News
News & ជាតិ

សមាគមបណ្តាញកសិករតេជោ ប្ដេជ្ញាលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងការជំរុញទីផ្សារលើកស្ទួយផលិតក្នុងស្រុក
ភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ បានប្តេជ្ញាថា នឹងបន្តលើកលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ នៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងការជំរុញទីផ្សារលើកស្ទួយផលិតក្នុងស្រុកផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គោលបំណង និងបេសកកម្មរបស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់លិតភាពផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។ នៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា បញ្ហាប្រឈមសំខាន់ៗ ក្នុងការចិញ្ចឹមគោដូចជាបញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម រួមមាន៖ ១៖ លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ២៖ បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ ៣៖ ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត ៤៖ លើកស្ទួយផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ ៥៖ រួមចំណែកអភិវឌ្ឍវិស័យចិញ្ចឹមគោ ជាផ្នែកសំខាន់មួយនៃវិស័យកសិកម្ម ជាពិសេសជួយបង្កើតការងារ និងបង្កើនចំណូលសម្រាប់កសិករ។ តាមរយៈកិច្ចប្រជុំនេះ […]
News & អន្តរជាតិ

អ្នកនេសាទឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មពាណិជ្ជកម្មចំពោះប្រទេសនេសាទត្រីកាម៉ុងហួសកម្រិត
កូប៉ិនហាក៖ ឧស្សាហកម្មនេសាទនៅទ្វីបអឺរ៉ុប បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការនេសាទហួសកម្រិតលើអម្បូរត្រីកាម៉ុង ដែលជាស្តុកត្រីដ៏មានតម្លៃបំផុតមួយរបស់ប្រទេសអៀរឡង់។ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា ការនេសាទត្រីកាម៉ុង គឺប្រាកដណាស់គួរតែផ្អាកក្នុងរយៈពេលពីរឆ្នាំ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេច ក្នុងអំឡុងពេលកិច្ចពិភាក្សាជាបណ្តាប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រ នាពេលខាងមុខ។ ការនេសាទត្រីកាម៉ុងហួសកម្រិតត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឱ្យវិស័យនេសាទរបស់ប្រទេសអៀរឡង់ បាត់ប្រាក់ចំណួលចន្លោះពី៦៩ ទៅ៨៩លានដុល្លារ។ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា មានតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងហួសកម្រិត ដោយងាកមកអនុវត្តតាមកម្រិតនៃការចាប់ត្រី ដែលត្រូវបានណែនាំដោយក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ។ សេចក្តីណែនាំបែបវិទ្យាសាស្ត្រនឹងត្រូវលើកទៅពិភាក្សា នាសប្តាហ៍ក្រោយរបស់ក្រុមប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រនៃសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ន័រវែស