបន្លែរបស់សហរដ្ឋអាម៉េរិក។ ញត្តិនេះផ្តោតលើថ្នាំសម្លាប់សត្វល្អិតប្រឆាំងមេរោគ ដែលបង្កហានិភ័យនៃភាពធន់នឹងឱសថក្នុងវេជ្ជសាស្ត្រសម្រាប់ព្យាបាលមនុស្ស និងសត្វ។ សំណើដែលដាក់ដោយមជ្ឈមណ្ឌលការពារជីវសាស្រ្តចម្រុះ និងជាតំណាងឱ្យក្រុមចំនួនប្រាំបួន បានស្នើសុំឱ្យទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាម៉េរិក ហាមឃាត់ការប្រើប្រាស់ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន (Oxytetracycline) និងស្ទ្រិបតូមីស៊ីន (Streptomycin) ដែលជាថ្នាំអង់ទីប៊ីយ៉ូទិក និយមប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងចម្ការដំណាំ។ ថ្នាំអង់ទីប៊ីយ៉ូទិកទាំងពីរនេះ ត្រូវគេប្រើដើម្បីគ្រប់គ្រងជំងឺបាក់តេរីនៅក្នុងចម្ការដំណាំ មានដូចជាដំណាំក្រូច និងដំណាំប៉ោម ហើយក៏ត្រូវបានចាត់ចំណាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកថា ជាថ្នាំមានសារៈសំខាន់សម្រាប់សុខភាពមនុស្សផងដែរ។ ញត្តិនេះក៏រួមបញ្ចូលទាំងថ្នាំសម្លាប់មេរោគផ្សិត មានដូចជា ហ្គេនតាមីស៊ីន (Gentamicin) កាស៊ូហ្គាមីស៊ីន (Kasugamycin) អ៊ីបហ្វ្លូហ្វេណូឃ្វីន (Ipflufenoquin) និងថ្នាំទ្រីយ៉ាហ្សូល (Triazole) ដែលមួយចំនួនទាក់ទងនឹងថ្នាក់ថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំប្រឆាំងផ្សិត គេប្រើក្នុងពីធីព្យាបាលបែបវេជ្ជសាស្ត្រ។ ខ្លឹមសារក្នុងញត្តិដដែលនេះ បានបញ្ជាក់ថា «ការស្រាវជ្រាវ គឺច្បាស់ណាស់ថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំប្រឆាំងផ្សិតជាថ្នាំសម្លាប់សត្វល្អិត គឺបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ពីព្រោះវារួមចំណែកដល់ការវិវត្តនៃភ្នាក់ងារបង្កឱ្យរោគធន់នឹងថ្នាំ»។ ក្រុមដាក់ញត្តិបានអះអាងទៀតទៀតថា ការប៉ះពាល់នឹងថ្នាំប្រឆាំងមេរោគនៅក្នុងបរិស្ថានអាចបង្កផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹក និងប៉ះពាល់ដល់ជីវិតសត្វព្រៃ រួមទាំងបង្កការព្រួយបារម្ភដល់សុខភាពមនុស្សផងដែរ។ ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន និងស្ទ្រីបតូមីស៊ីន ត្រូវបានប្រើប្រាស់ក្នុងការផលិតជាថ្នាំសម្លាប់សត្វល្អិត […]
News & ជាតិ

ក្រុមហ៊ុនកែច្នៃនឹងបង្កើនការផលិតសក្តានុពលក្នុងវិស័យកសិកម្ម សម្រាប់នាំចេញនៅឆ្នាំ២០២៦
ដោយ ឡុង សារេត ភ្នំពេញ៖ស្របពេលវិធានការនៃគោលនយោបាយលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកំពុងឈានទៅរកការអនុវត្តជាផ្លូវការនៅថ្ងៃទី១ខែធ្នូឆ្នាំ២០២៦ខាងមុខ ត្រូវបានក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មមើលឃើញថាក្រុមហ៊ុនកែច្នៃនឹងបង្កើនការផលិតនូវផលិតផលដែលសក្តានុពលក្នុងវិស័យកសិកម្មសម្រាប់នាំចេញនៅឆ្នាំ២០២៦។ សូមជម្រាបជូនថា កាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសមួយស្តីពីការ “លើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម” ដោយបានគូសបញ្ជាក់ថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតជាចំណីសត្វ។ ទាក់ទងនិងការលើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលនេះដែរ អ្នកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានឱ្យដឹងថា កម្មវិធីគោលនយោបាយលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលគឺជារឿងមួយល្អ សម្រាប់ក្រុមហ៊ុនដែលធ្វើការកែច្នៃនៅក្នុងស្រុក។ ព្រោះការលើកទឹករបស់រាជរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុនពាក់ព័ន្ធប្រឹងប្រែងបន្ថែមទៀតនៅក្នុងអាជីវកម្មរបស់ខ្លួន។ អ្នកស្រីមានប្រសាសន៍ថា នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃមួយ នៅពេលទទួលបានការលើកទឹកពន្ធដារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងបង្កើនការកែច្នៃ និងបង្កើនការនាំចេញឱ្យបានកាន់តែច្រើនផ្អែកលើសមត្ថភាពជាក់ស្តែងរបស់ខ្លួន ។ដូចនេះការលើកទឹកចិត្តពន្ធដារវាជាផលវេជ្ជមានមួយសម្រាប់ក្រុមហ៊ុន ក៏ដូចបានទៅដល់កសិករ ព្រោះវាស្ថិតនៅក្នុងសង្វាក់ផលិតកម្មតែមួយ ដោយសារកសិករមានតួនាទីផលិតនៅកសិផលឱ្យមានគុណភាព សុវត្ថិភាពនិងមានស្តង់ដារសម្រាប់ធ្វើការកែច្នៃនាំចេញ។ បើតាមប្រធានប្រតិបត្តិខាងលើ មានការរំពឹងទុកថានៅក្នុងវិស័យម្រេចនៅពេលមានការកែច្នៃផលិតផលបានកាន់តែល្អ ការនាំចេញនូវត្ថុធាតុដើមនិងលែងមានច្រើនដូចពេលមុនៗទៀតហើយ ងាកមកផ្តោការនាំចេញផលិតផលដែលមានម៉ាកយីហោជាផលិតផលរបស់ខ្មែរ ហើយមានច្រើននៅលើទីផ្សារអន្តរជាតិនិងលក់បានតម្លៃល្អប្រសើរ បើប្រៀបធៀបនិងពេលបច្ចុប្បន្នបានធ្វើការនាំចេញជាវត្ថុធាតុដើម។ ចំណែកប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញការយល់ឃើញស្រដៀងគ្នាថា […]
News & ជាតិ

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាង៦៣ភាគយ ប្រកបមុខបរក្នុងវិស័យកសិកម្ម
ដោយ ឡុង សារេត ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង ស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា មានចំម្ងាយ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក្រៅពីសំបូរទៅដោយរមណីយដ្ឋានទេសចប្រវត្តិសាស្ត្រនិងធម្មជាតិ ខេត្តកំពង់ឆ្នាំងមានប្រជាពលរដ្ឋប្រកបមុខរបរធ្វើកសិកម្មជាចម្បងមានជាង៦៣ភាគរយនៃចំនួនប្រជាពលរដ្ឋសរុបចាប់ពីអាយុ១៨ឆ្នាំឡើងទៅជាង៣៩៥ពាន់នាក់។ លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងកន្លងមកថ្មីៗមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់ឆ្នាំងមានប្រជាជនអាយុ១៨ឆ្នាំឡើងមានចំនួនជាង៣៩៥ពាន់នាក់ ក្នុងនោះស្រីមាន២១១ពាន់នាក់មានមុខរបរកសិកម្មជាចម្បងប្រមាណ៦៣,៨ភាគរយ មុខរបរសេវាកម្ម កម្មកររោងចក្រសហគ្រាសមាន៣៥,៥ភាគរយ និងមុខរបរសិប្បកម្មចំនួន០,៧ភាគរយ”។ លោកស្រីលើកឡើងថា បច្ចុប្បន្នរបាលខេត្តកំពង់ឆ្នាំងបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងលើកផែនការអភិវឌ្ឍន៍ថ្មីៗសម្រាប់ខេត្ត ស្របតាមផែនការអភិឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងតាមស្ថានភាពជាក់ស្តែងរបស់ខេត្ត និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគុណភាព។ លោកស្រីបន្តទៀតថា កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់រដ្ឋបាលខេត្ត គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងការបញ្ចូលកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការពារនិងអភិរក្សបរិស្ថាន