News & អន្តរជាតិ
TimHong-QueenSize-8kg
ការនាំចេញផ្លែស្រកានាគរបស់វៀតណាមធ្លាក់ចុះ ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ
ហាណូយ៖ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ដែលធ្លាប់រកបានប្រាក់ចំណូលជាង១ ០០០លានដុល្លារក្នុងមួយឆ្នាំ បែរជាធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ កន្លងមកនេះ។ យោងតាមភ្នាក់ងារគយវៀតណាម បានឱ្យដឹងថា​ ការនាំចេញក្នុងរយៈពេល១១ខែដំបូង កាលពីឆ្នាំ២០២៤ បានធ្លាក់ចុះ០,៨ ភាគរយ មកនៅត្រឹមទឹកប្រាក់៤៨៥,២លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់ តាំងពីឆ្នាំ២០១៤។ ការនាំចេញប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៤-២០១៨ មានទឹកប្រាក់ចំនួនជាង ១ ០០០លានដុល្លារ។ ប៉ុន្តែការនាំចេញនាពេលនោះ បានឈានដល់កម្រិតកំពូលនៅឆ្នាំ២០១៨ ដោយរកប្រាក់ចំណូលបានចំនួន១,៣ពាន់លានដុល្លារ។ ចាប់តាំងពីពេលនោះមក ការនាំចេញផ្លែស្រកានាគរបស់វៀតណាម បានចាប់ផ្តើមជាប់គាំង និងធ្លាក់ចុះ ដោយសារទីផ្សារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រែប្រួលលឿនពេក។ ចំណែកប្រទេសចិន នៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដោយទទួលបានប្រាក់ចំណូលជាង៣០១,៧លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ដែលមានចំនួនប្រហែល៦២ភាគរយនៃបរិមាណសរុប។ ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះ៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្លុះបញ្ចាំងពីតម្រូវការនាំចូលថយចុះ ខណៈពេលការផ្គត់ផ្គង់ក្នុងស្រុកកាន់តែមានច្រើនឡើងៗ។ ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីជាច្រើនទៀតមានកំណើន ដូចជាទីផ្សារនៅក្នុងប្រទេសឥណ្ឌា រកចំណូលបានជិត៤១,៨លានដុល្លារ កើនឡើង៦,៤ភាគរយ ខណៈការនាំចេញទៅកាន់ប្រទេសថៃ បានកើនឡើង៧១,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាំចេញផ្លែស្រកានាគវៀតណាម បាននិយាយថា ការផ្គត់ផ្គង់ជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង។ ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ខ្លួនយ៉ាងច្រើន ដោយមានទិន្នផលប្រហែល១,៦លានតោនក្នុងមួយឆ្នាំ គឺច្រើនជាងវៀតណាមរាប់រយពាន់តោន និងស្ទើរតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយហេតុនេះធ្វើឱ្យតម្រូវការនាំចូលកាន់តែរួមតូចតែម្តង។ […]
News & អន្តរជាតិ
image_2026-01-08_08-23-59
អូស្ត្រាលីនឹងលុបចោលពន្ធ១០០ភាគរយ លើការនាចូលទំនិញរបស់ឥណ្ឌា
ញូវដេលី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍ កាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសអូស្ត្រាលីនឹងមិនគិតពន្ធចំពោះការនាំចេញទាំងអស់របស់ឥណ្ឌា ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដូច្នេះថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦​ ប្រទេសអូស្ត្រាលី នឹងមិនគិតពន្ធ១០០ភាគរយ សម្រាប់ការនាំចេញរបស់ឥណ្ឌាទេ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ កិច្ចព្រមព្រៀងនេះ បានផ្តល់នូវកំណើននាំចេញប្រកបដោយចីរភាព ការចូលប្រើប្រាស់ទីផ្សារកាន់តែស៊ីជម្រៅ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំចេញរបស់ឥណ្ឌា មានដូចជា សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ និងកម្មករផងដែរ»។ ឥណ្ឌា និងអូស្ត្រាលី បានអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀត។ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាកិច្ចព្រមព្រៀង ដែលគ្របដណ្តប់លើបញ្ហាមួយចំនួនទាក់ទងនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរកំពុងចូលរួមក្នុងការចរចាសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលនឹងមានវិសាលភាពកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសអូស្ត្រាលីបានកើនឡើងចំនួនប្រាំបីភាគរយ ក្នុងឆ្នាំ២០២៤ និង២០២៥ ដែលធ្វើឲ្យតុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាបានល្អប្រសើរឡើង ដោយមានកំណើនយ៉ាងខ្លាំងនៅក្នុងវិស័យផលិតកម្ម សារធាតុគីមី វាយនភណ្ឌ ផ្លាស្ទិច ឱសថ […]
News & អន្តរជាតិ
images
ចិនជំរុញការនាំចេញប្រេងសណ្តែកសៀងទៅឥណ្ឌា ឱ្យបានកាន់តែច្រើន
ហាណូយ៖ ផលិតផលប្រេងឆារបស់ប្រទេសចិនកំពុងហូរចូលប្រទេសឥណ្ឌា ស្របពេលចិននៅតែបន្តនាំចូលសណ្តែកសៀងក្នុងបរិមាណច្រើនលើសលប់ពីប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយឥឡូវនេះ ចិនត្រូវនាំចូលសណ្តែកសៀងពីសហរដ្ឋអាម៉េរិក ខណៈតម្រូវការក្នុងស្រុកចាប់ផ្តើមចុះខ្សោយ។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ប្រទេសចិនបាននាំចេញប្រេងសណ្តែកសៀង ចំនួន៧០ ៨៧៧តោន ដែលភាគច្រើននាំចូលទៅកាន់ប្រទេសឥណ្ឌា។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ចិនបាននាំចេញប្រេងសណ្តែកសៀងរហូតដល់៣២៩ ០០០តោន គឺជាបរិមាណច្រើនជាងជិតបីដងបើប្រៀបធៀបជាមួយបណ្តាឆ្នាំកន្លងមក។ ដោយសារប្រទេសចិនបាននិងបន្តទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីការផ្អាកពាណិជ្ជកម្មបណ្តោះអាសន្ន ហើយស្របពេលទំនាក់ទំនងជាមួយប្រទេសឥណ្ឌាមានភាពប្រសើរឡើងវិញ ធ្វើឱ្យទំហំពាណិជ្ជកម្មនឹងកើនឡើង។ សម្រាប់ប្រទេសឥណ្ឌាវិញ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន មានប្រយោជន៍ដល់សេដ្ឋកិច្ច និងកាត់បន្ថយតម្លៃដឹកជញ្ជូន ព្រោះប្រេងសណ្តែកសៀងរបស់ប្រទេសចិន មានគុណភាពល្អដូចគ្នានឹងប្រេសណ្តែកសៀងរបស់ប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយមានតម្លៃថោកជាងពី១០ ទៅ១៥ ដុល្លារក្នុងមួយតោន។ ចំណែករយៈពេលដឹកជញ្ជូនវិញ ត្រូវចំណាយត្រឹមតែពី១០​ ទៅ១២ថ្ងៃប៉ុណ្ណោះ អាចចូលដល់ ភាគខាងកើតរបស់ប្រទេសឥណ្ឌា គឺលឿនជាងពី៥០ ទៅ៦០ថ្ងៃ សម្រាប់ការដឹកជញ្ជូនពីប្រទេសប្រេស៊ីល ឬពីប្រទេសអាហ្សង់ទីន។ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ មានបរិមាណប្រហែល ៧០ ០០០តោន ហើយអាចកើនឡើងប្រហែល១២ ០០០តោនថែមទៀត។ ក្នុងរយៈពេលប្រាំមួយខែ ក្នុងឆ្នាំ២០២៦ ប្រទេសចិនអាចផ្គត់ផ្គង់ប្រេងសណ្តែកសៀងឱ្យប្រទេសឥណ្ឌាបានរហូតដល់៣៥០ ០០០តោន។ ដូច្នេះ ប្រទេសចិននឹងក្លាយជាប្រភពផ្គត់ផ្គង់ប្រេងសណ្តែកសៀងធំទីបីរបស់ប្រទេសឥណ្ឌា។ ប្រទេសចិនផលិតប្រេងសណ្តែកសៀងប្រហែល២០លានតោន […]
News & អន្តរជាតិ
340797_seafood
ផលិតផលកសិកម្មវៀតណាមត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់គុណភាព
ហាណូយ៖ ការធ្លាក់ចុះយ៉ាងច្រើននូវការព្រមានរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២៥ បញ្ជាក់ឱ្យឃើញនូវសញ្ញាវិជ្ជមានសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម នាពេលអនាគត។ បើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកវៀតណាម បានឱ្យដឹងថា​ ចំនួននៃការព្រមានដែលចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងផលិតផលកសិកម្ម និងម្ហូបអាហារវៀតណាម  បានធ្លាក់ចុះជិតពាក់កណ្តាល នៅឆ្នាំ២០២៥។ ពីការព្រមានចំនួន១១៤ ក្នុងឆ្នាំ២០២៤ សហភាពអឺរ៉ុបបានចេញការព្រមានត្រឹមតែ៦០ប៉ុណ្ណោះ នៅឆ្នាំ២០២៥ គឺធ្លាក់ចុះ៤៨ភាគរយ។ សម្រាប់ទីផ្សារមួយ ដែលល្បីល្បាញដោយសារតម្រូវការសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ យ៉ាងតឹងរ៉ឹង។ តួលេខនេះឆ្លុះបញ្ចាំងពីភាពល្អប្រសើរឡើងវិញ គួរឱ្យកត់សម្គាល់នៃគុណភាពផលិតផលកសិកម្មវៀតណាម និងកម្រិតនៃការអនុលោមតាមច្បាប់របស់អឺរ៉ុប។ អនុប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម លោកវេជ្ជបណ្ឌិត ង៉ូ សួនណាំ (Ngo Xuan Nam) បានលើកឡើងថា ការថយចុះនៃការព្រមានរបស់សហភាពអឺរ៉ុបបង្ហាញថា ការធ្វើអាជីវកម្ម និងប្រជាជនក្នុងមូលដ្ឋានបានចាប់ផ្តើមអនុវត្តវិធីសាស្រ្តសល្អជាងមុន ចំពោះការនាំចេញ ដោយធានាការអនុលោមតាមច្បាប់ចាប់ពីដំណាក់កាលផលិតកម្ម ដោយមិនពិបាដោះស្រាយបញ្ហាបន្ទាប់ពីផលិតផលបានចូលដល់ទីផ្សាររួចហើយ។ សហភាពអឺរ៉ុប គឺជាទីផ្សារមួយ ដែលតែងតែផ្លាស់ប្តូរបទប្បញ្ញត្តិលើសំណល់ថ្នាំសម្លាប់សត្វល្អិត ថ្នាំអង់ទីប៊ីយោទិច សារធាតុបន្ថែម និងការតាមដានផលិតផល។ សូម្បីតែការកែតម្រូវតិចតួចនៃកម្រិតបច្ចេកទេសក៏អាចបង្កឱ្យមានហានិភ័យនៃការព្រមានភ្លាមៗដែរ។ យោងតាមរបាយការណ៍ ចុងឆ្នាំ២០២៥ របស់ការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ […]
News & អន្តរជាតិ
image_2026-01-05_10-27-07
ឥណ្ឌូណេស៊ីបញ្ឈប់ការនាំចូលអង្ករ ស្ករ និងពោត នៅឆ្នាំ២០២៦
ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសហាមឃាត់ទាំងស្រុងលើការនាំចូលអង្ករ ស្ករស និងពោតសម្រាប់ឆ្នាំ២០២៦ ដោយលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃផលិតកម្មក្នុងស្រុក និងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅរកភាពគ្រប់គ្រាន់នៃស្បៀងអាហារជាតិ។ លោក តាតាង យូលីអូណូ (Tatang Yuliono) មន្ត្រីជាន់ខ្ពស់នៅក្រសួងសម្របសម្រួលកិច្ចការស្បៀងអាហារ បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាលថែមទាំងបានពន្យារពេលផែនការសម្រាប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម ដែលជាធម្មតាត្រូវបានប្រើក្នុងការផ្គត់ផ្គង់ដំណើរផលិត។ លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីសម្រេចបានជោគជ័យក្នុងការពឹងផ្អែកលើខ្លួនឯងលើទំនិញយុទ្ធសាស្ត្រទាំងនេះសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងច្បាស់លាស់នៃតុល្យភាពទំនិញរបស់ជាតិ នៅឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន​ (Andi Amran Sulaiman) បានមានប្រសាស់សង្កត់ធ្ងន់ថា គោលនយោបាយនេះអនុវត្តតាមការណែនាំដោយផ្ទាល់ពីប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីផ្តល់អាទិភាពដល់សុខុមាលភាពរបស់កសិករ និងអ្នកចិញ្ចឹមសត្វនៅក្នុប្រទេសឥណ្ឌូណេស៊ី។ តាមរយៈការបញ្ឈប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម រដ្ឋាភិបាលឥណ្ឌូណេស៊ី​ មានបំណងជំរុញអាជីវកម្មក្នុងស្រុកឱ្យយកវត្ថុធាតុដើមពីកសិករក្នុងស្រុក ដើម្បីលើកទឹកចិត្តពួកគាត់កែលម្អគុណភាពទិន្នផល និងស្តង់ដារកែច្នៃ។ លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន បានមានប្រសាសន៍ដោយកត់សម្គាល់ថា គោលនយោបាយបង្កើនទិន្នផលស្រូវក្នុងប្រទេសឥណ្ឌូណេស៊ី បានរចនាឡើងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ ផលិតកម្មស្ករស សម្រាប់ឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណបីលានតោន […]
News & អន្តរជាតិ
image_2026-01-06_09-23-28
អង្គការ FAO បើកកម្មវិធីឆ្នាំនៃស្ត្រីកសិកម្ម ២០២៦ ដើម្បីរំលេចពីការរួមចំណែករបស់ស្ត្រីក្នុងវិស័យកសិកម្ម
អ៊ីស្លាម៉ាបាដ៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចាប់ផ្តើមធ្វើយុទ្ធនាការ ឆ្នាំអន្តរជាតិនៃកសិករស្ត្រី ឆ្នាំ២០២៦ ដែលជាយុទ្ធនាការសកលក្នុងគោលបំណងទទួលស្គាល់ស្ត្រី ដែលមិនអាចខ្វះបាន ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលងចំពោះការរួមចំណែកក្នុងប្រព័ន្ធកសិអាហារសកល និងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបិទគម្លាតយេនឌ័រ។ ស្ត្រីមានសមាមាត្រយ៉ាងសំខាន់នៃកម្លាំងពលកម្មកសិកម្មរបស់ពិភពលោក និងដើរតួនាទីស្នូលក្នុងខ្សែច្រវាក់តម្លៃកសិអាហារ រាប់ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការចែកចាយ និងពាណិជ្ជកម្ម ព្រមទាំងធានាបាននូវសន្តិសុខស្បៀងអាហារក្នុងគ្រួសារ និងអាហារូបត្ថម្ភផងដែរ។ កាលពីឆ្នាំ២០២១ ប្រព័ន្ធកសិអាហារបានជួលស្ត្រីធ្វើការចំនួន៤០ភាគរយនៃចំនួនស្ត្រីទូទាំងពិភពលោក ដែលជិតស្មើនឹងបុរស។ ថ្វីត្បិតតែតួនាទីដ៏សំខាន់បែបនេះក៏ដោយ ការរួមចំណែករបស់ស្ត្រីនៅតែខ្វះការឱ្យតម្លៃ ហើយលក្ខខណ្ឌការងាររបស់ស្ត្រីច្រើនតែមិនប្រាកដប្រជា៖ ការងារមិនទៀងទាត់ ក្រៅផ្លូវការ ការងារក្រៅម៉ោង ការងារមានប្រាក់ឈ្នួលទាប ដែលពឹងផ្អែកលើការងារច្រើន និងងាយរងគ្រោះខ្លាំង។ ស្ត្រីនៅតែបន្តប្រឈមមុខនឹងឧបសគ្គជាប្រព័ន្ធ រួមទាំងលទ្ធភាពទទួលបានដីធ្លី ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការអប់រំ សេវាផ្សព្វផ្សាយ និងការចូលរួមក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត។ នៅប្រទេសប៉ាគីស្ថាន ស្ត្រី និងកុមារី ប្រមាណ៧៤ភាគរយ បានចូលរួមជាកម្លាំងពលកម្មក្នុងវិស័យកសិកម្ម ដោយបង្កើតប្រាក់ចំណូលក្នុងគ្រួសារប្រមាណ៤០ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាពាក់ព័ន្ធនឹងការការពារកសិករជាស្ត្រី នៅតែមានឯកសារមិនគ្រប់គ្រាន់ និងដោះស្រាយមិនបានច្បាស់លាស់។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ស្តីពីកសិករជាស្ត្រីនៅប្រទេសប៉ាគីស្ថាន បានបង្ហាញពីតម្រូវការក្នុងការធ្វើវិសោធនកម្មគោលនយោបាយការងារ និងកសិកម្មនៅថ្នាក់សហព័ន្ធ និងថ្នាក់ខេត្ត ដើម្បីទទួលស្គាល់ស្ត្រីទាំងអស់ ដែលបំពេញការងារទាក់ទងនឹងការដំណាំ​ […]
News & អន្តរជាតិ
image_2026-01-06_10-28-25
ឥណ្ឌូណេស៊ីពន្លឿនការស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ ដើម្បីជំរុញទិន្នផលស្រូវ
ហ្សាកាតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានសង្កត់ធ្ងន់ថា ការពន្លឿនការស្តារប្រព័ន្ធធារាសាស្ត្រកសិកម្ម គឺជាគន្លឹះក្នុងការបង្កើនផលិតកម្មស្រូវ ធានាបាននូវការផ្គត់ផ្គង់ទឹក និងសម្រេចបាននូវភាពគ្រប់គ្រាន់ដោយខ្លួនឯងនៃទិន្នផលស្រូវរបស់ជាតិប្រកបដោយចីរភាព។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍មុនថា «កត្តាកំណត់សម្រាប់ភាពជោគជ័យ គឺស្ថិតនៅក្នុងការកែលម្អគ្រាប់ពូជ និងជី ក៏ដូចជាប្រភពនៃទឹកស្រោចស្រពផងដែរ»។ លោកបានមានប្រសាសន៍ទៀតថា កិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការស្តារបណ្តាញធារាសាស្ត្រនៅតែបន្តពង្រឹង ព្រោះវាគឺជាមូលដ្ឋានដ៏រឹងមាំដើម្បីមានស្បៀងអាហារគ្រប់គ្រាន់ដោយខ្លួនឯង ជាពិសេសនៅក្នុងផលិតកម្មដំណាំស្រូវ។ លោក អេនឌី អាំរ៉ាន ស៊ូឡៃម៉ាន បានមានប្រសាសន៍ថា ដោយមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រល្អកាន់តែល្អ ការបង្កើតស្បៀងអាហាររបស់ជាតិបានបង្ហាញនិន្នាការវិជ្ជមាន ដោយផលិតកម្មស្រូវ នៅឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណ៤៣,៧៩លានតោន។ ចំណែក អង្ករបម្រុងក្នុងស្រុករបស់រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងកើនដល់៣,៣លានតោន នៅដើមឆ្នាំ២០២៦។ លោកបានមានប្រសាសន៍ថា «ចំណុចសំខាន់បំផុតមួយ គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ជាពិសេសបណ្តាញធារាសាស្ត្រ ដែលជាសសរស្តម្ភនៃនិរន្តរភាពផលិតកម្ម និងសុខុមាលភាពកសិករ»។ លោករដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី បានកត់សម្គាល់ថា ការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់ភាពជោគជ័យនៃវិស័យកសិកម្ម។ ព្រមជាមួយគ្នានេះ អគ្គនាយកគ្រប់គ្រងដីកសិកម្ម និងប្រព័ន្ធធារាសាស្ត្រ បានមានប្រសាសន៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអភិវឌ្ឍ និងស្តារឡើងវិញនូវបណ្តាញធារាសាស្ត្រកសិកម្ម ជាទ្រង់ទ្រាយធំ […]
News & អន្តរជាតិ
image_2026-01-05_13-17-49
អាជ្ញាធរខេត្តអាត់តាពឺ របស់ឡាវ កាត់បន្ថយភាពក្រីក្របានជិតបួនម៉ឺនគ្រួសារ
