News & អន្តរជាតិ
2025-03-06 16.00.22
ចិនធ្វើបាបក្រុមហ៊ុនអាម៉េរិកនាំចូលសណ្តែកសៀង និងនាំចូលឈើ ដើម្បីសងសឹកលោក ដូណាល់ ត្រាំ
ទីក្រុងប៉េកាំង៖ រដ្ឋាភិបាលចិននៅក្នុងសប្តាហ៍នេះ បានព្យួរអាជ្ញាប័ណ្ណនាំចូលផលិតផលកសិកម្មរបស់ក្រុមហ៊ុនធំៗចំនួនបី របស់សហរដ្ឋអាម៉េរិក និងបញ្ឈប់ទាំងស្រុងនូវការនាំចូលផលិតផលឈើពីសហរដ្ឋអាម៉េរិក ដើម្បីជាការសងសឹកបន្ទាប់ពីរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បានបន្ថែមពន្ធនាំចូលលើទំនិញរបស់ចិន។ យោងតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា ព្រមជាមួយគ្នានេះដែរ ប្រទេសចិនក៏បានដំឡើងពន្ធលើការនាំចូលផ្នែកផលិតផលកសិកម្ម និងម្ហូបអាហាររបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃទឹកប្រាក់២១ពាន់លានដុល្លារ រួមមានសណ្តែកសៀង ស្រូវសាលី សាច់ និងសំឡីកប្បាស។ នាយកដ្ឋានគយរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនអាម៉េរិកចំនួនបីរងផលប៉ះពាល់ដោយការព្យួរអាជ្ញាប័ណ្ណនាំចូលនេះ ក្រោយពីភ្នាក់ងារគយចិន បានរកឃើញសារធាតុបាក់តេរី នៅក្នុងសណ្តែកសៀង នាំចូលពីសហរដ្ឋអាម៉េរិក ចំណែកការផ្អាកការនាំចូលឈើពីសហរដ្ឋអាម៉េរិក គឺដោយសារតែគយចិនរកឃើញដង្កូវតូចៗ និងសត្វល្អិតដទៃទៀត មាននៅក្នុងផលិតផលឈើ។ វិធានការសងសឹករបស់រដ្ឋាភិបាលចិន គឺជាឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធនាំចូលលើផលិតផលរបស់ប្រទេសចិនរហូតដល់២០ភាគរយ ដោយយកលេសថា រដ្ឋាភិបាលចិនព្រងើយកន្តើយមិនព្រមទប់ស្កាត់ការចរចរណ៍គ្រឿងញៀនចូលក្នុងទឹកដីអាម៉េរិក។ យោងតាមការិយាល័យស្ថិតិរបស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ប្រហែលពាក់កណ្តាលនៃការនាំចេញផលិតផលសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក គឺនាំទៅកាន់ប្រទេសចិន ដែលសរុបជាទឹកប្រាក់ជិត១២,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤។ ការផ្អាកនាំឈើចូលពីសហរដ្ឋអាម៉េរិក គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបទបញ្ជាឱ្យមានការស៊ើបអង្កេតលើឈើនាំចូល បន្ទាប់ពីលោកបានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងគិតអំពីការដំឡើងពន្ធលើការនាំចូលឈើពីប្រទេសចិនរហូតដល់២៥ភាគរយ។ អ្នកវិភាគផ្នែកកសិកម្ម បាននិយាយថា ការប្រកាសរឹតបន្តឹងរបស់ចិន លើការនាំចូលឈើ និងសណ្តែកសៀង ពីសហរដ្ឋអាម៉េរិក […]
News & អន្តរជាតិ
aHR0cHM6Ly93d3cudHJiaW1nLmNvbS9pbWctNTQ4MjQ0OTIvdHVyYmluZS9sYS1tZXhpY28tbGFib3ItZGlwdHljaC05LTIwMTQxMjAxLw==
ការដំឡើងពន្ធនាំចូលផលិតផលកសិកម្ម នឹងធ្វើឲ្យអ្នកលក់ដំឡើងតម្លៃដែរ ជនរងគ្រោះ គឺពលរដ្ឋអាម៉េរិក