វប្បធម៌ សុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការធានាសុវត្ថិភាព សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សបរិស្ថាន។ បើតាមលោកស្រី ប៊ន សុភី ខេត្តកំពង់ឆ្នាំង គឺជាមជ្ឈមណ្ឌលទេសចរណ៍ដ៏សំបូរបែបនៅទូទាំងខេត្តមានរមណីយដ្ឋានទេសចរណ៍ចំនួន៣៥កន្លែង ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន១៤កន្លែង ទេសចរណ៍ធម្មជាតិ១៥កន្លែង រមណីយដ្ឋានកែច្នៃចំនួន៦កន្លែង ក្នុងនោះរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលមានសកម្មភាពទទួលទេសចរកម្សាន្តប្រចាំឆ្នាំចំនួន១៣កន្លែង រមណីយដ្ឋានទេសចរណ៍ភ្នំព្រះធាតុ […]
News & ជាតិ

សមាគមស្វាយចន្ទីកម្ពុជាសម្តែងការព្រួយបារម្ភការប្រែប្រួលអាកាសធាតុរំខានដល់វិស័យស្វាយចន្ទី
ភ្នំពេញ៖ ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជាកំពុងប្រឈមនឹងការរំខានកាន់តែខ្លាំងឡើង ខណៈដែលការប្រែប្រួលអាកាសធាតុបន្តផ្លាស់ប្តូរគំរូអាកាសធាតុ និងប៉ះពាល់ដល់ដំណាំនៅទូទាំងតំបន់ផលិតសំខាន់ៗបង្កឡើងដោយ ព្យុះទីហ្វុងបណ្តាលឱ្យស្វាយចន្ទីលូតលាស់យឺត និងទិន្នផលថយចុះ។ ការវាយតម្លៃរបស់អ្នកជំនាញបង្ហាញថា ភ្លៀងធ្លាក់មិនទៀងទាត់ មេឃស្រទុំ និងព្យុះទីហ្វុងចុងរដូវ បានប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទី ដែលបណ្តាលឱ្យមានការលូតលាស់យឺត និងទិន្នផលថយចុះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ យោងអ្នកជំនាញចន្ទីលើកឡើងថា ឆ្នាំ២០២៥ បានឃើញភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា រួមជាមួយនឹងពន្លឺព្រះអាទិត្យតិចរយៈពេលយូរ ដែលប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ស្វាយចន្ទី ដោយការបង្កើតពន្លកយឺត ការចេញផ្កាយឺត ទឹកលើដីខ្សាច់-ដីឥដ្ឋ និងស្មៅដុះលើសលប់ក្នុងដំណាក់។ សេចក្តីប្រកាសបានណែនាំថា កសិករនៅក្នុងខេត្តសំខាន់ៗ ដូចជាខេត្តកំពង់ធំ និងខេត្តរតនគិរី គួរប្រុងប្រយ័ត្នចំពោះការខាតបង់ ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ រួមទាំងភ្លៀងធ្លាក់ ដែលមិនអាចទាយទុកជាមុនបាន ខ្យល់បក់ខ្លាំង និងសកម្មភាពសត្វល្អិតកើនឡើង។ អ្នកជំនាញបានព្រមានថា បញ្ហាប្រឈមបែបនេះទំនងជាកាន់តែខ្លាំងឡើង ខណៈការប្រែប្រួលអាកាសធាតុកាន់តែមិនទៀតទាត់ នៅក្នុងឆ្នាំខាងមុខ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ មកសមាគមស្វាយចន្ទីកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៤០លើក ដល់កសិករជាង៧៤០០នាក់ មកពី១០ខេត្ត ដោយវគ្គនីមួយៗមានអ្នកចូលរួមជាមធ្យម៩០នាក់ និងផ្តល់អាទិភាពដល់ការរៀនសូត្រជាក់ស្តែង […]
News & ជាតិ

ធនាគារ ARDB ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនចិន ដើម្បីកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ (CICC-CAFED, YDD)ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងការគាំទ្រកសិករកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Cambodia International Chamber of Commerce – Cambodia-China Councils Association for Economic Development, Youth Development Department (CICC-CAFED, YDD)។ នៅក្នុងពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក Johnny Mo ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំធនាគារ ARDB និងបុគ្គលិកពាក់ព័ន្ធមួយចំនួន និងតំណាង Cambodia-China Councils Association for Economic Development […]
