ក្រុមតស៊ូមតិជំរុញឱ្យអាម៉េរិកហាមប្រើថ្នាំពុលសម្លាប់សត្វល្អិត ដែលជាថ្នាំអង់ទីប៊ីយ៉ូទិកលើដំណាំហូបផ្លែ

Sample Front

វ៉ាស៊ីនតោន៖ ក្រុមសម្ព័ន្ធសុខភាពសាធារណៈ ការអភិរក្ស និងក្រុមតស៊ូមតិដើម្បីកសិករ បានដាក់ញត្តិមួយច្បាប់ជំរុញឱ្យទីភ្នាក់ងារការពារបរិស្ថាន ចេញបម្រាមហាមឃាត់គ្រឿងផ្សំជាថ្នាំពុលសម្រាប់សម្លាប់សត្វល្អិតជាច្រើនប្រភេទ ដែលប្រើក្នុងការផលិតដំណាមហូបផ្លែ និងបន្លែរបស់សហរដ្ឋអាម៉េរិក។

ញត្តិនេះផ្តោតលើថ្នាំសម្លាប់សត្វល្អិតប្រឆាំងមេរោគ ដែលបង្កហានិភ័យនៃភាពធន់នឹងឱសថក្នុងវេជ្ជសាស្ត្រសម្រាប់ព្យាបាលមនុស្ស និងសត្វ។

សំណើដែលដាក់ដោយមជ្ឈមណ្ឌលការពារជីវសាស្រ្តចម្រុះ និងជាតំណាងឱ្យក្រុមចំនួនប្រាំបួន បានស្នើសុំឱ្យទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាម៉េរិក ហាមឃាត់ការប្រើប្រាស់ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន (Oxytetracycline) និងស្ទ្រិបតូមីស៊ីន (Streptomycin) ដែលជាថ្នាំអង់ទីប៊ីយ៉ូទិក និយមប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងចម្ការដំណាំ។

ថ្នាំអង់ទីប៊ីយ៉ូទិកទាំងពីរនេះ ត្រូវគេប្រើដើម្បីគ្រប់គ្រងជំងឺបាក់តេរីនៅក្នុងចម្ការដំណាំ មានដូចជាដំណាំក្រូច និងដំណាំប៉ោម ហើយក៏ត្រូវបានចាត់ចំណាត់ថ្នាក់ដោយអង្គការសុខភាពពិភពលោកថា ជាថ្នាំមានសារៈសំខាន់សម្រាប់សុខភាពមនុស្សផងដែរ។

ញត្តិនេះក៏រួមបញ្ចូលទាំងថ្នាំសម្លាប់មេរោគផ្សិត មានដូចជា ហ្គេនតាមីស៊ីន (Gentamicin)​ កាស៊ូហ្គាមីស៊ីន (Kasugamycin) អ៊ីបហ្វ្លូហ្វេណូឃ្វីន (Ipflufenoquin) និងថ្នាំទ្រីយ៉ាហ្សូល (Triazole) ដែលមួយចំនួនទាក់ទងនឹងថ្នាក់ថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំប្រឆាំងផ្សិត គេប្រើក្នុងពីធីព្យាបាលបែបវេជ្ជសាស្ត្រ។

ខ្លឹមសារក្នុងញត្តិដដែលនេះ បានបញ្ជាក់ថា «ការស្រាវជ្រាវ គឺច្បាស់ណាស់ថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក និងថ្នាំប្រឆាំងផ្សិតជាថ្នាំសម្លាប់សត្វល្អិត គឺបង្កការគំរាមកំហែងដល់សុខភាពសាធារណៈ ពីព្រោះវារួមចំណែកដល់ការវិវត្តនៃភ្នាក់ងារបង្កឱ្យរោគធន់នឹងថ្នាំ»។

ក្រុមដាក់ញត្តិបានអះអាងទៀតទៀតថា ការប៉ះពាល់នឹងថ្នាំប្រឆាំងមេរោគនៅក្នុងបរិស្ថានអាចបង្កផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹក និងប៉ះពាល់ដល់ជីវិតសត្វព្រៃ រួមទាំងបង្កការព្រួយបារម្ភដល់សុខភាពមនុស្សផងដែរ។

ឱសថប្រភេទអុកស៊ីតេត្រាស៊ីគ្លីន និងស្ទ្រីបតូមីស៊ីន ត្រូវបានប្រើប្រាស់ក្នុងការផលិតជាថ្នាំសម្លាប់សត្វល្អិត ដែលមានចុះបញ្ជីរបស់ទីភ្នាក់ងារការពារបរិស្ថានជាង៥០ ហើយត្រូវបានប្រើក្នុងការផលិតកម្មដំណាំក្រូច និងដំណាំទទឹម។

ទីភ្នាក់ងារការពារបរិស្ថាន បានអនុម័តជាលើកដំបូងលើការប្រើប្រាស់ឱសថអុកស៊ីតេត្រាស៊ីគ្លីន ជាបន្ទាន់លើដំណាំក្រូចនៅក្នុងរដ្ឋផ្លរីដា កាលពីឆ្នាំ២០១៦ ដើម្បីគ្រប់គ្រងជំងឺស្លឹកបៃតងរបស់ផ្លែក្រូច។ ក្រោយមក ការប្រើប្រាស់ឱសថនេះ​ ត្រូវបានបន្តសុពលភាពនៅឆ្នាំ២០១៨ សម្រាប់តំបន់ដាំដំណាំក្រូច នៅក្នុងរដ្ឋផ្លរីដា និងរដ្ឋកាលីហ្វ័រញ៉ា ដែលមានផ្ទៃដីសរុបប្រហែល៧០០ ០០០ហិចតា។

ចំណែកឱសថឈ្មោះ ស្ទ្រិបតូមីស៊ីន ក៏ត្រូវបានអនុញ្ញាតឱ្យប្រើជាថ្នាំបាញ់សម្លាប់សត្វល្អិត​ នៅឆ្នាំ២០១៨ផងដែរ។ ការស្ទង់មតិអំពីភូមិសាស្ត្រសហរដ្ឋអាម៉េរិក បានប៉ាន់ប្រមាណថា ឱសថឈ្មោះ អុកស៊ីតេត្រាស៊ីគ្លីន និងឱសថឈ្មោះ ស្ទ្រិបតូមីស៊ីន មានបរិមាណជាង៥៦តោន ត្រូវគេបាញ់លើដំណាំ​ នៅឆ្នាំ២០១៨។ ចំណែកបរិមាណមួយចំនួនទៀត ត្រូវបានប្រើនៅក្នុងចម្ការប៉ោម ដើម្បីគ្រប់គ្រងជំងឺរលួយភ្លើង។

នៅឆ្នាំ២០២៣ តុលាការឧទ្ធរណ៍សហរដ្ឋអាម៉េរិក បានលុបចោលការអនុម័តរបស់ទីភ្នាក់ងារការពារបរិស្ថានចំពោះការប្រើឱសថឈ្មោះ ស្ទ្រិបតូមីស៊ីន សម្រាប់ប្រើប្រាស់លើដំណាំក្រូច ដោយរកឃើញថា ទីភ្នាក់ងារមិនបានបំពេញតាមតម្រូវការក្រោមច្បាប់សហព័ន្ធ ស្តីពីថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ផ្សិត និងថ្នាំសម្លាប់សត្វកណ្ដុរ និងច្បាប់ ស្តីពីប្រភេទសត្វជិតផុតពូជ។ ចំណែកការអនុម័តឱ្យប្រើប្រាស់ឱសថឈ្មោះ អុកស៊ីតេត្រាស៊ីគ្លីន លើដំណាំក្រូច ត្រូវបានអនុញ្ញាតបន្តសុពលភាព។

យោងតាមអ្នកដាក់ញត្តិ បានឱ្យដឹងថា ការបាញ់ថ្នាំអង់ទីប៊ីយ៉ូទិក ក្នុងកំហាប់ទាបលើផ្ទៃដីមានធំៗអាចធ្វើបាក់តេរី មានធន់នឹងថ្នាំនៅក្នុងចម្ការ និងលើផ្ទៃដំណាំហូបផ្លែ ហើយអាចរីករាលដាលទៅលើតំបន់ផ្សេង។