អន្តរជាតិ៖ ប្រជាពលរដ្ឋអាម៉េរិក នឹងចំណាយលុយថែមទៀតលើមុខទំនិញនាំចូលពីប្រទេសធំៗបី ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជាពិសេសតម្លៃម្ហូបអាហារតែម្តង។ យោងតាមការផ្សាយរបស់ CNN បានឲ្យដឹងថា ការដំឡើងពន្ធនាំចូលនេះ មានការលើកលែងតិចតួចសម្រាប់ផលិតផលផ្នែកថាមពលមួយចំនួនរបស់ប្រទេសកាណាដា ចំណែកឯផលិតផលស្ទើរទាំងអស់ ដែលសហរដ្ឋអាម៉េរិកនាំចូលត្រូវជាប់ពន្ធយ៉ាងហោចណាស់២០ភាគរយ សម្រាប់ផលិតផលរបស់ប្រទេសចិន និង២៥ភាគរយសម្រាប់ផលិតផលរបស់ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា។ ប្រជាពលរដ្ឋអាម៉េរិក អាចមិនចាប់មានអារម្មណ៍ពីផលប៉ះពាល់ភ្លាមៗនោះទេ ប៉ុន្តែការដំឡើងពន្ធនាំចូលនឹងបង្កឲ្យមានការដំឡើងតម្លៃស្ទើរគ្រប់មុខទំនិញ ជាពិសេសដោយសារទំនិញជាង៤០ភាគរយ ដែលអាម៉េរិកបាននាំចូលកាលពីឆ្នាំមុន គឺមានប្រភពមកពីបណ្តាប្រទេសទាំងបីខាងលើនេះ។ ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់ផ្នែកចំណីអាហារសំខាន់ៗ ជាច្រើនប្រភេទសម្រាប់ប្រជាពលរដ្ឋអាម៉េរិក។  ឧទាហរណ៍ជាក់ស្តែង ប្រទេសម៉ិកស៊ិក គឺជាអ្នកផ្គត់ផ្គង់ផ្លែឈើ និងបន្លែធំជាងគេទៅកាន់សហរដ្ឋអាម៉េរិក ចំណែកប្រទេសកាណាដា នាំមុខគេក្នុងការនាំចេញគ្រាប់ធញ្ញជាតិ សត្វរស់ សាច់ និងផលិតផលជាច្រើនទៀត។ ជាពិសេស ផលិតផលកសិកម្មមានប្រភពពីប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា អាចមានតម្លៃថ្លៃជាងសម្រាប់អ្នកប្រើប្រាស់ និងទទួលទាន។ ការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ លើទំនិញម៉ិកស៊ិក នឹងបង្ខំឱ្យក្រុមហ៊ុននាំចូល និងអ្នកលក់រាយនៅក្នុងសហរដ្ឋអាម៉េរិក ដំឡើងថ្លៃផ្លែឈើ និងបន្លែ នាពេលខាងមុខឆាប់ៗនេះ។ បើយោងតាមក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឲ្យដឹងថា  ទោះបីសហរដ្ឋអាម៉េរិកនាំចេញទំនិញកសិកម្មច្រើនជាងការនាំចូលក៏ដោយ ក៏តម្លៃនៃការនាំចូលពីក្រៅប្រទេសវិញ […]
News & ជាតិ
2025-03-05 10.52.22
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ក្រោមប្រធានបទយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចធិបតីបានថ្លែង​​បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន,ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ​ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះសម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការ​ណ៍​​សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការ​ចាប់​ផ្ដើ​មពឹង​ផ្អែក​កាន់តែខ្លាំង​ឡើងលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។ បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា, សូម​មាន​ការពិភាក្សាឱ្យបានផុលផុសលើ ៖ […]
News & ជាតិ
2025-03-05 10.52.09
រាជរដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចកម្ពុជាបន្តរក្សាបានអត្រាកំណើនជាង៦%នៅឆ្នាំ២០២៥នេះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថានៅឆ្នាំ២០២៥នេះសេដ្ឋកិច្ចកម្ពុជារំពឹងថាបន្តរក្សាបានចលនារឹងមាំជាមួយនិងអត្រាកំណើនក្នុងរង្វង់៦,៣% ដែលបន្តទ្រទ្រង់ដោយវិស័យបម្រើដល់ការនាំចេញ តួយ៉ាងដូចជាវិស័យកាត់ដេរ និងការមន្តសាល មិនមែនកាត់ដេរ, ការបន្តនិន្នាការឡើងវិញនៃវិស័យទេសចរណ៍ និងសេវាគាំទ្រ គួបផ្សំជាមួយនិងការបន្តស្ថិរភាពនៃកំណើននៃកំណើនវិស័យកសិកម្ម។ សម្តេចធិបតីមានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥៖ “យុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” កាលថ្ងៃទី៤ខែមីនាឆ្នាំ២០២៥។ សម្តេចធិបតីមានប្រសាសន៍លើកឡើងថា នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែបន្តមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនូវមានលទ្ធភាពបន្តអាចសម្រេចបានជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៦,៥%។ យ៉ាងណាមិញកំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ នៅក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការកែទម្រង់គន្លឹះៗ ហើយការវាយតម្លៃនេះក៏មានសង្គតិភាពទៅនិងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRIដែលត្រូវផ្សព្វផ្សាយនៅក្នុងសិន្និសីទថ្ងៃនេះដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍សង្កត់ធ្ងន់ថា “ខ្ញុំបានលើកឡើងថា កម្ពុជាអាចសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៦,៤% នៅក្នុងទសវត្សរ៍ ខាងមុខក្នុងករណីមានការរៀបចំគោលនយោបាយជាក់លាក់ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយអ្វីទាំងនោះជាអ្វីដែលខ្ញុំសង្ឃឹមថានិងទទួលចេញជាលទ្ធផលនៅក្នុងសន្និសីទពេលនេះផងដែរ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា ក្រោយពីបានយកឈ្នះលើសមភូមិនៃជំងឺកូវីដ១៩ ដែលកាលនោះកម្ពុជាមិនត្រឹមតែប្រយុទ្ធក្នុងសមភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ក៏បានប្រយុទ្ធជាមួយសមភូមិគាំទ្រសង្គម ហិរញ្ញវត្ថុក៏ដូចជាសេដ្ឋកិច្ចដែលកម្ពុជាបានបើកប្រទេសទាំងស្រុងឡើងវិញនៅចុងឆ្នាំ២០២១ និងបានអនុញ្ញាតឱ្យសកម្មភាពសង្គម សេដ្ឋកិច្ចវិលទៅរកភាពប្រក្រតីឡើងវិញបន្តិចម្តងៗ។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចកម្ពុជាបានវិលត្រឡប់ទៅរកគន្លងសក្តានុពលវិញជាសន្សឹមៗក្នុងអត្រា ៣,១% ៥,៤% ៥% និង៦%នៅក្នុងឆ្នាំ២០២១, ឆ្នាំ២០២២, […]
News & អន្តរជាតិ
cover -financial-2-Recovered
ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥ វៀតណាមរកប្រាក់ចំណូលបានជាង៩ពាន់ដុល្លារ ពីការនាំចេញផលិតផលកសិផល
ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញកសិផល-រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៥នេះ ទទួលបានប្រាក់ចំណូលចំនួន៩,៣ពាន់លានដុល្លារ គឺមានកំណើនកើនឡើងរហូតដល់៨,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ គ្រាន់តែក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រទេសវៀតណាមរកចំណូលបានសរុបចំនួន៤,៤ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេស គឺកើនឡើងចំនួន៣៧,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណូលសរុបនេះ ​ផលិតផល​កសិកម្ម​ បាននាំប្រាក់ចំណូល​​ចំនួន៤,៨៩ ពាន់​លាន​ដុល្លារ ​ក្នុង​អំឡុង​ពេល​ពីរ​ខែ​ដំបូងនៃឆ្នាំ២០២៥ គឺកើន​ឡើងចំនួន៤,៥ភាគរយ ខណៈ​ចំណូលបានមក​ពី​ការ​ចិញ្ចឹម​សត្វ​ មាន​ចំនួន៧២,២លាន​ដុល្លារ គឺ​កើន​ឡើងចំនួន៤ភាគរយ។ ចំណែកការនាំចេញផលិតផលជលផលវិញ ទទួលបានចំណូលចំនួន១,៤២ពាន់លានដុល្លារ គឺស្មើនឹង១៨,៦ភាគរយ រីឯការនាំចេញផលិតផលព្រៃឈើ ទទួលបានប្រាក់ចំណូលចំនួន២,៦៨ពាន់លានដុល្លារ គឺស្មើនឹង១១,៩ភាគរយ។ សម្រាប់ការ​នាំ​ចេញ​អំបិល​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ផងដែរ ដោយ​កើន​ឡើង​ទ្វេ​ដង​ ទទួលបានប្រាក់ចំណូលដល់១,៤លាន​ដុល្លារ។ ទ្វីបអាស៊ីនៅតែជាទីផ្សារដ៏លេចធ្លោមួយសម្រាប់ផលិតផលកសិ-រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម ដែលស្មើនឹង៤២,២ភាគរយនៃតម្លៃនាំចេញសរុប។ បន្តមកទៀតទីផ្សារនៅទ្វីបអាមេរិក និងទ្វីប​អឺរ៉ុប ចំណែកទីផ្សារសម្រាប់ការនាំចេញទៅកាន់ទ្វីបអាហ្រ្វិក និងទ្វីបអូសេអានី គឺស្ថិតនៅក្នុងបិរមាណទៀបជាងគេ។ ក្នុងចំណោមផលិតផលកសិកម្មសំខាន់ៗ ការនាំចេញកាហ្វេរបស់វៀតណាមមានបរិមាណចំនួន២៨៤,០០០តោន ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ដែលមានតម្លៃសរុបចំនួន១,៥៨ពាន់លានដុល្លារ។  ទោះបីជាបរិមាណទំនិញបានថយចុះបន្តិចក៏ដោយ ប៉ុន្តែតម្លៃទំនិញបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការកើនឡើងនេះត្រូវបានគេសន្មត់ថា ជាកំណើនគួរឱ្យកត់សម្គាល់នៃតម្លៃនាំចេញជាមធ្យម ដែលមានទឹកប្រាក់ជិត៥,៥៧៥ដុល្លារក្នុងកាហ្វេមួយតោន។  […]
News & អន្តរជាតិ
rice-exports-grow-in-volume-and-value-in-first-half-of-january20250127151642
ការនាំចេញអង្កររបស់​ថៃ និងវៀតណាម ទៅកាន់ទីផ្សារអន្តរជាតិ ចាប់ផ្តើមធ្លាក់ចុះនៅដើមឆ្នាំនេះ
បាងកក៖  សមាគមអ្នកនាំចេញអង្កររបស់ថៃ បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសថៃត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ធ្លាក់ចុះប្រមាណ៣៣ភាគរយ។ ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ប្រទេសថៃបាននាំចេញអង្ករសរុបចំនួន១.១លានតោន គឺធ្លាក់ចុះប្រមាណ៣២ភាគរយជារៀងរាល់ឆ្នាំ ដែលជាតួលេខធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញអង្កររបស់ប្រទេសថៃ។ ប្រធាន​សមាគមនាំចេញអង្ករ ​លោក ចារើន ឡៅថាំម៉ាតាស់ (Charoen Laothammatas) បាន​ព្យាករ​ណ៍ថា តួលេខ​នាំចេញអង្ករនៅឆ្នាំ២០២៥នេះ នឹងមានបរិមាណចំនួន៧,៥លាន​តោន ​​គឺ​ធ្លាក់​ចុះ២៤,២ភាគរយ បើ​ធៀប​នឹងចំនួន៩,៩៤លាន​តោន នៃការចេញអង្ករ​កាលពី​ឆ្នាំ​២០២៤។ ចំណែកកត្តាសំខាន់នាំឱ្យការនាំចេញអង្ករធ្លាក់ចុះនេះ គឺការបន្តនាំចេញអង្ករឡើងវិញរបស់ប្រទេសឥណ្ឌា បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ រួមផ្សំងនិងការកើនឡើងនៃផលិតកម្មអង្ករពិភពលោក ចំនួន១០លានតោន។ ទោះជាយ៉ាងណាក្តី បើ​និយាយ​ពី​តម្លៃអង្ករ​ថៃវិញ ​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​លើ​ទីផ្សារ​ពិភពលោក។  គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ អង្ករបាក់៥ភាគរយរបស់ប្រទេសថៃ មានតម្លៃពី៤១៥ ទៅ៤១៩ដុល្លារ ក្នុងមួយតោន ធៀបនឹងតម្លៃពី៣៩៣ ទៅ៣៩៧ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករវៀតណាម និងរវាងតម្លៃពី៤០៦ ទៅ៤១០ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករឥណ្ឌា និងតម្លៃពី៣៨២ ទៅ៣៨៦ដុល្លារ ក្នុងមួយតោនសម្រាប់អង្ករប៉ាគីស្ថាន។ ចំណែកការនាំចេញអង្កររបស់ប្រទេសវៀតណាមវិញ នៅដើមឆ្នាំ២០២៥នេះ បានធ្លាកមកនៅត្រឹម៧,៥៤លាន​តោន គឺធ្លាក់​ចុះ​ទាប​ត្រឹម៣៩៥ដុល្លារ ​ក្នុង​មួយ​តោន ដែលជាតម្លៃ​ទាប​ជាង​ប្រទេសជាច្រើនទៀតនៅ​ក្នុងតំបន់​។ ការនាំចេញអង្កររបស់វៀតណាមនៅឆ្នាំ២០២៤ មានបរិមាណចំនួន៩លានតោន […]
News & អន្តរជាតិ
photo_2025-03-03_14-29-17-768x432
ថៃប្រាប់កសិករឱ្យចាប់ផ្តើមចិញ្ចឹមគោសាច់ ពូជថ្មី “Thai Black DLD” សាច់ល្អ និងមានតម្លៃខ្ពស់
បាងកក៖  ​​​​​​​​​ប្រទេសថៃកំពុងតែចាប់ផ្តើមឱ្យកសិកររបស់ខ្លួនជ្រើសរើសក្នុងការចិញ្ចឹមគោពូជថ្មី “Thai Black DLD”ដែលជា ពូជសាច់គោល្អ តម្លៃខ្ពស់។សាច់គោប្រភេទថ្មីនេះក្រៅពីផ្តល់នូវគុណភាពសាច់ខ្ពស់ ហើយនៅជាមួយការចិញ្ចឹមបែបបច្ចេកវិទ្យាជីវសាស្រ្តទំនើបថែមទៀត។ កាសែត ដេលេញូ របស់ថៃ ដែលបានដកស្រង់សម្តី លោក អ៊ីតធីស៊ិរី ឡាត់យ៉ាកន អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងសហករណ៍ថៃ បាននិយាយនៅដើមសប្តាហ៍នេះថា ក្រសួងកសិកម្ម ថៃបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មបសុសត្វរបស់ប្រទេសថៃ ឱ្យឈានដល់ស្តង់ដារលំដាប់ពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងការអភិវឌ្ឍពូជសត្វគោ ដែលកាលពីមុននេះ ប្រទេសថៃបាននាំចេញសាច់គោរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ីប៉ុណ្ណោះ តែនៅក្នុងថ្ងៃខាងមុខនេះថៃនឹងជំរុញឱ្យមានការនាំចេញសាច់គោទៅកាន់បណ្តាប្រទេសអឺរ៉ុប​ និងបណ្តាប្រទេសដទៃទៀត។ លោកបានអះអាងថា ការវិវត្តន៍នៃការចិញ្ចឹមពូជសាច់គោ “Thai Black DLD” គឺអ្នកជំនាញបានរួមបញ្ចូលគ្នានូវលក្ខណៈល្អបំផុតនៃគោពូជថៃ បង្កាត់រួមជាមួយពូជគោ អ៊ែងហ្កាស( Angus) និងគោ វ៉ាគ្យូ​ (Wagyu) ដែលជាប្រភេទសាច់គោខ្លាញ់ល្អ សាច់ទន់ រសជាតិឆ្ងាញ់ និងសមស្របនឹងអាកាសធាតុរបស់ប្រទេសថៃ។​ ការចិញ្ចឹមគោប្រភេទពូជបង្កាត់ថ្មីនេះនឹងជួយដល់ការបង្កើនចំណូលរបស់កសិករ និងជាពិសេស​ វាមានលក្ខណៈអំណោយផលល្អផងការដែរ​ក្នុងការប្រកួតប្រជែងលើទីផ្សារក្រៅប្រទេស។ មន្រ្តីបសុពេទ្យ លោក ស៊ុមឈួនរ៉ាត់ តាណាក់មង្គលនុន អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បានឱ្យដឹងថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានចាប់ផ្តើមបង្កាត់ពូជគោប្រភេទថ្មីនេះដោយប្រើពូជគោថៃ ដែលមានលក្ខណៈពិសេស ហើយថែមទាំងអំណោយផលល្អនោះ​ […]