កោះហ្វារ៉ូ កោះអ៊ីស្លង់ និងប្រទេសហ្គ្រីនឡែន ដែលត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភរបស់គណៈកម្មការជលផលអាត្លង់ទិកខាងជើង។ ការចរចាត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ពស់ និងឯកភាពលើកូតា ដែលអាចជួយការពារស្តុកត្រីក្នុងសមុទ្រ ដើម្បីរក្សាបាននូវលទ្ធភាពសេដ្ឋកិច្ច។ បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រមួយចំនួន ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានកំណត់កូតាដោយខ្លួនឯង អំពីបរិមាណត្រូវនេសាទត្រីកាម៉ុង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលគេហៅថា ជាកូតាឯកតោភាគី។ ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ បានផ្តល់ដំបូន្មានថា លទ្ធផលនៃកូតាឯកតោភាគី បណ្តាលឱ្យមានការនេសាទត្រីកាម៉ុង កើនឡើងលើសពីកម្រិតមានចែងក្នុងសេចក្តីណែនាំបែបវិទ្យាសាស្រ្ត រហូតដល់ទៅ៣៩ភាគរយតាំងពីឆ្នាំ២០២០រហូតមក។ អ្នកនាំពាក្យរបស់គណៈកម្មាការដដែលនេះ បាននិយាយទៀតថា ត្រូវចាត់វិធានការជាបន្ទាន់ និងច្បាស់លាស់ ដោយចាប់ផ្តើមពីការរៀបចំចែករំលែកព័ត៌មានឱ្យបានច្បាស់លាស់។ អ្នកនាំពាក្យរូបនេះ បាននិយាយថា […]
News & អន្តរជាតិ

ហ្វីលីពីនទទូចសុំជប៉ុនឲ្យទម្លាក់អត្រាពន្ធនាំចូលផ្លែចេក
ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនបានត្រៀមផ្តល់សម្បទានដល់ប្រទេសជប៉ុន ដើម្បីជំរុញឱ្យមានកំណែទម្រង់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជាពិសេសទាក់ទងនឹងការយកពន្ធខ្ពស់លើផ្លែចេកនាំចូលពីប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវឡួរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ប្រទេសហ្វីលីពីនបានជំរុញប្រទេសជប៉ុនជាយូរមកហើយឱ្យពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ប៉ុន្តែរហូតមកដល់ពេលនេះមិនបានទទួលជោគជ័យឡើយ។ លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសជប៉ុនឥឡូវបានបង្ហាញពីការបើកចំហក្នុងការពិភាក្សាលើការកែប្រែ ដើម្បីជាថ្នូរនឹងការសម្បទានពីប្រទេសហ្វីលីពីន។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ពួកគេបានលើកឡើងថា វាអាចទៅរួចប្រសិនបើយើងមានអ្វីមួយដើម្បីផ្តល់ឱ្យ។ ដូច្នេះ ខ្ញុំត្រូវពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម រួមទាំងភ្នាក់ងារដៃគូរបស់យើងនៅក្នុងប្រទេសហ្វីលីពីន ដើម្បីរៀបចំកញ្ចប់មួយ ដូច្នេះគេអាចបើកឡើងវិញនូវកិច្ចព្រមព្រៀងទ្វេភាគីស្តីពីភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន»។ គោលដៅសំខាន់មួយសម្រាប់ប្រទេសហ្វីលីពីន គឺកាត់បន្ថយពន្ធលើការនាំចេញផ្លែចេក ដែលក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជប៉ុនដាក់ពន្ធ១៨ភាគរយចាប់ពីខែមេសា ដល់ខែកញ្ញា