ខេត្តអាត់តាពឺ៖ តាមរយៈបទបង្ហាញក្នុងសម័យប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តអាត់តាពឺ (Attapeu)​ របស់ប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការរដ្ឋបាលខេត្ត ​បានឱ្យដឹងថា ប្រជាពលរដ្ឋឡាវចំនួន២៩ ២៨៩គ្រួសារ បានចាកផុតពីភាពក្រីក្រ។ ប្រធានគណៈកម្មាធិការរដ្ឋបាលខេត្ត លោក តានុសៃ ចាន់ដាណាលីត (Tanuxay Chandanalith) បានមានប្រសាសន៍នៅបទបង្ហាញថា បច្ចុប្បន្ននេះ ខេត្តអាត់តាពឺរបស់ឡាវមានប្រាំស្រុក និងមានភូមិសរុបចំនួន១៤០ ដែលមានគ្រួសារសរុបចំនួន៣២ ២៥៧គ្រួសារ។ ក្នុងចំណោមនោះ ប្រជាជនចំនួន២៩ ២៨៩គ្រួសារ មានជីវភាពធូរធាឆ្លងផុតបន្ទាត់ភាពក្រីក្រ។ ជាលទ្ធផល ភូមិចំនួន១២៧ និងស្រុកចំនួនបី របស់ខេត្តឥឡូវនេះ ត្រូវបានចាត់ថ្នាក់ជាផ្លូវការថា បានចាកផុតពីបន្ទាត់ពីភាពក្រីក្រ។ ទន្ទឹមនឹងការរីកចម្រើននេះ ជីវភាពរស់នៅទូទាំងខេត្តបានបន្តល្អប្រសើរឡើងជាលំដាប់។ ប្រជាជនសរុបចំនួន២៤,៤៥៥គ្រួសារ ត្រូវបានទទួលស្គាល់ជាគ្រួសារអភិវឌ្ឍន៍ ខណៈភូមិចំនួន៨០ទទួលបានឋានៈជាភូមិអភិវឌ្ឍន៍។ លើសពីនេះភូមិធំៗចំនួនបីនៅតាមជនបទ បានវិវត្តន៍ទៅជាទីប្រជុំជន ហើយស្រុកចំនួនបី ត្រូវបានកំណត់ជាស្រុកអភិវឌ្ឍន៍។ កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពគំរូ ក៏ទទួលបានសន្ទុះរីកចម្រើនផងដែរ តាមរយៈកម្មវិធីគ្រួសារគំរូ ដែលបានអនុវត្តនៅក្នុងភូមិចំនួនប្រាំពីរ។ គ្រាន់តែនៅស្រុក សាយសេដ្ឋា (Saysettha) នៃខេត្តអាត់តាពឺ មានប្រជាជនចំនួន៩៧គ្រួសារ ត្រូវបានទទួលស្គាល់ថា ជាគ្រួសារគំរូ […]
News & អន្តរជាតិ
anh-t48
ការនាំចេញបន្លែ​ ផ្លែឈើ របស់វៀតណាម ឈានដល់កំណត់ត្រាថ្មី ក្នុងទឹកប្រាក់៨​,៥ពាន់លានដុល្លារ
ហាណូយ៖ យោងតាមទិន្នន័យរបស់ភ្នាក់ងារគយវៀតណាម​ បានឱ្យដឹងថា​ ការនាំចេញផលិតផលបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម​​ ទទួលបានប្រាក់ចំណូលចំនួន៧៥០លានដុល្លារ​​ នៅក្នុងខែធ្នូ​ និងចំនួន៧,​ ៧៥ពាន់លានដុល្លារ​ ក្នុងរយៈពេល១១ខែដំបូងនៃដំបូងនៃឆ្នាំ២០២៥ ដោយកើនឡើង១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ តួលេខទាំងនេះបង្ហាញពីតម្រូវការជាសកល ប្រកបដោយចីរភាពសម្រាប់ផលិតផលផ្លែឈើ និងបន្លែវៀតណាម ដែលបង្កើតបាននូវមូលដ្ឋានរឹងមាំសម្រាប់ពាណិជ្ជកម្ម ឱ្យកើនឡើងលើសពី១០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញរបស់សារព័ត៌មានវៀតណាម​ អេចប្រេស​ បានឱ្យដឹងថា​​ កំណើនដ៏ល្អនេះ ដោយសារការនាំចេញផ្លែឈើសំខាន់ៗចំនួនប្រាំមួយមុខ មានដូចជា ផ្លែទុរេន ចេក ស្វាយ ខ្នុរ ដូង និងផ្លែក្រូចថ្លុង។ ផ្លែទុរេននៅតែជាផលិតផលលេចធ្លោជាងគេ ជាពិសេសនៅក្នុងទីផ្សារប្រទេសចិន ដែលតម្រូវការបានកើនឡើង។ ការនាំចេញផលិតផ្លែឈើវៀតណាម​ ត្រូវបានប៉ាន់ប្រមាណថា ទទួលចំណូលចំនួនជាង៤ ០០០លានដុល្លារ នៅឆ្នាំ២០២៦នេះ។ នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម​ បានរាយការណ៍ថា តម្លៃនាំចេញជាមធ្យមសម្រាប់ផលិតផលកសិកម្មសំខាន់ៗជាច្រើន បានកើនឡើងនៅចុងឆ្នាំ២០២៥ ធ្វើប្រាក់ចំណូលនាំចេញកើនឡើងខ្ពស់។ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតនណាម​ នៅក្នុងឆ្នាំ២៩២៥​ បានងើបឡើងវិញនៅក្នុងខែកញ្ញា និងខែតុលា ហើយក៏មានការកកស្ទះបង្កឱ្យប៉ះពាល់ដល់ការនាំចេញផ្លែទុរេន។ ការនាំចេញទៅកាន់ប្រទេសចិនមានតម្លៃជិត៥ ០០០លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ​នៃឆ្នាំ២០២៥​ […]
