អន្តរជាតិ
News & អន្តរជាតិ

អាម៉េរិក និងឥណ្ឌូណេស៊ី កិច្ចព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយមកត្រឹម១៩ភាគរយ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីឥណ្ឌូណេស៊ី បានមកសហរដ្ឋអាម៉េរិក ដើម្បៅចូលរួមកិច្ចប្រជុំលើកដំបូងនៃ “ក្រុមប្រឹក្សាសន្តិភាព” ដែលដឹកនាំដោយប្រធានាធិបតីអាម៉េរិក ហើយរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា ពួកគេបានបញ្ចប់កិច្ចព្រមព្រៀងដើម្បីកាត់បន្ថយពន្ធរបស់សហរដ្ឋអាម៉េរិកមពី៣២ភាគរយ មកនៅត្រឹម១៩ភាគរយ។ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូណេស៊ីនឹងកាត់បន្ថយរបាំងពាណិជ្ជកម្មលើការនាំចូលរបស់សហរដ្ឋអាម៉េរិកជាង៩៩ភាគរយ និងជួយសម្រួលដល់ការទិញទំនិញអាម៉េរិកជាង៣០ពាន់លានដុល្លារ។ រដ្ឋាភិបាលក្រុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនបានលើកលែងពន្ធលើទំនិញឥណ្ឌូណេស៊ីមួយចំនួន រួមទាំងសម្លៀកបំពាក់ និងគ្រឿងវាយនភ័ណ្ឌផលិតពីកប្បាស និងធ្វើពីវត្ថុធាតុដើមផ្សេងទៀត។ លោក ជេមីសុន ហ្គ្រា (Jamieson Greer) តំណាងពាណិជ្ជករអាម៉េរិក បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងបំបែករបាំងពាណិជ្ជកម្ម ហើយជួយលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជនអាម៉េរិក។ កិច្ចព្រមព្រៀងនេះបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោន ដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលផកតួចផកតើមដឹកនាំដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trum) ដើម្បីពិភាក្សាអំពីការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី លោក អ៊ាឡាងហ្គា ហាតាតូ (Airlangga Hartarto) បានលើកឡើងថា កិច្ចព្រមព្រៀងនេះ គឺមានអត្ថប្រយោជន៍ទាំងសងខាង ហើយនឹងទាក់ទាញការវិនិយោគកាន់តែច្រើននៅក្នុងប្រទេសឥណ្ឌូណេស៊ី។ […]
News & អន្តរជាតិ

ចិនរឹតបន្តឹងច្បាប់នាំចូលផលិតផលកសិកម្ម ទៅកាន់ទីផ្សាររបស់ខ្លួន
ហូជីមិញ៖ សេចក្តីជូនដំណឹងអំពីភូតគាមអនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា អគ្គរដ្ឋបាលគយចិន បានដាក់ចេញនូវបទប្បញ្ញត្តិថ្មី ស្តីពីការគ្រប់គ្រងប្រកាសសម្រាប់សហគ្រាសបរទេស ដែលនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារប្រទេសចិន។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា ដូច្នោះហើយ ផលិតផលចំនួន២ ៥៨៩មុខ ដែលស្ថិតក្នុងផលិតផលចំនួន២០ក្រុម ត្រូវតែចុះបញ្ជី និងមានលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច នៅពេលនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងនោះរួមមាន ផលិតផលជលផល ផ្លែឈើស្រស់ បន្លែស្រស់ គ្រឿងទេស ឱសថបុរាណ កាហ្វេ គ្រាប់ដំណាប់ គ្រាប់ពូជ គ្រាប់ធញ្ញជាតិ ស្លឹកថ្នាំជក់ ចំណីសត្វ និងផលិតផល ដែលមានដើមកំណើតពីសត្វ។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើការវាយតម្លៃហានិភ័យនៃការធ្វើចត្តាឡីស័កលើផលិតផលកសិកម្មនាំចូល