ការរកឃើញពីមុន ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ក្នុងឆ្នាំ២០១៧ បានបង្ហាញថា ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតប្រភេទអង់ទីប៊ីយ៉ូទិកទាំងនេះ អាចធ្វើបាក់តេរីធន់នឹងថ្នាំនៅក្នុងបរិស្ថាន។

ក្រុមមជ្ឈមណ្ឌលសម្រាប់ការពារជីវសាស្រ្តចម្រុះ បាននិយាយថា ដំណើរការដាក់ញត្តិអាចចំណាយពេលច្រើន និងអាចមានពាក្យបណ្តឹងតាមផ្លូវច្បាប់បន្ថែមទៀត ប្រសិនបើទីភ្នាក់ងារការពារបរិស្ថានបដិសេធមិនចាត់វិធានការតាមសំណើរខាងលើនេះ៕


2-2
ដំណាំកាហ្វេកំពុងជួយកសិករខ្មែររកចំណូលបានច្រើន ដោយសារទីផ្សារមានតម្រូវការខ្ពស់

ដោយ រស្មី ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការ កាហ្វេនៅកម្ពុជាបានកំពុងមានទីផ្សារខ្ពស់បន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ស្រុកឃុំ រហូតដល់ភូមិ ការនិយមផឹកកាហ្វេមាននិន្នាការកាន់តែច្រើនឡើង។ សមាគមកាហ្វេកម្ពុជា បានបង្ហាញពីតម្រូវការកាន់តែច្រើននៃទីផ្សារកាហ្វេពិសេសការដាំកាហ្វេក្នុងស្រុកគឺជាតម្រូវការចាំបាច់មួយ។ ក្រៅពីដំណាំកាហ្វេ ដែលដាំក្នុងស្រុកសម្រាប់តម្រូវការប្រើប្រាស់លើទីផ្សារហើយ កាហ្វេក្រៅប្រទេសក៏ជាតម្រូវការចាំបាច់មួយសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាដែរ។ សមាគមកាហ្វេកម្ពុជាបានឱ្យដឹងផងថា កសិករដាំកាហ្វេនៅកម្ពុជានោះទំហំខ្នាតតូចដែលមានចាប់ពីមួយហិកតា ដល់ប្រាំហិកតាមានចំនួនច្រើន តែសម្រាប់ខ្នាតធំ ដែលមានទំហមចាប់ពី៥ ដល់១០ហិកតានោះមានចំនួនតិចតួចនៅឡើយ ពោលគឺមានប្រមាណប្រាំភាគរយប៉ុណ្ណោះ។ ដោយឡែកអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិ (International Development Enterprises-IDE) កម្ពុជាវិញ បានឱ្យដឹងថា សម្រាប់កសិករខ្នាតតូចដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានអនុវត្តវិធីសាស្រ្តដាំដុះតាមបែបប្រពៃណីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរី ក៏បានបញ្ហាប្រឈមនឹងបញ្ហាស្មុគស្មាញនាកន្លងមកច្រើន ក្នុងនោះរាប់ទាំងបំណុល ទិន្នផលថយចុះ ការប្រែប្រួលអាកាសធាតុ និងការកង្វះទំនាក់ទំនងទីផ្សារជាដើម។ ទោះបីយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្តួចផ្តើមស្តីពីការដាំកាហ្វេតាមបែបកសិកម្មបែបថ្មីបានកកើតឡើងវិញ តាមរយៈអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិកម្ពុជាធ្វើឱ្យកសិកម្មបែបថ្មីនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់អនុវត្តកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះ បានកសាងសមត្ថភាពកសិករឱ្យមានសមត្ថភាពកាន់ខ្ពស់ក្នុងការដាំដំណាំកាហ្វេបែបថ្មីនេះ។ អង្គការ អភិវឌ្ឍន៍សហគ្រាសអន្តរជាតិ កម្ពុជា មិនត្រឹមតែជួយឱ្យកសិករអនុវត្តកសិកម្មបែបកកើតឡើងវិញដោយផ្ទាល់នោះទេក្នុងនោះជាមួយដៃគូថែមទាំងបានផ្តល់នូវ ចំណេះដឹងបច្ចេកទេស ការថែទាំ និងប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ។ក្រៅពីនេះក៏បាន កសាងតួអង្គមូលដ្ឋាន ដែលអាចពង្រីកឥទ្ធិពលទៅដល់កសិកររាប់រយនាក់ផ្សេងទៀត ដោយរក្សាបាននូវជំនាញ និងភាពជាអ្នកដឹកនាំឱ្យស្ថិតនៅក្នុងសហគមន៍ និងមានភាពជាម្ចាស់ការដោយផ្ទាល់នៅក្នុងមូលដ្ឋានទៀតផង។ ទាក់ទិនក្នុងការដាំកាហ្វេនៅកម្ពុជានេះដែរ […]