និងពន្ធប្រាំបីភាគរយ ចាប់ពីខែតុលា ដល់ខែមីនា។ ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយនៃការនាំចេញ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ។ ប្រទេសជប៉ុនអនុវត្តពន្ធសូន្យលើផ្លែចេកនាំចូលពីប្រទេសម៉ិកស៊ិក និងប្រទេសប៉េរូ ហើយយកពន្ធទាបលើផ្លែចេកនាំចូលពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ផ្លែចេកវៀតណាម ដែលបច្ចុប្បន្នជាប់ពន្ធចំនួន៥,៤ភាគរយ បានប្រឹងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន រហូតដល់៣,២ភាគរយ ក្នុងឆ្នាំ២០២៤។ នៅឆ្នាំ២០២៨ អាត្រាពន្ធគយរបស់វៀតណាមនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ […]
News & ជាតិ

ក្រុមហ៊ុន អេមរុ រ៉ាយស៍ ក្លាយជាគំរូអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន ជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ន
ភ្នំពេញ៖ យោងតាមឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ក្រុមហ៊ុន អេមរុ រ៉ាយស៍ ដែលត្រូវបានគេស្គាល់ថា ជាគំរូអាជីវកម្មមិនប៉ះពាល់ដល់បរិស្ថាន និងជាអ្នកត្រួសត្រាយផ្លូវក្នុងវិធីសាស្រ្តអាជីវកម្មប្រកបដោយបរិយាបន្ន។ យោងតាមក្រុមហ៊ុនខាងលើ គឺក្រុមហ៊ុនធ្វើការដោយផ្ទាល់ជាមួយកសិករខ្នាតតូច ដោយផ្តល់ជំនួយបច្ចេកទេស និងការធានាបាននូវទីផ្សារសម្រាប់ផលិតផលសរីរាង្គរបស់ពួកគេ។ វិធីសាស្រ្តនេះមិនត្រឹមតែធានាបាននូវការនាំចេញ ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យក្រុមហ៊ុនផ្តល់តម្លៃបុព្វលាភបន្ថែមដល់កសិករផងដែរ។ បើតាមរបាយការណ៍ពីក្រុមហ៊ុនបង្ហាញថា ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលជាដៃគូសំខាន់ក្នុងការធ្វើពិពិធកម្មការនាំចេញកសិផល ផ្តោតលើការជួយគាំទ្រកសិករខ្នាតតូចទៅជាសហគ្រិន។ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា គាំទ្រសហគមន៍កសិកម្មដោយផ្តល់ជំនួយបច្ចេកទេស លទ្ធភាពទទួលបានទីផ្សារ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជួយពួកគេបន្ថែមតម្លៃដល់ដំណាំកសិកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេ។ សហគមន៍កសិកម្មនៅខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅបានចុះហត្ថលេខាលើកិច្ចសន្យាជំរុញកសិកម្មសរីរាង្គដ៏សំខាន់មួយ ដោយពង្រឹងភាពជាដៃគូរវាងសហគមន៍កសិកម្មនៅខេត្តព្រះវិហារ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខសម្រាប់វិស័យកសិកម្មសរីរាង្គរបស់កម្ពុជា ដោយធានាបាននូវស្ថិរភាពទីផ្សារសម្រាប់កសិករក្នុងស្រុក និងការពង្រឹងជំហរនៃវិស័យកសិកម្មរបស់ប្រទេសនៅក្នុងទីផ្សារពិភពលោក។ ព្រឹត្តិការណ៍នេះ ក៏ជាការបន្តនៃភាពជាដៃគូ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យកសិកម្ម ដែលមានរចនាសម្ព័ន្ធ និងការគាំទ្រកាន់តែច្រើន។ភាពជោគជ័យនៃភាពជាដៃគូសាធារណៈ និងឯកជន ជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម។ ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា […]