និងស្របតាមការអនុវត្តជាអន្តរជាតិ។ អាជ្ញាធរគយរបស់ប្រទេសចិនឥឡូវនេះ តម្រូវឱ្យមានការចុះបញ្ជីផលិតផលកសិកម្មជិត២៦០០មុខ ពីសហគ្រាសបរទេស ដែលជាវិធានការមួយក្នុងគោលបំណងពង្រឹងតម្លាភាព និងតាមដានការនាំចូលទៅកាន់ទីផ្សាររបស់ខ្លួន។ យោងតាមលោក ថ៉ោ សួនណាម (Ngo Xuan Nam) អនុប្រធានការិយាល័យ ភូតគាមអនាម័យ និងភូតគាមអនាម័យវៀតណាម បានឱ្យដឹងថា សម្រាប់ផលិតផលកសិកម្ម ដែលមានឈ្មោះក្នុងបញ្ជីជាប់កាតព្វកិច្ច ដូច្នេះអាជីវកម្មនាំចេញទៅកាន់ប្រទេសចិនត្រូវតែប្រកាសលេខចុះបញ្ជីនៅប្រទេសចិនឱ្យបានពេញលេញ និងត្រឹមត្រូវ ឬលេខចុះបញ្ជីរបស់សហគ្រាសបរទេសនៅលើទម្រង់ប្រកាសគយនៅប្រទេសចិន។ […]
News & អន្តរជាតិ

កោះតៃវ៉ាន់គាំទ្រការនាំចេញផ្លែទៀបបារាំង ដោយមានការឧបត្ថម្ភធន
តៃប៉ិ៖ ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារតៃវ៉ាន់ បានដាក់ចេញនូវការឧបត្ថម្ភធនលើការនាំចេញ និងកែច្នៃ ផ្លែទៀបបារាំង ស្របពេលការប្រមូលផលផ្លែទៀបបារាំងរបស់កោះតៃវ៉ាន់ ទទួលបានទិន្នផលខ្ពស់បំផុត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រដល់ការលក់ និងគ្រប់គ្រងការផ្គត់ផ្គង់ផ្លែទៀបបារាំង ក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ដល់ដើមខែមីនា ដែលជាពេលប្រមូលទិន្នផលធំប្រចាំឆ្នាំ។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ផ្ទៃដីផលិតផ្លែទៀបបារាំងសំខាន់ជាងគេរបស់កោះតៃវ៉ាន់មានទំហំប្រមាណ២ ៤៥៤ហិកតា កាលពីឆ្នាំមុន ដែលមានផ្តល់ទិន្នផល១២ ៧៦១តោន។ ចំណែកទំហំនៃការនាំចេញមានបរិមាណប្រហែល៦០ភាគរយនៃទិន្នផលសរុប។ ទីភ្នាក់ងារនេះ កំពុងធ្វើការជាមួយថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកបណ្តាញលក់ក្នុងស្រុក រួមទាំងរៀបចំជាប្រអប់កាដូសម្រាប់បុណ្យចូលឆ្នាំថ្មី និងការទិញក្នុងបិរមាណច្រើនសម្រាប់ផ្នែកអាជីវកម្ម។ ការឧបត្ថម្ភធន កំពុងត្រូវបានផ្តល់ជូនសម្រាប់ចំណាយលើការវេចខ្ចប់ និងការនាំចេញ ព្រមទាំងលើកទឹកចិត្តដល់ការកែច្នៃ ដើម្បីបង្កើនបន្ថែមតម្លៃ ដើម្បីធ្វើពិពិធកម្មទម្រង់ផលិតផល និងអាចរក្សាភាពស្រស់បានយូរ។ នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះ សាខាតំបន់ភាគខាងកើតរបស់ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារតៃវ៉ាន់ បានដាក់ចេញនូវវិធានការចំនួនបី ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងការលក់។ ទាំងនេះ រួមមានការពង្រីកបណ្តាញនាំចេញ ការពង្រឹងការចែកចាយក្នុងស្រុក និងការលើកកម្ពស់ការកែច្នៃចម្រុះ។ ទីភ្នាក់ងារនេះ បាននិយាយថា ការឧបត្ថម្ភធនគ្របដណ្តប់ទាំងការចំណាយលើការកែច្នៃ និងការនាំចេញ បានបង្ហាញផងដែរថា ការទិញជាក្រុមសាជីវកម្ម និងបណ្តាញទីផ្សារក្នុងស្រុកជាច្រើន ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ដំណើរការលក់ជារួម។ អ្នកចូលរួមក្នុងទីផ្សារ បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងការចុះខ្សោយនៃតម្រូវការនាំចេញ […]