News & ជាតិ
2025-03-03 16.14.11
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងធនធានទឹក ដើម្បីផ្ដល់ឥណទានលើប្រព័ន្ធស្រោចស្រព សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់កិច្ចសហប្រតិបត្តិការលើការផ្ដល់ឥណទានដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រព (Complete System) ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម, ថ្នាក់ដឹកនាំធនាគារ ARDB, តំណាងក្រសួង-ស្ថាប័ន, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, រោងម៉ាស៊ីនកិនស្រូវ, តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត។ អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងផ្ដល់កិច្ចសហប្រតិបត្តិការលើការផ្ដល់ឥណទានដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រព ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ៕    
News & ជាតិ
2025-03-03 14.43.53
ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
រដ្ឋធានីខេបថោន៖  ឆ្លៀតក្នុងឱកាស ចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ រអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ   លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។ ក្នុងជំនួបនេះដែរ  ឯកឧត្តមបណ្ឌិត ក៏បានគូសរំលេចអំពីបេសកកម្មសំខាន់ៗ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ដែលមាននៅកម្ពុជា។   បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានស្នើសុំដល់ភាគី អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម បន្តជួយគាំទ្រដល់បេសកកម្មរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងនានារវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសគាំទ្រលើការអនុវត្ត គម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance […]
News & អន្តរជាតិ
2025-03-03 13.30.52
តម្លៃ​អង្ករ​នៅ​ជប៉ុនបន្តឡើងថ្លៃ​ រដ្ឋាភិបាលព្យាយាមទប់ស្កាត់
អន្តរជាតិ៖ ប្រជាជនជប៉ុនប្រឈមមុខនឹងបញ្ហាតម្លៃ​អង្ករ ដែល​ចេះ​តែបន្តឡើង​ថ្លៃបន្តបន្ទាប់ ដោយក្នុងនេះ អង្ករ​៥​គីឡូក្រាមមាន​តម្លៃ​ជាង​៣៨០០​យ៉េន​ ឬប្រមាណជាង២៦ដុល្លារអាមេរិក។ ទីភ្នាក់ងារ ស៊ីន ហួរ របស់ចិនបានរាយការណ៍ពីទី ក្រុងតូក្យូ​ ដោយយោងតាមរបាយការណ៍របស់ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជប៉ុន នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍អំពីតម្លៃអង្ករជាមធ្យមនៅក្នុងផ្សារទំនើបទូទាំងប្រទេស ​បាននឹងកំពុង​បន្ត​កើនឡើង​នៅ​ក្នុងតម្លៃ៣៨៩២យ៉េន