News & ជាតិ

ក្រុមហ៊ុនក្នុងស្រុកមួយមានផែនការទទួលទិញដំឡូងមីពីកសិករ២០ម៉ឺនតោន ក្នុងមួយឆ្នាំសម្រាប់នាំចេញ
ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានទីតាំងស្ថិតក្នុងខេត្តឧត្តរមានជ័យ ចូលមកដល់ឆ្នាំ២០២៥នេះបានបង្ហាញផែនការទទួលទិញដំឡូងមីស្ងួត និងស្រស់ពីប្រជាកសិករនៅតាមតំបន់ ក្នុងបរិមាណពី១០ម៉ឺនទៅ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារបរទេស។ លោក ជុំ ចាន់ធឿន បុគ្គលិកផ្នែកទីផ្សារនៃក្រុមហ៊ុន ហង្ស ហាវេស បានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះក្រុមហ៊ុនមានឃ្លាំងស្តុកដំឡូងមីទិញពីកសិករចំនួនពីរកន្លែង ស្ថិតនៅខេត្តកំពង់ស្ពឺ និងនៅក្នុងខេត្តព្រះសីហនុ ហើយនៅពេលកន្លងទៅក្រុមហ៊ុនទទួលទិញដំឡូងមីពីកសិករ គឺផ្អែកទៅលើបរិមាណ និងតម្លៃជាក់ស្តែងនៅលើទីផ្សារ។ លោកបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនគ្រោងទទួលទិញដំឡូងមីពីកសិករក្នុងបរិមាណចន្លោះពី១០ម៉ឺនតោនទៅ២០ម៉ឺនតោន នៅក្នុងមួយឆ្នាំ។ តួយ៉ាងនៅក្នុងរយៈប៉ុន្មានខែកន្លងមកនេះ ក្រុមហ៊ុនបានប្រមូលទិញដំឡូងមីកសិករបានជាងប្រាំម៉ឺនតោន នៃផែនការទិញដំឡូងមីសរុបប្រចាំ។ បើតាមតំណាងក្រុមហ៊ុនខាងលើ, សម្រាប់តម្លៃដំឡូងមី ក្រុមហ៊ុនទទួលទិញពីកសិករនៅតាមតំបន់ គឺពឹងផ្អែកទៅតាមថ្លៃនៅលើទីផ្សារ។ ចំពោះដំឡូងមីស្ងួតក្រុមហ៊ុនទិញក្នុងតម្លៃ៦៥០រៀល ទៅ៧០០រៀល និងដំឡូងមីស្រស់ ក្នុងតម្លៃចន្លោះពី១៥០រៀល ទៅ២០០រៀល ក្នុងមួយគីឡូក្រាម។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនផ្តោតសំខាន់ទទួលទិញដំឡូងមីស្ងួតច្រើនពីប្រជាកសិករ ហើយតម្លៃអាចប្រែប្រួលឡើងចុះ អាស្រ័យទៅលើតម្រូវការជាក់ស្តែងរបស់រោងចក្រនៅខាងក្រៅប្រទេស ខណៈបច្ចុប្បន្ននៅក្នុងប្រទេសចិន គេយកដំឡូងមីកែច្នៃធ្វើជាចំណីសត្វ និងធ្វើជាអេតាណុល។ បើតាមលោក ជុំ ចាន់ធឿន បានសង្កេតឃើញថា ប្រជាពលរដ្ឋក្នុងស្រុកបានដាំដំឡូងមីមានច្រើនហើយក្នុងពេលសព្វថ្ងៃនេះនៅជួបបញ្ហាខាងទីផ្សារ ហើយទន្ទឹមនិងនេះ ក្រុមហ៊ុន […]
News & ជាតិ

ប្រជាពលរដ្ឋក្នុងស្រុកបង្ហាញពីមោទនភាពកាន់តែខ្លាំងចំពោះការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ផលិតដោយកូនខ្មែរ
ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ក្រោយពីមានការឈា្លនពានរបស់ប្រទេសថៃមកលើអធិបតីភាពកម្ពុជា កើតមានឡើងជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសមានការឈឺចាប់ដោយមិនអាចបំភ្លេចបាននូវសកម្មភាពរំលោភរំពានពីភាគីថៃ។ ដើម្បីឆ្លើយតបទៅទង្វើរបស់ភាគីថៃនេះ ប្រជាពលរដ្ឋខ្មែរបានធ្វើពហិការមិនគាំទ្រនិងប្រើប្រាស់ផលិតផលនាំចូលពីថៃ ដោយងាកគាំទ្រផលិតផលស្រុកមានសន្ទុះកាន់តែខ្លាំង