News & អន្តរជាតិ

អាជ្ញាធរខេត្តហាទិញ របស់វៀតណាម សម្លាប់មាន់ចោលជិតមួយម៉ឺនក្បាល ក្រោយផ្ទុះជំងឺផ្តាសាយបក្សី
ហាណូយ៖ អាជ្ញាធរវៀតណាម បានបំផ្លាញចោលសត្វស្លាបជាង៩០០ក្បាល នៅក្នុងខេត្តហាទិញ (Ha Tinh) បន្ទាប់ពីមានការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី H5N1 យ៉ាងខ្លាំង ដូច្នេះអាជ្ញាធរមូលដ្ឋានបានបង្កើនវិធានការដើម្បីទប់ស្កាត់រការចម្លងមេរោគពីសត្វទៅមនុស្ស។ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បាននិយាយថា ការផ្ទុះឡើងនូវជំងឺឆ្លងនេះ ត្រូវបានរកឃើញនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងឃុំមួយ នៅក្នុងខេត្តហាទិញ ភាគខាងត្បូងទីក្រុងហាណូយ ក្រោយពីការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានបញ្ជាក់ថា សំណាកសត្វស្លាបពីរប្រភេទមានផ្ទុកមេរោគគ្រុនផ្តាសាយបក្សី H5N1។ របាយការណ៍បឋម បានបង្ហាញថា បសុបក្សីបានធ្លាក់ខ្លួនឈឺ ឬងាប់នៅតាមផ្ទះកសិករចំនួន២៧គ្រួសារ ក្នុងចំណោមកសិករសរុប១២៣គ្រួសាររស់នៅក្នុងឃុំខាងលើនេះ ដូច្នេះត្រូវតែសម្លាប់សត្វចោលស្លាបចំនួន៩០២ក្បាល ដែលភាគច្រើនជាសត្វមាន់។ មន្ត្រីសុខាភិបាលវៀតណាម បានដាក់ពង្រាយបុគ្គលិកដើម្បីតាមដានសុខភាពមនុស្ស ដែលបានប៉ះពាល់សត្វបសុបក្សីទាំងអស់នេះ ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានផ្តល់ថ្នាំបាញ់សម្លាប់មេរោគនៅតាមកសិដ្ឋានចិញ្ចឹមសត្វស្លាបក្នុងតំបន់ផ្ទុះជំងឺឆ្លង។ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បាននិយាយថា ស្ថានភាពជំងឺផ្តាសាយបក្សីនេះកំពុងតែស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែបានព្រមានពីហានិភ័យខ្ពស់នៃការឆ្លងរាលដាលឡើងវិញ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ឬថ្ងៃឈប់សម្រាកបុណ្យតេត របស់វៀតណាម នៅពេលវេលាមានការដឹកជញ្ជូន និងមានតម្រូវការសាច់សត្វស្លាបច្រើនខុសពីថ្ងៃធម្មតា។ ក្រៅវិធានការទប់ស្កាត់ អាជ្ញាធរវៀតណាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋវៀតណាម សូមកុំបរិភោគសាច់បសុបក្សីឈឺ ឬងាប់ ចៀសវាងបិរភោគម្ហូបឈាមឆៅ ត្រូវចម្អិនម្ហូបឱ្យបានឆ្អិនល្អ ត្រូវមានអនាម័យដោយលាងដៃ និងទៅពិភាក្សាជាមួយក្រុមគ្រូពេទ្យ ប្រសិនបើមានរោគសញ្ញា ដូចជា ក្តៅខ្លួន […]
News & អន្តរជាតិ

ការផលិតវ៉ាក់សាំងយឺតយ៉ាវពេក ធ្វើឱ្យជំងឺអុតក្តាមសម្លាប់គោរបស់អាហ្វ្រិកខាងត្បូងកាន់តែច្រើន
ខេបថោន៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានសាទរចំពោះការបញ្ចេញឱ្យប្រើវ៉ាក់សាំងការពារជំងឺអុតក្តាម ដែលផលិតក្នុងស្រុកលើកដំបូង កាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែអ្នកជំនាញក្នុងឧស្សាហកម្មនេះ បាននិយាយថា វាហួសពេលកំណត់ហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតក្តាមកាន់តែខ្លាំងឡើងៗ។ អ្នកប្រឹក្សាពេទ្យសត្វ និងជានាយកបណ្តាញពេទ្យសត្វ អាហ្វ្រិកខាងត្បូង បានពណ៌នាការបញ្ចេញវ៉ាក់សាំងនេះថាជាភាពអាម៉ាស់របស់ប្រទេសជាតិ ដោយលើកហេតុផលថា វ៉ាក់សាំងនេះមិនមែនថ្មី ឬមិនមែនជារបកគំហើញទេ។ លោកបានលើកឡើងថា វ៉ាក់សាំងនេះត្រូវបានស្រាវជ្រាវតាំងពីឆ្នាំ២០១០ ដែលបានចុះបញ្ជីទទួលស្គាល់នៅឆ្នាំ២០២២ ព្រមទាំងទទួលបានការសាទរជាសាធារណៈថា ជាជោគជ័យនៅឆ្នាំ២០២៣ ប៉ុន្តែវ៉ាក់សាំងនេះមិនដែលបានផលិតក្នុងទ្រង់ទ្រាយធំនោះទេ ស្របពេលការផ្ទុះជំងឺអុតក្តាមគោកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទសអាហ្វ្រិកខាងត្បូង។ វ៉ាក់សាំងការពារជំងឺអុតក្តាម នេះត្រូវបានបង្កើតឡើងដោយមូលនិធិក្នុងស្រុក និងមានការចូលរួមពីអ្នកជំនាញ រួមទាំងអ្នកឯកទេសអន្តរជាតិផងដែរ ប៉ុន្តែមិនដែលផលិតចែកចាយទេ ចាប់តាំងពីពេលទើបផ្ទុះជំងឺអុតក្តាមដំបូងម្លេះ ដែលភ្លាមៗនោះ ប្រសិនបើមានវ៉ាក់សាំងនេះ អាចជួយទប់ស្កាត់ការឆ្លងរាលដាលបានខ្លះ។ ស្របពេលជាមួយគ្នានេះ នៅពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានរាយការណ៍ថា គិតនៅត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ សត្វគោជាងពីរលានក្បាលត្រូវបានចាក់វ៉ាក់សាំង ប៉ុន្តែបែរជាខ្វះវ៉ាក់សាំងទៅវិញ។ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ដើម្បីទប់ស្កាត់ជំងឺអុតក្តាមគោឱ្យមានប្រសិទ្ធភាពបាន គឺតម្រូវឱ្យមានវ៉ាក់សាំងប្រមាណ១៤លានដូស រៀងរាល់ប្រាំមួយខែ ដែលជាចំនួនលើសពី១២ ៩០០ដូស ដែលបានបញ្ចេញឱ្យប្រើកាលពីសប្តាហ៍មុន។ ករណីស្រដៀងនេះដែរ សូម្បីតែផែនការរបស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម ដែលត្រូវការវ៉ាក់សាំងរហូតដល់ប្រហែល២០ ០០០ដូស ក្នុងមួយសប្តាហ៍ ក៏មិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់គោដែរ ដោយសារតែគោច្រើនជាងវ៉ាក់សាំង […]
News & អន្តរជាតិ

កូរ៉េខាងត្បូងគ្រោងនាំចេញខ្ទឹមបារាំងថោកៗចំនួន១៥ ០០០តោន ទៅវៀតណាម តៃវ៉ាន់ ជប៉ុន និងម៉ាឡេស៊ី
សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលនឹងចាត់វិធានការ នាំចេញខ្ទឹមបារាំង ដែលរដ្ឋាភិបាលបានទិញស្តុកទុក ដោយបញ្ចុះលក់រាយក្នុងរយៈពេលខ្លី ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ និងនាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យោងតាមក្រសួង បានឱ្យដឹងទៀតថា តម្លៃលក់ដុំសម្រាប់ខ្ទឹមបារាំង ដែលរក្សាទុកតាមស្តង់ដារ នៅចុងខែមករា ឆ្នាំ២០២៦នេះ ជាមធ្យមមានតម្លៃត្រឹម១០ ២២វ៉ុន ឬស្មើនឹង០,៧៦ដុល្លារ ក្នុងមួយគីឡូក្រាម គឺការធ្លាក់ចុះរៀងរាល់ឆ្នាំរហូតដល់២៧,៦ភាគរយ និងទាបជាងមធ្យមភាគនៃឆ្នាំមុនៗ ចំនួន២៣,៣ភាគរយ។ ទោះបីជាតម្លៃលក់ដុំសម្រាប់ខ្ទឹមបារាំង ដែលរក្សាទុកជាធម្មតា អាចកើនឡើងនៅចន្លោះខែមករា និងខែមីនា មុនការប្រមូលផលថ្មីក៏ដោយ ក៏ស្តុកខ្ទឹមបារាំងសល់នៅក្នុងឆ្នាំ២០២៥ រួមទាំងទុនបម្រុងរបស់រដ្ឋាភិបាល ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៨,៧ភាគរយ ខ្ពស់ជាងឆ្នាំមុន។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ បានសន្មតថា សម្ពាធតម្លៃដោយសារតម្រូវការខ្សោយ និងការកើនឡើងនៃការដឹកជញ្ជូនខ្ទឹមបារាំង ដែលមានគុណភាពទាបសម្រាប់ទីផ្សារ។ មន្ត្រីក្រសួង បាននិយាយថា ប្រសិនបើតម្លៃនៅតែទាបដូចបច្ចុប្បន្ននេះ រហូតដល់ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៦នេះ វាអាចមានផលប៉ះពាល់ដល់ការប្រមូលផល និងការផ្គត់ផ្គង់ ព្រមទាំងពិបាកកំណត់តម្លៃខ្ទឹមបារាំងទើបប្រមូលថ្មី ដូច្នេះឱ្យមានអន្តរាគមន៍ជាមិនបន្តាន់ពីរដ្ឋាភិបាល។ ដើម្បីជាការឆ្លើយតប រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងនាំចេញខ្ទឹមបារាំងចំនួន១៥ ០០០តោន […]
News & អន្តរជាតិ

រដ្ឋាភិបាលហ្វីលីពីន ពិចារណាដំឡើងពន្ធលើសារធាតុមេស្ករ
ម៉ានីល៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកកំពុងពិចារណាដំឡើងពន្ធលើសារធាតុមេស្ករ ដើម្បីទប់ស្កាត់ការនាំចូលច្រើនលើសលប់ពេក ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតស្ករសក្នុងស្រុក។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ផែនការនេះទទួលបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក ហ្វេដឺរិក ហ្គោ (Frederick Go) ដោយត្រូវបង្កើតរូបមន្ត និងគណនាអត្រាពន្ធនាំចូលឱ្យបានឱ្យត្រឹមត្រូវ។ ទោះបីជាយ៉ាងណា លោកមិនបានបកស្រាយលម្អិតអំពីអត្រាពន្ធជាក់លាក់ណាមួយទេ ប៉ុន្តែលោកបានលើកឡើងថា ក្រសួងទាំងពីរចង់ឱ្យអត្រាពន្ធនេះស្ថិតនៅក្នុងកម្រិតសមស្របមួយ ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក ហើយមិនរារាំងដល់ការនាំចូលទាំងស្រុងនោះទេ។ លោកបានមានប្រសាសន៍ថា ការនាំចូលសារធាតុមេស្ករកាលពីឆ្នាំមុន បានកើនឡើង២០ម៉ឺនតោន ដែលជាបរិមាណត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹង កាលពីឆ្នាំមុនប្រទេសហ្វីលីពីនបានប្រើប្រាស់សារធាតុមេស្ករជាង៨១ម៉ឺនតោន។ សារធាតុមេស្ករនោះ រួមមាន សារធាតុ អាស្ប៉ាតាម (Aspartame), អាសេស៊ុលហ្វាម ( Acesulfame), ស៊ូក្រាឡូស (Sucralose), សាការីន (Saccharin) និងសារធាតុ ស្តេវីយ៉ា (Stevia)។ បច្ចុប្បន្ននេះ ពន្ធនាំចូលសារធាតុទាំងនេះ មានចាប់ពីមួយទៅបីភាគរយ។ បញ្ហាការកើនឡើងនៃតម្រូវការសារធាតុមេស្ករ […]
News & អន្តរជាតិ

ម៉ាឡេស៊ីជំរុញឱ្យកសិករចុះបញ្ជីទុរេនជាម៉ាកសម្គាល់ភូមិសាស្ត្រដំណាំ
គូឡាឡាំពួរ៖ អ្នកដាំទុរេននៅប្រទេសម៉ាឡេស៊ី ទទួលបានលើកទឹកចិត្តឱ្យចុះបញ្ជីពូជរបស់ដំណាំរបស់ខ្លួន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារអត្តសញ្ញាណផលិតផល និងពង្រឹងទីផ្សារឱ្យកាន់តែរឹងមាំ។ សំណើរឱ្យមានចុះបញ្ជីពូជទុរេននេះ ត្រូវបានរៀបចំឡើងដោយសាជីវកម្មការពារកម្មសិទ្ធិបញ្ញានៃប្រទេសម៉ាឡេស៊ី ដែលបានអំពាវនាវឱ្យសមាគមកសិករ អ្នកផលិត និងអាជ្ញាធរដែនដី ប្រឹងប្រែងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ពូជទុរេនណាមួយមានប្រភពនៅក្នុងតំបន់។ ម៉ាកសម្គាល់ភូមិសាស្ត្រ គឺបញ្ជាក់ពីផលិតផល ដែលមានដើមកំណើតពីទីតាំងជាក់លាក់មួយ រួមទាំងគុណភាព កេរ្តិ៍ឈ្មោះ ឬលក្ខណៈពិសេសរបស់ដំណាំ គឺត្រូវផ្សារភ្ជាប់ទៅនឹងតំបន់ជាក់ស្តែងតែម្តង។ លោក យុស្នីអេសា ស៊ីយ៉ាមីឡា យូសូហ្វ (Yusnieza Syarmila Yusoff) អគ្គនាយកនៃសាជីវកម្មការពារកម្មសិទ្ធិបញ្ញា ម៉ាឡេស៊ី បានមានប្រសាសន៍ថា “ការការពារម៉ាកសម្គាល់ភូមិសាស្ត្រអនុញ្ញាតឱ្យអ្នកផលិតពិតប្រាកដទទួលបានម៉ាកយីហោកាន់តែច្បាស់លាស់ និងការកំណត់តម្លៃពិសេសនៅលើទីផ្សារ ដោយសារតែអ្នកបរិភោគទទួលស្គាល់ភាពត្រឹមត្រូវ និងគុណភាពពិសេស ដែលផ្សាភ្ជាប់ទៅនឹងប្រភពភូមិសាស្ត្រជាក់លាក់ណាមួយ”។ យោងតាមសាជីវកម្មការពារកម្មសិទ្ធិបញ្ញានេះ រហូតមកដល់ពេលនេះពូជទុរេនចំនួនបួនត្រូវបានចុះបញ្ជីរួចរាល់ មានពូជ មូសាងឃីង (Musang King), ប្លែកថន (Black Thorn) ម៉ាលីក ពូឡៅ (Balik Pulau) និងពូជទុរេន នីយ៉េកាក់ (Nyekak) ដែលជាពូជទុរេនម៉ាឡេស៊ី ក្នុងចំណោម១២៨ពូជផ្សេងទៀត អាចត្រូវចុះបញ្ជីផងដែរ។ សមាជិកសភាម៉ាឡេស៊ីម្នាក់ […]
News & អន្តរជាតិ

មន្រ្តីជំនាញណែនាំពលរដ្ឋកុំដុតជញ្ជ្រាំង ព្រោះប៉ះពាល់បរិស្ថាន តែត្រូវភ្ជួរលប់ដើម្បីដីមានជីជាតិល្អ
ភ្នំពេញ៖ ស្របពេលរដូវច្រូតកាត់រួចរាល់ និងរដូវក្តៅឈានមកដល់ដែរនោះ ក្រុមមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការព្រួយបារម្ភអំពីពលរដ្ឋដុតជញ្រ្ជាងស្រូវ ដែលមិនត្រឹមបង្កផលប៉ះពាល់ដល់គុណភាពដីទេ ថែមទាំងបង្កើតខ្យល់ពុលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដោយឡែកមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញពីផលប៉ះពាល់ដល់គុណភាពដីរបស់ប្រជាកសិករក្នុងការធ្វើស្រែផងដែរ។ គួរបញ្ជាក់ថា កាលពីដើមឡើយ ពលរដ្ឋជាច្រើនបានប្រកាន់យកការដុតជញ្រ្ជាំងនេះ ដោយគិតថា នឹងផ្តល់ជីជាតិតាមរយៈការដុតនេះ តែផ្ទុយគ្នាស្រឡះ ក្រោយមកមន្រ្តីជំនាញបានពន្យល់ថា ការដុតជញ្រ្ជាំងស្រូវតែងបង្កជះផលអាក្រក់ច្រើនមកវិញ ក្នុងនេះរួមមានទាំងបង្កការប៉ះពាល់ដល់គុណភាពដី បំផ្លាញសត្វល្អិត និងអាក្រក់ធ្ងន់ធ្ងរជាងនេះ គឺបង្កការប៉ះពាល់ដល់បរិស្ថាន បង្កឱ្យមានផ្សែងពុលថែមទៀត។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ប្រាប់ដោយពន្យល់ណែនាំកុំឱ្យពលរដ្ឋដុតជញ្រ្ជាំងស្រូវក្រោយពេលច្រូតកាត់ ដោយសារវាបង្កផលប៉ះពាល់ច្រើនទាំងវិស័យបរិស្ថានក៏ដូចជាវិស័យកសិកម្មផ្ទាល់របស់បងប្អូនកសិករតែម្តង។ អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងដូច្នេះថា “ត្រូវបញ្ឈប់ការដុតជញ្ជ្រាំង និងសំណល់ដំណាំដើម្បីកាត់បន្ថយការកើនឡើងនូវកំហាប់ភាគល្អិតពុល PM2.5 សំដៅរួមគ្នាថែរក្សាគុណភាពខ្យល់ឱ្យកាន់តែស្អាតសម្រាប់យើងទាំងអស់គ្នា”។ ដោយឡែក លោក ស៊ន សារី មន្រ្តីកសិកម្មឃុំត្រពាំងស្តៅ […]
News & អន្តរជាតិ

កោះហៃណានប្រទេសចិននាំចូលផ្លែដូង៥៩២,០០០តោន ក្នុងឆ្នាំ២០២៥