ក្នុង៥គីឡូក្រាម​ក្នុង​សប្តាហ៍​ចុងក្រោយ​នេះ​។ ​   ទន្ទឹមនឹងនេះដែរ តម្លៃអង្ករនៅផ្សារទំនើបបានបន្តកើនឡើង៦២យ៉េនក្នុង១គីឡូក្រាម កាលពីសប្តាហ៍មុន ដែលបានកើនឡើង ប្រមាណ៩០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ តម្លៃអង្ករលក់រាយនៅផ្សារទំនើបរបស់ជប៉ុន ​បាន​កើនឡើង​សន្សឹមៗឥតឈប់​ក្នុង​រយៈពេល៧សប្តាហ៍​ជាប់ៗ​គ្នា ទោះបីជា​រដ្ឋាភិបាល​មាន​ផែនការ​បញ្ចេញ​អង្ករ​បម្រុង២១ម៉ឺនតោន​ទៅកាន់​ទីផ្សារ​​ក្នុងការទប់ស្កាត់ ដើម្បីរក្សាស្ថិរភាពតម្លៃ និង​ជួយ​សម្រាល​បញ្ហា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋក៏ដោយ។ ការលក់អង្ករបម្រុងនឹងប្រព្រឹត្តទៅតាមរយៈដំណើរការដេញថ្លៃ ហើយការ​លក់​ដំបូង​ចំនួន១៥ម៉ឺនតោន ​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​មីនា​ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុននឹងបញ្ចេញ​បរិមាណ​អង្ករបម្រុង​សម្រាប់​ជុំ​បន្ទាប់ទៀត ​ដោយ​ផ្អែក​លើ​ស្ថានភាពជាក់ស្តែង។ អ្នកជំនាញបាននិយាយថា តម្លៃ​អង្ករ​ដែលចេះតែកើនឡើងនេះមិន​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ធូរ​ស្រាល​នោះ​ទេ។ កត្តា​នេះ​បាន​បង្ក​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​កសិករ និង​អ្នក​លក់​ដុំ​នៅ​ប្រទេស​ជប៉ុន ដោយសារតែតម្លៃកើនឡើងនេះ អាចនឹងកាត់បន្ថយតម្រូវការអ្នកទិញនាថ្ងៃខាងមុខ៕
News & អន្តរជាតិ
2025-03-03 13.07.21
ក្រសួងពាណិជ្ជកម្មថៃ ចាត់វិធានការបន្ទាន់ ដើម្បីស្តារតម្លៃស្រូវអង្កររបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហុក
អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មថៃ កាលពីសប្តាហ៍មុន បានចាត់វិធានការបន្ទាន់មួយ ដើម្បីជួយលើកតម្កើងតម្លៃស្រូវអង្កររបស់ថៃឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហុក និងធ្វើឲ្យកសិករមានការព្រួយបារម្ភ លើកគ្នាតវ៉ាសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍។ យោងតាមកាសែត បាងកកប៉ុស្តិ៍ បានចេញផ្សាយថា វិធានការខាងលើនេះ រួមមានដូចជាធ្វើពិព័រណ៍ទីផ្សារស្រូវអង្ករ ពង្រីកការនាំចេញ និងបង្កើតអនុគណៈកម្មាធិការ សម្រាប់ដោះស្រាយបញ្ហាតម្លៃស្រូវអង្ករ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភិឆៃ ណារីបថាផាន (Pichai Naripthaphan) បានមានប្រសាសន៍ថា ការធ្លាក់ចុះតម្លៃអង្ករថៃនាពេលថ្មីៗនេះ គឺបណ្តាលមកពីកត្តាខាងក្រៅ ជាពិសេសការបន្តការនាំចេញអង្គរឡើងវិញរបស់ប្រទេសឥណ្ឌា និងការថយចុះតម្រូវការនៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។ យោងតាមនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ថៃ បានឲ្យដឹងថា បើគិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្លៃស្រូវ ហុនម៉ាលី របស់ថៃ មានតម្លៃពី១៥ ៥០០ ទៅ ១៦ ៥០០បាត ក្នុងមួយតោន គែកើនឡើង៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកស្រូវ ផាធុម ថានី មានតម្លៃពី១១ ៥០០ ទៅ១២ ៧០០បាត ក្នុងមួយតោន ដោយធ្លាក់ចុះ ១៦ភាគរយ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា […]