បង្ហាញឱ្យពីមោទភាព និងភាពជឿជាក់ទៅលើផលិតផលដែលកែច្នៃដោយជាតិសាស្ត្ររបស់ខ្លួន។ តួយ៉ាងនៅក្នុងខែកញ្ញា និងតុលាឆ្នាំ២០២៥នេះ នៅពេលដែលវិស័យឯកជននិងក្រសួង ស្ថាប័នពាក់ពាន់រៀបចំព្រឹត្តិការណ៍ដាក់តាំងបង្ហាញផលិតផលក្នុងស្រុកមានជាបន្តបន្ទាប់កន្លងមកនេះ គេសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនបានចូលរួមគាំទ្រទៅលើផលិតផលប្រើប្រាស់របស់ក្រុមហ៊ុន និងផលិតផលកែច្នៃរបស់សហគ្រាសនិងសិប្បកម្មក្នុងស្រុក យ៉ាងពេញទំហឹងតាំងពីចាប់ផ្តើមរហូតដល់ថ្ងៃបញ្ចប់ ពោលខុសប្លែកពីពេលមុន ឬឆ្នាំកន្លងទៅ។ ចំណែកអ្នកស្រី ស៊ូ វណ្ណា ប្រជាពលរដ្ឋម្នាក់រស់នៅក្រុងភ្នំពេញបានឱ្យដឹងថា ផលិតផលខ្មែរសព្វថ្ងៃមានគុណភាពមិនចាញ់ជាមួយនិងផលផលនាំចូលមកប្រទេសដទៃនោះទេ ហើយទៅថ្ងៃខាងមុខប្រសិន យើងឈប់ប្រើផលិតផលគេ ដោយងាកមកគាំទ្រ និងប្រើផលិតផលក្នុងស្រុកឱ្យបានគ្រប់គ្នា នោះវានឹងកាន់តែល្អសម្រាប់ប្រទេសកម្ពុជា ព្រោះផលិតផលក្នុងស្រុកធ្វើបានល្អតាំងពីសង្គមមកម្លេះ។ អ្នកស្រី ស៊ូ វណ្ណា ទទួលស្គាល់ថាកាលពីឆ្នាំកន្លងមកការផលិតនៅផលិតផលក្នុងស្រុកពិតជាមិនសូវសំបូរបែបច្រើនសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ ទាមទារឱ្យមានការនាំចូលមកពីខាងក្រៅបន្ថែម។ ប៉ុន្តែសព្វថ្ងៃនេះក្រុមហ៊ុន សហគ្រាស និងសិប្បកម្មនៅក្នុងស្រុក បានប្រឹងប្រែងផលិតបានច្រើនប្រភេទ ហើយមានគុណភាពស៊ឹងតែលើសផលិតផលនាំចូលមកពីខាងក្រៅទៀតផង។ ជាក់ស្តែងអ្នកស្រីពេញនិងគាំទ្រច្រើនជាងគេ ទៅលើផលិតផលមីជាតិ ហើយថែមទាំងសំណូមពរដល់ក្រុមហ៊ុនក្នុងស្រុកធ្វើការបង្កើនការផលិតនៅផលិតផលឱ្យបានច្រើនថែមទៀត ព្រោះចាប់ពីពេលនេះទៅមុខប្រជាពលរដ្ឋ គាំទ្ររហូតផលិតផលក្នុងស្រុករហូតហើយទោះបីតម្លៃខុសគ្នាតិចតួចក៏ដោយ។ ចំណែកអ្នកស្រី សោម វណ្ណី ប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួលខេត្តកណ្តាលបានឱ្យដឹងថា ការគាំទ្រផលិតផលខ្មែររបស់អ្នកស្រីគឺចង់បង្ហាញឱ្យឃើញថាអ្នកស្រីមានមោទនភាពដែលខ្មែរមានសមត្ថភាពអាចផលិតនៅផលិតផលបានដល់រាប់រយមុខក្នុងពេលបច្ចុប្បន្ន។ អ្នកស្រីបន្តថា ការចំណាយពេលចូលរួមគាំទ្រផលិតផលក្នុងស្រុក […]
News & អន្តរជាតិ

ឡាវគ្រោងដាំទុរេនឱ្យបានផ្លែ៤០០តោនសម្រាប់នាំចេញទៅប្រទេសចិន ក្នុងឆ្នាំ២០២៦
វៀងច័ន្ទន៍៖ ប្រទេសឡាវបានចាប់ផ្តើមគម្រោងថ្មី ដើម្បីដាំដំណាំទុរេន សម្រាប់ពង្រឹងការនាំចេញផ្លែទៅកាន់ប្រទេសចិន និងពង្រឹងទាំងគុណភាព និងបរិមាណនៃការផលិត ដែលគំនិតផ្តួចផ្តើមនេះដើម្បីគាំទ្រដល់កសិករឡាវ តាមរយៈការងារមានស្ថេរភាព និងឱកាសចែករំលែកប្រាក់ចំណេញ។ គម្រោងដាំដំណាំទុរេនរយៈពេល២៥ឆ្នាំ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកផលិតកម្មទុរេនសម្រាប់ផ្គត់ផ្កង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ដោយណែនាំពីបច្ចេកទេសដាំដុះតាមបែបវិទ្យាសាស្ត្រ ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ កិច្ចខិតខំប្រឹងប្រែងនេះកើតឡើងដោយសារតម្រូវការដ៏ខ្លាំងរបស់ចិនសម្រាប់ផ្លែឈើត្រូពិច និងមានបំណងធ្វើឱ្យផ្លែធូរេនឡាវកាន់តែប្រកួតប្រជែងក្នុងពាណិជ្ជកម្មអន្តរជាតិ។ ដំណាក់កាលទីមួយនឹងចាប់ផ្តើមដោយបង្កើតកសិដ្ឋានសម្រាប់សាកល្បងលើផ្ទៃដីចំនួនប្រាំមួយហិចកតា ស្ថិតនៅក្បែរក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីដាំ និងបណ្តុះកូនទុរេន ដែលមានគុណភាពខ្ពស់។ ចំណែកគំរូដាំដុះនឹងមានការចូលរួម ដោយកសិករក្នុងស្រុក និងចែករំលែកប្រាក់ចំណេញនាពេលអនាគត ដើម្បីរួមចំណែកដល់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ និងរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែទុរេននៅលើទីផ្សារ។ គម្រោងដាំទុរេននេះ គឺជាកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រុមហ៊ុនឡាវ ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងវិធីសាស្រ្តធ្វើកសិកម្មបែបទំនើប។ រីឯការដាំដុះនឹងត្រូវពឹងផ្អែកលើការស្រាវជ្រាវពីមជ្ឈមណ្ឌលស្រាវជ្រាវបន្លែ និងផ្លែឈើ។ ពិធីចុះហត្ថលេខាជាផ្លូវការសម្រាប់ភាពជាដៃគូរវាងវិទ្យាស្ថានស្រាវជ្រាវកសិកម្ម និងរុក្ខាប្រមាញ់ឡាវ និងក្រុមហ៊ុនឡាវ នឹងត្រូវបានធ្វើឡើង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីប្រធានការិយាល័យក្រសួងកសិកម្ម និងបរិស្ថាន និងលោកអគ្គនាយកក្រុមហ៊ុនដាំទុរេនឡាវ។ ប្រទេសឡាវមានគោលបំណងនាំចេញផ្លែទុរេន ចំនួន៤០០តោន ក្នុងឆ្នាំ២០២៦ ដោយមានប្រទេសចិនជាទីផ្សារធំជាងគេ ដោយដឹកជញ្ជូនតាម ផ្លូវដែកចិន-ឡាវ ប្រើពេលត្រឹមតែពីរថ្ងៃ ព្រមទាំងកាត់បន្ថយថ្លៃដឹកជញ្ជូន និងរក្សាបានភាពស្រស់ស្ងាតរបស់ផ្លែទុរេន។ យោងតាមតួលេខផ្លូវការរបស់ឡាវ […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គទី៣ នៃពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី “The Role of Development Finance Institutions in Supporting Agricultural Cooperatives in Cambodia: A Comparative Study and the Case of Agricultural and Rural Development Bank” សំដៅពិនិត្យ និងប្រមូលធាតុចូលបន្ថែម ដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត […]
News & អន្តរជាតិ

នគរបាលវៀតណាមរឹបអូសសាច់គោជប៉ុនក្លែងក្លាយ៦៥តោន និងចាប់ខ្លួនមនុស្សបួននាក់
ហាណូយ៖ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ខ្លួនឈ្មួញទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។ សារព័ត៌មានវៀតណាម អេចប្រេស បានចេញផ្សាយកាលពីនៅថ្ងទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) ឈ្មោះ ង្វៀង ធិហ្វឺងថាវ ( Nguyen Thi Phuong Thao) ភេទស្រី និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបីនាក់ផ្សេងទៀត ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។ បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនកែច្នៃសាច់គោក្លែងក្លាយនេះ មានឈ្មោះ ង្វៀង ធិទ្វីហ៊រ ( Nguyen Thi Thuy Hoa) ភេទស្រី ជាប្រធានគណនេយ្យ ឈ្មោះ ង្វៀង ធិស៊ុង (Nguyen Thi Dung) ភេទស្រី ជានាយកផ្នែកផលិតកម្ម និងឈ្មោះ ចិន ហ័ងហ្វឺក (Tran Hoang […]
