ហ្វីលីពីនចាប់ផ្តើមលក់រាយខ្ទឹមបារាំង ក្នុងតម្លៃថោក ដើម្បីទប់ស្កាត់ការឡើងថ្លៃ

image_2025-12-01_13-49-16

ម៉ានីល៖ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃខ្ទឹមបារាំងក្នុងរដូវបុណ្យណូអែល ឆ្នាំ២០២៥នេះ ក្រសួងកសិកម្មហ្វីលីពីន បានចាប់ផ្តើមលក់រាយក្នុងតម្លៃទាបបំផុត ត្រឹម១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ​ក្នុងមួយគីឡូក្រាម សម្រាប់ខ្ទឹមបារាំងក្រហម និងខ្ទឹមបារាំងស។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ លួរ៉ែល​​​ (Francisco Tiu Laurel) ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្អាកនាំចូលអង្ករ ដែលដាក់ចេញកាលក្នុងខែកញ្ញា នៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥។

តម្លៃលក់រាយទាបបំផុតសម្រាប់ខ្ទឹមបារាំង គឺធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍អំពីការត្រួតពិនិត្យទីផ្សារ ដែលបង្ហាញថា តម្លៃខ្ទឹមបារាំងលក់រាយ​បានកើនឡើងខ្ពស់រហូតដល់៣០០ប៉េសូ ឬស្មើនឹង៥,១២ដុល្លារ​ ក្នុងមួយគីឡូក្រាម ដោយនៅតាមផ្សារខ្លះ បានឡើងថ្លៃរហូតដល់ជិត៤០០ប៉េសូ ឬស្មើ៦,៨៣ដុល្លារ ​ក្នុងមួយគីឡូក្រាម។

លោករដ្ឋមន្ត្រីបានទទួលស្គាល់ថា ការនាំចូលខ្ទឹមបារាំងយឺតយ៉ាវពេក បានធ្វើឱ្យការផ្គត់ផ្គង់មានការខ្្វះខាត និងបង្កឱ្យតម្លៃខ្ទឹមបារាំងកើនឡើងខ្ពស់។ ខ្ទឹមបារាំងនាំចូលពីបរទេសនាពេលបច្ចុប្បន្ននេះ​ មានតម្លៃប្រហែល៦០ប៉េសូ ឬស្មើនឹង១ដុល្លារ ក្នុងមួយគីឡូក្រាម ដោយធ្វើឱ្យតម្លៃធ្លាក់មកនៅទាបសមរម្យតាមខ្សែសង្វាក់ផ្គត់ផ្គង់​ គឺ១២០ប៉េសូ ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម។

ម៉្យាងវិញទៀត ខណៈពេលផ្អាកការនាំចូលអង្ករពីបរទេសរយៈពេលពីរខែ បានជួយឱ្យតម្លៃស្រូវ ក្នុងរដូវប្រមូលផលកន្លងផុតទៅ អាចរក្សាបានតម្លៃទាប ដូច្នេះក្រសួងកសិកម្មបានសម្រេចចិត្តបន្តហាមឃាត់ការនាំចូលរហូតដល់ចុងឆ្នាំ២០២៥ ស្របតាមការណែនាំរបស់លោកប្រធានាធិបតី ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ-អង្ករ និងការពារកសិករក្នុងហ្វីលីពីនកុំឱ្យខាតបង់។

ក្រសួងកសិកម្មហ្វីលីពីន ក៏បានចេញការព្រមានប្រឆាំងនឹងគម្រោងក្លែងបន្លំ ដែលពាក់ព័ន្ធនឹងការបែងចែកការនាំចូលអង្ករ ដោយព្រមានអ្នកនាំចូលកុំឱ្យធ្លាក់ខ្លួនជាជនរងគ្រោះក្នុងអំពើបោកប្រាស់។

លោក​ ហ្វ្រែនស៊ីស្កូ ធៀវ លួរ៉ែល បានមានប្រសាសន៍ថា​​​ តាមរបាយការណ៍បង្ហាញថា បុគ្គលទុច្ចរិតមួយចំនួនបានចែកចាយទម្រង់បែបបទស្នើសុំទៅរោងម៉ាស៊ីនកិនស្រូវ អ្នកនាំចូលអង្ករ និងពាណិជ្ជករ ដើម្បីផ្តល់ឱ្យអ្នកនាំចូលអង្ករ ដើម្បីទទួលបានសិទ្ធិនាំចូលអង្ករពីបរទេស​ នៅដើមខែធ្នូនេះ។

ទម្រង់បែបបទគំរូមួយក្នុងចំណោមទម្រង់បែបបទទាំងនេះ ដោយប្រើភាសាដែលស្តាប់ទៅដូចជាឯកសារផ្លូវការ ដើម្បីស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មទទួលស្គាល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចូលអង្ករ ព្រមទាំងបញ្ជាក់អំពីបរិមាណអង្ករត្រូវនាំចូល ដោយលើកហេតុផលថា​ ជាកម្មវិធីសន្តិសុខស្បៀងអាហារ នៅឆ្នាំ ២០២៦។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានបដិសេធថា «នេះជាព័ត៌មានក្លែងក្លាយ នេះគឺជាការបោកប្រាស់»ហើយអាជ្ញាធរមានសមត្ថកិច្ចកំពុងតាមដានអ្នកនៅពីក្រោយគម្រោងទុច្ចរិតនេះ។

ក្រសួងកសិកម្មហ្វីលីពីន បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មម្ហូបអាហារនេះ បន្តប្រុងប្រយ័ត្ន និងរាយការណ៍ជាបន្ទាន់អំពីការផ្តល់ជូនស្រដៀងគ្នាណាមួយ ជុំវិញការនាំអង្ករចូលពីបរទេស៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