ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥

photo_2025-12-05_19-57-11 (4)

សៀមរាប៖  រសៀល ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on Climate” ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន ៥ សំខាន់ៗ រួមមាន៖
១- ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture)
២- ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and How to De-Risk)
៣- ឧបករណ៍ហិរញ្ញប្បទានបៃតង (Green Finance Instruments)
៤- ការវិនិយោគលើហិរញ្ញប្បទានបៃតង (Investment in Green Finance)
៥- ឧត្តមានុវត្តរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Best Practice) ក្នុងការចូលរួមអភិវឌ្ឍហិរញ្ញប្បទានបៃតងនៅកម្ពុជា។

បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យចូលរួមដំណើរឆ្ពោះទៅរកហិរញ្ញប្បទានបៃតង ដោយ៖
១- បង្កើននិងពិពិធកម្ម សំពៀតឥណទានទៅរកហិរញ្ញប្បទានបៃតង។
២- បង្កើតឧបករណ៍ ហិរញ្ញប្បទានបៃតងឱ្យកាន់តែសម្បូរបែប។
៣- បង្កើនបរិយាប័ន្ន ហិរញ្ញប្បទានបៃតង។
សកម្មភាពទាំងនេះ គឺសំដៅចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ប្រទេសកម្ពុជា៕


721179521_1550327243125800_4911286540979927665_n copy
​សហគមន៍កសិកម្មទំនើបមាន់ស្រែ នៅតំបន់ជំរុំជនភៀសសឹក ខេត្តបន្ទាយមានជ័យបង្កើតជាផ្លូវការ​ មានសមាជិកដំបូង​៦០០គ្រួសារ

ដោយ រស្មី​ ​ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា​​ នៅ​ទីបំផុតសហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ បានចេញជារូបរាង ដោយ​មានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង៦០០គ្រួសារ។ ​អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងនៅ​​ថ្មីៗនេះ​​ថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹក ខេត្តបន្ទាយមានជ័យនេះដែរ គេរំពឹងថា ចំនួនសមាជិកសហគមន៍នឹងកើនឡើងដល់១ ០០០ពាន់គ្រួសារ នៅពេលចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។ ​ឯកឧត្តមបានឱ្យដឹងទៀត​ថា គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម ដែលធ្វើឡើងចំពោះជនភៀសសឹកចំនួនបីខេត្ត គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តាមរយៈគម្រោងនេះដែរ ការចុះឈ្មោះសមាជិកគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងសមាជិកប្រមាណ៣ ០០០គ្រួសារ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួង រួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែ អាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញមាន់សាច់ក្នុងតម្លៃសមរម្យ៕

images (1)
វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី​ សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]

719463986_122166710726823197_1729617197515226591_n
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការវិនិយោគលើការកែច្នៃកសិផលនៅភូមិភាគឦសាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការ​លើកឡើងបែបនេះ ក្នុងពេលប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាន​​ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងតំបន់ភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានរបស់កម្ពុជា និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​​សង្កត់ធ្ងន់ថា ការឱ្យចចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ព្រមទាំងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការ ដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ […]

WhatsApp-Image-2021-08-21-at-7.40.05-PM
ឥណ្ឌូណេស៊ីចាត់វិធានការរក្សាស្ថិរភាពតម្លៃមាន់រស់ ចំពេលតម្រូវការក្នុងស្រុកធ្លាក់ចុះ

ហ្សាការតា៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម ឥណ្ឌូណេស៊ី មានប្រសាសន៍ថា ខ្លួនកំពុងពង្រឹងវិធានការដើម្បីរក្សាស្ថិរភាពតម្លៃមាន់រស់នៅតាមកសិដ្ឋាន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តម្លៃលក់នៅក្នុងតំបន់មួយចំនួន គឺពិតជាទាបជាងតម្លៃគោលរបស់រដ្ឋាភិបាល។ ប្រធានការិយាល័យសុខភាពសាធារណៈបសុព្យាបាល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងកំពុងតែខិតខំប្រឹងប្រែង ដើម្បីការពារនិរន្តរភាពនៃអាជីវកម្មរបស់កសិករខ្នាតតូច ព្រមទាំងរក្សាតុល្យភាពនៃឧស្សាហកម្មបសុបក្សីរបស់ជាតិ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ីបានបើកកិច្ចប្រជុំសម្របសម្រួលជាមួយសមាគមសត្តឃាតបសុបក្សីឥណ្ឌូនេស៊ី និងប្រតិបត្តិករសត្តឃាតបសុបក្សី ដើម្បីពង្រឹងការប្តេជ្ញាចិត្តនៃខ្សែសង្វាក់អាជីវកម្មបសុបក្សីទាំងមូល ក្នុងការរក្សាស្ថិរភាពតម្លៃនៅតាមកសិដ្ឋាន។ លោកបានកត់សម្គាល់ថា លោកបានទទួលសេចក្តីថា តម្លៃមាន់រស់នៅក្នុងតំបន់មួយចំនួននៅតែទាបជាងតម្លៃ គោលរបស់រដ្ឋាភិបាល គឺស្មើនឹងជាង១,០៩ដុល្លារ ក្នុងមួយគីឡូក្រាម។ លោកបានប្រសាសន៍ទៀតថា តាមព័ត៌មាន ដែលទទួលបាន ជាពិសេសនៅខេត្តជ្វាកណ្តាល បង្ហាញឱ្យឃើញថា មានគេលក់មាន់រស់ក្នុងតម្លៃ១៥ ០០០រូពី ឬស្មើនឹង១,០៩ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃទាបបែបនេះ គឺលំបាកខ្លាំងណាស់សម្រាប់កសិករឯករាជ្យ ឬកសិករខ្នាតតូច។ ស្ថានភាពបែបនេះទាមទារឱ្យមានការយកចិត្តទុកដាក់រួមគ្នា ព្រោះកសិករខ្នាតតូចរងផលប៉ះពាល់ខ្លាំងបំផុតនៅពេលដែលតម្លៃធ្លាក់ចុះក្រោមថ្លៃដើមផលិតកម្ម។ លោកបានមានប្រសាសន៍ថា “ចំពោះកសិករខ្នាតធំប្រហែលជាអាចនៅរស់បាន ព្រោះពួកគេមានដើមទុនច្រើន។ ប៉ុន្តែសម្រាប់កសិករខ្នាតតូច ស្ថានភាពបែននេះ អាចធ្វើឱ្យពួកគាត់ក្ស័យធនយ៉ាងងាយ។” រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងជំរុញឱ្យតួអង្គក្នុងឧស្សាហកម្មទាំងអស់ ត្រូវពង្រឹងកិច្ចសហការដើម្បីរក្សាតុល្យភាពទីផ្សារ ដែលមិនធ្វើឱ្យសម្ពាធតម្លៃកាន់តែធ្ងន់ធ្ងរនៅតាមកសិដ្ឋាន។ លោកបានមានប្រសាសន៍ថា “យើងជំរុញ និងរំពឹងថា នឹងមានការប្តេជ្ញាចិត្តរួមគ្នាពីម្ចាស់សត្តឃាតមាន់ ដោយមិនត្រូវទិញមាន់ក្រោមតម្លៃគោលរបស់រដ្ឋ ដែលបានឯកភាពកន្លងមកនោះទេ។” លោកប្រធានការិយាល័យសុខភាពសាធារណៈបសុព្យាបាល បានសង្កត់ធ្ងន់ថា សត្តឃាតមាន់ដើរតួនាទីជាយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សាច់មាន់របស់ប្រទេសជាតិ […]

កាលវិភាគផ្សព្វផ្សាយ