News & អន្តរជាតិ

ឡាវចាប់ផ្តើមនាំចេញម្សៅដំឡូងមីដឹកតាមរទេះភ្លើង ទៅកាន់ប្រទេសចិនដោយផ្ទាល់
វៀងច័ន្ទន៍៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែ ដែលផ្ទុកម្សៅដំឡូងមី ចំនួន១ ០០០តោន បានចេញដំណើរពីស្ថានីយ៍រថភ្លើង នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីចុងសប្តាហ៍មុន ដែលគេរំពឹងថា នឹងទៅដល់ក្រុងឆេងជូ (Zhengzhou) ខេត្ត ហឺណាន (Henan) ប្រទេសចិន ដោយប្រើរយៈពេល៨០ម៉ោង។ សារព័ត៌មាន ក្លូបលថែមៃ៍ របស់ចិនបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ម្សៅដំឡូងមីចំនួនជាង១ ០០០តោន ផលិតដោយរោងចក្រកែច្នៃម្សៅដំឡូងមី នៅក្នុងប្រទេសឡាវ ត្រូវបានដឹកទៅដល់កំពង់ផែ ក្រុងឆេងជូ ភាគកណ្តាលប្រទេសចិន។ ការនាំចេញម្សៅដំឡូងមីនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនចិនដឹកជញ្ជូនតាមទូកុងតឺនើរថភ្លើង (China Railway Container Transport) ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមរថភ្លើងផ្ទាល់រវាងចិន និងអឺរ៉ិប (China-Europe Railway Express) ហើយបានផ្តល់ជូនអតិថិជននូវផែនការដឹកជញ្ជូនទូកុងតឺន័រតាមរថភ្លើង។ ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដែលដំណើរការផ្លូវដែកចិន-ឡាវ បាននិយាយថា ចាប់តាំងពីផ្លូវដែកបើកដំណើរការមក វាបានផ្តល់ជូនអ្នកនាំចេញផលិតផលកសិកម្មឡាវនូវកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទាន់ពេលវេលា ដែលរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង១៦លានតោន រួមទាំងផលិតផលកសិកម្មជាង១,៧លានតោន ដែលនាំចេញទៅកាន់ប្រទេសចិន។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរផ្លូវដែកចិន […]
News & អន្តរជាតិ

អាម៉េរិកលុបចោលពន្ធលើបន្លែនាំចូលពីប្រទេសមួយចំនួនក្នុងតំបន់អាម៉េរិកឡាទីន
វ៉ាស៊ីនតោន៖ ការផ្លាស់ប្តូរអត្រាពន្ធ ដែលបានចូលជាធរមាននៅសហរដ្ឋអាម៉េរិក កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កំពុងតែកែប្រែតម្លៃដើមនាំចូល និងគំរូប្រភពបន្លែ ដែលត្រូវបានលុបចោលពន្ធលើការនាំចូលផលិតផលជាច្រើនប្រភេទ រួមទាំងម្ទេស ខ្ទឹមបារាំង ខ្ទឹមស បន្លែកែច្នៃ និងទំនិញកក ឬទំនិញកែច្នៃបន្ថែមតម្លៃផ្សេងៗ ពាក់ព័ន្ធនឹងផលិតផលកសិកម្មជាង២០០មុខ។ សេចក្តីសម្រេចនេះ មានសុពលភាពធាក់ថយក្រោយផងដែរ ចំពោះការចូលបន្លែណានៅក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ដោយអនុញ្ញាតឱ្យអ្នកនាំចូលអាចទាមទារសងពន្ធ ដែលបានបង់រួចហើយ។ អ្នកទីផ្សារបានបញ្ជាក់ថា ការលើកលែងទាំងនេះត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មថ្មី ដែលពាក់ព័ន្ធនឹងអ្នកនាំចូលបន្លែមកពីប្រទេសអេក្វាឌ័រ ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងប្រទេសអាហ្សង់ទីន។ ប្រទេសទាំងនេះត្រូវគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង ដោយសារការនាំចូលបន្លែមិនជាប់ពន្ធ ដូច្នេះវាជួយកាត់បន្ថយថ្លៃដើមនាំចូលបន្លែ។ ចំណែកបន្លែប៉េងប៉ោះនៅតែជាប់ពន្ធដដែល សម្រាប់ពន្ធផ្លែប៉េងប៉ោះនាំចូលពីប្រទេសម៉ិកស៊ិក។ អ្នក ទីផ្សារ បានរាយការណ៍ទៀតថា ពន្ធនេះធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះរបស់សហរដ្ឋអាម៉េរិកនៅតែឡើងខ្ពស់ ហើយបង្កការលំបាកលើប្រភពបន្លែ និងយុទ្ធសាស្ត្រកំណត់តម្លៃ។ អ្នកទិញមួយចំនួនកំពុងតែពិចារណាអំពីប្រភពដើមរបស់ផ្លែប៉េងប៉ោះ ហើយចង់នាំចូលផ្លែប៉េងប៉ោះពីតំបន់អាម៉េរិកឡាទីន ដែលស្ថិតនៅក្រោមការលើកលែងពន្ធនាំចូល ប៉ុន្តែបរិមាណផ្លែប៉េងប៉ោះមិនសូវមានច្រើន ហើយលក្ខណៈបច្ចេកទេសរបស់ផលិតផលក៏មិនទាន់កំណត់ឱ្យបានច្បាស់លាស់ដែរុ។ ដោយសារពន្ធត្រូវបានលើកលែងសម្រាបបន្លែផ្សេងទៀត អ្នកនាំចូលកំពុងរៀបចំសម្រាប់ការចំណាយឱ្យធ្លាក់មកទាប ដែលអាចបង្កើនបរិមាណ និងបន្ធូរបន្ថយសម្ពាធពីអតិផរណាមួយចំនួន នៅក្នុងការលក់រាយ។ ក្រុមពាណិជ្ជករ បានកត់សម្គាល់ថា អ្នកផ្គត់ផ្គង់ផ្លែប៉េងប៉ោះ ដែលមិនស្ថិតក្រោមកិច្ចព្រមព្រៀងលើកលែងពន្ធថ្មីនេះ អាចប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងជាងគេ […]
News & អន្តរជាតិ

ហ្វីលីពីនចាប់ផ្តើមលក់រាយខ្ទឹមបារាំង ក្នុងតម្លៃថោក ដើម្បីទប់ស្កាត់ការឡើងថ្លៃ
ម៉ានីល៖ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃខ្ទឹមបារាំងក្នុងរដូវបុណ្យណូអែល ឆ្នាំ២០២៥នេះ ក្រសួងកសិកម្មហ្វីលីពីន បានចាប់ផ្តើមលក់រាយក្នុងតម្លៃទាបបំផុត ត្រឹម១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់ខ្ទឹមបារាំងក្រហម និងខ្ទឹមបារាំងស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ លួរ៉ែល (Francisco Tiu Laurel) ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្អាកនាំចូលអង្ករ ដែលដាក់ចេញកាលក្នុងខែកញ្ញា នៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។ តម្លៃលក់រាយទាបបំផុតសម្រាប់ខ្ទឹមបារាំង គឺធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍អំពីការត្រួតពិនិត្យទីផ្សារ ដែលបង្ហាញថា តម្លៃខ្ទឹមបារាំងលក់រាយបានកើនឡើងខ្ពស់រហូតដល់៣០០ប៉េសូ ឬស្មើនឹង៥,១២ដុល្លារ ក្នុងមួយគីឡូក្រាម ដោយនៅតាមផ្សារខ្លះ បានឡើងថ្លៃរហូតដល់ជិត៤០០ប៉េសូ ឬស្មើ៦,៨៣ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា ការនាំចូលខ្ទឹមបារាំងយឺតយ៉ាវពេក បានធ្វើឱ្យការផ្គត់ផ្គង់មានការខ្្វះខាត និងបង្កឱ្យតម្លៃខ្ទឹមបារាំងកើនឡើងខ្ពស់។ ខ្ទឹមបារាំងនាំចូលពីបរទេសនាពេលបច្ចុប្បន្ននេះ មានតម្លៃប្រហែល៦០ប៉េសូ ឬស្មើនឹង១ដុល្លារ ក្នុងមួយគីឡូក្រាម ដោយធ្វើឱ្យតម្លៃធ្លាក់មកនៅទាបសមរម្យតាមខ្សែសង្វាក់ផ្គត់ផ្គង់ គឺ១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម។ ម៉្យាងវិញទៀត ខណៈពេលផ្អាកការនាំចូលអង្ករពីបរទេសរយៈពេលពីរខែ បានជួយឱ្យតម្លៃស្រូវ ក្នុងរដូវប្រមូលផលកន្លងផុតទៅ អាចរក្សាបានតម្លៃទាប ដូច្នេះក្រសួងកសិកម្មបានសម្រេចចិត្តបន្តហាមឃាត់ការនាំចូលរហូតដល់ចុងឆ្នាំ២០២៥ ស្របតាមការណែនាំរបស់លោកប្រធានាធិបតី ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ-អង្ករ […]