image_2026-04-27_08-54-33
ប្រទេសអូម៉ង់នឹងវិនិយោគទឹកប្រាក់២៤៣លានដុល្លារ លើវិស័យកសិកម្មក្នុងប្រទេស

ម៉ាស្កាត៖ ប្រទេសអូម៉ង់បានបង្ហាញពីឱកាសវិនិយោគលើវិស័យសន្តិសុខស្បៀង ដែលមានតម្លៃជាង៩៣,៨លានរីយ៉ាល់អូម៉ង់ ឬស្មើនឹង២៤៣លានដុល្លារ ដោយផ្តោតលើកំណើនក្នុងវិស័យកសិកម្ម នេសាទ និងខ្សែច្រវាក់តម្លៃ។ គម្រោងវិនិយោគនេះកើតឡើងពីគំនិតផ្តួចផ្តើមរវាងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងជំរុញការវិនិយោគ និងក្រសួងកសិកម្ម នេសាទ និងធនធានទឹករបស់ប្រទេសអូម៉ង់ ក្នុងគោលបំណងពង្រឹងភាពជាម្ចាស់ដោយខ្លួនឯង និងជំរុញការអភិវឌ្ឍន៍ខ្សែច្រវាក់ផ្គត់ផ្គង់។ កម្មវិធីវិនិយោគនេះស្របតាមក្របខណ្ឌថ្មី ឆ្នាំ២០២៦-២០៣០ ដែលចុះកិច្ចព្រមព្រៀងជាមួយអង្គការស្បៀងអាហារ និងកសិកម្ម (Food and Agriculture Organization) ដោយផ្តោតលើប្រព័ន្ធស្បៀងអាហារមានភាពធន់ ផលិតកម្មអាកាសធាតុឆ្លាតវៃ និងការគ្រប់គ្រងធនធានឱ្យកាន់តែប្រសើរឡើង។ ចំណុចនេះក៏ផ្តោតសំខាន់លើការអភិវឌ្ឍជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ននៅទូទាំងវិស័យនេះផងដែរ។ ចំណែកនៅក្នុងផលិតកម្មបឋម គម្រោងជាច្រើនត្រូវបានកំណត់នៅក្នុងតំបន់ធ្វើកសិកម្មរបស់ប្រទេសអូម៉ង់ រួមមានការដាំខ្ទឹមបារាំង ខ្ទឹមស និងឪឡឹក រួមជាមួយនឹងការដាំបន្លែក្នុងផ្ទះកញ្ចក់ និងការកែច្នៃដំឡូង។ ការវិនិយោគទាំងនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកទិន្នផលក្នុងស្រុក និងគាំទ្រដល់ដំណាំដែលមានតម្លៃខ្ពស់។ រីឯក្នុងវិស័យវារីវប្បកម្មវិញ ដែលនៅតែជាសសរស្តម្ភដ៏សំខាន់ជាមួយនឹងការវិវឌ្ឍន៍ ដែលបានគ្រោងទុក រួមមាន ការដំាសារាយ, ចិញ្ចឹមប៉ៅហឺ និងគម្រោងចិញ្ចឹមបង្គា។ គំនិតផ្តួចផ្តើមបន្ថែមផ្សេងទៀត រួមមាន ការចិញ្ចឹមត្រីធូណា និងការផលិតចំណីត្រី។ តាមរយៈទំហំគម្រោងដ៏ធំនេះ ដែលមានចាប់ពីការវិនិយោគទ្រង់ទ្រាយមធ្យមរហូតដល់ការវិនិយោគជាយុទ្ធសាស្ត្រធំនេះបង្ហាញគោលជំហររបស់ប្រទេសអូម៉ង់ក្នុងនាមជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ផលិតកម្មស្បៀងអាហារប្រកបដោយនិរន្តរភាព និងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់៕