News & អន្តរជាតិ
NET-Nov-25-1-2-1024x512
ឧស្សាហកម្មសាច់គោអូស្ត្រាលីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដំឡើងពន្ធនាំចូល៥៥ភាគរយ
កង់បេរ៉ា៖ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បាននិយាយថា ពួកគេ «ខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលដែលលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោម «វិធានការការពារ» ថ្មី គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។ កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ។ ក្រសួងដដែលនេះ បាននិយាយនៅក្នុងការប្រកាសវិធានការថ្មីនេះ បន្ទាប់ពីការស៊ើបអង្កេតកាលពីខែធ្នូឆ្នាំ២០២៤ថា «ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន»។  វិធានការថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រយៈពេលបីឆ្នាំ ដោយកូតាសរុបកើនឡើងជារៀងរាល់ឆ្នាំ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនតូនី អាលបានីស​ (Anthony Albanese) បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងទាក់ទងជាមួយប្រទេសចិនលើការផ្លាស់ប្តូរនេះ ប៉ុន្តែបានបន្ថយផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មសាច់គោក្នុងស្រុក។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះថា «នេះជាអ្វីមួយដែលមិនមែនជាប្រទេសអូស្ត្រាលីជាអ្នកជ្រើសរើសទេ។ នេះជាជំហរទូទៅដែលប្រទេសចិនបានដាក់។ យើងកំពុងតស៊ូមតិ ដូចដែលយើងតែងតែធ្វើសម្រាប់ឧស្សាហកម្មសាច់គោអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី  បានមានប្រសាសន៍ទៀតថា […]
News & អន្តរជាតិ
Photo-2025-12-24T150616.200
កសិករឥណ្ឌាវ័យក្មេងម្នាក់ ចាប់ផ្តើមពីមេគោពីរក្បាលរហូតមានមេគោ៣៥ក្បាល
រដ្ឋប៉ុនចាប់៖ នៅអាយុត្រឹមតែ២៧ឆ្នាំ ស្ត្រីកសិករឥណ្ឌាម្នាក់ សម្រេចបាននូវស្នាដៃដ៏កម្រនៅក្នុងភូមិរបស់នាង។ ជានិស្សិតបញ្ចប់ការសិក្សាផ្នែករដ្ឋបាលពាណិជ្ជកម្ម នៅរដ្ឋប៉ុនចាប់ (Punjab) ប្រទេសឥណ្ឌា នាង អាម៉ានឌីប គូរ (Amandeep Kaur) កំពុងទទួលបានជោគជ័យតាមរយៈកសិដ្ឋានចិញ្ចឹមមេគោយកទឹកដោះរបស់នាង ដែលឥឡូវនេះមានមេគោសរុបចំនួន៣៥ក្បាល និងផលិតទឹកដោះគោបានប្រហែល២០០លីត្រជារៀងរាល់ថ្ងៃ។ លោកាស្រី អាម៉ានឌីប គូរ ដែលមានដើមកំណើតមកពីគ្រួសារសាមញ្ញ និងជាកូនពៅក្នុងចំណោមបងប្អូនស្រីបីនាក់ គឺជាអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមគោតែម្នាក់ឯង ហើយជាកសិករចិញ្ចឹមគោសកម្មម្នាក់នៅក្នុងស្រុកកំណើត។ លោកបាននិយាយថា «អ្វីៗមិនដែលស្រួលសម្រាប់គ្រួសារយើងទេ។ ក្រៅពីការធ្វើស្រែចម្ការលើដីជួលគេ គ្រួសារខ្ញុំបានចិញ្ចឹមមេគោពីរក្បាលដើម្បីរកប្រាក់ចំណូលបន្ថែម។ បន្ទាប់ពីបងប្រុសរបស់ខ្ញុំបានទទួលមរណភាព ខ្ញុំត្រូវទទួលខុសត្រូវកាន់តែច្រើនឡើងដើម្បីជួយឪពុកម្តាយរបស់ខ្ញុំ»។ ដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង មន្ត្រីជាន់ខ្នស់ម្នាក់របស់រដ្ឋប៉ុនចាប់ បានមានប្រសាសន៍ថា «នាង អាម៉ានឌីប គូរ បានក្លាយជាកសិករគំរូមួយរូបមិនត្រឹមតែសម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុរសផងដែរ។ នាងបានធ្វើជាកសិករស្ត្រីគំរូផងដែរ ហើយក៏ជាគំរូមួយសម្រាប់កសិករបុរសចិញ្ចឹមគោ ដែលអាចសុំរៀនជំនាញផ្នែកគ្រប់គ្រងសត្វពីនាងដែរ»។ លោកបានមានប្រសាសន៍ថា លោកស្រី អាម៉ានឌីប គូរ បានចាប់ផ្តើមអាជីវកម្មរបស់នាង កាលពីបីឆ្នាំ២០២៤ ដោយមានមេគោតែពីរក្បាលប៉ុណ្ណោះ។ សព្វថ្ងៃនេះ នាងមានមេគោរហូតដល់៣៥ក្បាល នៅក្នុងកសិដ្ឋានរបស់នាង ហើយមេគោខ្លះអាចផ្តល់ទិន្នផលទឹកដោះគោ រហូតដល់ពី៤០ ទៅ៤៥លីត្រ ជារៀងរាល់ថ្ងៃ។ នៅពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន […]
News & អន្តរជាតិ
Benguet-frost-30December2025
អាកាសធាតុចុះត្រជាក់ខ្លាំងរហូតកកដំណាំបន្លែក្នុងប្រទេសហ្វីលីពីន
ឡាទ្រីនីដាត៖ សីតុណ្ហភាពនៅតែបន្តចុះត្រជាក់ខ្លាំងនៅតំបន់ភ្នំក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងខេត្ត បេងហ្គេត (Benguet) ត្រូវបានរាយការណ៍ថា ធ្វើឱ្យចំហាយទឹកនៅក្នុងខ្យល់ប្រែទៅជាទឹកកក ធ្វើឱ្យប៉ះពាល់ និងខូចខាតដំណាំនៅក្នុងចម្ការបន្លែរបស់កសិករ។ កសិករដាំបន្លែនៅក្នុងតំបន់នេះ បាននិយាយថា ពួកគាត់បានកត់សម្គាល់ឃើញទឹកកក នៅលើដំណាំរបស់គាត់។ នៅពេលគាត់បានពិនិត្យមើលកសិដ្ឋាននៅពេលព្រឹក បានឃើញស្លឹកបន្លែរបស់គាត់គ្របដណ្តប់ដោយទឹកកក។ លោក​បានបន្ត​ថា អាកាសធាតុ​ចុះត្រជាក់រហូតដល់ធ្វើឱ្យកកនេះ ​បាន​បង្ក​ក្តី​បារម្ភ​ដល់​ ​កសិករ​ហ្វីលីពីន ព្រោះ​ទឹកកក​អាច​បំផ្លាញ​ដំណាំ និង​ប៉ះពាល់​ដល់​ការ​ប្រមូល​ផល។ ការតាមដានសីតុណ្ហភាពរបស់ការិយាល័យអាកាសធាតុ រដ្ឋនៅសាកលវិទ្យាល័យខេត្តបេងហ្គេត បានកត់ត្រាសីតុណ្ហភាពទាបបំផុត គឺ១២,១អង្សា។ ចំណែកយោងតាមមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា តំបន់ខ្ពស់ៗទំនងជាជួបប្រទះនឹងការចុះត្រជាក់ខ្លាំងពេករហូតដល់កកតែម្តងនៅរដូវកាលនេះ។ ពួកគេបានណែនាំកសិករឱ្យចាត់វិធានការសាមញ្ញៗ ដើម្បីការពារដំណាំរបស់ខ្លួន ដូចជាការគ្របបន្លែនៅពេលសីតុណ្ហភាពទាប និងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ។ ចំែណកការិយាល័យកសិកម្ម ក្នុងខេត្តបេងហ្គេត បាននិយាយថា កសិករអាចប្រោះទឹកលើកសិដ្ឋានរបស់ខ្លួន ឬធ្វើរោងគ្របពីលើបន្លែ ដើម្បីកាត់បន្ថយោលប៉ះពាល់ដោយសីតុណ្ហភាពចុះត្រជាក់ខ្លាំង។ ទីប្រជុំជន​ភាគខាងជើង​នៃ​ទីក្រុង បេងហ្គេត នៅតែជា​អ្នកផលិត​បន្លែ​ តំបន់ខ្ពង់រាប​ធំជាងគេ​របស់ប្រទេសហ្វីលីពីន ដោយផ្គត់ផ្គង់​យ៉ាងហោចណាស់បាន៨៥ភាគរយ​នៃតម្រូវការ​ទីផ្សារនៅក្នុងតំបន់៕

កាលវិភាគផ្សព្វផ្សាយ