ហៃណាន៖ យោងតាមអាជ្ញាធរគយចិនប្រចាំក្រុងហៃគូ (Haikou Customs) បានឱ្យដឹងថា ខេត្តហៃណាន (Hainan) របស់ប្រទេសចិន បាននាំចូលផ្លែដូងចំនួន៥៩២ ០០០តោន តាមរយៈកំពង់ផែរបស់ខ្លួន ក្នុងឆ្នាំ២០២៥ ដោយកើនឡើង ១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលបានធ្វើឱ្យកោះហៃណាន គឺជាខេត្តនាំចូលផ្លែដូងមុនគេបង្អស់របស់ប្រទេសចិន។ ការនាំចូលផ្លែដូងពីប្រទេសឥណ្ឌូណេស៊ី បានឈានដល់បរិមាណ៥១៦ ០០០តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើង ៣៤,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលស្មើនឹង៨៧,២ភាគរយ នៃការនាំចូលផ្លែដូងសរុបរបស់ខេត្តហៃណាន ចំណែកបរិមាណនាំចូលពីប្រទេសហ្វីលីពីន ក៏បានកើនឡើងផងដែរ នៅក្នុងអំឡុងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរគយចិន បានបង្ហាញថា ការកើនឡើងនៃការនាំចូលផ្លែដូងបានផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ ក្រោមក្របខ័ណ្ឌកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលកំពុងគាំទ្រដល់ការអភិវឌ្ឍវិស័យដូងក្នុងស្រុក ប៉ុន្តែជះផលប៉ះពាល់ដល់រយៈពេល និងថ្លៃដឹកជញ្ជូន។ អាជ្ញាធរគយចិនបានដាក់ចេញនូវវិធានការជួយសម្រួលដល់ការនាំចូលផ្លែដូង រួមទាំងការប្រកាសជាមុន និងការត្រួតពិនិត្យតាមពេលកំណត់ទុកមុន។ ជំហានទាំងនេះបានកាត់បន្ថយនីតិវិធីប្រកាសមុខទំនិញ និងកាត់បន្ថយពេលវេលារវាងការមកដល់របស់ផ្លែដូង និងការរៀបចំផលិតកែច្នៃ។ ភ្នាក់ងារគយប្រចាំនៅក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក បាននិយាយថា ពេលវេលាជាអ្នកកំណត់ដោយផ្ទាល់នូវការប្រកួតប្រជែងផលិតផល។ ឥឡូវនេះ ការនាំចូលផ្លែដូងត្រូវចំណាយពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ គិតចាប់ពីពេលទំនិញចូលមកចំណតរហូតដល់ដំណើរកាតផលិត។ ចំណែកវិធានការអនុគ្រោះពន្ធនាំចូលតាមកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ក៏បានប៉ះពាល់ដល់ប្រតិបត្តិការកែច្នៃផ្លែដូងផងដែរ។ សហគ្រាសក្នុងស្រុកអាចនាំចូលឧបករណ៍ផលិតកម្ម ក្រោមការអត្រាពន្ធសូន្យ ដោយកាត់បន្ថយការចំណាយដើមទុន និងការចំណាយលើប្រតិបត្តិការ។ នៅឆ្នាំ២០២៥ […]
News & អន្តរជាតិ

ឥណ្ឌូណេស៊ីកំពុងបង្កាត់ពូជចេកព្រៃ ដើម្បីសុវត្ថិភាពស្បៀងអាហារ
ហ្សាការតា៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងតែដឹកនាំគម្រោងស្រាវជ្រាវរួមមួយ ស្តីពីការបង្កាត់ពូជចេកព្រៃ ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារជាតិ និងពិភពលោក។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មហ្សែនរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី រ៉ាទីស អាស្មាណា នីងរ៉ុម (Ratih Asmana Ningrum) បានពន្យល់ថា ដំណាំចេក គឺជាទំនិញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងទូទាំងទ្វីបអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ ការដំណាំចេកប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរពីជំងឺរលួយឫស និងជំងឺក្រឹន ដែលរីករាលដាលតាមរយៈសត្វល្អិតចង្រៃ។ លោកស្រិបាននិយាយថា ពូជចេក ដែលធន់នឹងសត្វល្អិត និងជំងឺ គឺជាដំណោះស្រាយរយៈពេលវែងប្រកបដោយនិរន្តរភាពបំផុត។ លោកស្រីបានកត់សម្គាល់ថា ភ្នាក់ងារបង្កជំងឺ ហ្វូស្សារៀម (Fusarium) ដែលឆ្លងតាមដីមានការលំបាកក្នុងការគ្រប់គ្រង ព្រោះវាអាចបន្តកើតមានក្នុងរយៈពេលយូរ។ ចេកព្រៃដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូណេស៊ី ដែលត្រូវបានគេជឿថា ជាបុព្វបុរសនៃពូជចេកស្រុកផ្តល់នូវធនធានហ្សែនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍពូជចេកធន់នឹងជំងឺ។ ការស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី ផ្តោតលើការប្រមូល និងកំណត់លក្ខណៈប្លាស្មាបន្តពូជចេកព្រៃ ដើម្បីកំណត់លក្ខណៈធន់ និងលក្ខណៈមានប្រយោជន៍ផ្សេងទៀត។ ការរកឃើញទាំងនេះ នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍជីនណូថាយ (Genotypes) ដែលមានភាពធន់នឹងជំងឺរលួសឫស និងជំងឺក្រឹន ដែលអាចបម្រើជាមេជីវិត សម្រាប់បង្កើតពូជចេកថ្មី។ ពូជទាំងនោះនឹងត្រូវចែកចាយតាមរយៈដៃគូអន្តរជាតិ ដូចជាវិទ្យាស្ថានកសិកម្មត្រូពិចអន្តរជាតិ (International […]
News & អន្តរជាតិ

ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីនកើនឡើង១៤ភាគរយ នៅឆ្នាំ២០២៥
ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រទេសហ្វីលីពីនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រជាតម្រូវការខ្ពស់ពីទីផ្សារប្រទេសចិន។ អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន បានឈានដល់បរិមាណ៧៧៥ ០២៨តោន កាលពីឆ្នាំ២០២៥ គឺកើនឡើងជិត១៤ភាគរយ ពីបិរមាណ៦៨២ ៣៨៣តោន ក្នុងឆ្នាំ២០២៤។ ការកើនឡើងដែលបានព្យាករណ៍នេះ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេលប្រាំបួនខែដំបូង រហូតដល់ខែកញ្ញា ដែលបង្ហាញថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសចិន បានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ផ្លេម្នាស់ហ្វីលីពីន ដោយការនាំចូលកើនឡើង ស្របពេលអ្នកប្រើប្រាស់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការទិញផ្លែម្នាស់ដាំក្នុងត្រូពិច។ អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តម្រូវការគឺខ្លាំង ជាពិសេសសម្រាប់ផ្លែម្នាស់ពូជ អឹមឌីធូ (MD2) ដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់ខ្ពង់រាបនៃកោះមីនដាណាវ ប្រទេសហ្វីលីពីន។ អង្គការដដែលនេះបាននិយាយថា “កំណើននៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះទាក់ទងនឹងអាកាសធាតុមិនអំណោយផលនៅក្នុងផលិតកម្មម្នាស់ក្នុងស្រុករបស់ចិន ដែលបណ្តាលឱ្យមានទិន្នផលទាប និងមានគុណភាពអន់”។ ចំណែកប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏បានបន្តស្រូបយកបរិមាណផ្លែម្នាស់របស់ហ្វីលីពីនប្រមាណ៣៦ភាគរយ និង១៣ភាគរយនៃការនាំចេញសរុបផងដែរ។ ផ្អែកលើទិន្នន័យបឋម អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសជប៉ុននឹងកើនឡើង២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ តម្លៃនាំចេញជាមធ្យមរបស់ផ្លែម្នាស់ហ្វីលីពីន […]