680548048_1366552802169205_4311842262005945880_n
កម្ពុជាបានចុះបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាផ្លូវការលើផលិតផលសក្តានុពលបួនមុខបន្ថែមទៀត

ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលរបស់កម្ពុជាចំនួនបួនមុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំងបួនមុខរួមមាន ​ទី១ សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតគ្មានសារធាតុគីមី។ ទី២ ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃនៃតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។ ទី៣ ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។ ទី៤ ស្វាយឧត្តរមានជ័យ (Oddar Meanchey […]

photo_2026-04-27_08-15-43
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងរកចំណូលបានជាង១២លានរៀលពីការប្រមូលផលម្ទេសដៃនាង

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហគមន៍ផ្ញើជូនទូរទសស្សន៍អនឡាញ ARDBកាលថ្មីៗនេះ បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦នេះ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រកចំណូលបានចំនួន ១២,៤លានរៀល ពីការប្រមូលផលម្ទេសដៃនាងចំនួន៤១៥៥,៧២គីឡូក្រាម។ របាយការណ៍ដដែលបន្តថា ចំនួនម្ទេសដៃនាងខាងលើនេះ ត្រូវបានប្រមូលពី៣៦ គ្រួសារ ដែលជាសមាជិករបស់សហគមន៍ក្នុងទំហំដី១៤,៧២ហិកតា។ បន្ទាប់ពីប្រមូលផល និងលក់ទៅឱ្យឈ្មួញ សហគមន៍បានចែកប្រាក់ជូនកសិករ ដែលជាសមាជិកប្រមូលផលលើកដំបូងបានចំនួន២៦គ្រួសារ នៅសល់ប្រាំបីគ្រួសារ ដែលមិនទាន់មកទទួលប្រាក់។ លោក ពៅ សំណាង ប្រធានសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងបានបង្ហាញនូវមោទនភាពចំពោះការម្រេចបាននូវសមិទ្ធិផលនេះ។ សមិទ្ធផលនេះ បានរួមចំណែកលើកកកម្ពស់ជីវភាពរបស់សមាជិករបស់សហគមន៍កាន់តែល្អប្រសើរ។ លោកបន្តថា ជាមួយគ្នានេះ សហគមន៍ក៏មានផែនការថ្មីពង្រីកការដាំម្ទេស បន្លែក្នុងសំណាញ់ និងការចិញ្ចឹមមាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សមាជិក របស់សហគម ដោយបន្តដាំម្ទេសចំនួន៣១ហិកតាបន្ថែមទៀត និងសាងសង់ផ្ទះសំណាញ់សម្រាប់ដំាបន្លែចំនួន៤៣ខ្នងទទឹង១០ម៉ែត្រ បណ្តាយ៣០ម៉ែត្រ។ លោកសង្កត់ធ្ងន់ទៀតថា សហគមន៍កសិកម្មទំនើបដំណាក់ត្រយឹង បច្ចុប្បន្នទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្នុងការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ បើតាមលោក លោក ពៅ សំណាង គម្រោងអភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បាននឹងកំពុងអនុវត្តការងារសាងសង់ ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ៩០ភាគរយ […]

កាលវិភាគផ្សព្វផ្សាយ