News & អន្តរជាតិ

អូស្ត្រាលីព្រួយបារម្ភពីការនាំចូលផ្លែចេកពីហ្វីលីពីន ព្រោះខ្លាចនាំមេរោគ និងសត្វល្អិតចង្រៃមកដែរ
ទីក្រុងកង់បេរ៉ា៖ ឧស្សាហកម្មចេកអូស្ត្រាលីកំពុងសម្តែងការព្រួយបារម្ភអំពីដំណើរការត្រួតពិនិត្យជាថ្មីឡើងវិញ ដើម្បីពិចារណាលើការចូលផ្លែចេកពីប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានស្នើសុំជាផ្លូវការឱ្យធ្វើបច្ចុប្បន្នភាពចំពោះពិធីសារស្តីពីជីវសុវត្ថិភាព ដែលអូស្ត្រាលីតម្រូវឱ្យវាយតម្លៃក្រោមកាតព្វកិច្ចពាណិជ្ជកម្មអន្តរជាតិ។ ប្រធានក្រុមប្រឹក្សាអ្នកដាំចេកអូស្ត្រាលី បាននិយាយថា ការអនុញ្ញាតឱ្យមានការនាំចូលអាចធ្វើឱ្យឧស្សាហកម្មដំណាំចេកក្នុងស្រុក ដែលមានតម្លៃប្រហែល៨៥០លានដុល្លារអាចជួបបញ្ហានាពេលខាងមុខ។ លោកបានបន្តថា «យើងដាំចេកគ្រប់គ្រាន់ក្នុងប្រទេសអូស្ត្រាលី ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់យើង។ យើងទទួលបានកំណត់ត្រាជីវសុវត្ថិភាពដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ប្រទេសអូស្ត្រាលី ហើយមិនមានប្រទេសណាមួយក្នុងពិភពលោក ដែលអាចផ្គូរផ្គងពួកយើងលើជីវសុវត្ថិភាពទាំងនោះបានទេ»។ លោកបាននិយាយបន្ថែមថា ការវាយតម្លៃកន្លងមកបានកំណត់អំពីប្រភេទជំងឺកើតលើដើមចេក មានដូចជា ជំងឺក្រាស៊ី និងជំងឺខ្លោចស្លឹកចេក ដែលជាហេតុផលដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្ម ព្រោះអូស្ត្រាលីជាប្រទេសតែមួយគត់ ដែលបានលុបបំបាត់ជំងឺខ្លោចស្លឹក តាំងក្នុងឆ្នាំ២០០៥មកម្លេះ។ នៅក្នុងប្រទេសអូស្ត្រាលី មានកសិករដាំចេកជាង៥០០នាក់ ឬស្មើនឹង៩៤ភាគរយនៃផលិតកម្ម ភាគច្រើនស្ថិតភាគខាងលិចប្រទេស ដោយបង្កើតការងារបានជាង១៨ ០០០កន្លែអ និងបានរួមចំណែកសេដ្ឋកិច្ចជាតិប្រមាណជា៨៥០លានដុល្លារ។ សំណើថ្មីពីប្រទេសហ្វីលីពីនចំពោះប្រទេសអូស្ត្រាលី រួមមានពូជចេកអំបូង និងខេត្តនាំចេញថ្មី ដែលមិនត្រូវបានពិចារណាក្នុងការធ្វើវិភាគរកហានិភ័យនាំចូលឆ្នាំ២០០៨ឡើយ។ ចំណែកមន្ត្រីមកពីក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ នឹងវាយជាតម្លៃថ្មី និងពិគ្រោះយោបល់ជាមួយអ្នកដាំដុះនៅក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី។ ចំណែកនៅក្នុងសភា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូស្ត្រាលីវិញ បានបញ្ជាក់ថា មិនមានលទ្ធផលកំណត់ទុកជាមុនចំពោះការពិនិត្យឡើងវិញនោះទេ ដោយលោករំឭកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងបានណែនាំថា រដ្ឋាភិបាលកំពុងតែវាយតម្លៃតាមបែបវិទ្យាសាស្ត្រ និងភស្តុតាងរបស់សំណើពីប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី […]