News & អន្តរជាតិ
2025-03-03 13.07.49
ប្រទេសចិនគូសបញ្ជាក់នូវភារកិច្ចសំខាន់ៗ ដើម្បីធ្វើកំណែទម្រង់ជនបទឱ្យកាន់តែស៊ីជម្រៅ ជំរុញការរស់ឡើងវិញនៅតាមជនបទ
ទីក្រុងប៉េកាំង៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសចិនបានបង្ហាញឯកសារគោលនយោបាយទី១ របស់ថា្នកមជ្ឍឹមសម្រាប់ឆ្នាំ២០២៥ ដោយបង្ហាញពីការងារអាទិភាពក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ជនបទ និងជាជំហានដ៏រឹងមាំ ដើម្បីជំរុញការស្តារឡើងវិញលើគ្រប់វិស័យជនបទទាំងអស់។  យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ បានឲ្យដឹងថា ឯកសារនេះ គឺជាសេចក្តីថ្លែងការណ៍អំពីគោលនយោបាយដំបូងគេ ដែលចេញផ្សាយប្រចាំឆ្នាំដោយការិយាល័យមជ្ឍឹមបក្សរបស់ចិន ហើយត្រូវបានគេមើលឃើញថា ជាការបង្ហាញឲ្យឃើញនូវគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលចិន។  ឯកសារនេះ មានប្រាំមួយផ្នែក គ្របដណ្តប់លើវិស័យចំនួនប្រាំមួយ គឺការធានាការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មសំខាន់ៗ សមិទ្ធផលរួមនៃការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍឧស្សាហកម្មជនបទ ការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អប្រព័ន្ធអភិបាលកិច្ចជនបទ និងការធ្វើឱ្យប្រព័ន្ធបែងចែកធនធានជនបទប្រកបដោយប្រសិទ្ធភាព។  ឯកសារនេះអំពាវនាវឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការងារទាក់ទងនឹងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងកសិករ នៅឆ្នាំ២០២៥ និងនៅបណ្តាឆ្នាំខាងមុខ ដោយបានកំណត់គោលដៅនៃការជំរុញការស្តារឡើងវិញ នៅតាមជនបទទាំងអស់ និងការពង្រឹងមូលដ្ឋានគ្រឹះកសិកម្មរបស់ប្រទេសបន្ថែមទៀត។  ឯកសារដដែលនេះ បានរៀបរាប់ថា តាមរយៈកំណែទម្រង់នេះ ការបើកចំហរ នវានុវត្តន៍ និងបច្ចេកវិទ្យា គឺជាកម្លាំងជំរុញ ធ្វើឲ្យប្រទេសជាតិអាចការពារសន្តិសុខស្បៀងរបស់ខ្លួនដោយធានាមិនឲ្យមានការដួលរលំ ឬបង្កឲ្យមានភាពក្រីក្រឡើងវិញជាទ្រង់ទ្រាយធំឡើយ។  ឯកសារបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងខិតខំប្រឹងប្រែងយ៉ាងណា ដើម្បីបង្កើនប្រសិទ្ធភាពកសិកម្ម ពង្រឹងតំបន់ជនបទ និងបង្កើនប្រាក់ចំណូលពីកសិកម្ម ដោយបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើននៃទំនើបកម្មរបស់ចិន។   ឯកសារមជ្ឈឹមបក្សនេអ ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍកម្លាំងផលិតភាពថ្មីប្រកបដោយគុណភាពក្នុងវិស័យកសិកម្ម ស្របតាមលក្ខខណ្ឌក្នុងស្រុក ហើយបានអំពាវនាវឱ្យមានការខិតខំបង្កបង្កើនផលនៃសហគ្រាសបច្ចេកវិទ្យាកសិកម្មជាន់ខ្ពស់ឈានមុខគេ […]

កាលវិភាគផ្សព្វផ្សាយ