News & ជាតិ

ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំសមាជិកជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្ករ នៅប្រទេសអ៊ីតាលី
ប្រទេសអ៊ីតាលី៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិកសហព័ន្ធ ដោយមានក្រុមហ៊ុននាំអង្ករចេញចំនួនប្រាំមួយណជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី។ បន្ទាប់ពីដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួនប្រាំមួយក្រុមហ៊ុន ក្នុងនោះ មាន ១) ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ២) ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ៣) ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត ៤) ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល […]
News & ជាតិ

កញ្ញា សាំង សារ៉ង ស្រលាញ់មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម ទោះបីលំបាកក៏មិនបោះបង់
ដោយ ឡុង សារេត កំពង់ស្ពឺ៖ កញ្ញា សាំង សារ៉ង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតផ្សេងទៀត ដែលចាប់យកមុខជំនាញវិទ្យាសាស្ត្រជលផលនិងវារីវប្បកម្ម បើទោះដឹងថាប្រឈមនិងការលំបាកសម្រាប់មនុស្សស្រី ក៏នៅតែមិនបោះបង់ការតស៊ូរហូតទទួលបានជោគជ័យ។ កញ្ញាលើកឡើងថា មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មមួយនេះ សម្រាប់និស្សិត ឬកូនអ្នកចង់ស្រួលអាចថា វាពិបាកបើប្រៀបធៀបនិងមុខជំនាញផ្សេងៗ ដោយសារមុខជំនាញជលផលនេះ គឺទាមទារឱ្យយើងខិតខំប្រឹងប្រែងខ្លាំង។ សម្រាប់និស្សិតជាស្ត្រីទីមួយត្រូវលះលះបង់រូបសម្រស់ ព្រោះត្រូវការចុះទឹក ចូលព្រៃ ចុះសមុទ្រ នៅហាលវាលហាលក្តៅអត់ធ្វើការនៅក្នុងម្លប់ ឬកន្លែងត្រជាក់ដូចមុខជំនាញផ្សេងៗទៀតនោះទេ។ ដូច្នេះមុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មសម្រាប់អ្នកដែលធ្វើការស្រួលៗ វាជួបលំបាកបន្តិច។ ប៉ុន្តែវាសប្បាយសម្រាប់អ្នកស្រលាញ់ និងចូលចិត្តជំនាញមួយនេះ។ បើតាមកញ្ញាសាំង សារ៉ង អះអាងទៀតថា នៅក្នុងការសិក្សាអស់រយៈពេលបួនឆ្នាំកន្លងមក កញ្ញាមិនធ្លាប់នឹកដល់រឿងធុញធប់និងមុខជំនាញនេះទេ។ តែផ្ទុយទៅធ្វើឱ្យកញ្ញាកាន់តែស្រលាញ់ និងចូលចិត្តថែមទៀត។ តួយ៉ាងសារណាបញ្ចប់ការសិក្សាទាក់ទងនិងស្មៅសមុទ្រ នាងបានចំណាយពេលបួនខែស្នាក់នៅលើកោះមួយនៅក្នុងខេត្តកែប ទោះបីក្តៅក៏ដោយនៅតែពេញចិត្ត។ កញ្ញាបានលើកឡើងថា ក្រោយពីទទួលសញ្ញាបត្របញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មនេះ។ កញ្ញាមានគោលបំណងចង់ធ្វើការ ជាងការបង្កើតអាជីវកម្មដោយខ្លួនឯង ដោយសារបងប្រុសរបស់ខ្លួនបានបង្កើតកសិដ្ឋានចិញ្ចឹមត្រី និងដាំបន្លែរួចហើយ។ ដូច្នេះបើមានឱកាសចង់ធ្វើការច្រើនជាង៕
